31/03/2026
កម្មវិធីសិក្ខាសាលា “ឱកាសការងារ និងអាជីវកម្ម”
សូមថ្លែងអំណរគុណចំពោះ លោក សាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការនៃសាកលវិទ្យាល័យធនធានមនុស្ស ដែលបានអុនញ្ញាតឱ្យមានកិច្ចសហការជាមួយក្រុមហ៊ុន វី វ៉ាយ ផ្លាស ឯ.ក ក្នុងការរៀបចំនូវកម្មវិធីនេះឡើងក្នុងគោលបំណងធំៗចំនួន៥ គឺ៖
១.សិក្សាពីគំរូអាជីវកម្ម
២.ឱកាសទទួលបានកាងារធ្វើ
៣.ឱកាសសហការអាជីវកម្ម
៤.ការកសាងអនាគត ធ្វើឱ្យសុបិនក្លាយជាការពិត
៥.ឱកាសពង្រីកបណ្ដាញទំនាក់ទំនង
________________________
កម្ពុជាត្រូវការអ្នក កម្ពុជាអាចក្លាយជាប្រទេសឈានមុខគេទាំងក្នុងតំបន់ និងភាពជាគំរូល្អក្នុងពិភពលោក ដរាបណាយុវជនបន្តវេនរបស់យើងគឺជាមនុស្សខ្លាំង។
១.ខ្លាំងដោយការទទួលបាននូវការអប់រំបានត្រឹមត្រូវ ទាំងក្នុង និងក្រៅប្រព័ន្ធ ហើយអាចប្រើការបានសម្រាប់កិច្ចអនុវត្តការងារជាក់ស្ដែងប្រចាំថ្ងៃ។
២.ខ្លាំងដោយមានភាពធន់ផ្នែកសេដ្ឋកិច្ច រស់ដោយពុំមែនជាបន្ទុករបស់គ្រួសារ ស្ថាប័ន និងសង្គមជាតិ គឺរស់ដោយអាចបំពេញនូវតម្រូវការមូលដ្ឋានបានគ្រប់គ្រាន់។
៣.ខ្លាំងផ្នែកប្រាជ្ញា ស្មារតី និងបេះដូងជាខ្មែរ ដោយយុវជនយើងម្នាក់ៗអាចសម្របខ្លួនជាមួយបច្ចេកវិទ្យាដែលបាននឹងកំពុងវិវឌ្ឈន៍ខ្លួនឥតឈប់ឈរ ការប្រកួតប្រជែងគ្មានទីបញ្ចប់។ រត់លឿន ដង្ហើមវែង ជាកត្តាដ៏សំខាន់ក្នុងការប្រជែងក្នុងបរិបទបច្ចុប្បន្ន ហើយរួមគ្នាកសាងកម្លាំងសាមគ្គីជាតិជាធ្លុងមួយ ដោយតម្លល់ផលប្រយោជន៍ជាតិជាធំដែលបរទេសមិនអាចបំបែកបាន។
•បើយើងមិនធ្វើ តើឱ្យនរណាធ្វើ?
•បើជំនាន់យើងមិនខ្លាំង តើឱ្យជំនាន់ណាខ្លាំង?