07/02/2026
*English below*
អង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (TPO Cambodia ) បានរៀបចំកម្មវិធី «ការព្យាបាលផ្លូវចិត្តតាមបែបសក្ខីកម្ម» ជូនដល់អ្នករស់រានមានជីវិតចំនួន ៦ រូប ដែលរងផលប៉ះពាល់ពីការបង្ខំឱ្យរៀបការក្នុងរបបខ្មែរក្រហម។
កម្មវិធីនេះស្ថិតក្នុងក្របខណ្ឌនៃវិធានការសំណងក្រៅប្រព័ន្ធតុលាការ ក្រោមការគាំទ្រថវិកាពី Global Survivors Fund (GSF) តាមរយៈគម្រោង Interim Reparative Measures (IRM) ប្រចាំខេត្តកំពត។ គម្រោងមួយនេះ ក៏មានអង្គការដៃគូកំពុងធ្វើការឆ្លើយតបរួមគ្នា គឺអង្គការក្តីករុណា។
សកម្មភាពរយៈពេល ៥ ថ្ងៃ (១៩-២៣ មករា ២០២៦) នៅវត្តភ្នំឆ្មារ ស្រុកអង្គរជ័យ យើងជឿជាក់ថា ការទទួលស្គាល់ទុក្ខវេទនា និងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ គឺជាគ្រឹះដ៏សំខាន់នៃការកសាងភាពធននៃផ្លូវចិត្ត និងការផ្សះផ្សានៅក្នុងសហគមន៍។ កម្មវិធីនេះមានអ្នកចូលរួមស្តាប់សក្ខីកម្មសាច់រឿង សិស្សវិទ្យាល័យ លោកគ្រូអ្នកគ្រូ ប្រធានភូមិ មេឃុំ ប៉ូលីស ព្រះសង្ឃ អាចារ្យ និងអ្នករស់រានមានជីវិតផ្សេងៗទៀត សរុប ៩៧ អង្គ/នាក់។
The Transcultural Psychosocial Organization Cambodia (TPO Cambodia) organized a "Testimonial Therapy" program for six survivors of forced marriage during the Khmer Rouge regime.
This initiative is an integral component of the reparation framework, financed by the Global Survivors Fund (GSF) through the Interim Reparative Measures (IRM) project in Kampot Province. The project is executed in collaboration with Kdei Karuna Organization as a strategic response partner.
The five-day event from January 19 to 23, 2026, at Wat Phnom Chhmar in the Angkor Chey district, highlights the importance of acknowledging suffering and respecting the dignity of survivors to foster psychological resilience and promote community reconciliation. The program includes a testimonial hearing session with 97 participants, including high school students, teachers, villagers, commune chiefs, police officers, monks, Achar (lay ministers), and other survivors from three villages.