29/06/2024
📍បញ្ហាស្បែករបស់ទារកដែលតែងតែកើតមានញឹកញាប់ ដែលម៉ាក់ៗគួរតែដឹង
១- កន្ទួលពណ៌សនៅចុងច្រមុះ ឬត្របកភ្នែក
• បណ្ដាលមកពីក្រពេញខ្លាញ់នៅលើស្បែក សម្បូរជាតិខ្លាញ់
ដែលផ្ទុកសារជាតិ Keratin និង Sebum ដែលបង្កទៅជា
ពងបែកតូចៗពណ៌ស ឬលឿងលើមុខ
• តែម៉ាក់ៗមិនបាច់បារម្ភទេ ជាធម្មតាអាការៈនេះនឹងត្រូវជា
សះស្បើយដោយឯកឯងពី ៨-១០ ថ្ងៃ មិនចាំបាច់ការ
ព្យាបាលអ្វីទាំងអស់
២- ចំហាយក្តៅ ឬចែងថ្ងៃ
• ជាកន្ទួលខ្ទុះតូចៗ ពណ៌ក្រហម
• ច្រើនកើតមាននៅលើខ្នង ថ្ងាស ឬបរិវេណដើមទ្រូងទារក
• បង្កឡើងដោយការកកស្ទះរន្ធញើស ជាពិសេសកើតពេល
អាកាសធាតុក្តៅខ្លាំង ឬសើមខ្លាំង
៣- មុន ឬស្រែងទឹកដោះ
• ជាការរលាកក្រហមៗ ហើយមានខ្ទុះសៗនៅលើមុខ ឬថ្ពាល់
ទារក
• កើតឡើងដោយសារការវិវត្តន៍នៃការបញ្ជូនអ័រម៉ូនពីម្ដាយ
ទៅរាងកាយទារក ឬមកការពីហៀរទឹកដោះ និងទឹកដោះ
គោទៅលើមុខទារក
• បើរលាកតិចតួច វានឹងបាត់ទៅវិញដោយខ្លួនឯង តែបើ
រលាកខ្លាំង ម៉ាក់ៗចាំបាច់ត្រូវទៅជួបគ្រូពេទ្យ
៤- ស្នាមសៗ
• ជាស្នាមសៗ សែ្តងចេញជាបន្ទះសដូចជាជំងឺភ្លឺនៅលើ
មនុស្សធំ
• ភាគច្រើនកើតនៅលើមុខ ជាពិសេសថ្ពាល់ទារក
• អាចបាត់ដោយមិនបាច់ព្យាបាល គ្រាន់តែចៀសវាងការត្រូវ
កម្តៅថ្ងៃ តែបើករណីធ្ងន់ធ្ងរត្រូវប្រើក្រែមដើម្បីព្យាបាល
៥- កន្ទួលក្រហម
• ជាការរីករាលដាលនៃការរលាកក្រហម (ខ្លះមានខ្ទុះពណ៌ស
ឬលឿងនៅចំកណ្ដាល)
• ច្រើនកើតនៅលើខ្នង មុខ ដើមទ្រូង ឬដៃរបស់ទារក
• វានឹងបាត់ទៅវិញដោយឯកឯងបន្តិចម្តងៗ ២-៣ខែ ដំបូង