17/12/2025
ជំងឺពុកឆ្អឹង (Osteoporosis)
ជាជំងឺដែលធ្វើឲ្យឆ្អឹងស្តើង ខ្សោយ និងងាយបាក់ ដោយសារការបាត់បង់ដង់ស៊ីតេឆ្អឹង។
🔹 មូលហេតុ:
▪️អាយុចាស់ឡើង
▪️ខ្វះកាល់ស្យូម និងវីតាមីន D
▪️ស្ត្រីក្រោយផ្អាករដូវ
▪️មិនហាត់ប្រាណ
▪️ប្រើថ្នាំ Steroids យូរ
▪️ជក់បារី ឬផឹកស្រាច្រើន
🔹 រោគសញ្ញា:
▪️ដំបូងភាគច្រើន មិនមានរោគសញ្ញា
▪️ឈឺខ្នង ឬឈឺឆ្អឹង
▪️កំពស់ថយចុះ
▪️ឆ្អឹងបាក់ងាយ សូម្បីតែដួលបន្តិច
🔹 ការពិនិត្យ:
▪️វាស់ដង់ស៊ីតេឆ្អឹង (DEXA scan)
▪️ពិនិត្យឈាម (កាល់ស្យូម, វីតាមីន D)
🔹 ការពារ និងថែទាំ:
▪️បរិភោគអាហារមានកាល់ស្យូម (ទឹកដោះគោ ត្រីតូច សណ្ដែក)
▪️ទទួលពន្លឺថ្ងៃព្រឹក
▪️ហាត់ប្រាណ (ដើរ លោតស្រាលៗ លើកទម្ងន់)
▪️ជៀសវាងបារី និងស្រា
🔹 ការព្យាបាល:
▪️ថ្នាំបន្ថែមកាល់ស្យូម + វីតាមីន D (MEGICAL Help មានកាល់ស្យូម និងវីតាមីន D ជួយដល់កំហាប់ឆ្អឹងបានល្អនិងប្រឆាំងការរលាកសន្លាក់ឆ្អឹង)
▪️ថ្នាំបង្កើនដង់ស៊ីតេឆ្អឹង (តាមវេជ្ជបណ្ឌិត)
📂 សូមមើលរូបភាពខាងក្រោម: