
08/08/2025
🏫 សាលាអប់រំពិសេស គឺជាសាលាដែលរចនាឡើងដើម្បីគាំទ្រ និងការថែទាំដល់កុមារដែលមានតម្រូវការពិសេស និងផ្តល់នូវកម្មវិធីអប់រំបុគ្គល (IEPs) ដោយអនុវត្តន៍វិធីសាស្រ្តតាមបច្ចេកទេសបង្រៀនដើម្បីជួយកុមារដែលមានតម្រូវការពិសេសឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។
💙លក្ខណៈសំខាន់ៗនៃសាលាអប់រំពិសេស៖
✨ ការគាំទ្រតាមកម្មវិធីអប់រំបុគ្គល
សិស្សម្នាក់ៗមានផែនការសិក្សាផ្ទាល់ខ្លួន ដើម្បីគាំទ្រការប្រាស្រ័យទាក់ទង អាកប្បកិរិយា អារម្មណ៍ និងការសិក្សារបស់ពួកគេ (ជាញឹកញាប់ហៅថា IEP – កម្មវិធីអប់រំបុគ្គល) ដែលរៀបចំទៅតាមតម្រូវការ សមត្ថភាព និងគោលដៅរបស់សិស្សម្នាក់ៗ។
✨ គ្រូបង្រៀនដែលមានបទពិសោធន៍ និងក្តីស្រលាញ់
អ្នកគ្រូៗនៅខេស៊ីភីអេស ត្រូវបានបណ្តុះបណ្តាលពីបច្ចេកទេសក្នុងការធ្វើការជាមួយកុមារដែលមានអូទីស្សឹម ភាពយឺតយ៉ាវនៃការនិយាយ ការលំបាកក្នុងការសិក្សា និងតម្រូវការអភិវឌ្ឍន៍ផ្សេងៗទៀត។ យើងផ្តោតលើការអត់ធ្មត់ ការយកចិត្តទុកដាក់ និងការជឿជាក់។
✨ផ្តោតលើជំនាញជីវិត (ការជួយខ្លួនឯង)
ខេស៊ីភីអេស មិនគ្រាន់តែបង្រៀនមុខវិជ្ជាសិក្សានោះទេ - យើងជួយកុមារបង្កើតទំនុកចិត្ត រៀនជំនាញជីវិតប្រចាំថ្ងៃ ផ្តោតលើទំនាក់ទំនងសង្គម ការប្រាស្រ័យទាក់ទង និងការកំណត់សំគាល់ពីអារម្មណ៍របស់ខ្លួនឯង និងអ្នកដទៃ។
✨ខេស៊ីភីអេស គឺ លើសពីសាលារៀន។ នៅទីនេះជាកន្លែងសុវត្ថិភាពដែលកុមារទទួលអារម្មណ៍ពេញដោយក្តីស្រលាញ់ បរិយាកាសស្ងប់ស្ងាត់ ដើម្បីជួយកុមារឱ្យមានអារម្មណ៍សុវត្ថិភាព កាត់បន្ថយភាពតានតឹង។ យើងគាំទ្រការរៀនរបស់សិស្សតាមរយៈការលេង ការយកចិត្តទុកដាក់ ការយល់ដឹង និងការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍន៍របស់សិស្សម្នាក់ៗ។
——————————
☎️ ព័ត៌មានសិក្សាបន្ថែម៖ 086 983 886 / 061 983 886 / 017 668 941
📍អាស្រ័យដ្ឋាន : ផ្ទះលេខ ២៧ ផ្លូវ ៤៧០ ទួលទំពូង ភ្នំពេញ
📍សាលាអប់រំពិសេស KCPS
https://goo.gl/maps/iv7AvQKSZWstMMCC9