22/10/2025
លាងឈាម(dialysis)
ការលាងឈាមគឺជាការព្យាបាលមួយបែប ដែលជួយឲ្យរាងកាយមនុស្សជួយបញ្ចេញកាកសំណល់ និងវត្ថុរាវលេីសចេញពីចេញពីឈាមរបស់មនុស្ស នៅពេលដែលក្រលៀនមិនអាចដំណេីរការបាន។ ការលាងឈាមបានទទួលជោគជ័យនៅក្នុងទសវត្សរ៍១៩៤០ ហេីយបានក្លាយទៅជាការព្យាបាលជំងឺខូចក្រលៀន ចាប់តាំងពីទសវត្សរ៍១៩៧០ មក។
ក្នុងការលាងឈាម ឈាមហូរចេញពីរាងកាយតាមបំពង់ពណ៌ខៀវ ហេីយហូរចូលទៅក្នុងខ្លួនមនុស្សវិញតាមបំពង់ពណ៌ក្រហម។ អ្នកជំងឺត្រូវទទួលការលាងឈាមចំនួនពីរដងទៅបីដងក្នុងមួយសប្ដាហ៍។
ផ្ទុយទៅវិញចំពោះមនុស្សសុខភាពល្អ ក្រលៀនរបស់មនុស្សយេីងបានលាងឈាមដោយស្វ័យប្រវត្តិចំនួន៣៦ដង ក្នុងមួយថ្ងៃ ហេតុដូចនេះ យេីងត្រូវថែរក្សាក្រលៀនរបស់យេីងឲ្យល្អ ចៀសវាងទទួលទានគ្រឿងស្រវឹង និងជាតិផ្អែមហួសកម្រិត ដែលអាចបង្កនូវជំងឺទឹកនោមផ្អែមឲ្យបាន។
Cr. ទុត បូ