16/03/2026
ជំងឺពងបែក មាត់-ដៃ-ជើង ចំពោះកុមារ ( Maladie du pied main bouche chez l'enfant)
1.លក្ខណៈទូទៅ÷
-វាជាជំងឺដែលកំនត់ដោយ មានពងបែកតូចៗនៅមាត់ ដៃ និងជើងរបស់អ្នកជំងឺ។
-វាជាជំងឺដែលកើតមានញឹកញាប់ចំពោះកុមារ ពិសេសអាយុចន្លោះពី 6ខែទៅ 4ឆ្នាំ, ដោយសារ វាជាប្រភេទជំងឺឆ្លងខ្លាំង។
-វាជាជំងឺបង្កដោយវិរុស តែជាទូទៅមិនសូវមានទំរង់ធ្ងន់ធ្ងរប៉ុន្មានទេ។
2.ការចំលង÷
-តាមរយះការប៉ះដោយផ្ទាល់ជាមួយពងបែក រឺការប៉ះរបស់ផ្សេងៗ ដែលមានប្រលាក់ទឹកមាត់ រឺ លាមករបស់អ្នកជំងឺ។
-អាចតាមរយះការកណ្ដាស រឺក្អក ជាដើម។
-រយះពេលដែលមេរោគអាចសម្ងំ នៅក្នុងខ្លួនមនុស្ស គឺចន្លោះពី 3ថ្ងៃ ទៅ 6ថ្ងៃ។
3.មេរោគបង្ក÷
-វិរុសកុសសាគី A16( virus coxsakie A16),
-អង់តេរ៉ូវិរុស Entérovirus 71 (EV- 71).
4.រោគសញ្ញា÷
-សញ្ញាដំបូងគឺ ក្ដៅខ្លួន, ឈឺករ
-បន្ទាប់មកចេញពងបែកក្រហមតូចៗនៅលើមាត់,អណ្តាត,ដៃ និង ជើង.
-ជូនកាល ពងបែកអាចចេញលើគូទ រឺ ប្រដាប់ភេទផ្នែកខាងក្រៅ.
-មិនញុំអាហារ រឺ ការបៅថយចុះ
-ឈឺក្បាល, អស់កំលាំង-ល-។
5-ផលលំបាក÷
-បាត់បង់ជាតិទឹក(បណ្តាលមកពីក្មេងមិនសូវញុំ រឺ ក្ដៅខ្លួនខ្លាំង).
-ជ្រុះក្រចក( onychomadès).
-ចំពោះជំងឺពងបែកមាត់ ដៃ ជើង ក្នុងទំរង់មិនច្បាស់លាស់( form atypique):
-រលាកស្រោមខួរក្បាល( Méningite aseptic)
-រលាកខួរក្បាល (Encéphalite)
-ទន់ដៃជើង( Paralysie)
☆☆☆ភាគច្រើនក្មេងស្លាប់ គឺបណ្ដាលមកពី ការហើមសួត រឺ មានការហូរឈាមក្នុងសួត។
6.ការព្យាបាល÷
-ការព្យាលបាលគឺ ទៅតាមរោគសញ្ញា របស់អ្នកជំងឺ.
-អោយគាត់ ញុំទឹកអោយបានច្រើន,ហូបអាហារទន់ៗនិងវាវៗ( ស៊ុប,យ៉ាអ៊ួរ,ដំណាប់ទន់,...)
-ប្រើថ្នាំបញ្ចុះកំដៅ និងបន្ថយការឈឺចាប់: ប៉ារ៉ាសេតាម៉ុល(paracetamol), អាយប៊ុយប្រូហ្វេន (ibuprofen).
7.ការការពារ÷
-ត្រូវឧស្សាហ៍លាងសំអាតដៃជាមួយសាប៊ូ អោយបានញឹកញាប់.
-ត្រូវលាង សំអាតសំភារះរឺ របស់ផ្សេងៗ រឺ ទីកន្លែងដែលសង្ស័យមានការចំលង.
-ក្មេងដែលកើតជំងឺនេះ ត្រូវរស់នៅដាច់ដោយឡែកពីក្មេងដទៃទៀត កំឡុងពេលឈឺ
-វ៉ាក់សាំង ( មិនទាន់មានការទទួលស្គាល់ជាសកលនៅឡើយទេ)។
ប្រសិនបើកុមារមានសញ្ញា ពងបែក នៅមាត់ ដៃ និង ជើង រឺរោគសញ្ញាមិនស្រាកស្រាន រឺក៌មិនអាចហូបអាហារបាន គួរគប្បីឆាប់នាំបុត្រធីតា ជួបជាមួយគ្រូពេទ្យ ដើម្បីទទួលការពិនិត្យ និងព្យាបាល អោយបានត្រឹមត្រូវ។
* វេជ្ជបណ្ឌិត ម៉ៃ ឈាងអេង
* ទីតាំង : នៅផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
* ទំនាក់ទំនងពត៌មានបន្ថែម : 066 811 272 / 078 901 078
* location : https://maps.app.goo.gl/dLMKE85hFZ5jqa6k7?g_st=ic