ប្រឹក្សាពេទ្យ-Preksa Peth

ប្រឹក្សាពេទ្យ-Preksa Peth ចែករំលែកចំណេះដឹងសុខភាព និងប្រឹក្សា

សូមបង្កើនការប្រុងប្រយ័ត្ន និងគិតគូរពីសុវត្តិភាពទាំងអស់គ្នា!
03/07/2023

សូមបង្កើនការប្រុងប្រយ័ត្ន និងគិតគូរពីសុវត្តិភាពទាំងអស់គ្នា!

គ្រោះទឹកជំនន់ជាអ្វីដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺការពារខ្លួនឯង និងគ្រួសារឲ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន។
Flood is something we can not control។ what we can do is to protect ourselves and our families from any possible danger.
#ទឹកជំនន់
https://www.healthdcam.com/

នឹក Health.D Cam អត់បងប្អូន?
03/07/2023

នឹក Health.D Cam អត់បងប្អូន?

ស្វែងរកព័ត៌មានសុខភាពដែលអាចជឿទុកចិត្តបាន និងសេវាប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយក្រុមការងារ Health.D Cam តាមរយៈ https://www.healthdcam.com/
សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាគោលដៅនៃទស្សនវិស័យរបស់យើង!!!

សូមអនុមោទនាបុណ្យវិសាខបូជា!🙏
04/05/2023

សូមអនុមោទនាបុណ្យវិសាខបូជា!🙏

25/11/2022

វ័យកំពុងតាមស្រលាញ់ពេទ្យ តែបែរជាឈឺដេកពេទ្យ😌

30/10/2022
19/10/2022

អាកាសធាតុប្រែប្រួល សូមថែទាំសុខភាពផងណា។ បងប្អូនឈឺច្រើន សួររកពេទ្យច្រើន Admin ឆ្លើយមិនទាន់ទេណា។

 #ទិវាសុខភាពផ្លូវចិត្តប្តូរពីពាក្យថា "វាមិនអីទេ កុំដ្រាម៉ាពេក" ទៅជាពាក្យថា "យ៉ាងម៉េចដែរ មានអីចង់និយាយឲ្យខ្ញុំស្តាប់ទេ? ឬ...
10/10/2022

#ទិវាសុខភាពផ្លូវចិត្ត
ប្តូរពីពាក្យថា "វាមិនអីទេ កុំដ្រាម៉ាពេក" ទៅជាពាក្យថា "យ៉ាងម៉េចដែរ មានអីចង់និយាយឲ្យខ្ញុំស្តាប់ទេ? ឬតើខ្ញុំអាចជួួយអីបាន?" គ្រប់យ៉ាងអាចនឹងប្រសើរជាងមុន។

🧐 អ្វី​ទៅជា​ការ​មាក់ងាយ​អ្នក​ជំងឺផ្លូវចិត្ត​?
​ការ​មាក់ងាយ​កើតឡើង​នៅពេល​នរណាម្នាក់​មើល​មក​អ្នក​តាមរបៀប​អវិជ្ជមាន​ដោយសារ​គេ​សង្កេតឃើញ​អ្នកមាន​ចរិតលក្ខណៈ​ដែល​ត្រូវបាន​គេ​គិតថា​បុគ្គល​ប្លែក ឬ​ជា​ច​រឹត​លក្ខណៈ​អវិជ្ជមាន​។ វា​ជា​រឿង​ដ៏​គួរឲ្យ​សោកស្តាយ​ដែល​ការ​មាក់ងាយ​ចំពោះ​អ្នក​ជំងឺផ្លូវចិត្ត​ត្រូវបាន​ក្លាយជា​រឿង​ធម្មតា​ចំពោះ​មនុស្ស​ជាច្រើន​។​

​ការ​មាក់ងាយ​អាច​នាំឱ្យមាន​ការរើសអើង​។ ការរើសអើង​អាចមាន​លក្ខណៈ​ជាក់ស្តែង​ និង​ចំៗដូចជា​អ្នកណាម្នាក់​ដែល​បង្ក​ឲ្យ​មានការ​យល់ឃើញ​បែប​អវិជ្ជមាន​ចំពោះ​ស្ថានភាព​ជំងឺផ្លូវចិត្ត​ ឬ​ការព្យាបាល​របស់​អ្នក​។ ឬ​វា​អាចជា​ការធ្វើ​ឡើង​ដោយ​អ​ចេតនា ឬ​ជាការ​ប៉ុនប៉ង​ដូចជា​នរណាម្នាក់​ព្យាយាម​គេច​ពី​អ្នក​ព្រោះ គេ​សន្ម​ត់​ថា​អ្នក​មិនអាច​គ្រប់គ្រង​អារម្មណ៍​បានដែ​លអាច​បង្កជា​ហិង្សា ឬ​គ្រោះថ្នាក់​ដល់​អ្នកដទៃ​ដោយសារតែ​ជំងឺផ្លូវចិត្ត​របស់​អ្នក​។ ពេលខ្លះ​អ្នក​ក៏​ធ្លាប់​មើល​មក​ខ្លួនឯង​តាមរបៀប​នេះដែរ​។​

​ឥទ្ធិពល​អាក្រក់​ដែល​បណ្តាលមកពី​ការ​មាក់ងាយ​អ្នក​ជំងឺផ្លូវចិត្ត​រួមមាន​៖
•​ ​ការស្ទាក់ស្ទើរ​ក្នុងការ​ស្វែងរក​ជំនួយ ឬ​ការព្យាបាល​
•​ ​ខ្វះ​ការយល់ និង​គាំទ្រ​ពី​ក្រុមគ្រួសារ មិត្តភក្តិ មិត្ត​រួមការ​ងារ ឬ​អ្នកដទៃ​
•​ ​ទទួលបាន​ឱកាស​តិចជាង​មុន​សម្រាប់​ការងារ ការសិក្សា និង​សកម្មភាព​សង្គម​នានា ឬ​បញ្ហា​ស្វែងរក​ផ្ទះសម្បែង​
•​ ​ទទួលរង​នូវ​ការ​សម្លុត គំរាមកំហែង អំពើហិង្សា​លើ​រាងកាយ ឬ​ការយាយី​ផ្សេងៗ​
•​ ​ការធានារ៉ាប់រង​សុខ​ភាពមិន​គ្រប​ដណ្តប់​លើ​ការព្យាបាល​ជំងឺផ្លូវចិត្ត​របស់​អ្នក​ជំងឺ​
•​ ​មានជំនឿថា​អ្នកនឹង​មិន​ទទួលជោគជ័យ​ក្នុង​បញ្ហា​ប្រឈម​នឹង​បញ្ហា​នេះ ឬថា​អ្នក​មិនអាច​កែលំអ​ស្ថានភាព​របស់​អ្នក​ឲ្យ​ប្រសើរ​ឡើងវិញ​។

​ប្រភព​ឯកសារពិគ្រោះ​៖ Mayoclinic

#ចែករំលែកចំណេះដឹងសុខភាពនិងប្រឹក្សាអំពីការស្វែងរកគ្រូពេទ្យល្អៗ

👉សូមតាមដានផេកផ្លូវការរបស់ពួកយើងដើម្បីទទួលបានមាតិការសុខភាពល្អៗ
👉សូមផ្ញើរសារមកពួកយើងដើម្បីប្រឹក្សាអំពីការស្វែងរកគ្រូពេទ្យឯកទេសល្អៗ
👉Follow us for quality health content
👉Please inbox for hospital directory
Contact Info
Tel: 096 308 4740
Email: info@healthdcam.com
Telegram Channel: https://t.me/+_u9aYfNYADk4NmNl

05/10/2022

គ្លីនិកឯកទេសព្យាបាលដោយចលនាដែលមានគុណភាពសម្រាប់ប្រជាជនកម្ពុជា។

គ្រាប់ជីជាអាហារសាមញ ប៉ុន្តែវាមានអត្ថប្រយោជន៍យ៉ាងច្រើនដែលយើងស្មានមិនដល់។១. គ្រប់គ្រងទំងន់គ្រាប់ជីដែលមានគ្រាប់តូចៗទាំងនេះអ...
16/08/2022

គ្រាប់ជីជាអាហារសាមញ ប៉ុន្តែវាមានអត្ថប្រយោជន៍យ៉ាងច្រើនដែលយើងស្មានមិនដល់។
១. គ្រប់គ្រងទំងន់
គ្រាប់ជីដែលមានគ្រាប់តូចៗទាំងនេះអាចធ្វើកាងារដ៏រអស្ចារ្យសម្រាប់ការគ្រប់គ្រងទំងន់បរិមាណខ្ពស់នៃអាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលធ្វើឱ្យវាក្លាយជាសារធាតុល្អបំផុត ដើម្បីបន្ថែមទៅក្នុងអាហារប្រចាំថ្ងៃ និងសម្រកទំងន់យ៉ាងមានប្រសិទ្ធភាព។ គ្រាប់ជីគឺជាប្រភពដ៏សំបូរបែបនៃអាស៊ីតអាល់ហ្វា (ALA) ដែលសំបូរទៅដោយភាពល្អនៃអាស៊ីតខ្លាញ់នៃអូមេហ្គា៣។ គ្រាប់ជី ក៏ជួយក្នុងការកាត់បន្ថយការឃ្លាន និងធ្វើអោយអ្នកឆ្អែតបានយូរផងដែរ។

២. កាត់បន្ថយកម្តៅក្នុងរាងកាយ
វាជារឿងល្អបំផុតក្នុងការទទួលទានគ្រាប់ជីក្នុងរដូវក្តៅ ដោយបន្ថែមទៅក្នុងភេសជ្ជៈរបស់អ្នក។ វាជួយក្នុងការកាត់បន្ថយកំដៅក្នុងខ្លួន ព្រោះថាគ្រាប់ជីទាំងនេះដំណើរការជាសារធាតុត្រជាក់ធម្មជាតិ។ នេះជាមូលហេតុដែលវាត្រូវបានគេប្រើនៅក្នុងភេសជ្ជៈបន្សាបជាច្រើន។

៣. ការពារជំងឺផ្តាសាយ និងគ្រុនក្តៅ
គ្រាប់ជីមិនត្រឹមតែមានប្រយោជន៍ក្នុងការធ្វើឱ្យរាងកាយត្រជាក់ក្នុងកំឡុងពេលរដូវក្តៅ ឬធ្វើឱ្យអ្នកឆ្អែតទេប៉ុណ្ណោះទេ ប៉ុន្តែការទទួលទានគ្រាប់ជីក៏អាចការពារ ក៏ដូចជាព្យាបាលជំងឺផ្តាសាយ និងគ្រុនក្តៅបានផងដែរ។ លក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគរបស់គ្រាប់ជី គឺអាចព្យាបាលការក្អកស្ងួត និងបន្ធូរសាច់ដុំដែលតឹង។

ប្រភពឯកសារពិគ្រោះ
http://imesofindia.indiatimes.com/.../article.../67435188.cm

កុំភ្លេចថែរក្សាសុខភាពស្បែកទាំងអស់គ្នាណា៎!         #ចែករំលែកចំណេះដឹងសុខភាពនិងប្រឹក្សាអំពីការស្វែងរកគ្រូពេទ្យល្អៗ        👉...
31/07/2022

កុំភ្លេចថែរក្សាសុខភាពស្បែកទាំងអស់គ្នាណា៎!


#ចែករំលែកចំណេះដឹងសុខភាពនិងប្រឹក្សាអំពីការស្វែងរកគ្រូពេទ្យល្អៗ

👉សូមតាមដានផេកផ្លូវការរបស់ពួកយើងដើម្បីទទួលបានមាតិការសុខភាពល្អៗ
👉សូមផ្ញើរសារមកពួកយើងដើម្បីប្រឹក្សាអំពីការស្វែងរកគ្រូពេទ្យឯកទេសល្អៗ
👉Follow us for quality health content
👉Please inbox for hospital directory
Contact Info
Tel: 096 308 4740
Email: info@healthdcam.com
Telegram Channel: https://t.me/+_u9aYfNYADk4NmNl

នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សតែងគិតអំពីជម្រើសផ្សេងៗដែលពួកគេមានដូចជា៖តើគេចង់បានផ្ទះប្រភេទណា? ឡានម៉ាកអ្វី? ចូលសាលារៀនមួយ...
27/07/2022

នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សតែងគិតអំពីជម្រើសផ្សេងៗដែលពួកគេមានដូចជា៖
តើគេចង់បានផ្ទះប្រភេទណា? ឡានម៉ាកអ្វី? ចូលសាលារៀនមួយណា? និងស្នើរកំចីនៅធនាគារណាជាដើមប៉ុន្តែពូកគេប្រហែលជាមិនបានគិតអំពីការជ្រើសរើសមន្ទីរពេទ្យឬគ្លីនិកដើម្បីទទួលសេវាព្យាបាលនិងថែទាំសុខភាពនោះទេតាមពិតទៅពួកគេក៏មានជម្រើសក្នុងការថែទាំសុខភាពដូចជាការជ្រើសរើសទិញផ្ទះអច្ចឹងដែរ។ ដូច្នេះ Admin សូមណែរនាំចំនុចសំខាន់ៗមួយចំនួនដើម្បីពិចារណាក្នុងការជ្រើសរើសមន្ទីរពេទ្យ ឬគ្លីនិកដែលមានគុណភាពដូចខាងក្រោម៖

១. ស្វែងយល់ថាតើមន្ទីរពេទ្យ ឬគ្លីនិកមានគ្រូពេទ្យឯកទេសដែរឬទេ?
ចំណុចនេះសំខាន់ណាស់នៅពេលដែលអ្នកចាប់ផ្តើ់មស្វែងរកសេវាព្យាបាលដែលមានគុណភាព និងប្រសិទ្ធភាព។ គ្រូពេទ្យឯកទេសដែលមានវិជ្ជាជីវៈនឹងជួយសម្រួលដល់ការព្យាបាលរបស់អ្នកឲ្យកាន់តែល្អប្រសើរ និងកាត់បន្ថយហានិភ័យ ដែលអាចគំរាមកំហែងដល់អាយុជីវិត។
២. សិក្សាពីកេរ្តិ៍ឈ្មោះរបស់មន្ទីរពេទ្យ ឬគ្លីនិក
ចំនុចបន្ទាប់អ្នកត្រូវស្វែងយល់ព័ត៌មានផ្សេងៗអំពីមន្ទីរពេទ្យ ឬគ្លីនិកណាមួយ ដែលបានមកពីការចុះផ្សាយព៏ត៌មាន ការណែរនាំពីសាច់ញាតិបងប្អូន ឬអ្នកជំងឺផ្សេងទៀត ព្រមទាំងការដាក់បង្ហាញប្រវិត្តរូបសង្ខេបផ្នែកវេជ្ជសាស្រ្តនៅលើវេទិការសុខភាពឌីជីថល (healthdcam.com) ជាដើម។
៣. ស្វែងយល់ពីសេវារបស់មន្ទីរពេទ្យ ឬគ្លីនិក
ប្រាកដណាស់ នៅពេលដែលអ្នកស្វែងរកមន្ទីរពេទ្យ ឬគ្លីនិកណាមួយ អ្នកប្រាកដជាកំពុងមានបញ្ហាសុខភាព ឬកំពុងត្រៀមខ្លួនដើម្បីពិនិត្យសុខភាពសុខភាព ឬការវះកាត់ជាដើម។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើគឺពិនិត្យមើលលើសេវារបស់មន ្ទីរពេទ្យ ឬគ្លីនិកដើម្បីប្រាកដថាសេវាទាំងនោះ ត្រូវទៅតាមតម្រូវការរបស់អ្នក។ ឧទាហរណ៍៖ ប្រសិនបើអ្នកកំពុងត្រៀមខ្លួនក្នុងការសម្រាលកូន អ្នកត្រូវស្វែងយល់ថាតើមន្ទីរពេទ្យ ឬគ្លីនិកនោះមានផ្តល់សេវាព្យាបាល និងគ្រូពេទ្យឯកទេសខាងសម្ភព្ធ ព្រមទាំងសេវាគាំទ្រផ្សេងៗទៀតដូចជាសេវាពន្យារកំណើតដែរឬទេ។

៤. ពិនិត្យមើលលើឧបករណ៍ប្រើប្រាស់ដែលមានស្តង់ដារ និងគុណភាព
ការប្រើប្រាស់ឧបករណ៍ដែលមានស្តង់ដារត្រឹមត្រូវនឹងជួយឲ្យការបំពេញការងាររបស់គ្រូពេទ្យបានកាន់តែល្អប្រសើរ និងមានភាពងាយស្រួលដល់ដំណើរការព្យាបាល និងថែទាំដល់អ្នកជំងឺ។
៥. ពិនិត្យមើលអនាម័យ និងភាពស្អាតបាតរបស់មន្ទីរពេទ្យ ឬគ្លីនិក
ក្រៅពីគ្រូពេទ្យ និងសេវាព្យាបាល អនាម័យក៏ជារឿងដ៏សំខាន់មួយដែលអ្នកគួរពិចារណា និងដាក់ពិន្ទុឲ្យមន្ទីរពេទ្យ ឬគ្លីនិកផងដែរ។ សូមពិនិត្យមើលថាតើការអនុវត្តរបសស់គ្រូពេទ្យធ្វើឡើងស្របតាមតាមស្តងដារអនាម័យដែរឬទេ (សង្កេតក្នុងពេលរងចាំពេទ្យ ឬតាមរយៈរូបថតអំពីបន្ទប់ព្យាបាល)។ លើសពីនេះទៅទៀត អ្នកក៏គួរពិនិត្យមើលបរិវេណជុំវិញមន្ទីរពេទ្យ ឬគ្លីនិកដូចជាការទុកដាក់សម្រាម ទីធ្លា និងបរិយាកាសខ្យល់ចេញចូលជាដើម។

៦. សង្កេតលើអាកប្បកិរិយារបស់គ្រូពេទ្យ និងបុគ្គលិក
ចំនុចសំខាន់មួយទៀតដែលអ្នកជំងឺមិនដែលមើលរំលង នោះគឺអាកប្បកិរិយាសមរម្យរបស់គ្រូពេទ្យ និងដែលផ្តល់សេវា។ ការប្រើពាក្យពេជ្យសមរម្យ និងស្នាមញញឹមក៏ជាផ្នែកមួយជម្រុញឲ្យអាការៈជំងឺមានភាពប្រសើរឡើងផងដែរ។

៧. គិតអំពីតម្រូវការផ្ទាល់ខ្លួន និងហិរញ្ញវត្ថុ
ក្រោយពីការស្វែងយល់ចំនុចសំខាន់ៗអំពីគ្រូពេទ្យ និងសេវារួចមក អ្នកអាចចាប់ផ្តើមពិចារណាអំពីតម្រូវការផ្ទាល់ខ្លួនរបស់អ្នកដូចជា៖ តើមន្ទីរពេទ្យ ឬគ្លីនិកនោះមានសហការជាមួយធានារ៉ាប់រងសុខភាពដែលអ្នកមានដែរឬទេ តើម៉ោងធ្វើការ និងទីតាំងរបស់មន្ទីរពេទ្យ ឬគ្លីនិកសមស្របសម្រាប់អ្នកក្នុងការធ្វើដំណើរ និងរងចាំដែរឬទេ។ អ្នកក៏អាចពិចារណារកមន្ទីរពេទ្យណាដែលនៅជិតផ្ទះដើម្បីចំនេញពេលវេលា និងថវិការ។

៨. ធ្វើការប្រៀបធៀបរវាងមន្ទីរពេទ្យ ឬគ្លីនិកនីមួយៗ
ចំណុចចុងក្រោយ អ្នកគួរមានជម្រើសនៃមន្ទីរពេទ្យមួយចំនួនដើម្បីធ្វើការប្រៀបធៀបអំពីសេវា ទីតាំង តម្លៃ និងកេរ្តិ៍ឈ្មោះជាដើម។ ធ្វើដូចនេះ អ្នកនឹងមាន ជម្រើស ព្រមទាំងព័ត៌មានគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ។ ជម្រើសដ៏ល្អមួយដែលជួយអ្នកប្រមូលព័ត៌មានពីមន្ទីរពេទ្យ ឬគ្លីនិកផ្សេងៗគ្នាក្នុងពេលតែមួយនោះ គឺការស្វែងរកនៅលើគេហទំព័រសុខភាពឌីជីថលដូចជា www.healthdcam.com ជាដើម។

អត្ថបទដោយ៖ Health.D Cam

ប្រភព៖
http://www.floridaorchestramusicians.biz/six-things-to.../

https://www.forbes.com/.../safest-hospitals-health...

https://www.medicare.gov/.../10181-Guide-Choosing...

24/07/2022

Address

House No. 59 Oknha Peich (St 242) Phnom Penh
Phnom Penh

Alerts

Be the first to know and let us send you an email when ប្រឹក្សាពេទ្យ-Preksa Peth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ប្រឹក្សាពេទ្យ-Preksa Peth:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

វេទិការព័ត៌មានឌីជីថលអំពីសុខភាព និងសេវាបញ្ជូន Digital Health Platform and Referral Service

ទស្សន:វិស័យ និងបេសកកម្មរបស់យើង

ហេលស៍ឌីខេម (Health.D Cam)គឺជាវេទិការព័ត៌មានសុខភាពឌីជីថលដែលធ្វើការផ្តល់ព័ត៌មាន ចំណេះដឹងអំពីសុខភាព និងសេវាបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជា។ ហេលស៍ឌីខេម (Health.D Cam) ប្តេជ្ញាក្នុងការពាំនាំនូវព័ត៌មាន និងសេវាបញ្ជូនទាក់ទងនឹងសុខភាពដែលមានស្តង់ដារ និងគុណភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋកម្ពុជា និងពលរដ្ឋដែលរស់នៅក្នុងប្រទេសកម្ពុជា។ ពួកយើងព្យាយាមផ្តល់ជូនប្រជាពលរដ្ឋនូវភាពប្រសើរឡើងនៃចំណេះដឹង ព័ត៌មានចាំបាច់នានា និងសេវាបញ្ជូនផ្នែកសុខភាពដើម្បីការរស់នៅប្រកបដោយសុខុមាលភាព និងគុណភាពខ្ពស់។

Our Vision and Mission

Health.D Cam is a digital health platform providing health information and referral service to people in Cambodia. Health.D Cam commits to bring a high standard and quality health information and referral service. We strive to serve our people to improve health knowledge and necessary information and service to live healthy and quality life.