អគារសង្គ្រោះបន្ទាន់ជម្ងឺទូទៅ មន្ទីរពេទ្យព្រះកេតុមាលា

  • Home
  • Cambodia
  • Phnom Penh
  • អគារសង្គ្រោះបន្ទាន់ជម្ងឺទូទៅ មន្ទីរពេទ្យព្រះកេតុមាលា

អគារសង្គ្រោះបន្ទាន់ជម្ងឺទូទៅ មន្ទីរពេទ្យព្រះកេតុមាលា ICU department of Preah Ket Mealea hospital is providing the best healt service with professional medical doctor! We serve to all sivilians and militarians

អគារសង្គ្រោះបន្ទាន់មន្ទីរពេទ្យព្រះកេតុមាលា ជាអគារដែលផ្តល់សេវាសុខភាពល្អជាមួយក្រុមវេជ្ជបណ្ឌិតមានជំនាញ។ អគារនេះបើបំរើជូនដល់ទាហាន និងប្រជាជនទូទៅ ២៤លើ២៤ម៉ោង។
ព្រះកេតុមាលាជាមន្ទីរពេទ្យយោធាធំជាងគេ និងនាំមុខគេនៅប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅអគារសង្គ្រោះជំងឺទូទៅ (Rea-Med) នៃមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញ ស្តីអំ...
28/04/2025

នៅព្រឹកថ្ងៃច័ន្ទ ទី២៨ ខែមេសា ឆ្នាំ២០២៥ នៅអគារសង្គ្រោះជំងឺទូទៅ (Rea-Med) នៃមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញ ស្តីអំពី «COPD Chronic Obstructive Pulmonary Disease
» ដោយលោកវេជ្ជ. ម៉ៅ សុខឡេង និង សម្របសម្រួលដោយសាស្រ្តាចារ្យវេជ្ជ. ឆាយ នាង នាយករងមន្ទីរពេទ្យព្រះកេតុមាលា ជូនដល់បុគ្គលិក និង និស្សិត ដែលកំពុងបំរើការងារ និង ចុះកម្មសិក្សាក្នុងអគារ Rea-Med។

អគារសង្គ្រោះបន្ទាន់ជំងឺទូទៅ នៃមន្ទីរពេទ្យព្រះកេតុមាលា នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ (ត្រូវន...
10/02/2025

អគារសង្គ្រោះបន្ទាន់ជំងឺទូទៅ នៃមន្ទីរពេទ្យព្រះកេតុមាលា នៅព្រឹកថ្ងៃច័ន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ (ត្រូវនឹងថ្ងៃទី 10-02-2025) អគារមានធ្វើបទបង្ហាញស្ដីអំពី “Oxygen Content FiO2,PAO2,PaO2,O2sat,SaO2,PiO2” ដែលបង្ហាញដោយលោកវេជ្ជបណ្ឌិត សែម ប៊ុនធឿន និង សម្របសម្រួលដោយ ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឆាយ នាង ។

16/08/2024
នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅអគារសង្គ្រោះជំងឺទូទៅ (Rea-Med) នៃមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញ ស្តីអំ...
12/08/2024

នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នៅអគារសង្គ្រោះជំងឺទូទៅ (Rea-Med) នៃមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញ ស្តីអំពី «Thyroid Crisis » ដោយលោកវេជ្ជ. សែម ប៊ុនធឿន និង សម្របសម្រួលដោយសាស្រ្តាចារ្យវេជ្ជ. ឆាយ នាង នាយករងមន្ទីរពេទ្យព្រះកេតុមាលា ជូនដល់បុគ្គលិក និង សិក្ខាកាម ដែលកំពុងបំរើការងារ និង សិក្សាក្នុងអគារ ។

នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅអគារសង្គ្រោះជំងឺទូទៅ (Rea-Med)...
01/07/2024

នៅព្រឹកថ្ងៃច័ន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅអគារសង្គ្រោះជំងឺទូទៅ (Rea-Med) នៃមន្ទីរពេទ្យព្រះកេតុមាលា បានធ្វើបទបង្ហាញ ស្តីអំពី Cushing’s Syndrome ដោយវេជ្ជ. លាង គង់ និង សម្របសម្រួលដោយសាស្រ្តាចារ្យវេជ្ជ. ឆាយ នាង នាយករងមន្ទីរពេទ្យព្រះកេតុមាលា ។

01/04/2024

អាកាសធាតុ កំពុងឡើងកំដៅខ្លាំង ដែលប៉ះពាល់ដល់សុខភាពបងប្អូន ពិសេសបងប្អូនដែលធ្វើការក្រោមកំដៅថ្ងៃ ហើយអ្វីដែលយើងជួបនោះគឺជំងឺ Heat stroke .
ជំងឺហីតស្ត្រូក( heat stroke)
- ជាជំងឺដែលកើតឡើងពីការវាយប្រហារដោយកំដៅ ធ្វើអោយសីតុណ្ហភាពខ្លួនយើងកើនឡើងភ្លាមៗ ពេលដែលយើងនៅក្រោមកំដៅថ្ងៃ រយះពេលយូរ។
- ហីតស្រ្តូក គីខ្លួនយើងកើនកំដៅ ចាប់ពី ៤០ អង្សា សេ 40° C ឬលើសនេះ។
- លក្ខខណ្ឌដែលអាចមានបញ្ហានេះកើតឡើងគឺភាគច្រើននៅរដូវប្រាំង ដែលជារដូវមានកំដៅខ្លាំង ដែលជះឥទ្ធិពលធ្ងន់ធ្ងរ លើជំងឺនេះ ។
- ហីតស្ត្រូក គឺជាជំងឺដែលត្រូវការព្យាបាល ភ្លាមៗពីផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យជំនាញ ព្រោះវាអាចបង្ករអោយមានការស្លាប់បានបើសិនមិនមានការព្យាបាល ត្រឹមត្រូវឬទាន់ពេលទេនោះ។
- ការមិនបានព្យាបាល ហឺីតស្រ្តូក វានិងបំផ្លាញសរីរាង្គសំខាន់របស់យើងដូចជា:
១ ខួក្បាល
២ សួត
៣ ថ្លើម
៤ សាច់ដុំ
៥ ប្រព័ន្ធរំលាយអាហារ
៦ ប្រព័ន្ធឈាមរត់.....
- ការពន្យារការព្យាបាល ការខូចខាតសរីរាង្គនេះ កើតឡើងរិតតែធ្ងន់ធ្ងរទៅៗ នាំអោយជាផលវិបាកធ្ងន់ធ្ងរ និងឈានដល់ការស្លាប់បាន។
- យើងចែក ហីតស្ត្រ្តូកនេះជា២ បែប:
១ កត្តាបង្ករពីខ្លួនយើងផ្ទាល់: គឺកើតឡើងដោយបុគ្គលខ្លួនយើង មិនអាចទប់ទល់ ឬសម្របសម្រួល យូរថែមទៀតទៅនឹងការកើនកំដៅ ដោយសារតែការធ្វើការងារ ឬសកម្មភាពណាមួយរយៈពេលយូរ ដូចជាហាត់ប្រាណ ហាត់កីឡា ធ្វើសំណង់ នៅក្រោមកំដៅថ្ងៃខ្លាំង។
២ កត្តាពីខាងក្រៅយើង: ដែករាងកាយមិនអាចសម្របសម្រួលឬឆ្លើយតបបានល្អ ទល់នឹងកំដៅផ្នែកខាងក្រៅ ក្នុងទីកន្លែងណាមួយដែលមានរលកកំដៅខ្លាំង។
- មូលហេតុរួមមាន:
១ ការប៉ះពាល់បរិយាកាសខាងក្រៅ
២ធ្វើការក្នុងកន្លែងឬបន្ទប់ហប់ក្តៅខ្លាំង
៣ ការបាត់បង់ជាតិទឹក
៤ ការបរិភោគជាតិស្រវឹង និង ភេសជ្ជៈផ្អែមខ្លាំង
៥ ការពាក់អាវជិតៗនិងក្រាស់ៗពេក ល។ល
- កត្តាបង្កឱ្យមានហានិភ័យខ្ពស់ មាន:
១ ក្មេងអាយុក្រោម ៤ ឆ្នាំ
២ មនុស្សចាស់លើស៦៥ ឆ្នាំ
៣ កន្លែងខ្វះខាតម៉ាស៊ីនត្រជាក់
៤ ប៉ះពាល់ភ្លាមៗកន្លែងដែលមានអាកាសធាត្តក្តៅខ្លាំង
៥ ការប្រើប្រាស់ថ្នាំមួយចំនួន
៦ អ្នកមានជំងឺមួយចំនួនស្រាប់ សួត បេះដូង ធាត់...
- រោគសញ្ញា :
កំដៅឡើង៤០ អង្សារសេ ឬលើសពីនេះ ស្បែកក្រហម វង្វេងវង្វាន់ ស្មារតី ឡេះឡះ និយាយស្តាប់មិនបាន ដកដង្ហើមញាប់ បេះដូងដើរញាប់ ឈឺក្បាល បែកញើសខ្លាំង
អាចប្រកាច់ និងសន្លប់។
- រោគវិនិច្ឆ័យ និងព្យាបាល:
-ពិនិត្យឈាមរកមើល សូដ្យូម ប៉ូតាស្យូម ហ្គាសក្នុងឈាម.
- ពិនិត្យទឹកនោម ពណ៌ទឹកនោម មុខងារតំរងនោម.
- ពិនិត្យមុខងារសាច់ដុំ
- ថតឆ្លុះ រកមើលការខូចខាតមុខងារសរីរាង្គខាងក្នុង
ការរក្សាទុកជំងឺនៅផ្ទះគីមិនត្រឹមត្រូវទេ ត្រូវបញ្ជូន ឬរកការជួយសង្គ្រោះពីគ្រូពេទ្យជំនាញ។
- ការព្យាបាល
១ បន្ថយ ឬ បញ្ចុះកំដៅអោយមកធម្មតាវិញ ដើម្បីកាត់បន្ថយផលវិបាកផ្សេងៗ។
២ ដាក់អ្នកជំងឺក្នុងកន្លែងដែលត្រជាក់ អាង ពាង បន្ទប់ត្រជាក់ ដែលអាចធ្វើទៅបាន។
៣ រុំឬដណ្តប់ភួយត្រជាក់
៤ ស្អុំទឹកកក
៥ គ្រូពេទ្យអាចអោយថ្នាំមួយចំនួនតាមរោគសញ្ញា។
*សាដាស់តឿននៅផ្ទះ។
១ ហាមហាត់ប្រាណ ឬធ្វើការ ឬ សកម្មភាពផ្សេងៗនៅកន្កែងដែល ក្តៅ ហប់ និងរយៈពេលយូរៗ។
២ ត្រូវពិសារទឹកអោយគ្រប់គ្រាន់
៣ ហាមដើរ ឬ ធ្វើការ ក្រោមអាកាសធាតុកំពុងក្តៅខ្លាំង។
៤ ត្រូវរកការជួយសង្រ្គោះបន្ទាន់បើមានរោគសញ្ញាណាមួយកើតឡើងធ្ងន់ធ្ងរ។

Emergency ward.pkml

យើងខ្ញុំទាំងអស់គ្នា ជាបុគ្គលិក​ អគារ​សង្គ្រោះ​ជំងឺ​ទូទៅ​ នៃមន្ទីរពេទ្យព្រះកេតុមាលា មានក្ដីរន្ធត់ចិត្ត​ នឹងសោកស្ដាយយ៉ាងខ្...
21/05/2023

យើងខ្ញុំទាំងអស់គ្នា ជាបុគ្គលិក​ អគារ​សង្គ្រោះ​ជំងឺ​ទូទៅ​ នៃមន្ទីរពេទ្យព្រះកេតុមាលា មានក្ដីរន្ធត់ចិត្ត​ នឹងសោកស្ដាយយ៉ាងខ្លាំង​ ដោយសារបាត់បង់​ ឯកឧត្តមឧត្តមសេនីយ៍ទោ​ វេជ្ជបណ្ឌិត សោម សោភ័ណ នាយករងមន្ទីរពេទ្យព្រះកេតុមាលា ដែលជាថ្នាក់ដឹកនាំដ៏ល្អ មានគុណធម៍ និង ព្រហ្មវិហាធម៌ ។ ឯកឧត្តមបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនរាប់មិនអស់ មានទាំងកិត្តិយស ស្នាមញញឹម និងភាពរួសរាយរាក់ទាក់ហេីយជាថ្នាក់ដឹកនាំល្អ ហើយទទួលការគោរពស្រលាញ់ ពីបុគ្គលិក​ទាំងអស់។
យើងខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់នូវការបាត់បង់ធនធានដ៏សំខាន់ ។ សូមអោយវិញ្ញាណក្ខន្ធ​ ឯកឧត្ដមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ..​ !!!

ព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ នៅអគារសង្រ្គោះជំងឺទូទៅ Rea-Med មានបទបង្ហាញស្តីពី Syndrome of inappropriate antidiure...
27/06/2022

ព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០២២ នៅអគារសង្រ្គោះជំងឺទូទៅ Rea-Med មានបទបង្ហាញស្តីពី Syndrome of inappropriate antidiuretic hormone secretion (SIADH) ដោយវេជ្ជ. ជុំ សុជាតិ និង ក្រោមការសម្របសម្រួល ពីលោកសាស្រ្តាចារ្យវេជ្ជ. ឆាយ នាង ជានាយករងមន្ទីរពេទ្យព្រះកេតុមាលា ។
Sponsored by : Servier Cambodia .

Address

France Street (St. 47)
Phnom Penh
12500

Website

Alerts

Be the first to know and let us send you an email when អគារសង្គ្រោះបន្ទាន់ជម្ងឺទូទៅ មន្ទីរពេទ្យព្រះកេតុមាលា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share