03/02/2026
[English Below]
ការបោះពុម្ពផ្សាយអត្ថបទវិទ្យាសាស្រ្តថ្មី
យើងខ្ញុំមានសេចក្តីរីករាយ ចែករំលែកការបោះពុម្ពផ្សាយអត្ថបទវិទ្យាសាស្រ្តថ្មីមួយ ដោយលោក Herman Banza Kongolo និស្សិតថ្នាក់បណ្ឌិតនៅផ្នែកអេពីដេមីសាស្រ្ត និង សុខភាពសាធារណៈ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ស្តីពីការពិនិត្យលើភាពពេញលេញតាមចំនួនដូស នៃការទទួលថ្នាំបង្ការជំងឺឆ្កែឆ្កួតក្រោយរងរបួសបង្កដោយសត្វ (PEP) នៅក្នុងប្រទេសកម្ពុជា។
ទិន្នន័យទទួលបានពីអ្នកដែលបានមកទទួលថ្នាំបង្ការនៅមជ្ឈមណ្ឌលបង្ការជំងឺឆ្កែឆ្កួត នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ចំនួនប្រមាណ 240,000 នាក់ ក្នុងរវាងឆ្នាំ 2019 និង 2022។ ការសិក្សានេះបានកំណត់កត្តាសំខាន់ៗនាំអោយទទួលថ្មាំបង្ការ PEP មិនបានគ្រប់ដូសពេញលេញ ដោយរំលេចនូវតួនាទីនៃ កត្តាភូមិសាស្រ្ត កត្តាប្រជាសាស្ត្រនិងសង្គម និងព្រឹត្តិការណ៍នាៗ ដូចជាការកំរិតការធ្វើដំណើរក្នុងបរិបទជំងឺ កូវីដ១៩ ជាដើម។
លទ្ធផលទាំងនេះផ្តល់នូវភស្តុតាងសំខាន់ៗ ដើម្បីអាចប៉ាន់ប្រមាណបន្ទុកនៃជំងឺឆ្កែឆ្កួត កំណត់ក្រុមប្រជាជនដែលមានហានិភ័យខ្ពស់ និងជូនដំណឹងអំពីយុទ្ធសាស្ត្របង្ការជំងឺឆ្កែឆ្កួតឲ្យកាន់តែមានសមភាព និងប្រសិទ្ធភាព ស្របតាមគោលដៅសកល “គ្មានអ្នកស្ថាប់ដោយជំងឺឆ្កែឆ្កួត ឆ្លងពីសត្វឆ្កែ Zero by 30” ។
ការបោះពុម្ពផ្សាយនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នារបស់ផ្នែកជាច្រើននៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ យើងសូមកោតសរសើរជាពិសេសចំពោះលោក វេជ្ជ. ពឹង យ៉ីកស៊ីង ជាប្រធាន និងក្រុមការងារ នៃផ្នែកថ្នាំបង្ការ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សចំពោះការប្តេជ្ញាចិត្តយូរអង្វែងរបស់ពួកគេក្នុងការផ្តល់ថ្នាំបង្ការ ការប្រមូលទិន្នន័យ និងការគាំទ្រផ្នែកប្រតិបត្តិការ ដែលបានធ្វើឲ្យការវិភាគទិន្នន័យនេះអាចសម្រេចទៅបាន។
ការងារនេះបានរួមចំណែកដល់គោលបំណងនៃគម្រោងសិក្សាស្រាវជ្រាវ VIRAGE ដែលទទួលបានមូលនិធិពីក្រសួងអឺរ៉ុប និងកិច្ចការបរទេសនៃប្រទេសបារាំង តាមរយៈស្ថានទូតបារាំង និងបង្ហាញអោយឃើញថា ទិន្នន័យបានពីការតាមដានរយៈពេលវែង អាចយកមកបកស្រាយជាចំណេះដឹងដែលនាំទៅដល់កម្មភាពជាក់ស្តែង ផ្នែកសុខភាពសាធារណៈ ។
👏 អបអរសាទរចំពោះលោក Herman Banza Kongolo និងសហការីទាំងអស់ ចំពោះការចូលរួមចំណែកដ៏សំខាន់នេះ។
អត្ថបទពេញលេញ៖ https://journals.plos.org/plosntds/article?id=10.1371/journal.pntd.0013813
We are pleased to share the publication of a new scientific article led by Banza Kongolo, PhD student at the Epidemiology and Public Health Unit of Institute Pasteur de Cambodge, examining rabies post-exposure prophylaxis (PEP) completion in Cambodia.
Using data from more than 240,000 patients attending IPC Rabies Prevention Centers for vaccination between 2019 and 2022, the study identifies key drivers of PEP non-completion, highlighting the critical role of geographic accessibility, socio-demographic factors, and contextual events such as COVID-19-related restrictions.
These findings provide essential evidence to better estimate the burden of rabies, identify populations at higher risk, and inform more equitable and effective rabies-prevention strategies, in line with the global in line with the global “Zero by 30” initiative, which aims to eliminate dog-mediated human rabies deaths by 2030.
This publication reflects a collective effort involving multiple teams across IPC. We would like to especially acknowledge Dr. Peng Yiksing, Director, and the Rabies Prevention Center teams for their long-standing commitment to patient care, data collection, and operational support, which made this analysis possible.
This work contributes to the scientific objectives of the VIRAGE study, funded by the French Ministry for Europe and Foreign Affairs through the French Embassy, and illustrates how long-term surveillance data can be translated into actionable public-health insights.
👏 Congratulations to Herman and all colleagues involved for this important contribution!
Read the full article: https://journals.plos.org/plosntds/article?id=10.1371/journal.pntd.0013813