Cambodian Society Hepato-Gastro-Enterology( CSHGE )

Cambodian Society Hepato-Gastro-Enterology( CSHGE ) នេះជាគេហទំព័រផ្លូវការរបស់សមាគមគ្រ?

29/10/2025
26/10/2025
25/10/2025
17/10/2025
សេចក្តីជូនដំណឹង!👉 សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារនឹងធ្វើសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២០ នៅថ្ងៃសៅរ៍ ទ...
26/09/2025

សេចក្តីជូនដំណឹង!
👉 សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារនឹងធ្វើសន្និបាតវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី២០ នៅថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅសណ្ឋាគារភ្នំពេញ ។

🙏 សេចក្តីជូនដំណឹងនេះជាការគោរពអញ្ជើញឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រីសាស្ត្រាចារ្យ លោក លោកស្រីវេជ្ជបណ្ឌិត សហភាតរៈ និងប្អូនៗនិស្សិតទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ។

អត្ថប្រយោជន៍ដែលទទួលបាន៖
១. ទទួលបានបទពិសោធន៍ល្អៗពេញមួយថ្ងៃ ពីវាគ្មិនដែលមានបទពិសោធន៍ខ្ពស់ទាំងជាតិ និងអន្តរជាតិ
២. ឱកាសជួបជុំសហភាតរៈ ក្រុមហ៊ុនឱសថ បរិក្ខាពេទ្យ និងថ្នាក់ដឹកនាំសមាគម
៣. ទទួលបានទស្សនាវដ្តីវិទ្យាសាស្ត្រមួយក្បាល
៤. ទទួលបានកាបូបអនុស្សាវរីយ៍មួយ
៥. ទទួលទានអាហារសាមគ្គី និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំសមាគម
៦. មានឱកាសផ្សងសំណាងយករង្វាន់ធំ
៧. ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីការចូលរួម និងទទួលបានពិន្ទុពីគណៈគ្រូពេទ្យជាតិចំនួន ៤ពិន្ទុ ដើម្បីបន្តសុពលភាព (ករណីសមាជិក សមាជិកា បានចូលរួមពេញមួយថ្ងៃ)។

👉 សូមធ្វើការចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម៖ https://docs.google.com/forms/d/e/1FAIpQLSfXOGRFI5u_HUmpSeXRwP5fnW2mf0e-UQz4NAz-M-2OBIl3Ug/viewform?usp=header

ឬ ទំនាក់ទំនងមកទូរស័ព្ទ (តេលេក្រាម): ០១២ ៩៣ ៦៦ ៩៣
បញ្ជាក់៖
- ចំនួនអ្នកចូលរួមមានកំណត់ (២៥០នាក់) ។
- យើងខ្ញុំផ្តល់អត្ថិភាពដល់អ្នកដែលបានចុះឈ្មោះមុន ។

សូមអរគុណ🙏

🙌 សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ 🙏សូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សហភា...
20/09/2025

🙌 សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ 🙏សូមគោរពជូនពរដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីសាស្ត្រាចារ្យ វេជ្ជបណ្ឌិត សហភាតរៈទាំងអស់ជាទីគោរពរាប់អាន ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ សូមមានសុវត្ថិភាពក្នុងការធ្វើដំណើរ នឹងទទួលបាននូវផល្លានុផលតាមកម្លាំងសធាជ្រះថ្លារៀងៗខ្លួន ដែលស្តែងចេញតាមរយៈ កាយ វាចា ចិត្ត ។

🙌 យើងនឹងជួបជុំគ្នាឆាប់ៗ (ថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥) ខាងមុខ ។

សូមអរគុណ🙏🙏🙏

🙌 សេចក្តីជូនដំណឹងដល់ក្រុមហ៊ុនឱសថ បរិក្ខារពេទ្យ !👋 សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ នឹងធ្វើសន្និបាតវិទ្យាសាស្ត...
15/08/2025

🙌 សេចក្តីជូនដំណឹងដល់ក្រុមហ៊ុនឱសថ បរិក្ខារពេទ្យ !

👋 សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ នឹងធ្វើសន្និបាតវិទ្យាសាស្ត្រលើកទី២០ នៅសណ្ឋាគារភ្នំពេញ ថ្ងៃសៅរ៍ ទី២៥ ឆ្នាំ២០២៥ ខាងមុខនេះ ។

👍 ចំពោះក្រុមហ៊ុនឱសថ បរិក្ខារពេទ្យមានបំណងចង់ចូលរួម សូមទំនាក់ទំនងមកផ្នែកលេខាធិការដ្ឋាន តាមរយៈលោកសាស្ត្រាចារ្យ ជា អ៊ុង ទូរសព្ទ័/តេលេក្រាមៈ ០១២ ៩៣ ៦៦ ៩៣ ។

បញ្ជាក់៖
☝️ ចំនួនស្តង់មានកំណត់ (យើងខ្ញុំផ្តល់អតិភាពដល់អ្នកដែលទាក់ទងមុន) ។

សូមអរគុណ🙏

🙌 លោកសាស្រ្តាចារ្យ ឱម សិរីវិជិត បានដឹកនាំប្រជុំសមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារដើម្បី...
31/07/2025

🙌 លោកសាស្រ្តាចារ្យ ឱម សិរីវិជិត បានដឹកនាំប្រជុំសមាជិកក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារដើម្បីពិភាក្សាអំពីសន្និបាតប្រចាំឆ្នាំដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី២៥ ខែតុលា ឆ្នាំ២០២៥ ខាងមុខ។

អង្គប្រជុំបានសម្រេចយកជាប្រធានបទឆ្នាំនេះគឺ៖ វិធីសាស្ត្រទំនើបក្នុងការព្យាបាលជំងឺក្រពះ ពោះវៀន ថ្លើម ។

ចំពោះព័ត៌មានពីការចុះឈ្មោះចូលរួមយើងខ្ញុំ នឹងជូនដំណឹងពេលក្រោយ ។

សូមអរគុណ🙏

សេចក្តីជូនដំណឹងស្តីពីការប្រមូលសេចក្តីសង្ខេបប្រធានបទ (Abstract) សម្រាប់សន្និបាតប្រចាំឆ្នាំនៅថ្ងៃទី ២៥ ខែតុលា ២០២៥ របស់សមា...
05/07/2025

សេចក្តីជូនដំណឹងស្តីពីការប្រមូលសេចក្តីសង្ខេបប្រធានបទ (Abstract) សម្រាប់សន្និបាតប្រចាំឆ្នាំនៅថ្ងៃទី ២៥ ខែតុលា ២០២៥ របស់សមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ ។

21/10/2024

មហាសន្និបាតសមាគមគ្រូពេទ្យកម្ពុជាផ្នែកប្រដាប់រំលាយអាហារ លើកទី១៩

Address

Preah Kosamak Hospital
Phnom Penh
85523

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 09:00 - 12:00
Sunday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when Cambodian Society Hepato-Gastro-Enterology( CSHGE ) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Cambodian Society Hepato-Gastro-Enterology( CSHGE ):

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category