មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital

  • Home
  • Cambodia
  • Phnom Penh
  • មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital

មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital, Hospital, #118, Corner kramoun Sad (St. 114) And Preah Norodom Boulevard, Phnom Penh.

10/05/2026
នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្...
08/05/2026

នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “សមហាត់ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ” នៅមន្ទីរពេទ្យព្រះអង្គឌួង និងបានប្រគលវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមដែលជាគ្រូបង្គោលចំនួន ១៤រូប ដែលជាមន្ត្រីនៃមន្ទីរពេទ្យព្រះអង្គឌួង។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីលោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការងមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ហេង មុនីរត្ន ប្រធានផ្នែក IPC ព្រមទាំងមន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព និងការយល់ដឹង ផ្នែក “សមហាត់ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ” ស្របតាមគោលការណែនាំ របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ សម្រាប់ទាំងអ្នកជំងឺ និងបុគ្គលិកផ្ទាល់ រួមទាំងអ្នកថែទាំអ្នកជំងឺ៕

នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្...
08/05/2026

នារសៀលថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋានផ្នែកចក្ខុរោគ សម្រាប់វេជ្ជបណ្ឌិតទូទៅដែលមកពីមន្ទីរពេទ្យជាសម្ព័ន្ធមេត្រី ដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែក នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងស្រុកឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងមានការគាំទ្រមូលនិធិដោយមូលនិធិ Fred Hollow កម្ពុជា និងមានវត្តមានចូលរួមបើកវគ្គដោយលោក បាក់ តូក្យូ នាយកប្រចាំប្រទេស នៃមូលនិធិ Fred Hollow កម្ពុជា។ ក្នុងឱកាសនោះផងដែរ លោកសាស្ត្រាចារ្យរង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានប្រគលវិញ្ញាបនប័ត្រកម្មសិក្សា ជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលខាងលើ ប្រកបដោយជោគជ័យ ដែលមានចំនួន សរុប ១១រូប មកពីតាមបណ្តាខេត្ត រួមមាន ខេត្តកែប ១ នាក់ កំពត ៤ នាក់ តាកែវ ៥ នាក់ និងខេត្តកំពង់ចាម ១ នាក់។ សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលដែលមានរយៈពេល៣ខែនេះបង្កើតឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាព និងពង្រីកសេវាថែទាំសុខភាពភ្នែកនៅតាមមន្ទីរពេទ្យ បង្អែកខេត្ត-ស្រុក ជាពិសេសមន្ទីរពេទ្យដែលជាសម្ព័ន្ធមេត្រីរបស់មន្ទីរពេទ្យព្រះអង្គឌួង ដោយផ្តោតសំខាន់លើការពិនិត្យ និងព្យាបាលជំងឺភ្នែកបឋម ក៏ដូចជាការសង្គ្រោះ និងបញ្ជូនទាន់ពេលវេលា ដែលរួមបញ្ចូលទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅតាមកម្មវិធីសិក្សាស្នូលសម្រាប់បណ្តុះបណ្តាលគ្រូពេទ្យទូទៅផ្នែកចក្ខុរោគនៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងនោះមានសិក្ខាកាមចំនួន ១៤រូប មកពីតាមបណ្តាខេត្ត រួមមាន កំពត ២នាក់ កំពង់ចាម ៤នាក់ បន្ទាយមានជ័យ ២នាក់ ពោធិ៍សាត់២នាក់ កោះកុង ១នាក់ បាត់ដំបង ១នាក់ ព្រៃវែង ១នាក់ និងខេត្តកណ្តាល ១នាក់៕

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩.០០ព្រឹក នៅមន្ទីរពេទ្...
07/05/2026

នាថ្ងៃព្រហស្បតិ៍ ៦រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៩.០០ព្រឹក នៅមន្ទីរពេទ្យព្រះអង្គឌួង បានបើកកិច្ចប្រជុំក្រុមប្រឹក្សានៃមន្ទីរពេទ្យព្រះអង្គឌួង សាមញ្ញ លើកទី១ ឆ្នាំ២០២៦ អាណត្តិទី២ ដែលដឹកនាំដោយ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យព្រះអង្គឌួង។
ប្រជុំនេះ មានរបៀបវារៈដូចជា៖
១- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍ចំណូលចំណាយប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
២- សំណើសុំពិនិត្យ និងអនុម័តលើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មសាធារណៈប្រចាំត្រីមាសទី១ ឆ្នាំ២០២៦
៣- ផ្សេងៗ។

05/05/2026
ជំងឺផ្សិតត្រចៀក (Otomycosis)មូលហេតុ៖• ការឆ្លងមេរោគផ្សិតពពួក Aspergillus ឬ Candida• ទឹកចូលត្រចៀកញឹកញាប់(អ្នកហែលទឹក)• ការប...
04/05/2026

ជំងឺផ្សិតត្រចៀក (Otomycosis)

មូលហេតុ៖
• ការឆ្លងមេរោគផ្សិតពពួក Aspergillus ឬ Candida
• ទឹកចូលត្រចៀកញឹកញាប់(អ្នកហែលទឹក)
• ការប្រើសំឡីត្បាល់ត្រចៀក ឬវត្ថុផ្សេងៗចូលក្នុងត្រចៀក
• ការប្រើប្រាស់ថ្នាំបន្តក់ត្រចៀកមិនបានត្រឹមត្រូវ

រោគសញ្ញា៖
• ឈឺត្រចៀក
• រមាស់ក្នុងរន្ធត្រចៀក
• ហឹង ឬណែន ក្នុងរន្ធត្រចៀក

ការព្យាបាល៖
• សម្អាតក្នុងរន្ធត្រចៀកដោយគ្រូពេទ្យ
• ប្រើថ្នាំបន្តក់ប្រឆាំងផ្សិត
• រក្សាត្រចៀកឱ្យស្ងួត
• ហាមធ្វើការត្បាល់ត្រចៀក

ប្រសិនបើមានរោគសញ្ញាណាមួយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេសឱ្យបានឆាប់រហ័ស ដើម្បីទទួលការពិនិត្យ ព្យាបាលត្រឹមត្រូវ និងទាន់ពេល៕

https://youtu.be/yfPO-eFk7fE
30/04/2026

https://youtu.be/yfPO-eFk7fE

1 like. "មន្ទីរពេទ្យ ព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាលដ៏ទំនើបចុងក្រោយ"

នាវេលាម៉ោង ៤.០០រសៀល ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអ...
29/04/2026

នាវេលាម៉ោង ៤.០០រសៀល ថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបចំកម្មវិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន MRI 1.5T, ម៉ាស៊ីន CT-Scan 160slice, ម៉ាស៊ីន Medtronic IPC ENT Surgical Console and Endoscopy 4K Monitor, Olympus OTV-S200 ( ម៉ាស៊ីនវះកាត់បាតលលាដ៍ខួរក្បាល) ដោយមានវត្តមានចូលរួមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ របស់លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង។

នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទ...
29/04/2026

នាថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង រួមដំណើរដោយលោក នង ម៉ានិត នាយករង លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងក្រុមវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យព្រះអង្គឌួង បានចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកែប មន្ទីរពេទ្យខេត្តកំពត និងមន្ទីរពេទ្យបង្អែកអង្គរការនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ។

ការវះកាត់ប្តូរសន្លាក់ត្រគាកទាំងស្រុង (Total Hip Replacement)
27/04/2026

ការវះកាត់ប្តូរសន្លាក់ត្រគាកទាំងស្រុង (Total Hip Replacement)

នាថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មន្ទីរពេទ្យព្រះអង្គឌួងបានរៀបចំកម្មវិ...
25/04/2026

នាថ្ងៃសៅរ៍ ៩កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មន្ទីរពេទ្យព្រះអង្គឌួងបានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក វះកាត់ និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តកំពង់ចាម នៅមន្ទីរពេទ្យបង្អែកស្រីសន្ធរ ដោយមានកិច្ចសហការរៀបចំកម្មវិធីដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងគាំទ្រមូលនិធិដោយមូលនិធិហ្វ្រេដហូឡូ (The Fred Hollow Foundation) អង្គការ One Sight Essilor Luxottica Foundation និង Bloomberg (ប៊្លូមប៊ឺក)។ កម្មវិធីនេះមានការចូលរួមបើកកម្មវិធីដោយលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង រួមដំណើរដោយលោកសាស្ត្រាចារ្យ គង់ ពិសិដ្ឋ នាយករង លោក នង ម៉ានិត នាយករង លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងវត្តមានចូលរួមពីតំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម អាជ្ញាធរស្រុកស្រីសន្ធរ និងតំណាងនៃមូនិធិហ្រេ្វដហូឡូកម្ពុជា៕

Address

#118, Corner Kramoun Sad (St. 114) And Preah Norodom Boulevard
Phnom Penh

Website

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យព្រះអង្គឌួង - Preah Ang Duong Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category