
09/09/2025
បងប្អូនជាច្រើនតែងសួរខ្ញុំថាមានថ្នាំបញ្ចុះសត្វល្អិតអ្វីជំនួស Benda 500 របស់ប្រទេសសៀម។ មិនចាំបាច់ទៅរកឆ្ងាយទេ ព្រោះយើងក៏មានថ្នាំដែលមានសារធាតុ Mebendazole 500mg ដូចគ្នា គឺ Mebentox 🧡។
Mebentox ជាផលិតផលរបស់កូនខ្មែរ ផលិតដោយក្រុមហ៊ុន PPM ដែលមានស្តង់ដារអន្តរជាតិ GMP ហើយក៏បាននាំចេញទៅជាង 20 ប្រទេសផងដែរ។ តម្លៃក៏សមរម្យជាង ដូច្នេះជួយសន្សំថវិកាបងប្អូនផងរហូតដល់លើស 50%។
ចំពោះការប្រើប្រាស់ក៏សាមញ្ញណាស់៖ Mebentox 500mg ញ៉ាំត្រឹមមួយគ្រាប់ ជាមួយអាហារពេលល្ងាច។
ក្នុងនាមជាឱសថការី ខ្ញុំសូមណែនាំឱ្យបងប្អូនជ្រើសរើស និងគាំទ្រផលិតផលជាតិ ដើម្បីជួយអភិវឌ្ឍឱសថកម្ពុជា។ ពេលនេះហើយដែលយើងត្រូវជួយជំរុញគ្នា គាំទ្រផលិតផលជាតិ និង សេដ្ឋកិច្ចជាតិ កុំអោយអ្នកជិតខាងមើលងាយថាអត់គេមិនបាន។។