
13/08/2025
លោកជំទាវអគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ទទួលជួបក្នុងជំនួបសម្តែងការគួរសមជាមួយលោកប្រធានមូលនិធិ AEON 1% Club Foundation
នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបក្នុិងជំនួបសម្តែងការគួរសមជាមួយលោក Watanabe Hiroyuki ប្រធានមូលនិធិ AEON 1% Club Foundation និងសហការី នាឱកាសទស្សនៈរយៈកិច្ចក្នុងរយៈពេលខ្លី នៅព្រះរាជាណាចក្រកម្ពុជា។