05/09/2020
ចំណេះដឹងអំពីការឡើងសម្ពាធឈាមខ្ពស់
(ជម្ងឺលើសសម្ពាធឈាម)
☆ អ្វីជាជម្ងឺលើសសម្ពាធឈាម?
ការឡើងសម្ពាធឈាមខ្ពស់ឫជំងឺលើសឈាម កើតឡើងនៅពេលដែលសម្ពាធក្នុងសរសៃឈាមរបស់អ្នកកើនឡើងខ្ពស់ដល់កម្រិតមួយដែលរាងកាយមិនអាចទ្រាំទ្របាន។
ការព្យាបាលជំងឺលើសសម្ពាធឈាមរួមមានការប្រើប្រាស់ថ្នាំដែលមានវេជ្ជបញ្ជាច្បាស់លាស់ និង ការផ្លាស់ផ្តូរឥរិយាបទរស់នៅជាទម្លាប់ ដែលជាមូលហេតុបណ្តាលអោយមានជាជំងឺលើសសម្ពាធឈាម។
☆ តើជំងឺលើសឈាមមានរោគសញ្ញាអ្វីខ្លះ ?
ចំពោះមនុស្សភាគច្រើន ជំងឺលើសឈាម មិនមានលេចចេញជារោគសញ្ញាអ្វីទេ។ វាអាចវិវត្តន៌ជាច្រើនឆ្នាំទំរាំមានរោគសញ្ញាជាក់ស្តែង។ ហើយរោគសញ្ញាទាំងនោះទៀតសោត ក៏មិនសុទ្ធតែកើតមានចំពោះអ្នកជំងឺគ្រប់រូបដែរ។
¤ រោគសញ្ញានៃជំងឺលើសឈាមរួមមាន៖
• ឈឺក្បាល
• ពិបាកដកដង្ហើម
• ព្រឹលភ្នែក
• វិលមុខ
• ឈាមច្រមុះ
• មុខក្រហម
• ឈឺចុកទ្រូង
☆ មូលហេតុនៃជំងឺលើសឈាម ៖
ជំងឺលើសឈាមមានពីរប្រភេទ ហើយមានមូលហេតុផ្សេងៗគ្នា។
1. ជំងឺលើសឈាមប្រភេទទី1 (Primary Hypertension)៖
ប្រភេទនៃជំងឺលើសឈាមនេះមិនមានមូលហេតុពឹតប្រាកដណាមួយជាក់លាក់នោះទេ តែវាជាការរួមបញ្ចូលគ្នានៃកត្តាមួយចំនួន។ កត្តាទាំងនោះរួមមាន:
• ហ្សែន: អ្នកជំងឺលើសឈាមដែលបានមកពីការផ្លាស់ប្តូរឬភាពមិនប្រក្រតីនៃហ្សែនដែលទទួលពីឪពុកម្តាយ។
• បរិស្ថាន: ការកង្វះលំហាត់ប្រាណ របបអាហារមិនសមស្រប និង បញ្ហាលើសទម្ងន់ (ធាត់) ដែលអាចបង្កើននូវហានិភ័យចំពោះសុខភាព។
2 . ជំងឺលើសឈាមប្រភេទទី2 (Secondary hypertension)៖
ជំងឺលើសឈាមប្រភេទទី2នេះកើតឡើងជាញឹកញាប់និងវិវត្តន៌យ៉ាងឆាប់រហ័ស។លក្ខខ័ណ្ឌជាច្រើនដែលអាចបង្កឱ្យមានជំងឺលើសឈាមនេះរួមមាន:
• ជំងឺខ្សោយតម្រងនោម(ទឹកនោមផ្អែម និង លើសឈាម)
• សរសៃតម្រងនោមត្បៀត
• ជំងឺបេះដូងពីកំណើត
• ជំងឺក្រពេញទីរ៉ូអ៊ីត (នៅបំពង់ក)
• ផលប៉ះពាល់នៃការប្រើថ្នាំមួយចំនួនដែល
ប៉ះពាល់សុខភាព
• ជំងឺ ក្រពេញ Adrenal (លើតម្រងនោម)
☆ រោគវិនិច្ឆ័យជំងឺលើសឈាម៖
ការធ្វើរោគវិនិច្ឆ័យជំងឺលើសឈាមពឹងផ្អែកទៅលើ ការវាស់សម្ពាធឈាម និងការធ្វើតេស្តសុខភាពមួយចំនួនទៀតរួមមានដូចជា:
• ការធ្វើតេស្តទឹកនោម
• តេស្តឈាម ដើម្បីវិភាគជាតិពុល មុខងារតម្រងនោម
• តេស្តជាតិខ្លាញ់(កូឡេស្តេរ៉ុល)ក្នុងសរសៃឈាម
• ការធ្វើតេស្តមុខងារបេះដូង
- ការធ្វើតេស្តទាំងនេះអាចជួយអ្នកក្នុងការកំណត់អត្តសញ្ញាណប្រភេទនៃជំងឺលើសឈាម និងការព្យាបាលប្រកបដោយប្រសិទ្ធិភាព។
☆ តើធ្វើដូចម្តេចដើម្បីដឹងថាមានជំងឺលើសឈាម ៖
សម្ពាធឈាមរបស់មនុស្សពេញវ័យដែលមានសុខភាពល្អ គឺប្រហាក់ប្រហែលនិង 120/80 នៃបារត (mm Hg) ។
ចំពោះ Prehypertension គឺរវាង120 ទៅ 139/ 80 ទៅ 89 mmHgៗ ។ ការផ្លាស់ប្តូររបៀបរស់នៅនិងហូបចុក គឺជាវិធីសាស្រ្តដ៏ល្អដើម្បីជួយបន្ថយនូវសម្ពាធឈាម។
ជំងឺលើសឈាមដំណាក់កាលទី 1: គឺរវាង 140 និង 159 / 90 និង 99 mmHg។
ជំងឺលើសឈាមដំណាក់កាលទី 2: ដំណាក់កាលនៃការលើសសម្ពាធឈាមនេះគឺធ្ងន់ធ្ងរនិងគ្រោះថ្នាក់។ សម្ពាធឈាម Systolic លើសពី 160 mmHg ឬ សម្ពាធ diastolic លើសពី 100 mmHg គឺជាសញ្ញានៃដំណាក់កាលកម្រិតខ្ពស់នៃជំងឺលើសឈាម។
☆ ការព្យាបាល ៖
កត្តាមួយចំនួនជាជម្រើសព្យាបាលដែលល្អបំផុតសម្រាប់អ្នក។
- កត្តាទាំងនោះរួមមាន ៖
• ការផ្លាស់ប្តូររបៀបរស់នៅអាចជួយកាត់បន្ថយសម្ពាធឈាមរបស់អ្នក។
• ការធ្វើលំហាត់ប្រាណជាប្រចាំ
• ការហូបចុក
• ការប្រើប្រាស់ថ្នាំ ដោយវេជ្ជបណ្ឌិតបន្ទាប់ពីបានធ្វើរោគវិនិច្ឆ័យ ជាជំងឺលើសឈាមពឹតប្រាកដ។
☆ ផលប៉ះពាល់នៃការឡើងសម្ពាធឈាមខ្ពស់ទៅលើរាងកាយ ?
ដោយសារតែជំងឺលើសឈាមជាញឹកញាប់គឺមានសភាពស្ងប់ស្ងាត់ ហើយ វាអាចបណ្តាលឱ្យមានការខូចខាតសរីរាង្គរបស់អ្នកមុនពេលដែលរោគសញ្ញាចេញជាក់ស្តែង។ បើសិនជាមិនបានព្យាបាលត្រឹមត្រូវនោះទេ ជំងឺលើសឈាមអាចនឹងបណ្តាលអោយមានការប្រឈមនូវផលវិបាកមួយចំនួនរួមមាន ៖
• សរសៃអាកទែររងការខូចខាត ៖ ជំងឺលើសសម្ពាធឈាមធ្វើឱ្យសរសៃអាកទែតឹង រ៉ឹងខ្លាំងជាងមុន, និងយឺតតិចជាងមុន។ប៉ោងនៃសរសៃឈាម, និងជំងឺដាច់សរសៃឈាមខួរក្បាល។
• បេះដូងរងការខូចខាត ៖ ការកើនសម្ពាធឈាមខ្ពស់ រយះពេលយូរ អាចបណ្តាលអោយមានហានិភ័យ បេះដូងរីក ខ្សោយបេះដូង និង អាចគាំងបេះដូង។
• ខួរក្បាលរងការខូចខាតអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរនិងអាចស្លាប់បានដូចជាការស្ទះឬជំងឺដាច់សរសៃឈាមខួរក្បាល។
• ប៉ះពាល់ទៅដល់សរសៃរឈាមតម្រងនោម បណ្តាលអោយមុខងារថយចុះ និង ខ្សោយតម្រងនោមរ៉ាំរ៉ៃ។
☆ គន្លឹះសំខាន់ៗសំរាប់ការបង្ការការលើសសម្ពាធឈាមខ្ពស់ ៖
លោកអ្នកអាចអនុវត្តន៏វិធីដើម្បីទប់ស្កាត់ជំងឺនេះដោយ :
• បន្ថែមរបបអាហារមានសារសំខាន់ចំពោះសុខភាព ( ទទួលទានផ្លែឈើនិងបន្លែច្រើនជាង 7 ផ្លែក្នុងមួយថ្ងៃ )។
• កាត់បន្ថយការបរិភោគស្ករ និងអាហារដែលមានជាតិផ្អែមខ្លាំង។
• សម្រកទម្ងន់ ដោយការធ្វើលំហាត់ប្រាណជាប្រចាំ។
• ត្រួតពិនិត្យសម្ពាធឈាមអោយបានទៀងទាត់( មធ្យោបាយដ៏ល្អបំផុតដើម្បីបង្ការនិងជៀសវាងបញ្ហាសម្ពាធឈាមឡើងខ្ពស់ )។
• រក្សាកំណត់ហេតុនៃការវាស់សម្ពាធឈាមរបស់អ្នក ហើយយកទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសអោយបានទៀងទាត់ ដើម្បីបង្ការ នូវផលវិបាក ដែលបណ្តាលមកជំងឺលើសសម្ពាធឈាម ដូចដែលបានរៀបរាប់មកខាងលើ។
*** វិធីល្អបំផុតដើម្បីអោយដឹងថាមានជំងឺលើសឈាមនោះ គឺជាការវាស់សម្ពាធឈាមជាប្រចាំ ការយល់ដឹងពីរោគសញ្ញានៃជំងឺនេះ ដូចបានរៀបរាប់ខាងលើ និង ការណាត់ជួបគ្រូពេទ្យឯកទេសដើម្បីព្យាបាល តាមដានជាប់ជាប្រចាំ។
○ រៀបរៀងដោយ ៖ មជ្ឈមណ្ឌលឯកទេសជំងឺតម្រងនោម និង លាងឈាម