វេជ្ជបណ្ឌិត ឈា ចរិយា/ Dr CHHEA Chariya obgyn

វេជ្ជបណ្ឌិត ឈា ចរិយា/ Dr CHHEA Chariya obgyn វេជ្ជបណ្ឌិតឯកទេស វះកាត់ សម្ភព-រោគស្ត្រី អេកូសាស្ត្រ វេជ្ជសាស្ត្រទារកក្នុងផ្ទៃ និង វិបត្តិអត់កូន 🙏🏼

Accept online consultation and online payment

Visit us on: https://youtube.com/channel/UCFjN7NbsJu8uUKNkDHujMgQ សំរាប់វិដេអូមេរៀន និង ចំនេះដឹងល្អៗ

19/05/2026

ហត់ត្រូវសំរាក

19/05/2026

អាចចាក់បាននៅត្រីមាសទាំង៣ នៃផ្ទៃពោះ

រើសំអាតទូរសៀវភៅ ន៎ រកឃើញ សៀវភៅកត់ត្រា កាលរៀន បន្តDFMS នៅ PARIS រៀនពីម៉ោង ៦ល្ងាចដល់ ៨ ឬ៩យប់ បានជិះ RER ផង Métro ផងទៅផ្ទះ ...
16/05/2026

រើសំអាតទូរសៀវភៅ ន៎ រកឃើញ សៀវភៅកត់ត្រា កាលរៀន បន្តDFMS នៅ PARIS
រៀនពីម៉ោង ៦ល្ងាចដល់ ៨ ឬ៩យប់ បានជិះ RER ផង Métro ផងទៅផ្ទះ វង្វេងផ្លូវម្នាក់ឯង
ជីវិតតស៊ូ រៀន កត់ផង ប្រឹងស្តាប់ផង 😅
😅 សំខាន់កាលហ្នឹងសរសេរលឿនទាន់គ្រូ ហើយ អក្សរដូចស្អាតដែរតើស 😅😅
ហើយសល់សំបុត្ររថភ្លើងទៅ Lyon ទៀត😉

15/05/2026

ពេលពិនិត្យផ្ទៃពោះ តេស្តឈាមរកមេរោគអេដស៍ គេមើលគួបគ្នាជាមួយស្វាយ… មានឆ្ងល់ឬអត់ថាហេតុអី?

ញាំស្ពៃក្តោប🤗 ជួយអ្វីខ្លះពេលមានផ្ទៃពោះ? ស្ពៃក្តោបមានសារជាតិចិញ្ចឹមដូចជា1- Folate ( គ្រួសារជាមួយ អាសុីតហ្វូលីក) វាជួយអោយខ...
15/05/2026

ញាំស្ពៃក្តោប🤗 ជួយអ្វីខ្លះពេលមានផ្ទៃពោះ?

ស្ពៃក្តោបមានសារជាតិចិញ្ចឹមដូចជា
1- Folate ( គ្រួសារជាមួយ អាសុីតហ្វូលីក) វាជួយអោយខួរក្បាលទារកនុងខួរឆ្អឹងខ្នងលូតលាស់ កាត់បន្ថយ បញ្ហាប្រពន្ធ័ប្រសាទ ( anomalie de fermeture du tube neural)

2- Vit K1 and calcium សំរាប់ការលូតលាស់ឆ្អឹងទារក អោយជើងវែងៗ

3- Vit C ជួយប្រពន្ធ័ភាពសាំម្តាយអោយរឹងមាំ មិនសូវឈឺ ផ្តាសាយ
4- សំបូរ កាកសសៃ Fibers ជួយមិនអោយម្តាយទល់លាមក
5- មានសកម្មភាពប្រឆាំងនឹងការរលាកហើម
6- មាន carbohydrate ទាប ល្អសំរាប់ម្តាយកំពុងតមអាហារក្នុងបញ្ហាទឹកនោមផ្អែម ពេលពរពោះ

ស្ពៃក្តោបអាចបកលាងសន្លឹកវាអោយស្អាតត្រាំទឹកកកឬទឹកត្រជាក់ៗ យកទៅស្អំ លើដោះម្តាយដែលឡើងដោះតឹង ពេលបំបៅដោះកូន

ស្ពៃក្តោប ក៏ជាបន្លែ ឆ្ងាញ់ ស្រួយ ហើយថោកងាយរកបាននៅលើទីផ្សារ ពិសេស ខេត្តមណ្ឌលគិរីយើងមានដាំដុះច្រើន ជួយទិញស្ពៃក្តោបកសិករយើង 🤗

ទិញកាលពីទៅប្រជុំនៅ ទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន2019
15/05/2026

ទិញកាលពីទៅប្រជុំនៅ ទីក្រុង ម៉ានីឡា ប្រទេសហ្វីលីពីន
2019

14/05/2026

ជីវិតយើងខ្លីណាស់ ចងចាំតែរឿងល្អបានហើយ រឿងអតីតកាល កប់វាចោល

13/05/2026

សូម្បីតែខាងអាមេរិកក៏នៅតែនិយាយដដែលៗរឿង តិចនិកបិទស្បូនមកវិញអោយបានត្រឹមត្រូវតាម ប្លង់anatomy

ដំបូង ធ្វើbonne indication អោយត្រូវ ថាពិតជាមានមូលហេតុដែលត្រូវវះ មិនអាចសំរាលបាន
បន្ទាប់មក bonne technique ត្រូវវះអោយអ្នកជំងឺអោយបានស្អាតនិងបិទមកវិញអោយរៀបរយតាមបច្ចេកទេស

13/05/2026

មេរៀន៣ដែលល្អបំផុតសំរាប់ការលូតលាស់
1- មេរៀនពីសាលា
2-មេរៀនពីកំហុសអ្នកដទៃ
3- មេរៀនចេញពីកំហុសខ្លួនឯងតែម្តង

ភាពខុសគ្នារវាង ការទៅពិនិត្យផ្ទៃពោះនិងអេកូផ្ទៃពោះដោយចិត្តឯង និង ការណាត់ដោយគ្រូពេទ្យ នៅត្រង់ណា? ការពិនិត្យបែបអាជីវកម្ម ( É...
13/05/2026

ភាពខុសគ្នារវាង ការទៅពិនិត្យផ្ទៃពោះនិងអេកូផ្ទៃពោះដោយចិត្តឯង និង ការណាត់ដោយគ្រូពេទ្យ នៅត្រង់ណា?

ការពិនិត្យបែបអាជីវកម្ម ( Échographie de commerce ) អ្នកពិនិត្យគេនឹងផ្តោតតែលើលទ្ធផលបច្ចុប្បន្ន មើលឃើញយ៉ាងណា ឆ្លើយយ៉ាងហ្នឹង មិនណាត់អោយមកវិញ អ្នកជំងឺមកពេលណាក៏បាន មើលជូនគ្រប់ពេល ស្ត្រីទទួលអារម្មណ៍ល្អ គ្មានសំពាធ

ការពិនិត្យបែបតាមដានសុខភាពការលូតលាស់ទារក គ្រូពេទ្យនឹងធ្វើការណាត់តាម អាយុគភ៌ ដែលត្រឹមត្រូវក្នុងការពិនិត្យរកភាពមិនប្រក្រតីរបស់ទារក ករណីទារកមានបញ្ហា ការណាត់តាមដានបន្ត អាចញឹកញាប់ដើម្បីជួយអន្តរាគមន៍ទាន់ប្រសិនមានបញ្ហា ដើម្បីបង្ការ ទារកកុំអោយស្លាប់ក្នុងពោះ ជារឿងចាំបាច់

ដើម្បីអោយគុណភាពការថែរទាំមុនសម្រាល បានល្អ ស្ត្រីគួរពិនិត្យផ្ទៃពោះនិងអេកូតាមការណាត់របស់គ្រូពេទ្យ

ចំពោះការពិនិត្យដែលយើងមិនអាចវាយតំលៃបាន ឬហួសសមត្ថភាព មិនមែនជារឿងខ្មាសអៀនទេក្នុងការអោយយោបល់អ្នកជំងឺទៅរកការពិនិត្យបន្ថែមដោយអ្នកជំនាញ

ដោយបំនងល្អ

មិនដឹងស្ត្រីពោះធំប៉ុន្មាននាក់បានមើលវិដេអូ១នោះហើយក្តុកក្តួល!ការសំរាលកូនដែលចាស់ៗពីបុរាណប្រដូចនឹងការឆ្លងទន្លេឆ្លងសុវត្ថិភាព...
11/05/2026

មិនដឹងស្ត្រីពោះធំប៉ុន្មាននាក់បានមើលវិដេអូ១នោះហើយក្តុកក្តួល!

ការសំរាលកូនដែលចាស់ៗពីបុរាណប្រដូចនឹងការឆ្លងទន្លេ

ឆ្លងសុវត្ថិភាព ឬមិន វាអាស្រ័យនឹងកត្តាច្រើន:

📌ទូក ប្រៀបដូចកន្លែងសំរាល
📌អ្នកអុំដឹកនាំទូក ប្រៀបដូចឆ្មបនុងគ្រូពេទ្យ
📌កត្តាអាកាសធាតុ ស្ថានភាពទឹកទន្លេ ជំរៅទឹក ចំងាយឆ្លង ប្រដូចនឹងការវាយតំលៃមុនតើសំរាលបានឬមិនបាន សំរាលនៅកំរិតណា ត្រៀមអ្វីខ្លះ
📌ខ្យល់ទន្លេ រលក ព្យុះភ្លៀង ប្រដូចនឹងបញ្ហាដែលអាចកើតជាយថាហេតុ
📌បទពិសោធន៍ចេញទូក (បទពិសោធន៍ឆ្មបនិងគ្រូពេទ្យ)
📌ពាក់អាវពោង សុវត្ថិភាព ( ត្រៀមលក្ខណៈជួយ ពេលមានអាសន្ន)
ត្រៀមសេណារីយ៉ូ អ្នកណាកាន់តួនាទីអី ពេលជួបបញ្ហា

វាជាការគិត១ជ្រុងរបស់ខ្ញុំប៉ុណ្ណោះ វាមិនឆ្លុះបញ្ចាំងពីភាពរួម
នៃការប្រៀបធៀប
យ៉ាងណា បើឃើញចៃដន្យហើយមិនចូលចិត្ត សូមអូសរំលងទៅ
សូមសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ🙏

Address

Street 390, Boeng KengKang 3, BKK
Phnom Penh

Alerts

Be the first to know and let us send you an email when វេជ្ជបណ្ឌិត ឈា ចរិយា/ Dr CHHEA Chariya obgyn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to វេជ្ជបណ្ឌិត ឈា ចរិយា/ Dr CHHEA Chariya obgyn:

Share

Category