បន្ទប់ពិគ្រោះ សុខភូមិ-SokPhum Cabinet

បន្ទប់ពិគ្រោះ សុខភូមិ-SokPhum Cabinet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from បន្ទប់ពិគ្រោះ សុខភូមិ-SokPhum Cabinet, Health & Wellness Website, ផ្ទះលេខ6A ផ្លូវបេតុង20m ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, Phnom Penh.

12/01/2026

#ខ្លាញ់កូឡេសស្ដឺរុល (cholesterol) និងការប្រឈមនឹងគ្រោះថ្នាក់ស្ទះសរសៃឈាមខួរក្បាលនិងបេះដូង

09/01/2026

វិធីក្នុងការកំនត់ #ជំងឺលើសសំពាធឈាម អោយបានត្រឹមត្រូវ✅💯

រីករាយឆ្នាំថ្មី​ 🙂ជូនពរទាំងអស់គ្នាមានសុខភាពល្អ និងរកស៊ីមានបាន 🙏
01/01/2026

រីករាយឆ្នាំថ្មី​ 🙂ជូនពរទាំងអស់គ្នាមានសុខភាពល្អ និងរកស៊ីមានបាន 🙏

📚 ឈ្វេងយល់ពី  #ជំងឺលើសសំពាធឈាម៖🌀 សំពាធឈាមមនុស្សយើងធម្មតាគឺតិចជាង120/80mmHg (យើងហៅថាសំពាធឈាមខាងលើនិងខាងក្រោម)🌀 ពេលដែលវាស់...
21/12/2025

📚 ឈ្វេងយល់ពី #ជំងឺលើសសំពាធឈាម៖

🌀 សំពាធឈាមមនុស្សយើងធម្មតាគឺតិចជាង120/80mmHg (យើងហៅថាសំពាធឈាមខាងលើនិងខាងក្រោម)
🌀 ពេលដែលវាស់ទៅឃើញខាងលើ120-129​ និងខាងក្រោម80-89គឺមានន័យថាសំពាធឈាមរបស់អ្នកចាប់ផ្ដើមកើនឡើងខុសពីធម្មតាហើយ និងអាចប្រឈមវិវឌ្ឍន៍ទៅជាជំងឺលើសសំពាធឈាម
🌀 ពេលដែលវាស់ទៅឃើញ >140/90mmHgគឺមានន័យថាអ្នកមានជំងឺលើសសំពាធឈាមហើយ

💢 ប្រសិនបើអ្នកវាស់ទៅភ្លាមឃើញសំពាធឈាមក្នុងកំរិតធម្មតាគឺអាចបញ្ជាក់បានថាអ្នកមិនមានជំងឺទេ ប៉ុន្ដែប្រសិនបើឃើញ >120/80mmHg អ្នកត្រូវធ្វើការវាស់តាមដាន២ដងក្នុងមួយថ្ងៃ(ព្រឹកល្ងាច) យ៉ាងហោចណាស់អោយបាន៧ថ្ងៃ ដើម្បីកំណត់ថាអ្នកកើតមានជំងឺលើសសំពាធឈាមឬអត់។

ដូចនេះការវាស់សំពាធឈាមតែម្ដងហើយឃើញ >140/90mmHgមិនទាន់កំណត់ថាអ្នកមានជំងឺនេះទេ លើកលែងតែវាស់ភ្លាមទៅឃើញ > 180/110mmHg គឺអាចកំណត់បានភ្លាម។

💢💢  #សារៈប្រយោជន៍នៃការឆែកសុខភាពជាប្រចាំ៖1- ដឹងពីដំណើរការសរីរាង្គនៅក្នុងខ្លួន និងជំងឺដែលគ្មានរោគសញ្ញា2- អាចអោយអ្នកធ្វើការ...
21/12/2025

💢💢 #សារៈប្រយោជន៍នៃការឆែកសុខភាពជាប្រចាំ៖
1- ដឹងពីដំណើរការសរីរាង្គនៅក្នុងខ្លួន និងជំងឺដែលគ្មានរោគសញ្ញា
2- អាចអោយអ្នកធ្វើការប្រៀបធៀបសុខភាពរបស់ខ្លួនពីរយៈពេលមួយទៅរយៈពេលមួយ និងធ្វើការបង្ការជាបន្ទាន់ក្នុងករណីដែលឃើញមានការប្រែប្រួល
3- អាចរកឃើញជំងឺដែលខ្លួនចាប់ផ្ដើមឈឺបានលឿន និងព្យាបាលបានលឿន
4- អាចបង្ការកុំអោយជំងឺចេះតែវិវឌ្ឍន៍ដោយមិនបានដឹងខ្លួន
5- អាចកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ថ្នាំក្នុងករណីអ្នករកឃើញជំងឺក្នុងដំណាក់កាលដំបូងពីព្រោះជំងឺខ្លះគ្រាន់តែតំរូវអោយធ្វើការផ្លាស់ប្ដូរទំលាប់រស់នៅឬការហូបចុកប៉ុនណោះ
6- ការធ្វើអេកូពោះអាចផ្ដល់ព័ត៌មានពីរូបរាង្គសរីរាង្គជាច្រើនដូចជាថ្លើម ប្រម៉ាត់ តំរងនោម លំពែង ប្លោកនោម ស្បូន(ស្ត្រី) ប្រូស្តាត(បុរស) និងពោះវៀនជាដើម
7-​ អាចបង្ការការចំលងទៅដៃគូរឬសមាជីកគ្រួសារបានដូចក្នុងករណីជំងឺថ្លើមបេឬសេ

ការពិនិត្យសុខភាពមានប្រយោជន៍ខ្លាំងណាស់ ប៉ុន្តែយើងហាក់ធ្វេសប្រហេសខ្លាំងណាស់។ ប្រជាជនយើងភាគច្រើនហាក់ព្រងើយកន្តើយក្នុងការតាមដានសុខភាពដោយគាត់មានផ្នត់គំនិតថាបើមិនឈឺផងទៅពិនិត្យធ្វើអី និងមួយទៀតដែលពេញនិយមគឺតែទៅពិនិត្យដឹងតែឃើញជំងឺហើយ ដែលនេះគឺជាមូលហេតុដែលធ្វើអោយជំងឺដែលអាចព្យាបាលបានទាន់ពេល និងងាយស្រួលបែរទៅជាធ្ងន់ធ្ងរ​និងយឺតពេល ហើយចំណាយអស់ថវិការច្រើន ករណីខ្លះគឺមិនអាចសង្គ្រោះបានទៅទៀត។

តើការមាន  #ខ្លាញ់កូឡេសស្ដឺរុល(Cholesterol) ក្នុងសរសៃឈាមខ្ពស់មានគ្រោះថ្នាក់អ្វី?គ្រោះថ្នាក់នៃការបណ្តោយអោយមានខ្លាញ៉កូឡេសស្...
21/12/2025

តើការមាន #ខ្លាញ់កូឡេសស្ដឺរុល(Cholesterol) ក្នុងសរសៃឈាមខ្ពស់មានគ្រោះថ្នាក់អ្វី?

គ្រោះថ្នាក់នៃការបណ្តោយអោយមានខ្លាញ៉កូឡេសស្តឺរុលខ្ពស់ក្នុងសរសៃឈាមគឺការកកើតកំណកខ្លាញ់នោះនៅក្នុងជញ្ជាំងសរសៃឈាម ដែលបណ្ដាលអោយរន្ធសរសៃឈាមត្បៀតតូច ធ្វើអោយលំហូរឈាមមានការលំបាក ធ្វើអោយកើនសំពាធឈាម និងប្រឈមទៅនឹងផលវិបាកធ្ងន់ធ្ងរដូចជាគាំងបេះដូង ស្ទះសរសៃឈាមខួរក្បាល និងសរសៃឈាមនៅអវៈយវៈដែលធ្វើអោយចុងដៃចុងជើងឡើងរលួយខ្មៅ។

ពីក្បាលដល់ចុងជើងរបស់យើងគឺខ្លាញ៉អាចកកបាននៅគ្រប់កន្លែង ហើយបើវាកើតនៅកន្លែងសំខាន់ៗនៃសារពាង្គការគឺវានឹងបណ្ដលអោយកើតចេញជាជំងឺដែលបានរៀបរាប់ខាងលើ។

ដើម្បីដឹងថាអ្នកអាចកើតមានបញ្ហានេះឬអត់គឺអ្នកចាំបាច់ត្រូវតាមដានជាតិខ្លាញ់ជាប្រចាំ ជាទូទៅអាច៦ខែម្ដង។ ប្រសិនបើឃើញថាមានលើស គឺត្រូវធ្វើការបញ្ចុះវាជាបន្ទាន់។ វិធីដើម្បីបញ្ចុះខ្លាញ់កូឡេសស្តឺរុលដំបូងគឺការសម្រកទំងន់ ហាត់ប្រាណ​ បញ្ឈប់ការជក់បារី និងពិសារស្រា និងបន្ថយអាហារដែលសំបូរទៅដោយកាឡូរីឬជាតិខ្លាញ់ច្រើន។

💬💬ហេតុអ្វីបានជាអ្នកត្រូវាស់  #សំពាធឈាម?ការវាស់សំពាធឈាមមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះជំងឺលើសសំពាធឈាមជានិច្ចកាលមិនបណ្ដាលអោ...
21/12/2025

💬💬ហេតុអ្វីបានជាអ្នកត្រូវាស់ #សំពាធឈាម?

ការវាស់សំពាធឈាមមានសារៈសំខាន់ខ្លាំងណាស់ពីព្រោះជំងឺលើសសំពាធឈាមជានិច្ចកាលមិនបណ្ដាលអោយមានរោគសញ្ញាទេ។ អ្នកអាចកើតមានជំងឺនេះរយៈពេលយូរឆ្នាំដោយមិនដឹងខ្លួនដោយសារអ្នកមិនដែលបានវាស់សំពាធឈាម។

ប្រជាជនយើងភាគច្រើនមិនបានយកចិត្តទុកដាក់លើការវាស់សំពាធឈាមនិងមើលស្រាលជំងឺលើសសំពាធឈាម ប៉ុន្តែយើងត្រូវដឹងថា បើទោះបីជំងឺលើសសំពាធឈាមមិនមានរោគសញ្ញាអ្វីក៏ដោយ បើសិនជាអ្នកមិនបានព្យាបាលវាទេ ហើយទុកអោយសំពាធឈាមរបស់អ្នកនៅខ្ពស់ពីកំរិតធម្មតា (120/80​ mmHg) អនាគតអ្នកអាចប្រឈមនឹងផលវិបាកធ្ងន់ធ្ងររបស់ជំងឺនេះដូចជា គាំងបេះដូង ដាច់សរសៃឈាមខួរក្បាល ខូចតំរងនោម និងខ្សោយបេះដូងជាដើម។

ការព្យាបាលជំងឺលើសសំពាធឈាមបានលឿនវាអាចបញ្ជៀសអ្នកពីផលវិបាកទាំងនេះនៅថ្ងៃខាងមុខបាន។

🟣ដំណាក់កាលនៃ  #ជំងឺស្វាយ៖ជំងឺស្វាយគឺជាជំងឺកាមរោគមួយប្រភេទដែលឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ ហើយវាអាចឆ្លងពីម្ដាយទៅកូនក...
20/10/2025

🟣ដំណាក់កាលនៃ #ជំងឺស្វាយ៖

ជំងឺស្វាយគឺជាជំងឺកាមរោគមួយប្រភេទដែលឆ្លងតាមរយៈការរួមភេទដោយមិនបានការពារ ហើយវាអាចឆ្លងពីម្ដាយទៅកូនកំឡុងពេលពរពោះ ឬសំរាលដែលអាចធ្វើអោយទារកស្លាប់ក្នុងផ្ទៃឬទារកកើតមកមិនប្រក្រតី។ ជំងឺនេះចែកចេញជាដំណាក់កាល៖

▪️ ដំណាក់កាលទី១ ស្តែងចេញជាដំបៅលើប្រដាប់ភេទ មាត់ ឬរន្ធគូទ។
▪️ ដំណាក់កាលទី២ ចេញជាកន្ទួលក្រហមលើស្បែកពាសពេញរាងកាយ ហើយកន្ទួលនេះមិនមានរមាស់ទេ។
▪️ ដំណាក់កាលទី៣ ភាគច្រើនមិនមានរោគសញ្ញាទេ គឺអ្នកជំងឺរកឃើញថាខ្លួនមានមេរោគស្វាយនៅពេលគាត់ទៅមន្ទីរពេទ្យពិនិត្យសុខភាពហើយរកឃើញមេរោគនេះដោយចៃដន្យ។ ដំណាក់កាលនេះអាចមានរយៈពេលដល់ទៅ២០ឆ្នាំ មានន័យថាអ្នកជំងឺមានផ្ទុកមេរោគនេះដោយមិនដឹងខ្លួនរយៈពេល២០ឆ្នាំ។ ប្រសិនបើមិនបានព្យាបាលទេ អ្នកជំងឺខ្លះអាចវិវត្តទៅដំណាក់កាលចុងក្រោយនៃជំងឺនេះ។
▪️ ដំណាក់ទី៤ឬចុងក្រោយ កើតក្រោយពេលអ្នកជំងឺផ្ទុកមេរោគនេះអស់រយៈពេលជាច្រើនឆ្នាំ (១០ទៅ៣០ឆ្នាំ)។ ក្នុងដំណាក់កាលនេះអាចបង្ករអោយអ្នកជំងឺមានគ្រោះថ្នាក់ដល់អាយុជីវិតដោយសារជំងឺនេះធ្វើអោយខូចខាតដល់សរីរាង្គជាច្រើនក្នុងនោះមានដូចជាខួរក្បាល បេះដូង ថ្លើមជាដើម។ អ្នកជំងឺស្ដែងចេញជាសញ្ញាប្រព័ន្ធប្រសាទដូចជាវង្វេងវង្វាន់ ប្រកាច់ ឬមិនអាចធ្វើចលនាដៃជើងបានជាដើម។

ប្រសិនបើអ្នកសង្ស័យថាមានប្រឈមនឹងឆ្លងជំងឺនេះ អ្នកគួរតែធ្វើតេស្ដឈាមដើម្បីបញ្ជាក់អោយបានច្បាស់ និងទទួលការព្យាបាលបានទាន់ពេលវេលា។

 #គ្រោះថ្នាក់នៃការលើសជាតិខ្លាញ់ក្នុងសរសៃឈាម+++++++++++++++++⛔️​ បញ្ហាចំបងរបស់ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមគឺខ្លាញ់កកនៅក្ន...
17/09/2025

#គ្រោះថ្នាក់នៃការលើសជាតិខ្លាញ់ក្នុងសរសៃឈាម
+++++++++++++++++

⛔️​ បញ្ហាចំបងរបស់ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមគឺខ្លាញ់កកនៅក្នុងជញ្ជាំងសរសៃឈាម ដែលអាចបង្ករជាគ្រោះថ្នាក់ស្ទះសរសៃឈាមខួរក្បាល បេះដូង អវៈយវៈដែលធ្វើអោយខ្មៅម្រាមដៃជើង។ នៅពេលដែលខ្លាញ់នៅក្នុងសរសៃឈាមច្រើនដោយមិនធ្វើការព្យាបាល វាធ្វើអោយខ្លាញ់ទាំងនោះអាចកកផ្ដុំនៅក្នុងសរសៃឈាម ហើយពេលដែលសរសៃឈាមដែលមានខ្លាញ់កកក្នុងជញ្ជាំងរបស់វាវាធ្វើអោយរន្ធសរសៃឈាមតូចជាងមុន និងជញ្ជាំងមានភាពខ្សោយជាងមុនដែលអាចធ្វើអោយងាយស្ទះ និងបែក។

⛔️​ ការលើសជាតិខ្លាញ់គឺមិនអោយមានរោគសញ្ញាអ្វីនោះទេទាល់តែការលើសខ្លាញ់នោះបង្ករទៅជាគ្រោះថ្នាក់ដូចដែលបានរៀបរាប់ខាងលើ។ ការពិនិត្យតាមដានខ្លាញ់ក្នុងសរសៃឈាមជាប្រចាំអាចធ្វើអោយអ្នកអាចធ្វើការព្យាបាលវាបានទាន់ពេលហើយជៀសវាងគ្រោះថ្នាក់ទាំងនោះបាន។
បុគ្គលមួយចំនួនដែលប្រឈមនឹងការលើសជាតិខ្លាញ់មានដូចជា អ្នកធាត់លើសទំងន់ ញ៉ាំច្រើន គ្មានលំហាត់ប្រាណ ញ៉ាំជាតិស្រវឹងជាប្រចាំ ស្ត្រេស្ដច្រើន ជក់បារី ស្រ្តីអស់រដូវនិងមនុស្សវ័យច្រើន មានជំងឺទឹកនោមផ្អែម លើសឈាម មានជំងឺរាំរៃផ្សេងដូចជាជំងឺក្រពេញករ ខ្សោយតំរងនោម ឬជំងឺថ្លើមជាដើម។ បុគ្គលទាំងនេះគួរតាមដានជាតិខ្លាញ់អោយបានជាប់លាប់ជាប្រចាំ។

✅✅​  #ការឈឺពោះទាក់ទងនឹងការឈឺក្រពះ៖1- ឈឺឆ្អល់ណែនចុងដង្ហើមឬពោះផ្នែកខាងលើ2- ឈឺក្រោយពេលញ៉ាំចំណីអាហារ3- ឧស្សាហ៍ឈឺញឹកញាប់4- ញ៉...
17/09/2025

✅✅​ #ការឈឺពោះទាក់ទងនឹងការឈឺក្រពះ៖
1- ឈឺឆ្អល់ណែនចុងដង្ហើមឬពោះផ្នែកខាងលើ
2- ឈឺក្រោយពេលញ៉ាំចំណីអាហារ
3- ឧស្សាហ៍ឈឺញឹកញាប់
4- ញ៉ាំទៅមានអារម្មណ៍ថានៅណែនក្នុងចុងដង្ហើម
5- បាត់ចំណង់អាហារ
6- ពេលខ្លះមានចង្អោរ ឬក្អួត
7- ករណីធ្ងន់បត់ជើងធំមកលាមកពណ៌ខ្មៅដូចកៅស៊ូថ្នល់

✅✅​ មូលហេតុចំបងដែលធ្វើអោយឈឺក្រពះគឺមេរោគក្រពះ (H. pylori bacteria) និងផ្សេងទៀតដូចជាការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបាត់ការរលាកឬពពួកស្តែរូអីត (Steroid) និងការញ៉ាំជាតិស្រវឹង។

✅✅​ ប្រសិនបើអ្នកមានរោគសញ្ញាទាំងអស់នេះ (កាន់តែច្រើនគឺកាន់តែខ្លាំង) គួរមកពិនិត្យនិងព្យាបាលអោយបានលឿនដើម្បីកុំអោយការឈឺក្រពះវិវត្តន៍ទៅធ្ងន់ធ្ងរ។ ការឈឺក្រពះដែលរាំរៃគឺមានភាពស្មុគស្មាញក្នុងការព្យាបាលនិងឆាប់រើរឡើងវិញ ហើយអាចបង្ករទៅជាដំបៅក្រពះឬធ្លាយក្រពះបាន។

 #ដំបៅលើប្រដាប់ភេទ+++++++++++++អ្នកដែលមានបញ្ហានេះត្រូវមកពិនិត្យជាបន្ទាន់ ពីព្រោះការមានដំបៅនៅលើប្រដាប់ភេទគឺជាសញ្ញាបញ្ជាក់...
16/09/2025

#ដំបៅលើប្រដាប់ភេទ
+++++++++++++

អ្នកដែលមានបញ្ហានេះត្រូវមកពិនិត្យជាបន្ទាន់ ពីព្រោះការមានដំបៅនៅលើប្រដាប់ភេទគឺជាសញ្ញាបញ្ជាក់ថាអ្នកមានឆ្លងមេរោគដែលឆ្លងដោយការរួមភេទជាពិសេសមេរោគស្វាយ ឬរឺមជាដើម ហើយអ្វីដែលគ្រោះថ្នាក់បន្ថែមទៀតនោះគឺអ្នកអាចឆ្លងមេរោគផ្សេងទៀតមកជាមួយផងដែរដូចជាមេរោគអេដស៏ មេរោគថ្លើមប្រភេទបេ សេ មេរោគប្រមេះទឹកបាយ ប្រមេះទឹកថ្លាជាដើម។ ដូចនេះប្រសិនបើអ្នកសង្កេតឃើញមានដំបៅនៅលើប្រដាប់ភេទរបស់ខ្លួនត្រូវប្រញាប់មកពិនិត្យ និងទទួលការព្យាបាលអោយបានលឿន ដើម្បី៖
1- ដឹងថាខ្លួនមានជំងឺអ្វីនិងទទួលការព្យាបាលបានទាន់ពេល
2- បង្ការកុំអោយមានផលវិបាកដោយសារជំងឺទាំងនោះ
3- បង្ការកុំអោយចំលងទៅដៃគូររបស់អ្នក
4- បង្ការកុំអោយមានការចំលងនៅក្នុងសហគមន៍

សង្កេតឃើញយុវវ័យមួយចំនួន មានបញ្ហានេះហើយពួកគាត់មិនបានដឹងថាវាជាជំងឺទេ ទើបពួកគាត់ទុកចោលមិនមកពិនិត្យ និងព្យាបាល ដែលវាធ្វើអោយមានការចំលងកាន់តែច្រើនជាពិសេសមេរោគអេដស៏ ថ្លើមបេ សេ និងស្វាយជាដើម។

Address

ផ្ទះលេខ6A ផ្លូវបេតុង20m ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Phnom Penh
12411

Telephone

+85577933303

Website

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះ សុខភូមិ-SokPhum Cabinet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to បន្ទប់ពិគ្រោះ សុខភូមិ-SokPhum Cabinet:

Share