Indrakbot Pediatric Clinic - បន្ទប់ពិគ្រោះ និងព្យាបាលកុមារ ឥន្រ្ទបុត្រ

  • Home
  • Cambodia
  • Phnom Penh
  • Indrakbot Pediatric Clinic - បន្ទប់ពិគ្រោះ និងព្យាបាលកុមារ ឥន្រ្ទបុត្រ

Indrakbot Pediatric Clinic - បន្ទប់ពិគ្រោះ និងព្យាបាលកុមារ ឥន្រ្ទបុត្រ ពិគ្រោះនិងព្យាបាល ជំងឺទារកនិងកុមារ ដោយក្រុមគ្រូពេទ្យឯកទេសរោគកុមារ

14/06/2025
09/02/2022

ថៃ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរថៃបានចុះបង្រ្កាបទីតាំងផលិតសាច់កែច្នៃមួយកន្លែងនៅក្ន....

ប្រយ័ត្នប្រយែងផងបងប្អូនយើងទាំងអស់គ្នា បើចៀសបរិភោគបាន ចៀសខ្លះទៅ ។
09/02/2022

ប្រយ័ត្នប្រយែងផងបងប្អូនយើងទាំងអស់គ្នា បើចៀសបរិភោគបាន ចៀសខ្លះទៅ ។

ថៃ៖ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ អាជ្ញាធរថៃបានចុះបង្រ្កាបទីតាំងផលិតសាច់កែច្នៃមួយកន្លែងនៅក្ន....

ខ្លី ខ្លឹម សាមញ្ញនិងងាយស្រួលយល់សម្រាប់ប្រជាជនទូទៅ ពីវីដេអូដែលបង្ហាញជាសង្ខេបអំពីជំងឺទឹកនោមផ្អែមប្រភេទ១ ។-បើចង់ស្វែងយល់បន្...
29/01/2022

ខ្លី ខ្លឹម សាមញ្ញនិងងាយស្រួលយល់សម្រាប់ប្រជាជនទូទៅ ពីវីដេអូដែលបង្ហាញជាសង្ខេបអំពីជំងឺទឹកនោមផ្អែមប្រភេទ១ ។

-បើចង់ស្វែងយល់បន្ថែមអំពីជំងឺនេះ កុំភ្លេចចូលទៅកាន់ទំព័រ www.hellotype1.com ទាំងអស់គ្នាណា 🙂… !

-ដើម្បីទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងសុខភាពកុមារ សូមធ្វើការសាកសួរមកកាន់យើងខ្ញុំតាមរយ: link ខាងក្រោម
https://t.me/indrakbotclinic រឺក៏តាម Tel: 085/086 881 891 (បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារឥន្រ្ទបុត្រ) ។

សិក្សាពីជំងឺទឹកនោមផ្អែមប្រភេទ១ រោគសញ្ញារបស់វា និង ផលប៉ះពាល់មកលើរូបរាងកាយ

-ភាពធាត់លើកុមារ (Obesity in Children)ម៉ាប់ៗៗ កាម៉ាប់ៗៗ កាម៉ាប់ឡើងcute (បទចម្រៀងដ៏ល្បីមួយ 🙂…! មានអាណាព្យាបាលមិនតិចទេ ដែលត...
22/01/2022

-ភាពធាត់លើកុមារ (Obesity in Children)

ម៉ាប់ៗៗ កាម៉ាប់ៗៗ កាម៉ាប់ឡើងcute (បទចម្រៀងដ៏ល្បីមួយ 🙂…! មានអាណាព្យាបាលមិនតិចទេ ដែលតែងតែសប្បាយចិត្តនៅពេលដែលឃើញកូនៗគាត់បរិភោគបានច្រើននិងមានសភាពម៉ាប់រឺធាត់។ តែយ៉ាងណា តាមន័យវេជ្ជសាស្រ្ត ភាពធាត់ត្រូវបានចាត់ទុកជាប្រភេទមួយនៃជំងឺរាំុរ៉ៃដែលពាក់ព័ន្ធនឹងអាហារូបត្ថម្ភ ( Nutrition Related Chronic Disease) ។ ចូរស្វែងយល់នូវចំណុចខ្លះៗទាក់ទងនឹងជំងឺនេះទាំងអស់គ្នា៖

១). មូលហេតុ:
បរិភោគអាហារសំបូរកាឡូរីខ្ពស់ (ប៊ឺហ្គឺ ភីហ្សា ដំឡូងបំពង ស្ករគ្រាប់ បង្អែម ភេសជ្ជៈផ្អែម…)
របៀបរស់នៅដែលមិនសូវបញ្ចេញសកម្មភាព: កង្វះលំហាត់ប្រាណ មើលទូរទស្សន៍ កុំព្យូរទ័រ ទូរស័ព្ទ រឺលេងហ្គេមយូរពេក…
ទាក់ទងនឹងហ្សែន: បើមានសមាជិកក្នុងគ្រួសារធាត់ ក្មេងក៏ប្រឈមនឹងធាត់ដែរ
ដំណេកមិនគ្រប់គ្រាន់
ជំងឺផ្លូវចិត្ត: ស្រ្តេស
ថ្នាំពេទ្យ: prednisolone, propranolol, amitriptyline…

២). ផលវិបាក:
ជំងឺទឹកនោមផ្អែមប្រភេទ២
លើសសំពាធឈាម លើសជាតិខ្លាញ់
ជំងឺសរសៃឈាមបេះដូង
ជំងឺផ្លូវដង្ហើម: ហឺត ជំងឺស្ទះផ្លូវដង្ហើមពេលកំពុងដេក (Obstructive Sleep Apnea) ធ្វើលំហាត់ប្រាណឆាប់ហត់ (Exercise Intolerance)
ជំងឺថ្លើម: ខ្លាញ់រុំថ្លើម (Nonalcoholic fatty liver disease) ក្រិនថ្លើម
ជំងឺសន្លាក់ ឆ្អឹងនិងសាច់ដុំ
ជំងឺមហារីក (ដោះ អូវែរ ប្រូស្តាត ថ្លើម តម្រងនោម ពោះវៀន…)
ជំងឺធ្លាក់ទឹកចិត្ត មិនមានទំនុកចិត្តលើខ្លួនឯង

៣). វិធីបង្ការ:

.អនុវត្តរបៀបរស់នៅប្រកបដោយសុខភាព (5-2-1-0 Rule: ដូចដែលបានរៀបរាប់ក្នុងរូបភាពខាងក្រោម)

.សមាជិកក្នុងក្រុមគ្រួសារមិនថាក្មេងរឺចាស់ គួរទម្លាប់ហាត់ប្រាណ និងបរិភោគអាហារសុខភាពជាប្រចាំ ។

.ទទួលទានដំណេកអោយបានគ្រប់គ្រាន់

.ពិនិត្យសុខភាពជាមួយគ្រូពេទ្យយ៉ាងតិច១ឆ្នាំម្តង

៤). កំណត់ចំណាំ: មានករណីខ្លះ ក្មេងធាត់កើតមកមានជំងឺតំណពូជពីកំណើតផ្សេងទៀតដែលអាចលេចចេញជារោគសញ្ញា: ភាពខុសប្រក្រតីនៃទំរង់មុខ រាងកាយអាវះយវះ ប្រដាប់ភេទ ភ្នែក បេះដូង តម្រងនោម ការយឺតយ៉ាវនៃការលូតលាស់ផ្នែករាងកាយរឺប្រាជ្ញាស្មារតី ការពេញវ័យខុសធម្មតា…។ ដូចនេះរាល់កុមារដែលមានភាពធាត់ គួរយកមកពិនិត្យជាមួយគ្រូពេទ្យឯកទេសដើម្បីទទួលបានការប្រឹក្សា ពិនិត្យ និងព្យាបាលដ៏ត្រឹមត្រូវ ។

-អត្ថបទបកប្រែនិងរៀបរៀងដោយវេជ្ជបណ្ឌិតឯកទេសរោគកុមារ ស៊ុន សុវត្ថា (សហស្ថានិបនៃបន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារឥន្រ្ទបុត្រ)

-ដើម្បីទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងសុខភាពកុមារ សូមធ្វើការសាកសួរមកកាន់យើងខ្ញុំតាមរយ: link ខាងក្រោម
https://t.me/indrakbotclinic

+រន្ធមុខត្រចៀកលើទារករឺកុមារ (preauricular pit/sinus/fistula/fissure: -៣ចំណុចខាងក្រោមនេះជាអ្វីដែលអាណាព្យាបាលទាំងឡាយគួរដឹង...
14/01/2022

+រន្ធមុខត្រចៀកលើទារករឺកុមារ (preauricular pit/sinus/fistula/fissure:

-៣ចំណុចខាងក្រោមនេះជាអ្វីដែលអាណាព្យាបាលទាំងឡាយគួរដឹងទាក់ទងនឹងរន្ធមុខត្រចៀក:

១). តើវាគឺជាអ្វីហើយកើតឡើងដោយរបៀបណា ? តើរន្ធនេះមានតែមុខត្រចៀកទេ ?

-រន្ធមុខត្រចៀកគឺជារន្ធដ៏តូចមួយនៅខាងមុខត្រចៀក។ វាអាចមាន១រឺច្រើនលើត្រចៀកតែម្ខាងរឺទាំងសងខាង។ វាកើតឡើងដោយឯកឯងពីកំណើតដែលបណ្តាលមកពីការលូតលាស់មិនប្រក្រតីរបស់ត្រចៀក (បិទមិនជិត)នៅកំឡុងសប្តាហ៍ទី៦នៃការមានគ៌ភ។ ជាទូទៅវាតែងកើតមាននៅខាងមុខត្រចៀក តែពេលខ្លះយើងក៏ឃើញវាមានលើត្រចៀកផ្ទាល់ នៅពីក្រោមរឺនៅពីក្រោយ (ដូចរូបភាពខាងក្រោម)

២). តើរោគសញ្ញារឺផលវិបាករបស់វាមានអ្វីខ្លះ?
ភាគច្រើនក្មេងដែលមានរន្ធខាងមុខត្រចៀក មិនមានលេចចេញជារោគសញ្ញារឺបង្កជាបញ្ហាអ្វីទេ តែវាអាចបង្កអោយមានការកើតឡើងជាដុំគីសទំរង់ស្លូត ការឆ្លងមេរោគ (ហើម ក្រហម ឈឺចាប់ ក្តៅខ្លួន រឺក៏ហូរជាខ្ទុះ) រឺអាប់សែ។

៣). តើរាល់ក្មេងដែលមានរន្ធមុខត្រចៀក ត្រូវតែជួបវេជ្ជបណ្ឌិត?

ទោះបីភាគច្រើននៃរន្ធមុខត្រចៀកមិនបង្កជាបញ្ហាអ្វីក៏ដោយក៏លោកអ្នកគួរនាំកូនៗដែលមានវាមកពិនិត្យជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីរុករកភាពមិនប្រក្រតីពីកំណើតផ្សេងៗទៀតដែលអាចកើតមានជាមួយរន្ធមុខត្រចៀកនេះ (ដូចជា Branchio-oto-renal syndrome, Beckwith-Wiedemann syndrome, Mandibulofacial dystosis,…)។ ហើយចំពោះរន្ធមុខត្រចៀកដែលបង្កជាគីស មេរោគរឺអាប់សែ គឺត្រូវតែជួបវេជ្ជបណ្ឌិតដើម្បីទទួលបានការព្យាបាលមួយដែលត្រឹមត្រូវ (ករណីមានបង្កជាមេរោគរឺអាប់សែញឹកញាប់គឺអាចឈានទៅដល់វះកាត់យករន្ធនេះចេញក៏មាន)។

-អត្ថបទបកប្រែនិងរៀបរៀងដោយវេជ្ជបណ្ឌិតឯកទេសរោគកុមារ ស៊ុន សុវត្ថា ។

-ដើម្បីទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងសុខភាពកុមារ សូមធ្វើការសាកសួរមកកាន់យើងខ្ញុំតាមរយ: link ខាងក្រោម
https://t.me/indrakbotclinic

ថ្ងៃ១៤ខែវិច្ឆិកាជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលគេប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ហើយវាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ដោយសហព័ន...
14/11/2021

ថ្ងៃ១៤ខែវិច្ឆិកាជារៀងរាល់ឆ្នាំ គឺជាថ្ងៃដែលគេប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក ហើយវាត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩១ដោយសហព័ន្ធទឹកនោមផ្អែមអន្តរជាតិ(IDF)សហការជាមួយអង្គការសុខភាពពិភពលោក(WHO) ដោយសារតែមានការព្រួយបារម្ភជាអនេក ពីការកើនឡើងយ៉ាងគំហុកពីការគំរាមកំហែងផ្នែកសុខភាពនៃជំងឺទឹកនោមផ្អែមនេះ ។

តាមរយៈទិន្នន័យនៃជងឺទឹកនោមផ្អែម ក្នុងរូបភាពមួយចំនួនខាងក្រោមនេះ តើយើងជឿទេថាយើង បងប្អូនកូនចៅផៅសណ្តានរបស់យើងពិតជាមិនមានជំងឺទឹកនោមផ្អែម ? បើលោកអ្នកមានសញ្ញារឺកត្តាប្រឈមដូចដែលបានរៀបរាប់ក្នុងរូប សូមកុំភ្លេចស្វែងរកសេវាសុខាភិបាលដែលអាចរុករកនិងព្យាបាលជំងឺទឹកនោមផ្អែមអោយបានកាន់តែលឿនកាន់តែប្រសើរ រឺក៏អាចទាក់ទងមកកាន់បន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារឥន្រ្ទបុត្រយើងខ្ញុំតាមរយ: https://t.me/indrakbotclinic

១រយៈនេះ យើងសង្កេតឃើញថាអត្រានៃជំងឺរលាកផ្លូវដង្ហើមលើកុមារមានការកើនឡើងគួរអោយកត់សម្គាល់ ។ រោគសញ្ញារបស់វា (ក្អក តឹងច្រមុះ ហៀរ...
21/10/2021

១រយៈនេះ យើងសង្កេតឃើញថាអត្រានៃជំងឺរលាកផ្លូវដង្ហើមលើកុមារមានការកើនឡើងគួរអោយកត់សម្គាល់ ។ រោគសញ្ញារបស់វា (ក្អក តឹងច្រមុះ ហៀរសំបោរ ក្តៅខ្លួន ដង្ហក់ហត់…) មិនអាចបាត់ទៅវិញភ្លាមៗនោះទេ គឺវាអាស្រ័យទៅតាមប្រភេទនៃរលាកផ្លូវដង្ហើមនីមួយៗ។ ការប្រើថ្នាំតែប៉ុន្មានលេបរឺត្រឹមប៉ុន្មានថ្ងៃ មិនអាចអោយក្មេងជាសះស្បើយដូចគេបេះ ដូចដែលអាណាព្យាបាលទាំងឡាយចង់បាននោះទេ ដូច្នេះសូមលោកអ្នកមានការអត់ធ្មត់និងមើលថែកូនដោយយកចិត្តទុកដាក់ ចូរចៀសវាងផ្លាស់ប្តូរថ្នាំរឺគ្រូពេទ្យឆាប់រហ័សពេក ដែលអាចធ្វើអោយខ្ជះខ្ជាយពេលវេលាប្រាក់កាសរឺប៉ះពាល់ដល់សុខភាពកុមារក៏មាន ៕- បំណងល្អពីបន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារឥន្រ្ទបុត្រ !

ដើម្បីទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងសុខភាពកុមារ សូមធ្វើការសាកសួរមកកាន់យើងខ្ញុំតាមរយ: link ខាងក្រោម
https://t.me/indrakbotclinic

ខាងយើងខ្ញុំក៏ធ្លាប់បានជួបអាណាព្យាបាលអ្នកជំងឺដែលបានយកកូនមកពិនិត្យនិងព្យាបាលកន្លែងយើង ថ្ងៃក្រោយគាត់ក៏យកសំបកថ្នាំផ្សះដែលប្រ...
19/10/2021

ខាងយើងខ្ញុំក៏ធ្លាប់បានជួបអាណាព្យាបាលអ្នកជំងឺដែលបានយកកូនមកពិនិត្យនិងព្យាបាលកន្លែងយើង ថ្ងៃក្រោយគាត់ក៏យកសំបកថ្នាំផ្សះដែលប្រើលើកមុនមកបង្ហាញយើងដើម្បីចង់ទិញយកទៅប្រើព្រោះប្រើលើកមុនត្រូវ ។ ក្រោយពីបានសួរនាំពីអាការរោគរបស់ក្មេង ទើបដឹងថាគាត់ទើបតែចាប់ផ្តើមក្តៅខ្លួនតិចៗនិងមិនមានសញ្ញាអ្វីផ្សេងគួរអោយកត់សម្គាល់ឡើយ យើងក៏បានណែនាំឪពុកដែលជាអ្នកមកចង់ទិញថ្នាំនោះ អោយគាត់តាមដានកូនគាត់អោយបានដិតដល់ (បើនៅតែមិនបាត់ក្តៅរឺមានសភាពមិនស្រួល ត្រូវយកកូនមកជួបពេទ្យ) និងពន្យល់គាត់ពីផលវិបាកនៃការប្រើប្រាស់ថ្នាំផ្សះផ្តេសផ្តាស។ ចុងក្រោយយើងក៏បានសូមទោសគាត់ថាយើងមិនអាចចេះតែចេញថ្នាំផ្សះទេ គាត់ក៏មិនបានថាអ្វីដែរហើយក៏ចាកចេញទៅ ដោយយើងមិនដឹងថាគាត់បានបន្តដើរទិញថ្នាំផ្សះនៅឪសថស្ថានណាទៀតរឺអត់ទេ។ សង្ឃឹមថាឪពុកម្តាយទាំងឡាយទទួលបាននូវអ្វីដែលបន្ទប់ពិគ្រោះនិងព្យាបាលជំងឺកុមារឥន្រ្ទបុត្រយើងខ្ញុំចង់ចែករំលែកនេះ ។

ដើម្បីទទួលបានចំណេះដឹងផ្សេងៗទាក់ទងនឹងសុខភាពកុមារ សូមធ្វើការសាកសួរមកកាន់យើងខ្ញុំតាមរយ: link ខាងក្រោម
https://t.me/indrakbotclinic

Address

#A8, Street 105K, Kakab 2 District, Poursenchey Commune
Phnom Penh
PHNOMPENH

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+85585881891

Website

Alerts

Be the first to know and let us send you an email when Indrakbot Pediatric Clinic - បន្ទប់ពិគ្រោះ និងព្យាបាលកុមារ ឥន្រ្ទបុត្រ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Indrakbot Pediatric Clinic - បន្ទប់ពិគ្រោះ និងព្យាបាលកុមារ ឥន្រ្ទបុត្រ:

Share