Bun lemhuor

Bun lemhuor - Mental health at work
- Psychotherapy
- Mindfulness Meditation
- APA Member

ដើរចេញពី អវិជ្ជមាន > វិជ្ជមាន វាស្ថិតក្នុងអំណាច នៃការសម្រេចចិត្ត របស់អ្នក។
11/02/2025

ដើរចេញពី អវិជ្ជមាន > វិជ្ជមាន វាស្ថិតក្នុងអំណាច នៃការសម្រេចចិត្ត របស់អ្នក។

04/01/2025

The recent police raid on an exclusive gay party on Dec 8 in Watthana district of Bangkok, in which more than half of the 124 party-goers tested positive for drugs and were sent to rehab, has raised wider questions about privacy and the drug policy.

Listen to the story or get the full story in the 1st comment.

04/01/2025

សមាធិ​ជា​បទដ្ឋាន​នៃបញ្ញា
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២២,១៥០ ដង)


មានអ្នកយល់​ច្រឡំច្រើន​ណាស់អំពី​ពាក្យថា សមាធិ ជាបទដ្ឋាន​របស់បញ្ញា គឺយល់​ច្រឡំថា ត្រូវ​ធ្វើសមាធិ​ឱ្យ បានសិន ចាំធ្វើវិបស្សនា​តាមក្រោយ ។ តាមពិត​ពាក្យនេះមិនមែន​មានន័យ មាន​សេចក្តី ដូច្នេះទេ ព្រះសម្មា​សម្ពុទ្ធពុំបាន​សំដែងថា មុននឹង​ចំរើន វិបស្សនា អ្នករាល់គ្នា​ត្រូវធ្វើ​សមាធិ​សិន ព្រះ​អរិយៈទាំង ឡាយក៏ពុំ​បានសំដែង​យ៉ាងនេះដែរ ។

ពាក្យថា សមាធិ​ជា បទដ្ឋានរបស់​បញ្ញា គឺដោយ​សេចក្តីថា កាលបុគ្គលមាន ប្រក្រតី​ចំរើន​សតិប្បដ្ឋាន​ ៤ រឿយៗ​ក្នុងជីវិត​ប្រចាំថ្ងៃ ទើប សម្មា​សមាធិ​ដែល​បុគ្គលចំរើន​ដោយល្អ​តាមចរិត​អធ្យា​ស្រ័យ នោះ ជាគ្រឿងទ្រ​ធ្វើឱ្យមាន​ប្រយោជន៍ចំពោះ​បញ្ញា គឺ ទិដ្ឋិវិសុទ្ធិ បានដល់​សេចក្តី​ប​រិសុទ្ធក្នុង​ការឃើញ​នាមរូប ។

បើបុគ្គលណា​មិនបាន​ចំរើនសតិប្បដ្ឋាន​រលឹករឿយៗ នូវរូបធម៌​នាមធម៌​ជាប្រក្រតី​គ្រប់​ឥរិយាបថ​បួន​ទេនោះ រូប សមាបត្តិក្តី អរូប​សមាបត្តិក្តី មិន​មាន​ប្រយោជន៍អ្វី​ដល់ បញ្ញា​ទិដ្ឋិវិសុទ្ធិ​ឡើយ ពោល​គឺ សមាបត្តិនោះ មិន​អាចជា បទដ្ឋាន​នៃបញ្ញា​បានទេ ប្រៀប​បីដូច​យក​ជីទៅ​ចាក់​លើដី ទទេ ទោះបីជី​ច្រើនប៉ុណ្ណា​ៗក្តី ក៏ដំណាំ​មិនមែនដុះ​អំពីជីនោះ ឡើយ ។

សីលប្រៀប​ដូចជា​ផែនដី ស្រែ​ចំការ សមាធិ​ប្រៀប ដូចជី​សំរាប់ដាក់​ដំណាំ​ឱ្យបាន​ល្អ បញ្ញា​ប្រៀប​ដូចដំណាំ​មាន ដូង ចេក ក្រូច ខ្នុរ ជាដើម ដំណាំ​មិនមែនដុះ​ចេញអំពី​ជីទេ គឺត្រូវ​មាន​ពូជ​នៃដំណាំ​នោះពិតៗ ចំណែក​ជី គ្រាន់តែ​សំរាប់ ជួយឱ្យ​ដំណាំល្អ​តែប៉ុណ្ណោះ ប៉ុន្តែបើ​មិនមាន​ដំណាំ​ទេនោះ ជី ក៏មិនមាន​ប្រយោជន៍​អ្វីដែរ ។

ម៉្យាងទៀត សមាធិប្រៀប​ដូចជាថ្ម​សំលៀង​កាំបិត បញ្ញាប្រៀប​ដូចដាវ​សំរាប់កាប់​ចាក់ខ្មាំង​សត្រូវ ដាវ​មិនមែន កើត​អំពីថ្មទេ គឺកើត​អំពីដែក វា​ដោយឡែក​ផ្សេង​អំពីថ្ម ចំណែក​ថ្មគ្រាន់​តែសំរាប់​សំលៀងឱ្យ​ដាវមុតតែប៉ុណ្ណោះ ដូច្នេះត្រូវតែ​ស្លដែកឱ្យកើត​បានជា​ដាវកាំបិតពិតៗ យ៉ាង ណា វិបស្សនា​ត្រូវតែកើត​មកអំពី​សតិប្បដ្ឋាន​បដិបត្តិ ដោយ ផ្តើម​សតិរលឹក​រឿយៗ សង្កេត​ពិនិត្យជីវិត​ប្រចាំថ្ងៃ តាំងតែ អំពី​សតិទន់ខ្ចី ដូចជា​ផ្សាំបណ្តុះ​ពូជដំណាំ ឬ ដូចជា​ការស្ល ដែកដើម្បី​ធ្វើដា​វដែរ ។

បុគ្គលណា​ធុញទ្រាន់ មិនយក​ចិត្តទុក ដាក់ក្នុងការ​ចំរើនសតិប្បដ្ឋាន​៤ បុគ្គលនោះ ឈ្មោះថា​ខ្ពើម​ឆ្អើមអរិយមគ្គ​អង្គ ៨ ពិតៗ ។ ទោះជាយ៉ាង​ណាក៏ដោយ បញ្ញាត្រូវ​តែមាន យោនិ​សោមនសិការ​ ជាបទ​ដ្ឋាន គឺធ្វើទុកក្នុង​ចិត្តដោយ ទៅតាម​ទំនងនៃ​ហេតុ​ផល​ចំពោះ​ឧបាទាន​ក្ខន្ធ ៥​ កាលបើ មាន​បទដ្ឋានយ៉ាង​នេះ អាច​ឱ្យសំរេច​នូវ​សោតាបត្តិមគ្គ ជា​ដើម​បាន សូម្បី​មិនមាន​សមាបត្តិ​ជាជំនួយ​ក៏​ដោយ ។

បុគ្គល​សម័យ​ព្រះពុទ្ធគង់​ព្រះជន្មនៅ​បាន​សំរេចមគ្គ ផល​ច្រើនជា​អនេក ដោយ​មិនមាន​បាន​សំរេច​ឈាន​សមាបត្តិ​មាន បឋមជ្ឈាន​ជាដើម ឧទាហរណ៍​ដូចជា ឧបាសិកា វិសាខា ឬ ឧបាសក អនាថបិណ្ឌិកៈ ៘ ជា​អរិយបុគ្គល អស់ជិវិត​ទៅក៏មាន​បដិសន្ធិ​ក្នុងកាម​សុគតិ​ភព ព្រោះ​មិន មានឈាន​សមាបត្តិហ្នឹងឯង ។

បុគ្គលមិនគួរ​ហួងហែង សមាធិឡើយ ព្រោះ​នៅក្នុង​សតិភាវនា គឺការ​ចំរើនសតិប្បដ្ឋាន មាន​សមាធិ​ជាខណិក​សមាធិរួម​ជាមួយសតិ ។ សតិប្បដ្ឋាន​ដែល​នៅជាលោកិយ មាន​មគ្គអង្គ ៥ គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មា សមាធិ ១ មគ្គអង្គ ៥នេះ កាលដែល​ចំរើនឱ្យច្រើន​ហើយ ក៏ រមែងបាន​គ្រប់នៅអង្គ ៨ប្រការ​ជាលោកុត្តរ ព្រោះថា ការ ចំរើន​សតិប្បដ្ឋាន ៤ គឺ​មហាកុសលញាណសម្បយុត្ត មាន តទង្គប្បហាន​ជាកិច្ច មាន​ព្រះនិព្វាន​ជាទី​បង្អោនទៅ នេះ ដោយសា​រ​មហាកុសលញាណសម្បយុត្ត គឺជា​វិបស្សនា​ញាណ ​មានបរមត្ថធម៌​ជាអារម្មណ៍ ។

វិបស្សនាញាណ មិនមែន​មានពូជនៅ ក្នុងសមាបត្តិ​៨ទេ ទោះជា​សមាបត្តិណា មួយ​ក៏ដោយ ពីព្រោះ​សមាបត្តិ ៨ មិនមាន អារម្មណ៍នាំឱ្យ​កើតវិបស្សនា មានតែ​សតិប្បដ្ឋានទេ ដែលមាន​អារម្មណ៍​នាំ​មកនូវ វិបស្សនា ពុទ្ធបរិស័ទ​គួរ​សិក្សាសតិប្បដ្ឋាន សូត្រ​ឱ្យបាន​ច្បាស់លាស់ ។

បុគ្គលណា​ពោលថា ចំរើន​សមាធិជា មុន​សិន សឹម​ចំរើនវិបស្សនា​ជាក្រោយ​ឈ្មោះ ថាពោល​ប្រឆាំង​នឹង​សតិប្បដ្ឋានសូត្រ ដែល សំដែង​ដោយព្រះសម្មាសម្ពុទ្ធ សតិថ្នាក់​សតិប្បដ្ឋាន មាន​ការស្តាប់​ព្រះធម៌ចាំ​បានច្បាស់ លាស់ ហើយយល់​ចូលចិត្តចំពោះ​សភាវធម៌ ពិតក្នុង​ជីវិត​ប្រចាំ​ថ្ងៃជា​បទដ្ឋាន ។

ព្រះអរហន្ត បរិបូណ៌​ដោយសីល​សមាធិបញ្ញា ដូច្នេះ សីល​សមាធិ​បញ្ញា ដែលបរិបូណ៌​ក្នុង​អរហត្ត​មគ្គនោះ ព្រោះ​​សតិប្បដ្ឋានបដិបត្តិ ។ ​សីល​សមាធិ​បញ្ញា ឈ្មោះ​ថា អនុបុព្វសិក្ខា គឺ សិក្ខាតាម​លំដាប់ បានដល់លំដាប់​តាំងអំពី​សោតាបត្តិមគ្គ មក ។ សោតាបន្ន​បុគ្គល និង សកទាគាមិ​បុគ្គល បរិបូណ៌ ដោយ​សីលសិក្ខា តែមិន​ទាន់បរិបូណ៌​ដោយសិក្ខា​ពីរទៀត ព្រះអនាគាមី បរិបូណ៌​ដោយសីលសិក្ខា និង សមាធិ​សិក្ខា តែមិនទាន់ធ្វើឱ្យ​បរិបូណ៌​នូវបញ្ញា​សិក្ខា ។ ​អនុ​បុព្វសិក្ខា ដែលបរិបូណ៌​តាមលំដាប់នៃមគ្គ ៤ ​ព្រោះ​អាស្រ័យ​សតិប្បដ្ឋាន​បដិបត្តិ មិនមែន​ព្រោះ​អាស្រ័យ​សេចក្តី​ប្រកាន់ តួខ្លួន ជាអ្នកធ្វើ​ឱ្យបរិបូណ៌ទេ ។

បុគ្គលដែល​មិនបាន​អប់រំ ចំរើនសតិប្បដ្ឋាន មិនបាន ដឹងថា ធម៌ទាំង​ឡាយកើត​អំពីហេតុ ទេ រមែង ជាប់​ដោយសេចក្តី​ប្រកាន់ថា ធម៌​ទាំង​ឡាយ​កើត អំពីតួខ្លួន​ជាអ្នក​ធ្វើឱ្យ​កើត​ឡើង តាម​ពិត សីល សមាធិ​បញ្ញា មិនមានបរិបូណ៌​សំរាប់បុថុជ្ជន​ទេ ដូច្នេះ​បើមិន អប់រំ​សតិប្បដ្ឋាន​ជា​ប្រក្រតី​គ្រប់ឥរិយាបថ​ទាំងបួន​ទេ ពិត ជាមិនមាន​អនុបុព្វសិក្ខាឡើយ ។ អនុបស្សនា ៧ និង​វិបស្សនា​ញាណ ជាដើម ជាអនុបុព្វ​បដិបទា គឺបដិបទា​ជា លំដាប់រហូត​ដល់អរហត្តមគ្គ ។

ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ

21/12/2024

[English Below] ការតាំងសមាធិ គឺមានសារៈសំខាន់សម្រាប់សុខុមាលភាពផ្ទាល់ខ្លួន និងសុខភាពផ្លូវចិត្ត។

ការតាំងសមាធិ តែងតែត្រូវបានពិពណ៌នាថាជាការប្រើប្រាស់បច្ចេកទេសផ្សេងៗ ដូចជាការយកចិត្តទុកដាក់ ឬការផ្តោតអារម្មណ៍ដើម្បីហ្វឹកហាត់ផ្លូវចិត្ត ពង្រឹងភាពម៉ឺងម៉ាត់និងភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍ និងការសម្រាកផ្លូវកាយ។

Today, it is embraced worldwide, transcending its spiritual origins to become a universal tool for personal well-being and mental health.

The most recognized definition of meditation generally describes it as a practice where an individual uses techniques such as mindfulness, focused attention, or concentrated thought to train the mind and achieve a state of mental clarity, emotional calmness, and physical relaxation.

https://www.un.org/en/observances/meditation-day

08/12/2024
06/12/2024

Verywell mind:

Counseling Psychologist
Average Salary: $96,100 per year

School Psychologist
Average Salary: $84,940 per year

Clinical Psychologist
Average Salary: $96,100 per year

Psychiatrist
Average Salary: $256,930 per year

តស់ យើងបន្តទៅមុខ
29/11/2024

តស់ យើងបន្តទៅមុខ

24/11/2024

Tackling and antimicrobial resistance (AMR) requires a approach.

The health of humans, animals, and ecosystems are closely interlinked. Changes in these relationships can increase the risk of new human and animal diseases developing and spreading.

24/11/2024

Do your part.
Prevent the spread of antimicrobial resistance: Do not self-medicate.

With DanChurchAid Cambodia – I'm on a streak! I've been a top fan for 4 months in a row. 🎉
11/11/2024

With DanChurchAid Cambodia – I'm on a streak! I've been a top fan for 4 months in a row. 🎉

Address

Phnom Penh

Opening Hours

Monday 17:00 - 20:00
Tuesday 17:00 - 20:00
Wednesday 17:00 - 20:00
Thursday 17:00 - 20:00
Friday 17:00 - 20:00
Saturday 09:00 - 17:00
Sunday 13:30 - 05:30

Telephone

+85512290129

Website

Alerts

Be the first to know and let us send you an email when Bun lemhuor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share