បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ប្រាថ្នាសែនសុខ

  • Home
  • Cambodia
  • Phnom Penh
  • បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ប្រាថ្នាសែនសុខ

បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ប្រាថ្នាសែនសុខ We provide health consultation for pediatric, general health problem, women's health.

19/10/2022
ជំងឺដែលងាយកេីតមានចំពោះកូនក្មេងនៅក្នុងរដូវធ្លាក់ភ្លៀងនេះមាន៖- ជំងឺគ្រុនឈាម- ជំងឺរលាកក្រពះពោះវៀន​(ក្អូត រាគ ក្តៅ ហេីមពោះ)-...
22/05/2022

ជំងឺដែលងាយកេីតមានចំពោះកូនក្មេងនៅក្នុងរដូវធ្លាក់ភ្លៀងនេះមាន៖
- ជំងឺគ្រុនឈាម
- ជំងឺរលាកក្រពះពោះវៀន​(ក្អូត រាគ ក្តៅ ហេីមពោះ)
- ជំងឺពងបែកដៃជេីងមាត់
- ជំងឺផ្តាសាយធំ រលាកបំពង់ករ

សូមមាតាបីតាគ្រប់រូបគប្បី
- ​ ថែរក្សាអនាម័យ និងយកចិត្តទុក្ខដាក់លេីចំណីអារហារ
- កំចាត់ជំរកមូស គេងក្នុងមុងអោយបានត្រឹមត្រូវ
- ប្រឹក្សាជាមួយគ្រូពេទ្យជំនាញអោយបានត្រឹមត្រូវ​​ មិនគួរផ្សំថ្នាំលេបផ្តេសផ្តាស ដែលនាំអោយមានផលវិបាកកាន់តែធ្ងន់ធ្ងរ

ពុកម៉ែ បងប្អូន អាចពិគ្រោះ ជំងឺដោយផ្ទាល់​ជាមួយ
- ​ខ្ញុំបាទដោយផ្ទាល់​ វេជ្ជបណ្ឌិត អឿន សុខឃីម ជំនាញ ជំងឺទូរទៅ និងរោគកុមារ
- តាមរយៈផេក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ប្រាថ្នាសែនសុខ
- តាមរយៈតេលេក្រាម 081 578 678

ហេតុអ្វីបានជាទារកយំ?
20/11/2020

ហេតុអ្វីបានជាទារកយំ?

ជំងឺសើរស្បែក “អាត់”       ជំងឺ អាត់លើស្បែក ជាជំងឺមួយក្នុងចំណោមជំងឺសើរស្បែក ដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រា...
20/11/2020

ជំងឺសើរស្បែក “អាត់”
ជំងឺ អាត់លើស្បែក ជាជំងឺមួយក្នុងចំណោមជំងឺសើរស្បែក ដែលមានកន្ទួល និងពងទឹក ហើយរមាស់ពាសពេញខ្លួនប្រាណ ដែលបណ្តាលមកពីពពួកប៉ារាស៊ិត ឬចៃ។ ការចម្លងជំងឺនេះកើតឡើងតាមរយៈ៖
👉ការប៉ះពាល់ផ្ទាល់រវាងអ្នកជា និងអ្នកជំងឺ
👉ប៉ះពាល់ជាមួយសម្ភារៈប្រើប្រាស់ ដែលមានមេរោគ
👉មនុស្សច្រើនរស់នៅផ្តុំគ្នា ឬរស់នៅជាមួយគ្នា

រោគសញ្ញា៖
👉ច្រើនកើតនៅកន្លែងណាដែលមានរាងត្រង់ផ្នត់ៗ ឬក្រវិចក្រវៀននៃស្បែក ចង្វែកម្រាមដៃ កដៃ ចង្កេះ គូថ ផ្ទៃខាងក្នុងប្រអប់ភ្លៅ និងកជើង ដែលស្តែងចេញជាកន្ទួល ឬពងទឹក (ពងទឹកមិនសូវប្រទះឃើញទេ ព្រោះវាត្រូវបំផ្លាញយ៉ាងលឿនដោយការអេះត្រដុសរបស់អ្នកជំងឺ)។
👉ចំពោះស្ត្រី គេឃើញច្រើនកើតមាននៅលើក្បាលដោះ រីឯបុរសភាគច្រើនកើតនៅលើលិង្គ និងលើស្បែកពងស្វាស។
👉ជំងឺនេះកម្រកើតមាននៅលើផ្ទៃមុខមនុស្សពេញវ័យណាស់ ប្រសិនបើក្មេងតូចៗ និងអ្នកមានមេរោគហ៊ីវ(HIV+) គេសង្កេតឃើញមាននៅលើផ្ទៃមុខ បាតដៃ បាតជើង រួមទាំងខ្លួនប្រាណផងដែរ។
ការកើតមានទាំងនេះ បង្កឲ្យមានការរមាស់យ៉ាងខ្លាំង ជាពិសេសនៅពេលយប់។ ជាទូទៅតែងមានឃើញស្នាមអេះ និងស្នាមក្រហូងដាច់រលាត់ស្បែក ការឆ្លងរោគ ជាមួយនិងការកកើតពងខ្ទុះ និងក្រម៉ធំៗ ត្រូវបានជួបញឹកញាប់គួរសមដែរ។

ការវិវត្តិន៍៖
👉ជំងឺអាត់ ដែលមិនបានព្យាបាល អាចក្លាយជាជំងឺរ៉ាំរ៉ៃរួមជាមួយនឹងការថយចុះកម្រិតរមាស់។ ការបាត់រមាស់មិនមែនមានន័យថាពពួកប៉ារ៉ាស៊ីតឬចៃនោះបាត់ឬស្លាប់ឡើយ។ ការលាប់ឡើងវិញដែលបណ្តាលពីការព្យាបាលមិនត្រឹមត្រូវកើតមានជារឿយៗ ហើយវាត្រូវបានបិទបាំងរោគសញ្ញាផ្សេងៗ ដោយការលាបពពួកគ័រទីកូអុីត Corticoid ច្រើនពេក។

ការព្យាបាល៖
👉ត្រូវព្យាបាលក្រុមគ្រួសារទាំងមូលរួមគ្នាក្នុងពេលតែមួយ ដើម្បីជៀសវាងការឆ្លងសារចុះសារឡើង ឬលាប់ឡើងវិញ
👉ត្រូវលាបថ្នាំដែលមានការណែនាំដោយគ្រូពេទ្យជំនាញ
👉មុជទឹក ហើយដុសកន្លែងដែលកើតមានជំងឺនេះ ជាមួយសាប៊ូរមាស់ នៅពេលយប់
👉ផ្លាស់ប្តូរ ហើយបោកគក់ សំលៀកបំពាក់ កម្រាលពូក ភួយ មុង ដែលមានមេរោគ ជាមួយសាប៊ូ ស្រុះទឹកក្កៅ និងហាលថ្ងៃឲ្យបានស្ងួត
“ សូមណែនាំក្រុមគ្រួសារ ឬអ្នកជុំវិញខ្លួនដែលជាប់ពាក់ព័ន្ធជាពិសេសអ្នកមានផ្ទៃពោះបើសិនជាមានរោគសញ្ញាដូចខាងលើ។

សូមធ្វេីការពិគ្រោះ និងព្យាបាលជាមួយវេជ្ជបណ្ឌិតយេីងខ្ញុំ
តាមរយៈ Messenger រឺតាមរយៈលេខទូរស័ព្ទលេខ 092 45 45 02 / 081 578 678

Address

Phum Sensok Ti 4, Sangkat Khmounh, Khan Sensok
Phnom Penh

Telephone

+85592454502

Website

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ប្រាថ្នាសែនសុខ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to បន្ទប់ពិគ្រោះ និងព្យាបាលជំងឺ ប្រាថ្នាសែនសុខ:

Share