ថុនា វីហូប

ថុនា វីហូប បញ្ហាសុខភាពសន្លាក់សរសៃលើសជាតិអាស៊ីតក្រពះពោះវៀនលើសជាតិស្ករទឹកនោមផ្អែមលើសឈាមអាចប្រឹក្សាបានតាមលេខ
0979570079/0964847480

25/03/2026

#ក្ដៅក្រហាយបាតដៃបាតជើង #ស្ពឹកចុងម្រាមដៃម្រាមជើង #រលាកសន្លាក់ #រមួលសាច់ដុំ #ឡើងជាតិអាស៊ីត #ហើមដៃហើមជើង #លើសជាតិស្ករ #ទឹកនោមផ្អែម #ដំណោះស្រាយជាមួយ #វីហូប #វីហើប
☎️0979570079
☎️0964847480

25/03/2026

ជម្រាបសួអ៊ំពូមីងចាស

22/03/2026

ធូរ80%ហើយអ្នកណាមិនសើចសប្បាយចិត្ត ពិតជាពូកែមែន #វីហូប #វីហើប នេះប្រើហើយមិនខកបំណងឡើយ🥰
☎️0979570079/0964847480

21/03/2026

ចេញសញ្ញាទាំងនេះ អាចថាមានជំងឺរលាកពោះវៀនរ៉ាំរ៉ៃ 👇

ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ជា​បណ្ដុំ​រោគ​សញ្ញា​មួយ​ដែល​ឧស្សាហ៍​កើត​មាន​ ហើយ​រោគ​សញ្ញា​នេះ​អាច​មាន​ប្លែក​គ្នា​ពី​ម្នាក់​ទៅ​ម្នាក់​ តែ​អាច​មាន​លក្ខណៈ​សម្គាល់​ប្រហាក់​ប្រហែល​គ្នា​មួយ​ចំនួន​។ អ្នក​ជំនាញ​ផ្នែក​ក្រពះ​ពោះ​វៀន​លើក​ឡើ​ង​ថា​រោគ​សញ្ញា​ទូទៅ​​របស់​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អាច​មាន​ដូច​ជា​ឈឺ​ក្នុង​ពោះ ប្ដូរ​ទម្លាប់​បត់ជើង​ធំ ហើម​ពោះ រាក ទល់លាមក និង​ហ្គាស​ក្នុង​ពោះ​ជា​ដើម​។​

១. ឈឺ​ក្នុង​ពោះ

មូលនិធិ​អន្តរជាតិ​សម្រាប់​ជំងឺ​ក្រពះ​ពោះ​វៀន បាន​ឲ្យ​ដឹង​ថា​អាការៈ​​ឈឺ​ក្នុង​ពោះ​ជា​រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​។ សម្រាប់​អ្នក​មិន​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ ពោះ​វៀន​ និង​ខួរ​ក្បាល​ធ្វើ​ការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ ក្នុង​ការ​គ្រប់​គ្រង​ការ​រំលាយ​អាហារ​ ដោយ​ផ្អែក​លើ​អ័រម៉ូន ប្រព័ន្ធ​ប្រ​សាទ និង​សញ្ញា​ពី​បាក់​តេរី​ល្អ​ក្នុង​ពោះ​វៀន​។ ប៉ុន្តែ​នៅ​ពេល​មាន​ជំងឺ​រលាក​ពោះវៀន​រ៉ាំ​រ៉ៃ​កើត​ឡើង​ សញ្ញា​ទាំង​នេះ​មិន​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​ទេ​ នាំ​ឲ្យ​កើត​មាន​ការ​រមួល​សាច់​ដុំ​ប្រព័ន្ធ​រំលាយ​អាហារ​។​

​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ តែង​តែ​និយាយ​ថា​មាន​ការ​ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាង​ក្រោម ​ប៉ុន្តែ​អាការៈ​ឈឺ​ចាប់​នេះ​អាច​កើត​មាន​គ្រប់​កន្លែងក្នុង​ពោះ។ ​អាការៈ​ឈឺ​ក្នុង​ពោះ​នេះ ​សម្រាប់​មនុស្ស​ខ្លះ​អាច​ធូរស្រាល​ខ្លះ​​វិញ​ក្រោយ​បត់ជើង​ធំ​រួច តែ​អ្នក​ខ្លះ​បែរ​ជា​មាន​អាការៈ​កាន់​តែ​អាក្រក់​ទៅ​វិញ​។​

បើ​ការ​ឈឺ​ចាប់​ក្នុង​ពោះ​បែប​នេះ​តែ​ង​កើត​មាន​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ទទួល​ការ​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​

២. ទល់លាមក

ជំងឺ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​មាន​សភាព​ប្លែក​គ្នា​ច្រើន ដោយ​ផ្អែក​ទៅ​លើ​ការ​ប្រែ​ប្រួល​នៃ​ការ​បន្ទោបង់​របស់​មនុស្ស​ម្នាក់ៗ ក្នុង​នោះ​មាន​ទាំង​ការ​ទល់​លាមក​ ដែល​បញ្ហា​នេះ​ក៏​ជា​សញ្ញា​ទូទៅ​មួយ​ដែរ​។ ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ច្រើន​កើត​លើ​មនុស្ស​ស្រី និង​ច្រើន​មាន​រោគ​សញ្ញា​ទល់លាមក​។

បញ្ហា​ទល់​លាមក​អាច​មាន​ដូច​ជា​លាមក​រឹង​ពិបាក​បត់ជើង និង​ពេល​ខ្លះ​មាន​រាង​ដូច​សាច់ក្រក ប៉ុន្តែ​មាន​សភាព​រឹង​។ បញ្ហា​ទល់​លាមក​នេះ ធ្វើ​ឲ្យ​មនុស្ស​យើង​បត់ជើង​ធំ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។​ដើម្បី​ជួយ​បន្ថយ​អាការៈ​ទល់លាមក​ដោយ​សារ​ជំងឺ​រលក​ពោះ​វៀន​រ៉ាំរ៉ៃ គ្នា​យើង​គួរ​ផ្លាស់ប្តូរ​របប​អាហារ មាន​ថែម​អាហារ​សម្បូរ​ប្រូបាយអូទិក និងផ្លាស់ប្តូររបៀបរស់​នៅ​មួយ​ចំនួន​ដូច​ជា​ត្រូវ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ និង​កាត់​បន្ថយ​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀសវាង​ការ​ប្រើ​ប្រាស់​ផលិត​ផល​ថ្នាំ​ជក់។

3 រាក

រាក​ក៏​ជា​រោគ​សញ្ញា​មួយ​របស់​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​ដែរ​។ អាការៈ​រាក​ អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ត្រូវ​ទៅ​បន្ទប់​ទឹក​បន្ទាន់ ​ហើយ​លាមក​មាន​សភាព​ទន់ និង​រាវ​ ហើយ​អាច​មាន​សំបោរលាយ​ជាមួយ​ផង​ដែរ​។

បញ្ហា​បត់​ជើង​ធំ​​ខុស​ប្រក្រតី​នេះ​អាច​កើត​មាន​យ៉ាង​តិច​​ម្ដង​ក្នុង​មួយ​ថ្ងៃ ជាង​មួយ​ភាគ​បី​នៃ​លាមក​មាន​សភាព​ទន់ និង​រាវ ហើយ​ជិត​មួយ​ភាគ​បី​មាន​សភាព​រឹង​។ អាការៈ​រាក​នេះ​អាច​កើត​មាន​ប្រហែល​ច្រើន​ជាង​បី​ដង​ក្នុង​មួយ​ថ្ងៃ​។​

ផ្លាស់ប្តូររបប​អាហារ​ និង​ការ​ប្រើ​ប្រាស់​ថ្នាំ​តាម​វេជ្ជ​បញ្ជា​មាន​ឥទ្ធិ​ពល​ខ្លាំង​លើ​បញ្ហា​នេះ និង​ជួយ​សម្រួល​ដល់​រោគ​សញ្ញា​របស់​យើង​។

៤. ហើមពោះ

អាការៈ​ហើម​ពោះ និង​មាន​ខ្យល់​ក្នុង​ពោះ​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែរ​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ។ ការ​សិក្សា​កន្លង​មក​បាន​លើក​ឡើង​ថា​រោគ​សញ្ញា​នេះ​អាច​បង្ក​ឡើង​ដោយ​បាក់តេរី​។ អ្នក​ជំនាញ​ខ្លះ​យល់​ថា​បរិមាណ​ហ្គាស​ច្រើន​នៅ​ក្នុង​ពោះ​ នាំ​ឲ្យ​មាន​អាការៈ​ហើម​ពោះ​។​ អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​​ អាច​មាន​ហ្គាស​ក្នុង​ពោះ​ច្រើន​ហួស​កម្រិត ដោយ​ហេតុ​ថា​រាង​កាយ​​មានការ​លំបាក​ក្នុង​ការ​បញ្ចេញ​ហ្គាស ឬខ្យល់​ទាំង​នោះ​ចេញ​ពី​ក្នុង​ពោះ​។

អ្នក​មាន​បញ្ហា​ហ្គាស​ច្រើន​ក្នុង​ពោះ និង​ហើម​ពោះ គួរ​កាត់​បន្ថយ​អាហារ​មួយ​ចំនួន​ដូច​ជា​ពពួក​សណ្ដែក ខាត់ណាខៀវ ស្ពៃ​ក្ដោប និង​ទំពាំងបាយជូរ​ក្រៀម​។

សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​កម្រិត​ស្រាល Mayo Clinic ពន្យល់​ថា​ ការ​ផ្លាស់​ប្ដូរ​បែប​បថ​រស់​នៅ របប​អាហារ និង​គ្រប់​គ្រង​ស្ត្រេស​បាន​ល្អ​នឹង​ជួយ​សម្រួល​អាការៈ​បាន​។ សម្រាប់​អ្នក​មាន​បញ្ហា​នេះ ធ្ងន់​ធ្ងរ​ត្រូវ​ទៅ​ជួប​ពេទ្យ​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​ដោយ​ប្រើ​ប្រាស់​ថ្នាំ​បាន​ត្រឹម​ត្រូវ​។
Credit: Hello គ្រពេទ្យ

18/03/2026

ដឹងហើយឮហើយថាស្រាញាំច្រើនមិនល្អ តែហេតុអ្វីនៅតែញាំ?🙂‍↔️

មានក្ដីសង្ឃឹមឡើងបន្ទាប់ពីបានស្គាល់ឈុតសុខភាព  #វីហូប និង  #វីហើប ពុកម៉ែបងប្អូនមិនទាន់បានប្រើសូមរួសរាន់ប្រើ ព្រោះឆាប់បាត់ប...
14/03/2026

មានក្ដីសង្ឃឹមឡើងបន្ទាប់ពីបានស្គាល់ឈុតសុខភាព #វីហូប និង #វីហើប ពុកម៉ែបងប្អូនមិនទាន់បានប្រើសូមរួសរាន់ប្រើ ព្រោះឆាប់បាត់បញ្ហាទាំងអស់នេះ #លើសជាតិស្ករ #ទឹកនោមផ្អែម #លើសជាតិអាសុីត #លើសឈាម #ស្ពឹកដៃជើង #ក្ដៅបាតដៃបាតជើង #រលាកសន្លាក់ #ឈឺចង្កេះនិងជង្គង់ #រោយក #ក្រពះពោះវៀន
ទំនាក់ទំនងដោះស្រាយបញ្ហាសុខភាព 0979570079/0964847480

12/03/2026
28/02/2026

#ស្បថដល់ណាក៏មិនខ្លាច ព្រោះពិតជាបានសះស្បើយដោយប្រើ #វីហូប និង #វីហើប នេះពិតមែន #ក្ដៅខ្លាំងណាស់ ពិបាកដើរ វារដូចក្ដាម ពិតជាពិបាកខ្លាំងណាស់ តាមដានយូរណាស់ទម្រាំដាច់ចិត្តប្រើ ពេលប្រើពិតជាមិនខកបំណងមែន 👍
📲0979570079
📲0964847480

អគុណពុកម៉ែបងប្អូនដែរបានគាំទ្រ🙏😍
28/02/2026

អគុណពុកម៉ែបងប្អូនដែរបានគាំទ្រ🙏😍

ផ្កាទាំង ១០ ប្រភេទដែលអ្នកអាចញ៉ាំបាន និងមានប្រយោជន៍ចំពោះសុខភាពការប្រើប្រាស់ផ្កាក្នុងរបបអាហារ មិនត្រឹមតែផ្ដល់នូវសោភ័ណភាពប៉...
28/02/2026

ផ្កាទាំង ១០ ប្រភេទដែលអ្នកអាចញ៉ាំបាន និងមានប្រយោជន៍ចំពោះសុខភាព
ការប្រើប្រាស់ផ្កាក្នុងរបបអាហារ មិនត្រឹមតែផ្ដល់នូវសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្ដល់នូវរសជាតិប្លែក និងសារធាតុចិញ្ចឹមល្អៗផងដែរ។ ខាងក្រោមនេះគឺជាបញ្ជីផ្កាទាំង ១០ ប្រភេទ៖
១. ផ្កាក្រដាស (Bougainvillea)
ការប្រើប្រាស់៖ គេច្រើនយកមកធ្វើជាភេសជ្ជៈ ឬតែ។
ប្រយោជន៍៖ ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងមានសារធាតុប្រឆាំងអុកស៊ីតកម្ម។
២. ផ្កាកុលាប (Rose)
ការប្រើប្រាស់៖ ធ្វើជាតែ ដាក់ក្នុងបង្អែម ឬធ្វើជាទឹកស៊េរ៉ូ។
ប្រយោជន៍៖ ជួយកាត់បន្ថយភាពតានតឹង (Stress) និងជួយឱ្យស្បែកមានសុខភាពល្អ។
៣. ផ្កាមេអំបៅ (Butterfly Pea)
ការប្រើប្រាស់៖ ពេញនិយមបំផុតសម្រាប់ធ្វើភេសជ្ជៈ (ទឹកផ្កាមេអំបៅ) ឬដាំបាយឱ្យមានពណ៌ស្វាយ។
ប្រយោជន៍៖ ជួយដល់ការចងចាំ ជំនួយភ្នែក និងធ្វើឱ្យសក់ខ្មៅរលោង។
៤. ផ្កាគ្រីសាន ឬផ្កាស្បៃរឿងជប៉ុន (Chrysanthemum)
ការប្រើប្រាស់៖ ភាគច្រើនយកមកឆុងជាតែ។
ប្រយោជន៍៖ ជួយបញ្ចុះកម្ដៅក្នុងខ្លួន និងជួយឱ្យអារម្មណ៍ស្រស់ថ្លា។
៥. ផ្កាដេហ្ស៊ី (Daisy)
ការប្រើប្រាស់៖ ប្រើសម្រាប់តុបតែងលើសាឡាត់ ឬនំខេក។
ប្រយោជន៍៖ មានផ្ទុកវីតាមីន C និងជួយកាត់បន្ថយការរលាក។
៦. ផ្កាស្នោ (Sesbania)
ការប្រើប្រាស់៖ គឺជាបន្លែដ៏ពេញនិយមសម្រាប់ជនជាតិខ្មែរ ញ៉ាំជាអន្លក់ ស្លម្ជូរ ឬឆាជាមួយសាច់។
ប្រយោជន៍៖ សម្បូរទៅដោយជាតិដែក និងវីតាមីនដែលជួយដល់ឈាម។
៧. ផ្កាឈូក (Lotus)
ការប្រើប្រាស់៖ ស្រទាប់ផ្កាអាចយកមកធ្វើជាញាំ ឬខ្ចប់អាហារញ៉ាំ។
ប្រយោជន៍៖ ជួយឱ្យគេងលក់ស្រួល និងកាត់បន្ថយជាតិខ្លាញ់ក្នុងឈាម។
៨. ផ្កាមីស័រ (Pansy)
ការប្រើប្រាស់៖ មានពណ៌ស្រស់ស្អាត គេច្រើនយកមកដាក់ក្នុងសាឡាត់ ឬតុបតែងលើម្ហូបអឺរ៉ុប។
ប្រយោជន៍៖ មានសារធាតុប្រឆាំងការរលាក និងសម្បូរវីតាមីន។
៩. ផ្កាភួងជំពូរ (Antigonon leptopus / Coral Vine)
ការប្រើប្រាស់៖ អាចយកមកប្រឡាក់ម្សៅបំពង ឬដាក់ក្នុងសាឡាត់។
ប្រយោជន៍៖ ជួយដល់ការបន្ទោបង់ និងមានជាតិសរសៃ។
១០. ផ្កាណាសស្ទីដ្យូម (Nasturtium)
ការប្រើប្រាស់៖ មានរសជាតិហឹរតិចៗដូចមើមឆៃថាវ គេប្រើស្លឹក និងផ្ការបស់វាសម្រាប់ញ៉ាំជាមួយសាឡាត់។
ប្រយោជន៍៖ ជាប្រភពនៃវីតាមីន C យ៉ាងច្រើន និងជួយពង្រឹងប្រព័ន្ធការពាររាងកាយ។
ចំណាំ

28/02/2026

ញាំទឹកមួយកែវរៀងរាល់ព្រឹកក៏មានសុខភាពល្អដែរ សាកមើលៗមានទៅខាតអ្វី😍

 #អស់បារម្ភជាមួយបញ្ហាដូចជា  #ឈឺសន្លាក់  #លើសជាតិអាសុីត  #ក្ដៅក្រហាយបាតដៃបាតជើង  #ស្ពឹកដៃស្ពឹកជើង  #លើសឈាម  #រលាកសន្លាក់រ...
26/02/2026

#អស់បារម្ភជាមួយបញ្ហាដូចជា #ឈឺសន្លាក់ #លើសជាតិអាសុីត #ក្ដៅក្រហាយបាតដៃបាតជើង #ស្ពឹកដៃស្ពឹកជើង #លើសឈាម #រលាកសន្លាក់រ៊ុាំរ៉ៃ #បញ្ហាតម្រងនោម នោមញឹក នោមឈឺ #គាបសរសៃ #វីហូប អាចដោះស្រាយបាន
សូមទំនាក់មកឥឡូវនេះដើម្បីទៅទទូលបានការដោះស្រាយបញ្ហាទាំងអស់នេះ
☎️0979570070
☎️0964847480
Telegram 0964847480

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when ថុនា វីហូប posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share