17/01/2026
ភូមិបណ្តែតទឹក ដីរនាត ៖
ថ្ងៃសៅរ៏ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត បានបើកកម្មវិធីពិនិត្យ ព្យាបាល វាស់ភ្នែក កាត់វ៉ែនតា ដោយអត់គិតកំរ៉ៃ ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស នៃភូមិបណ្តែតទឹកទាំង៣ ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិសាត់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកបាកាន។
ប្រជាពលរដ្ឋ និងសិស្សានុសិស្ស មកចូលរួមយ៉ាងច្រើនកុះករបានទទួលសេវានេះ ទាំងទឹកមុខសប្បាយរីករាយក្រោយទទួលវ៉ែនតា និងថ្នាំព្យាបាលភ្នែក ជាងនេះទៅទៀត សិស្សានុសិស្ស ចំនួន ៥០០នាក់ បានទទួល កាតាប សៀវភៅ ខ្មៅដៃ កូលរ័ ក្តារឆ្នួន និងអាវភ្លៀង គ្រប់គ្រប់គ្នា។