Yong Heng Healthy Living Products- យ៉ុងហ៊ឹង ផលិតផលសុខភាព

  • Home
  • Cambodia
  • Phnom Penh
  • Yong Heng Healthy Living Products- យ៉ុងហ៊ឹង ផលិតផលសុខភាព

Yong Heng Healthy Living Products- យ៉ុងហ៊ឹង  ផលិតផលសុខភាព យើងផ្តល់ជូននូវផលិតផលគុណភាព និងសុវត្ថិភាព ដល់លោកអ្នកនិង គ្រុមគ្រួសារ។ អៃរី ផលិតផលសុខភាព ជាដៃគូដ៏ល្អបំផុតសម្រាប់លោកអ្នក។

យើងខ្ញុំសូមជូនពរពុកម៉ែ និងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងពិធីបុណ្យអុំទូក!👉ដឹកជូនទូទាំងប្រទេស ដោយឥតគិតថ...
19/11/2021

យើងខ្ញុំសូមជូនពរពុកម៉ែ និងក្រុមគ្រួសារទទួលបាននូវសេចក្តីសុខ និងសុភមង្គលក្នុងពិធីបុណ្យអុំទូក!

👉ដឹកជូនទូទាំងប្រទេស ដោយឥតគិតថ្លៃ!!
👉ទំនាក់ទំនងទិញ៖ 078 797 074 / 098 735 761 / 0978 912 533

អបអរសាទរទិវាឯករាជ្យជាតិ ៩ វិច្ឆិកា!
09/11/2021

អបអរសាទរទិវាឯករាជ្យជាតិ ៩ វិច្ឆិកា!

តួនាទីជាគ្រូពេទ្យ
05/11/2021

តួនាទីជាគ្រូពេទ្យ

ទាក់ទងទៅនឹងវេជ្ជសាស្រ្ត សុខភាព និងអ្វីផ្សេងៗទៀត សូមទាក់ទងមក អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈតេឡេក្....

តើ​មូល​ហេតុអ្វី​បណ្ដាល​ឱ្យ​ឈឺ​ខ្នង និង​ចង្កេះ?ការ​ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងខ្នង​បណ្តាល​មក​ពី មូលហេតុ​ធំៗ​បីយ៉ាង រួមមាន​ការ រង...
02/11/2021

តើ​មូល​ហេតុអ្វី​បណ្ដាល​ឱ្យ​ឈឺ​ខ្នង និង​ចង្កេះ?

ការ​ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងខ្នង​បណ្តាល​មក​ពី មូលហេតុ​ធំៗ​បីយ៉ាង រួមមាន​ការ រង​របួស ឬ​គ្រោះថ្នាក់ ឥរិយាបថ​អង្គុយ ឬ​ឈរ​មិន​ត្រឹមត្រូវ និង​ការវិវត្តន៍​នៃ​អាយុកាល​របស់​មនុស្ស​។ នៅ​ពេល​អាយុ​កាន់តែ​ចាស់ ភាគច្រើន​គឺ​ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម (lower back pain) ដែល​បណ្ដាល​មកពី​ការ​​សឹករិចរិល​នៃ​ទ្រនាប់​ឆ្អឹង​កង ឬ​បញ្ហា​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង​ជាដើម។

ការ​ឈឺ​ចង្កេះ ឬ​ឈឺ​ឆ្អឹងខ្នង​បណ្តាល​មក​ពី មូលហេតុ​ធំៗ​បីយ៉ាង រួមមាន​ការ រង​របួស ឬ​គ្រោះថ្នាក់ ឥរិយាបថ​អង្គុយ ឬ​ឈរ​មិន​ត្រឹមត្រូវ និង​ការវិវត្តន៍​នៃ​អាយុកាល​របស់​មនុស្ស​។ នៅ​ពេល​អាយុ​កាន់តែ​ចាស់ ភាគច្រើន​គឺ​ឈឺ​ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម (lower back pain) ដែល​បណ្ដាល​មកពី​ការ​​សឹករិចរិល​នៃ​ទ្រនាប់​ឆ្អឹង​កង ឬ​បញ្ហា​រលាក​សន្លាក់​ឆ្អឹង និង​ពុក​ឆ្អឹង​ជាដើម។
តើ​មាន​វិធី​ណាខ្លះ ដើម្បី​កាត់បន្ថយ​ការ​ឈឺ​ឆ្អឹងខ្នង ឬ​ចង្កេះ​?
បញ្ហា​ឈឺ​ខ្នង​ឈឺ​ចង្កេះ គឺ​កើត​ឡើងលើ​មនុស្ស​គ្រប់ៗ​គ្នា មិន​ថា​ស្រី​ឬ​ប្រុស អាយុ​លើស​ពី​៤០​ឆ្នាំ​ឡើង​ទៅ ប្រសិនបើ​អសកម្ម​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ នេះ​បើ​តាម​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ខ្មែរ​-​អាមេរិកាំង ដែល​លោក​បាន​ពន្យល់​ក្នុង​គណនី​ហ្វេសប៊ុក របស់​លោក។
លោក​បន្ត​ថា ករណី​អ្នក​ឈឺ​ឆ្អឹងខ្នង​ខ្លះ ដោយសារ​មាន​ជំងឺ​រលាក​សន្លាក់ឆ្អឹង និង​ជំងឺ​មហារីក៖ «មនុស្ស​ប្រុស​ស្រី ដល់ពេល​ចាស់​បន្តិច​ទៅ ឈប់​ហាត់ប្រាណ តែងតែ​ឈឺ​ឆ្អឹងខ្នង ហើយ​ជា​ជំងឺ​ច្រើន​ជាងគេ​ក្នុង​ពិភពលោក ដែល​មនុស្ស​ភាគច្រើន​ពិការ និង​អត់​បាន​ទៅ​ធ្វើ​ការ​ដោយ​បញ្ហា​ហ្នឹង​។ មនុស្ស​នៅ​ក្មេង​អត់​សូវ​ឈឺ​ទេ ព្រោះ​មាន​សាច់ដុំ​ក្បាលពោះ ដល់ពេល​អង្គុយ គឺ​វា​ត្រង់ ម្ល៉ោះហើយ​ឆ្អឹងខ្នង​អត់​ពត់​ទេ។ អ៊ីចឹង​រៀន​អង្គុយ​ឱ្យ​ត្រង់ ឧស្សាហ៍​ងើប​ពត់​ខ្លួនប្រាណ ហ្នឹង​ជួយ​ទី​១ ទី​២ យើង​កុំ​លើក​របស់​ធ្ងន់ ហើយ​ទី​៣ ទម្ងន់​ខ្លាំង​ពេក វា​សង្កត់​ទៅ​លើ​ឆ្អឹងខ្ចី នាំ​ឱ្យ​ពុក ឬ​បាក់»។
លោក​វេជ្ជបណ្ឌិត​ជំនាញ​រូប​នេះ​បន្ត​ថា អ្នក​ជក់បារី មិន​ត្រឹម​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បេះដូង និង​សរសៃ​ឈាម​ក្នុង​ខួរក្បាល​ទេ ប៉ុន្តែ​វា​ក៏​នាំ​ឱ្យ​បញ្ហា​ដល់​ឆ្អឹង​ផង​ដែរ​។ លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់​ពី​មូលហេតុ​ធ្ងន់ធ្ងរ​ដល់​សុខភាព ដោយសារ​ការ​ជក់​បារី៖ «ការ​ជក់បារី​បណ្ដាល​ឱ្យ​ធ្ងន់ធ្ងរ​ជាងគេ ធ្វើ​ឱ្យ​មាន​បញ្ហា​ឆ្អឹង ដោយសារ​ទី​១ សរសៃឈាម រត់​ដើម្បី​ចិញ្ចឹម​សារធាតុ​កោសិកា​ឆ្អឹង អត់​ដំណើរការ​។ បារី​មាន​សារធាតុ​គីមី​មួយ​ទៅ​បំផ្លាញ សរីរាង្គ​សរសៃឈាម វា​ធ្វើ​ឱ្យ​រឹង​កក ដល់​អ៊ីចឹង​ឈាម​អត់​ដំណើរការ​ទេ​។ ប្រសិនបើ​អត់​ដំណើរការ​លើ​សរសៃ​ខួរក្បាល ងាប់​ខ្លួន​មួយ​ចំហៀង បើ​អត់​ដំណើរការ​បេះដូង វា​នាំ​ឱ្យ​គាំងបេះដូង​។ បើ​អត់​ដំណើរការ​លើ​សរសៃឈាម​សម្រាប់​បញ្ចេញ​អុកស៊ីហ្សែន ដូចនេះ​ឆ្អឹង​មាន​បញ្ហា​ច្រើន​...»
គេហទំព័រ​សុខភាព​វ៉ិបអឹមឌី (WebMD) ឱ្យ​ដឹង​ថា អ្នក​ឈឺ​ឆ្អឹងខ្នង ខ្លះ​មាន​អាការៈ​រោគ​សញ្ញា​ឈឺ​សាច់ដុំ ឬ​ថ្លោះសរសៃ ដោយសារ​លើក​ធ្ងន់​។ ករណី​ខ្លះ​ទៀត ឈឺ​ចុកចាប់​ខ្លាំង​នៅ​ជើង​ម្ខាង ឬ​ជើង​ទាំងពីរ រហូតដល់​ក្រោម​ជង្គង់ នៅ​ពេល​អោន ឈរ ឬ​ដើរ កម្លាំង​ចុះខ្​សោយ និង​ស្រក​ទម្ងន់​ជាដើម​។ ប្រសិនបើ​ការ​ឈឺ​ចុកចាប់​នោះ​មិនបាន​គ្រាន់បើ ក្នុងអំឡុងពេល​២ ឬ​៣​សប្ដាហ៍ អ្នកជំងឺ​ត្រូវ​ណាត់​ជួប​គ្រូពេទ្យ​ដើម្បី​ថត​ពិនិត្យ​ឆ្អឹងខ្នង រក​មូលហេតុ​ពិតប្រាកដ មុន​ទទួល​បាន​ការ​ព្យាបាល។
គេហទំព័រ​ដដែល​បន្ត​ថា ការ​ឈឺ​ខ្នង​ឬ​ចង្កេះ​មាន​៤​ប្រភេទ​ធំៗ ទី​១ ថ្លោះ​គ្រេច ឬ​ហើម​សរសៃ​សាច់ដុំ ដោយសារ​លើក​ធ្ងន់ ឬ​ធ្វើ​ចលនា​ខុសឆ្គង​ណាមួយ ទី​ពីរ ទ្រនាប់​ឆ្អឹង​កង (ruptured disks) នៅ​ផ្នែក​ខាងក្រោម​ចង្កេះ ដាច់​រហែក ឬ​សឹក រួច​ទៅ​ប៉ះ​នឹង​សរសៃ​។ ទី​៣ គឺ​ដោយសារ​បញ្ហា​រលាក​សន្លាក់​ឆ្អឹង (Arthritis ) ហើយ​ចំណែក​ទី​៤​វិញ គឺ​ដោយសារ​ជំងឺ​ពុក​ឆ្អឹង (Osteoporosis )។
លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់​ថា ដើម្បី​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការ​ឈឺ​ឆ្អឹងខ្នង​នេះ គ្រូពេទ្យ​ជំនាញ​ឆ្អឹង នឹង​ថត​ឆ្លុះ​ដោយ​ប្រើ​ឧបករណ៍​ពិសេស គឺ​អឹមអារ៍អាយ (MRI) ឬ CT SCAN ដែល​អាច​មើល​ឃើញ​ឆ្អឹង​កង ឬ​ថាស (Disk) នៅ​ចន្លោះ​ឆ្អឹងខ្នង​ដែល​ខូច សឹករិចរិល ឬ​ឆ្អឹង​លាន​ចេញ​មក​ក្រៅ គាប​សរសៃ ឬក៏​ឃើញ​ដុំ​ពក​នៅ​បំពង់​ឆ្អឹងខ្នង៖ «ជួនកាល​ឆ្អឹងខ្ចី​នេះ បើ​យើង​អត់​ប្រយ័ត្ន​ទេ គឺ​វា​អាច​កកិត​ចេញ​មក​ក្រៅ គាប​លើ​សរសៃ ចុកចាប់​ណាស់ ឈឺ​រោយ​ដល់​ជើង ហ្នឹង​អត់​បាត់​ទេ គឺ​ត្រូវតែ​វះកាត់​។ ជួនកាល​វា​អត់​ធ្លាយ​ទេ គឺ​គ្រាន់តែ​ឆ្អឹង​ស្តើង​ឡើងៗ ហើយ​ជួនកាល​ទៅ​វា​ប្រេះ​បែក អ៊ីចឹង​វា​ធ្វើ​ឱ្យ​យើង​ចុក​ឆ្អឹងខ្នង ហើយ​បើ​ចុក​ទៅ យើង​ប្រើ​ទឹក​ក្តៅ​ស្អំ ឬ​ធ្វើ​សរសៃ​ទៅ ជា​ធម្មតា​​មួយ​អាទិត្យ​ហ្នឹង​គឺ​បាត់​ហើយ​...»។
ទាំង​លោក​វេជ្ជបណ្ឌិត គួច ម៉េងលី និង​គេហទំព័រ​សុខភាព WebMD ផ្ដល់​ដំបូន្មាន​ថា ដើម្បី​រក្សា​ឆ្អឹងខ្នង​ឱ្យ​បាន​រឹងមាំ​ល្អ គឺ​ហាត់ប្រាណ​ពង្រឹង​សាច់ដុំ​ក្បាលពោះ ហើយ​ជម្រើស​ដ៏​ល្អ​គឺ​ដើរ ឬ​ហែល​ទឹក​។ ប្រើ​វិធី​ម៉ាស្សា​ថ្នមៗ​ទៅលើ​ចង្កេះ ស្អំ​ទឹកកក​ឬ​ទឹក​ក្តៅ នៅ​កន្លែង​ឈឺ​ខ្នង​ឬ​ចង្កេះ រក្សា​ទម្ងន់ កុំ​ឱ្យ​ធាត់​ខ្លាំង​ពេក បញ្ឈប់​ការ​ជក់បារី ជៀសវាង​ចលនា​ណាមួយ ឬ​លើក​ធ្ងន់ ដែល​នាំ​ឱ្យ​ថ្លោះសរសៃ​ឬ​គ្រេច​សាច់ដុំ​។ អនុវត្ត​កាយវិការ​អង្គុយ​ឬ​ឈរ​ឱ្យ​បាន​ត្រឹមត្រូវ ប្រសិនបើ​ត្រូវ​ឈរ​យូរ​វិញ កុំ​ដាក់​ជើង​ទាំងពីរ​ស្មើគ្នា គឺ​ជើង​ម្ខាង​ខ្ពស់​ជាង ដើម្បី​បន្ថយ​ទម្ងន់​ទៅលើ​ដងខ្លួន​។ បន្ថែម​ពី​នេះ ប្រសិន​បើ​អង្គុយ​ធ្វើការ​យូរ​វិញ ត្រូវ​ឧស្សាហ៍​ងើប​ដើរចេញ រៀងរាល់​៣០​នាទី និង​ដាក់​ខ្នើយ​កល់​ពី​ខាង​ក្រោយខ្នង៕

ប្រភពនៃព័ត៌មាន៖https://www.rfa.org/khmer/program/health/what-caused-back-pain-and-how-to-relieve-the-pain-02112021085339.html

ប្រភពនៃរូបភាព៖ Google

គន្លឹះដើម្បីឲ្យគេងលក់ស្កប់អ្នកមានបញ្ហា៖👉  #ឬសដូងបាត  #ឬសដូងច្រមុះ   #ក្រពះ  #ពោះវៀន  #បេះដូង👉 #ថ្លើម  #សួត  #របេង  #ឈឺសន...
21/10/2021

គន្លឹះដើម្បីឲ្យគេងលក់ស្កប់

អ្នកមានបញ្ហា៖

👉 #ឬសដូងបាត #ឬសដូងច្រមុះ #ក្រពះ #ពោះវៀន #បេះដូង
👉 #ថ្លើម #សួត #របេង #ឈឺសន្លាក់ ​ #រោគស្ត្រី #រដូវមិនទៀង #ធ្លាក់ស
👉 #ដុះសាច់បំពង់ក #ដុះសាច់ច្រមុះ #សរសៃ #ឈឺឆ្អឹង #ឡើងជាតិអាស៊ីត
👉 #តំរង់នោម #លំពែង #ខ្សោយគ្រលៀន - #ឈាមសស៊ីឈាមក្រហម
👉 #លើសឈាម #ទឹកនោមប្រៃស្ពឹកស្រពន់ #ទឹកនោមផ្អែម ទាស់ផ្សេងៗ
👉 #ដុំគីស #ទាចទឹក #រោគសើស្បែក មហារីកផ្សេងៗ

#សូមពិសារថ្នាំ យ៉ុងហ៊ឹង ដើម្បីឲជៀសផុតពីបញ្ហាសុខភាពកាចសាហាវផ្សេងៗ
** ឱសថបុរាណចិន យ៉ុង ហ៊ឹង មានធាតុផ្សំជាង៣០មុខចំរាញ់បញ្ចូលគ្នាជាទឹកច្រកក្នុងដបតែមួយ អាចជួយព្យាបាលជំងឺរ៉ាំរ៉ៃជាច្រើនមុខ ជាថ្នាំប៉ូវសុខភាព នឹងញាំបានគ្រប់វ័យផងដែរ ។

#មានសេវាដឹកជញ្ជូន២៥ខេត្តក្រុងដោយឥតគិតថ្លៃ។
ទំនាក់ទំនងជាវ: 078 797 074/098 735 761/ 0978 912 533

Subscribe https://www.youtube.com/channel/UCoinOp_eDdBBj7-w7pvJ6cQ?view_as=subscriberFollow Us https://www.facebook.com/mjqtv/http://www.mjqtv.asia/Our Partn...

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ សូមឲ្យការធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព!!
05/10/2021

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ

សូមឲ្យការធ្វើដំណើរទៅស្រុកកំណើតប្រកបដោយសុខសុវត្ថិភាព!!

មូលហេតុដែលបណ្តោយឪ្យមានបញ្ហាស្ពឹកសរសៃជើង ឬសរសៃត្រគាក។ តើមានវិធីអ្វីខ្លះដែរអាចជួយនូវបញ្ហាទាំងនេះបាន?  សូមចូលមើលវីដេអូខាងក្...
08/05/2021

មូលហេតុដែលបណ្តោយឪ្យមានបញ្ហាស្ពឹកសរសៃជើង ឬសរសៃត្រគាក។ តើមានវិធីអ្វីខ្លះដែរអាចជួយនូវបញ្ហាទាំងនេះបាន? សូមចូលមើលវីដេអូខាងក្រោម👇

Subscribe https://www.youtube.com/channel/UCoinOp_eDdBBj7-w7pvJ6cQ?view_as=subscriberFollow Us https://www.facebook.com/mjqtv/http://www.mjqtv.asia/Our Partn...

Address

Phnom Penh
12352

Telephone

+85598735761

Website

Alerts

Be the first to know and let us send you an email when Yong Heng Healthy Living Products- យ៉ុងហ៊ឹង ផលិតផលសុខភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category