Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ

  • Home
  • Cambodia
  • Phnom Penh
  • Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ

Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ បេសកកម្មរបស់យើងគឺដើម្បីសុខភាពរបស់អ្នក។ សុខភាពល្អគឺជាគុណភាពជីវិត ។
(250)

គ្លីនីកវឌ្ឍនះវិជ្ជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីផ្តល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋទូទៅ ប្រកបដោយជំនាញ និង ក្រមសីលធម៌វិជ្ជាជីវះដោយមិនប្រកាន់ពូជសាសន៌ និង និន្នាការនយោបាយក្រោមកាអនុញាតពីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែនជាស្ថាបនិករបស់គ្លីនីក និង ជាអគ្គនាយក (Vadhanak Vichea Clinic Co.Ltd) ។លោកវេជ្ជបណ្ឌិតទទួលសញាបត្រ័ជ

ាវេជ្ជបណ្ឌិតជំងឺទូទៅនៅឆ្នាំ ២០១០ ពីមហាវិទ្យាលយ័វេជ្ជសាស្រ្ត និង បញ្ចប់ថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅឆ្នាំ ២០១៥ រួចក៏បានចុះឈ្មោះជាផ្លូវការនៅ គណះគ្រូពេទ្យជាតិកម្ពុជា ។ លោកក៏ធ្លាប់បានឆ្លងកាត់ការសិក្សាបញ្ចប់ថ្នាក់គិលានុបដ្ឋាកនៅឆ្នាំ ២០០៣ ហើយបានធ្វើកានៅមន្ទីពេទ្យកាល់ម៉ែត្រ ឆ្នាំ ២០០៤ ដល់ ២០១២ បន្ទាប់ មកធ្វើការជាវេជ្ជបណ្ឌិតនៅមន្ទីរពហុព្យាបាលឡាសង់តេ ពីឆ្នាំ ២០១២ ដល់ ២០១៣ បន្ទាប់មកទៀតជាអគ្គនាយក និង នាយកបច្ចេកទេសនៃគ្លីនីក លី ស្រីវីណាពីឆ្នាំ ២០១២ ដល់ ២០១៥ ។ លោកវេជ្ជបណ្ឌិតក៏បានចេញទៅ ធ្វើ CME (Continuing Medical Education) នៅក្រៅប្រទេសដូចជា÷ កាណាដា បារាំង ឥណ្ឌា សឹង្ហបុរី ម៉ាឡេសុី ថៃ ហ្វីលីពីន ឥណ្ឌូនេសុី និង ហុងកុង តៃវ៉ាន់ ជាដើម ទៅលើការធ្វើបច្ចុប្បន្នភាពចំពោះការព្យាបាលជំងឺ ទូទៅ ជំងឺថ្លើម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ។ ចំនែកនៅក្នុងស្រុកវិញលោកវេជ្ជបណ្ឌិតក៏បានចូលរួមជាមួយគ្រប់កម្មវិធីCMEដែលរៀបចំដោយ សមាគមវេជ្ជសាស្រ្តកម្ពុជា ។ បច្ចុប្បន្នលោកវេជ្ជបណ្ឌិត ជាសមាជិកនៃសមាគមសិក្សាពីជំងឺថ្លើមសហរដ្ឋអាមេរិក ( AASLD) សមាគមសិក្សាពីជំងឺថ្លើមសហភាពអឺរ៉ុប (EASL) និង ជាសមាជិកវិជ្ជាជីវៈ (Professional member)នៃ Nohep Visionary របស់ World Hepatits Alliance (WHA) ផងដែរ៕

កញ្ចប់ឆែកសុខភាពមូលដ្ឋានទូទៅ ( Basic Health Check-Up)ការត្រួតពិនិត្យសុខភាពជាប្រចាំ មានតួនាទីសំខាន់ក្នុងការរកឃើញជំងឺនៅដំណា...
28/02/2026

កញ្ចប់ឆែកសុខភាពមូលដ្ឋានទូទៅ
( Basic Health Check-Up)

ការត្រួតពិនិត្យសុខភាពជាប្រចាំ មានតួនាទីសំខាន់ក្នុងការរកឃើញជំងឺនៅដំណាក់កាលដំបូង និងវាយតម្លៃហានិភ័យសុខភាព ដើម្បីអាចព្យាបាល និងការពារបានទាន់ពេលវេលា។

ការថែទាំសុខភាពអោយបានល្អ មិនមែនរង់ចាំពេលមានរោគសញ្ញាទើបពិនិត្យនោះទេ ប៉ុន្តែជាការពិនិត្យជាប្រចាំ ដើម្បីការពារ និងគ្រប់គ្រងហានិភ័យ។

28/02/2026
👨‍⚕️☝️ ពិនិត្យសុខភាពថ្លើម (Liver Check Package)ការពិនិត្យសុខភាពថ្លើមគឺមានសារៈសំខាន់សម្រាប់ការរកឃើញជំងឺនៅដំណាក់កាលដំបូង ដ...
27/02/2026

👨‍⚕️☝️ ពិនិត្យសុខភាពថ្លើម (Liver Check Package)

ការពិនិត្យសុខភាពថ្លើមគឺមានសារៈសំខាន់សម្រាប់ការរកឃើញជំងឺនៅដំណាក់កាលដំបូង ដូចជា ជំងឺរលាកថ្លើមវីរុស B និង C, ខ្លាញ់ក្នុងថ្លើម, ជំងឺក្រិនថ្លើម និងជំងឺមហារីកថ្លើម។ ការត្រួតពិនិត្យជាប្រចាំអាចជួយការពារ និងគ្រប់គ្រងជំងឺបានល្អប្រសើរការ

☝️ការពិនិត្យរួមមាន៖

• វាស់សញ្ញាជីវិតសំខាន់ៗ (សីតុណ្ហភាព ជីពចរ ចង្វាក់ដកដង្ហើម សម្ពាធឈាម អុកស៊ីសែនក្នុងឈាម កម្ពស់ និង ទម្ងន់)
• ពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពិនិត្យ
• ពិនិត្យអេកូថ្លើម Abdo US and Liver US
• ហ្វាយប្រូស្កែនសាច់ថ្លើម Fibroscan
• តេស្តឈាមរក HBsAg
• តេស្តឈាម Anti-HCV
• តេស្ត Anti-HBs
• តេស្ត Anti-HBc (Total)
• ពិនិត្យឈាមទូទៅ (CBC)
• Creatinine និង Urea
• តេស្តមុខងារថ្លើម (AST, ALT, GGT)
• របាយការណ៍សង្ខេប និងការណែនាំបន្ត

📌 ការពិនិត្យនេះសមស្របសម្រាប់៖
• អ្នកដែលមិនធ្លាប់ពិនិត្យថ្លើម
• អ្នកមានប្រវត្តិក្នុងគ្រួសារជំងឺថ្លើម
• អ្នកមានជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងឈាម ឬធាត់
• អ្នកចង់ត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ

ការពិនិត្យ និងការបកស្រាយលទ្ធផលអនុវត្តដោយវេជ្ជបណ្ឌិត តាមស្តង់ដារវិជ្ជាជីវៈ និងគោរពតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល។

🚑✨ សុវត្ថិភាពអ្នកជំងឺជាចម្បង-  Patient Safety First យើងបានបន្ថែម ឡានសង្គ្រោះបន្ទាន់ថ្មី ២០២៦  (Brand New Ambulance 2026 ...
26/02/2026

🚑✨ សុវត្ថិភាពអ្នកជំងឺជាចម្បង- Patient Safety First

យើងបានបន្ថែម ឡានសង្គ្រោះបន្ទាន់ថ្មី ២០២៦ (Brand New Ambulance 2026 ) ដើម្បីពង្រឹងប្រព័ន្ធEmergency Medical Service (EMS)
ស្របតាមស្តង់ដារ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល (MoH) ។

🏥 គោលបំណងរបស់យើងគឺ៖
✅ បង្កើនសុវត្ថិភាពអ្នកជំងឺក្នុងពេលបញ្ជូន
✅ បំពាក់ឧបករណ៍សង្គ្រោះជីវិតតាមស្តង់ដារ
✅ មានក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាបណ្តុះបណ្តាល EMS

សុវត្ថិភាពអ្នកជំងឺ គឺជាអាទិភាពចម្បងទី១ (Patient Safety First) 🙏 ការវិនិយោគលើឡានសង្គ្រោះនេះមិនមែនគ្រាន់តែជាការបន្ថែមយានយន្តប៉ុន្តែជាការពង្រឹងប្រព័ន្ធសង្គ្រោះជីវិតដើម្បីបម្រើសហគមន៍យើងអោយបានល្អបំផុត៕

📍 Vadhanak Vichea Grand Phnom Penh Clinic => Committed to Quality - Safety - Professional Care

✍️មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា ហ្គ្រេនភ្នំពេញ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បានដឹកនាំគណៈគ្រប់គ្រងគ្លីនិក ធ...
26/02/2026

✍️មន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា ហ្គ្រេនភ្នំពេញ ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ភៀវ សូរ៉ែន បានដឹកនាំគណៈគ្រប់គ្រងគ្លីនិក ធ្វើកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលប្រចាំខែ និងសិក្សាពីចំណុកត្រូវអភិវឌ្ឍន៍បន្ថែមក្នុងវិស័យសុខាភិបាល ដើម្បីឆ្លើយតបទៅតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា និងគោរពអោយបានខ្ជាប់ខ្ជួននូវគោលការណ៍របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
👉កិច្ចប្រជុំប្រព្រិត្តទៅនៅ សាលនាគព័ន្ធ នៃមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា ហ្គ្រេនភ្នំពេញ

✅សកម្មភាពការធ្វើបទបង្ហាញ ដល់បុគ្គលិក នៃមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា ហ្គ្រេនភ្នំពេញ ដោយគិលានុប្បដ្ឋាក គិ រដ្ឋា (ប្រធាន...
25/02/2026

✅សកម្មភាពការធ្វើបទបង្ហាញ ដល់បុគ្គលិក នៃមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា ហ្គ្រេនភ្នំពេញ ដោយគិលានុប្បដ្ឋាក គិ រដ្ឋា (ប្រធានផ្នែកគិលានុប្បដ្ឋាក ) ក្រោមប្រធានបទ « ការបង្ការការចម្លងរោគ Infection Prevention and Control (IPC) » ដើម្បីជួយពង្រឹង និងបង្កើនផលិតភាពការងារក្នុងវិស័យសុខាភិបាល ស្របទៅតាមតម្រូវការរបស់ប្រជាជន និងគោរពអោយបានខ្ជាប់ខ្ជួន នូវគោលការបទបញ្ជារបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
✍️កម្មវិធីនេះ ប្រព្រឹត្តិទៅនៅសាលនាគព័ន្ធនៃមន្ទីរសម្រាកព្យាលវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ

គ្រូពេទ្យល្បី សម័យព្រះពុទ្ធ រៀនពេទ្យ ៧ឆ្នាំ នៅសាកលវិទ្យាល័យត្តកសិលា ដ៏ល្បីល្បាញនៅឥណ្ឌា ______________________________👉 ល...
25/02/2026

គ្រូពេទ្យល្បី សម័យព្រះពុទ្ធ រៀនពេទ្យ ៧ឆ្នាំ នៅសាកលវិទ្យាល័យត្តកសិលា ដ៏ល្បីល្បាញនៅឥណ្ឌា
______________________________
👉 លោកគ្រូ ជីវក កោមារភត្ត (Jivaka Komarabhacca) គឺជាគ្រូពេទ្យដ៏ល្បីល្បាញបំផុតក្នុងសម័យពុទ្ធកាល និងត្រូវបានចាត់ទុកថាជា "បិតាវេជ្ជសាស្ត្របុរាណ" នៅក្នុងប្រពៃណីព្រះពុទ្ធសាសនា។

☝️☝️ចំណុចសំខាន់ៗនៃជីវប្រវត្តិ និងស្នាដៃរបស់លោក៖
- ដើមកំណើត និងការសិក្សា៖ លោកជាកូនចិញ្ចឹមរបស់ព្រះអង្គម្ចាស់ អភ័យ (Abhaya) ក្នុងក្រុងរាជគ្រឹះ។ លោកបានទៅសិក្សាមុខវិជ្ជាវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ តក្កសិលា (Taxila) រយៈពេល ៧ ឆ្នាំ រហូតទទួលបានចំណេះដឹងជ្រៅជ្រះទាំងផ្នែកឱសថបុរាណ និងការវះកាត់។

- គ្រូពេទ្យប្រចាំព្រះអង្គ៖ លោកត្រូវបានតែងតាំងជាគ្រូពេទ្យប្រចាំព្រះកាយរបស់ ព្រះសម្មាសម្ពុទ្ធ និងព្រះបាទ ពិម្ពិសារ (Bimbisara)។ លោកធ្លាប់បានព្យាបាលព្រះបាទចណ្ឌបជ្ជោត និងមហាសេដ្ឋីជាច្រើននាក់ទៀតដោយជោគជ័យ។

- ការរួមចំណែកក្នុងសាសនា៖ លោកជាឧបាសកដ៏ខ្ជាប់ខ្ជួន និងបានថ្វាយសួនស្វាយ (ជីវកម្ពវ័ន) ធ្វើជាវត្តអារាមសម្រាប់ព្រះពុទ្ធ និងភិក្ខុសង្ឃគង់នៅ។

- ជំនាញពិសេស៖ លោកល្បីល្បាញខាងការវះកាត់ (រួមទាំងការវះកាត់ខួរក្បាល និងពោះវៀន) ព្រមទាំងការប្រើប្រាស់ឱសថរុក្ខជាតិ។

Address

ផ្ទះលេខ 14 (C01&02) ភូមិឃ្មួញ, សង្កាត់ឃ្មួញ, ខណ្ឌសែនសុខ , រាជធានីភ្នំពេញ Building 14(C01-01&02, Phnom Penh Hanoi Friendship Boulevard (1019), Phnom Penh
Phnom Penh
120803

Alerts

Be the first to know and let us send you an email when Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Vadhanak Vichea Clinic Grand Phnom Penh -គ្លីនិកវឌ្ឍនៈវិជ្ជាហ្រ្គេនភ្នំពេញ:

Share

Category