21/04/2024
អត្ថប្រយោជន៍ចំពោះសុខភាព
- សម្បូរអេឡិចត្រូលីត្រ និងទឹក ដែលវាជាហេតុនាំអោយក្លាយទៅជាអាហារល្អបំផុតសម្រាប់បំបាត់ការស្រេកទឹកនៅរដូវក្តៅ។
- ផ្លែឪឡឹកមានកាឡូរីទាបបំផុត ព្រោះឪឡឹក ១០០ក្រាមមានតែ ៣០កាឡូរីទេ តែសម្បូរជីវជាតិសម្រាប់ជំនួយដល់សុខភាពជាច្រើនដូចជា Phyto-nutrients និង អង់ទីអុកស៊ីដង់។
ផ្លែឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន A សម្រាប់ដើរតួជាអង់ទីអុកស៊ីដង់ដ៏ពូកែ ព្រោះឪឡឹក ១០០ក្រាមផ្តល់វីតាមីន A បាន ៥៦៩មីលីក្រាម ឬស្មើនឹង ១៩%នៃតម្លៃទទួលទានរាល់ថ្ងៃ។ វីតាមីននេះមានសារៈសំខាន់សម្រាប់សុខភាពភ្នែក និងប្រព័ន្ធភាពសាំ។ វីតាមីន A ក៏ជាតម្រូវការសម្រាប់ថែរក្សាភ្នាសបញ្ចេញទឹករំអិល និងស្បែកអោយមានសុខភាពល្អដែរ។ ការញ៉ាំផ្លែឈើដែលមានវីតាមីន A ពីធម្មជាតិបានច្រើនត្រូវបានគេយល់ថាជួយការពារខ្លួនពីជំងឺមហារីកសួត និងមហារីកក្នុងមាត់។
- វាក៏សម្បូរទៅដោយអង់ទីអុកស៊ីដង់ Flavonoids ដែរដូចជា Lycopene, Beta-carotene, Lutein, Zeaxanthin និង Cryptoxanthin។ អង់ទីអុកស៊ីដង់ទាំងនេះត្រូវបានគេរកឃើញថា ជួយការពាររាងកាយពីជំងឺមហារីកពោះវៀនធំ, ក្រពេញប្រូស្តាត, សុដន់, ស្រទាបខាងក្នុងរបស់ស្បូន, សួត និងលំពែង។ សារធាតុ Phyto-chemical ដែលមានក្នុងផ្លែឪឡឹកមានលក្ខណៈដូច Lycopene និង Carotenoids ដែរ គឺមាននាទីជួយការពារកោសិកា និងរចនាសម្ព័ន្ធផ្សេងៗទៀតក្នុងរាងកាយពីរ៉ាឌីកាល់សេរី។ ការសិក្សាក៏បានបង្ហាញអោយដឹងទៀតថា សារធាតុ Lycopene ជួយការពារស្បែកពីកាំរស្មីយូវី និងមហារីកក្រពេញប្រូស្តាត។
- ផ្លែឪឡឹកគឺជាប្រភពដ៏ល្អមួយនៃជាតិប៉ូតាស្យូម ហើយប៉ូតាស្យូមនេះជាធាតុផ្សំយ៉ាងសំខាន់មួយរបស់កោសិកា និងទឹកសិរីរៈសម្រាប់ជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម ដូច្នេះវាផ្តល់នូវការការពារពីជំងឺដាច់សរសៃឈាមខួរក្បាល និងជំងសរសៃឈាមបេះដូង Coronary។
- វាក៏ផ្ទុកទៅដោយវីតាមីន B6 (Pyridoxine), Thiamin (វីតាមីន B1), វីតាមីន C និង ម៉ង់ហ្គាណែស។ ការញ៉ាំអាហារសម្បូរវីតាមីន C ជួយការពាររាងកាយអោយស៊ាំនឹងភ្នាក់ងារបង្ករោគ និងរ៉ាឌីកាល់សេរី។ ម៉ង់ហ្គាណែសត្រូវបានប្រើប្រាស់ជា Co-factor សម្រាប់ដើរតួជាអង់ស៊ីមអង់ទីអុកស៊ីដង់ Superoxide Dismutase៕
#ម្សៅល្មៀត #ម្សៅម្រុំ #ម្សៅខ្ញី #មើមយ៉េន #ស្លឹកម្រុំ
#មង្ឃុត #ខ្ជាយខ្មៅ #ប្រទាលថ្លើមឆ្កែ #តាណាកា
#បាលី #ក្រូចសើច
#ស្លឹកបាស #ម្រេះ #សម៉ #កន្ទួតព្រៃ #សំរោង #ខ្ទឹមស
#លីងជឺ #ផ្លែព្នៅ #ម្សៅខ្ជាយ #សុខភាពសាធារណៈ #មុនី #ហ៊ុនសែន #ហ៊ុនម៉ាណែត #ទ្រីដាណា #ស្រីអូន #សម្រស់ធម្មជាតិ #ឡាកាម៉ូ