22/08/2025
ចូរស្វែងយល់ពីអាហាររបស់ទារកនិងកុមារ
🍁 0–6 months
Exclusive breastfeeding (or infant formula if breastfeeding not possible).
No solid food yet. Breast milk provides all nutrients for growth.
០–៦ ខែ
បំបៅទឹកដោះម្តាយតែប៉ុណ្ណោះ (ឬទឹកដោះគោសម្រាប់ទារក បើមិនអាចបំបៅទឹកដោះម្តាយបាន។)
មិនគួរផ្តល់អាហាររឹងឡើយ។ ទឹកដោះម្តាយផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់ការលូតលាស់។
🍁 Around 6 months
First foods:
Iron-rich foods (important because baby’s iron stores drop around 6 months).
Examples: iron-fortified cereal, pureed meat, poultry, fish, lentils, beans.
Pureed vegetables (carrot, pumpkin, sweet potato).
Pureed fruits (banana, apple, pear, papaya).
ប្រហែល ៦ ខែ
អាហារដំបូង៖
អាហារដែលសម្បូរដោយដែក (សំខាន់ ព្រោះទារកអស់ស្តុកដែកនៅប្រហែល ៦ ខែ)។
ឧទាហរណ៍៖ អង្ករលាយដែក, សាច់ក្រក, មាន់, ត្រី, សណ្តែកបាយ, សណ្តែកសៀង។
បន្លែបុកឬឆ្អិនទន់ (ការ៉ុត, ល្ពៅ, ដំឡូងផ្អែម)។
ផ្លែឈើបុក (ចេក, ផ្លែប៉ោម, ផ្លែសាឡិច, ម្ជូរ)។
🍁 6–8 months
Continue breast milk/formula.
Gradually increase texture: pureed → mashed → small soft lumps.
Add variety: vegetables, fruits, protein (chicken, fish, egg yolk, tofu, beans), soft rice/porridge.
៦–៨ ខែ
បន្តបំបៅទឹកដោះម្តាយ/ទឹកដោះគោសម្រាប់ទារក។
បន្ដបន្ថែមអាហារតាមជំហាន៖ ពូរេ → បុក → គ្រាប់ទន់តូចៗ។
បន្ថែមភាពចម្រុះ៖ បន្លែ, ផ្លែឈើ, ប្រូតេអ៊ីន (សាច់មាន់, ត្រី, ពងមាន់ផ្នែកក្រហម, តៅហ៊ូ, សណ្តែក), អង្ករទន់ ឬ បបរ។
🍁 8–10 months
More textures (mashed, minced, finger foods).
Add pasta, bread, soft rice pieces, yogurt, cheese (unsalted), soft egg, finger foods.
៨–១០ ខែ
អាហារមានរូបរាងច្រើនជាងមុន (បុក, ចិញ្ច្រាំ, អាហារដែលកូនអាចកាន់ញ៉ាំបាន)។
បន្ថែម៖ មីទន់, នំប៉័ង, អង្ករទន់, យូហ្គួត, ឈីស (គ្មានអំបិល), ពងមាន់ទន់, អាហារកាន់ញ៉ាំបាន។
🍁 10–12 months
Eats 3 meals + 1–2 snacks with breast milk/formula.
Family foods (chopped/softened) can be shared.
Ensure variety: grains, protein, fruits & vegetables, dairy.
១០–១២ ខែ
ទារកញ៉ាំ ៣ ពេលក្នុងមួយថ្ងៃ + អាហារសម្រន់ ១–២ ដង ជាមួយទឹកដោះម្តាយ/ទឹកដោះគោសម្រាប់ទារក។
អាហារក្រុមគ្រួសារដែលកាត់ឲ្យតូច/ឆ្អិនទន់អាចចែកញ៉ាំបាន។
ត្រូវមានភាពចម្រុះ៖ ធញ្ញជាតិ, ប្រូតេអ៊ីន, ផ្លែឈើ និង បន្លែ, ទឹកដោះគោ/ផលិតផលទឹកដោះ។
🍁 After 12 months
Eats most family foods.
Balanced diet with 3 meals + 2 snacks.
Cow’s milk can replace formula/breast milk, but breastfeeding may continue.
ក្រោយ ១២ ខែ
អាចញ៉ាំអាហារដូចគ្រួសារទូទៅបាន។
អាហារតុល្យភាព មាន ៣ ពេល + អាហារសម្រន់ ២ ដង។
ទឹកដោះគោអាចជំនួសទឹកដោះគោសម្រាប់ទារក ឬទឹកដោះម្តាយបាន ប៉ុន្តែអាចបន្តបំបៅទឹកដោះម្តាយ។
✅ Key reminders / ការចងចាំសំខាន់ៗ
Introduce one new food at a time / ផ្តល់អាហារថ្មីម្តងមួយប្រភេទ។
Watch for allergy signs / តាមដានរោគសញ្ញាអាឡែហ្ស៊ី។
Avoid honey, whole nuts, excess salt, sugar before 1 year / កុំផ្តល់ទឹកឃ្មុំ, គ្រាប់ធញ្ញជាតិទាំងមូល, អំបិល និង ស្ករក្នុងបរិមាណច្រើន មុនអាយុ ១ ឆ្នាំ។
វេជ្ជ.ឯកទេស ហេង សុភា ឯកទេសវះកាត់កុមារ និងបាកបែក Ortho & Pediatric Surgeon