30/08/2022
++ យល់ដឹងថ្នាំបញ្ចុះសំពាធឈាម Nifedipine ++
- Nifedipine ជាឱសថដែលស្ថិតនៅក្នុងក្រុម calcium channel blockers ដោយមាននាទីក្នុងការទប់calcium មិនអោយចូលទៅក្នុង កោសិកា សាច់ដុំ បេះដូង និង សរសៃឈាម ព្រោះនៅពេល calcium ចូលទៅធ្វើអោយ បេះដូង និង សរសៃឈាម ធ្វើចលនាខ្លាំង នោះនឹងធ្វើអោយសំពាធឈាមកើនឡើង ។
- Nifedipine ធ្វើអោយសរសៃឈាមប្រសើរឡើងវិញពិសេស ធ្វើអោយ រីកមកធម្មតា ងាយស្រួល ក្នុងការឈាមរត់ ក្នុងប្រពន្ធ័ សរសៃឈាម ។
- Nifedipine មានកំរិត 10mg, 20mg, 30mg, 60mg, 90mg
- គុណភាពព្យាបាល៖
ជំងឺ លើសសំពាធឈាម មិនដឹងមូលហេតុ លើសសំពាធឈាមដោយតំរងនោម និង សរសៃឈាមរបស់វា Chronic stable angina pectoris Varian angina Pulmonary hypertension Raynaud Phenomenon
- ការប្រុងប្រយត្ន័៖
ស្ត្រីមានផ្ទៃពោះពី20 សប្តាហ៏ឡើង អ្នកខ្សោយបេះដូង ខ្សោយ តំរងនោម ខ្សោយ ថ្លើម អ្នកលើសសំពាធឈាម ថ្មោងថ្មី ហើមចុងដៃជើង Unstable angina
- ហាមប្រើ៖
អ្នកមានប្រតិកម្មជាមួយឱសថនេះ អ្នកខ្សោយសំពាធឈាម សុក ( cadiogenic shock ) ការស្ទះ នៅ left ventricle ស្ទះ សរសៃឈាមបេះដូង ស្ត្រីមានផ្ទៃពោះក្រោម 20 សប្តាហ៏ ស្ត្រីបំបៅដោះកូន
- ផលរំខាន៖
ទល់លាមក បន្ទាលត្រអាក កន្ទួលរមាស់ ចង់ក្អួត ក្អួត បែកញើស ឈឺក្បាល វិលមុខ ងុយដេក ហត់ ឈឺពោះ ក្អក បេះដូងលោតខ្លាំង ពិបាកដកដង្ហើម ក្រហមពេញខ្លួន ឈឺសាច់ដុំ ក្រហាយចុងដង្ហើម សន្លប់
- អន្តរកម្ម៖
» ការប្រើឱសថNifedipine ជាមួយឱសថខាងក្រោមអាចធ្វើអោយកើន រឺ ថយកំរិតរបស់ Nifedipine Cimetidine Digoxin Beta blockers Antifungal drug Anti virus Magnasium Dalfopristin Ciclosporin
- កំរិត និង របៀបប្រើ ៖
hypertension លើសឈាមមិនដឹងមូលហេតុ៖
10 ទៅ 60mg /ថ្ងៃ ទៅតាមកំរិតនៃសំពាធឈាម មិនអោយលើស90mg/ថ្ងៃ
លើសសំពាធឈាមដោយតំរងនោម និង សរសៃឈាមរបស់វា៖ 10ទៅ 40mg/ថ្ងៃ
Angina pectoris និង varian angina: 10mg/ថ្ងៃ ក្នុងករណីមិនចុះត្រូវបង្កើនកំរិត ពី 30 ទៅ 60mg/ថ្ងៃ មិនអោយលើស 180mg/ថ្ងៃ
Pulmonary hypertension: 30mg/ថ្ងៃ ក្នុងករណីមិន ចុះត្រូវបង្កើន 120 ទៅ 240mg/ថ្ងៃ
Raynaud Phenomenon: 30 ទៅ 120mg/ថ្ងៃ
»» មុនប្រើឱសថនេះត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យអោយបានត្រឹមត្រូវ ជាមុនសិន ទើបប្រសើរ ។
ដោយ CHEY PISOTH MD