Zana Health & Life

Zana Health & Life Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zana Health & Life, Phnom Penh.

✓គីសdermoide រឺ teratoma នៅក្នុងក្រពេញភេទស្ត្រី....ជំនឿផ្លូវងងឹតហៅថា  #អំពើធ្មប់ ⭕🚫     នេះជាជំងឺគីសសរីរាង្គរបស់ដៃស្បូន ...
05/02/2023

✓គីសdermoide រឺ teratoma នៅក្នុងក្រពេញភេទស្ត្រី....
ជំនឿផ្លូវងងឹតហៅថា #អំពើធ្មប់ ⭕🚫
នេះជាជំងឺគីសសរីរាង្គរបស់ដៃស្បូន (ក្រពេញអូវែ) ដែលមានធាតុផ្សំសរីរាង្គដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់...។ល។ ប្រសិនបើព្យាបាលមិនទាន់ពេលអាចបណ្តាលឱ្យស្លាប់បានដោយសារចុករមួល ឬបែកហូរឈាមក្នុងពោះជាដើម។ ជំងឺគីសនេះមានពីកំណើត មិនមែនជាអំពើអាបធ្មប់នោះទេ។ ករណីនេះកម្រក្លាយជាមហារីកណាស់។
រោគសញ្ញា៖
- ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ ឬចង្កេះ។
- ឈឺអាងត្រគាកមុនចាប់ផ្តើមមករដូវ ឬពេលរួមដំណេក។
- ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ។
- នោមញឹក ឬក៏ពិបាកនោម។
- អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្តៅខ្លួន។
- ភាគច្រើនវាវិវត្តន៍ធំទៅៗដោយស្ងាប់ស្ងាត់។

ប្រសិនបើស្រ្តីមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញពិគ្រោះជាមួយគ្រូពេទ្យឯកទេស សម្ភព និងរោគស្រ្តី ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាលសមស្រប៕pageគ្រូពេទ្យក្មេង Young Doctor

⭕ គីស ដៃស្បូន : Kyste dermoïde រឺ Tératome mature de l'ovaire រឺ Tératome kystique mature de l'ovaire រឺ Dysembryome bénin : ជាដុំគីសនៅដៃស្បូន ភាគច្រើន មាន : សក់ ឆ្អឹង ខ្លាញ់ ទឹក ។

⭕ វាមានពីកំណើតពី កោសិកាពូជដើម(Cellule germinale ) របស់ Embryon ដែលមាន ៣ស្រទាប់ (DET) គឺ :

1-Epiblaste : សក់ រោម ធ្មេញ ...
2-Mésoblaste : ឆ្អឹង ឆ្អឹងខ្ចី សាច់ដុំ ជាលិកាសន្ឋាន ...
3-Hypoblaste : Epithelium នៃផ្លូវអាហារ និងផ្លូវដង្ហើម ...

🔔 អេកូសាស្រ្ត (Echographie pelvienne) អាចជួយបញ្ជាក់រោគវិនិច្ឆ័យ

ចូលចិត្តដកសក់ ពេលឈឺក្បាល??👉 អ្នកជំងឺប្រុសអាយុ 33 ឆ្នាំ មកពីនិត្យជាមួយនឹងអាការហើមខាងលើថ្ងាស់រយះពេល 1សប្តាហ៍មកហើយ, ថ្ងៃនេះ...
31/01/2023

ចូលចិត្តដកសក់ ពេលឈឺក្បាល??
👉 អ្នកជំងឺប្រុសអាយុ 33 ឆ្នាំ មកពីនិត្យជាមួយនឹងអាការហើមខាងលើថ្ងាស់រយះពេល 1សប្តាហ៍មកហើយ, ថ្ងៃនេះគាត់ឃើញថាហើយកាត់តែធំជាងមុន តឹងខ្លាំង និងក្តៅខ្លួន. គាត់គ្មានប្រវត្តិដួលឬប៉ះទង្គិចជាមួយអ្វីទាំងអស់។ ក្រោយពេលពិនិត្យនិងធ្វើអេកូសាស្ត្រយើងឃើញថាមានទឹកដក់ច្រើន។
យើងបានរៀបចំបូមយកទឹកចេញមក វាមានសភាពជាឈាមតែម្តង.

👉ចំពោះមូលហេតុ គាត់គ្មានប្រវត្តិប៉ះទង្គិចជាមួយអ្វីទាំងអស់ តែអ្វីដែលគួរឲ្យសង្សយ័នោះគឺយប់មុនពេលដែលហើមបែបនេះ គាត់វិលមុខ ហើយឲ្យអ្នកផ្ទះដកសក់ឲ្យ( ជាទំលាប់បុរាណរបស់ខ្មែរយើង)។ ក្រោយមកវាក៍ឡើងប៉ោងបន្តិចម្តងៗ រហូតទ្រាំមិនបានទើបមកមន្ទីរពេទ្យ។

Address

Phnom Penh
12158

Alerts

Be the first to know and let us send you an email when Zana Health & Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram