Piseth News

Piseth News Provide Good Media

11/05/2025

ថ្ងៃអាទិត្យ ត្រូវប្រជុំគ្រួសារ ស្រាប់តែចំថ្ងៃសីលធំ និងចំពិធីបុណ្យវិសាខបូជា, គោលការណ៍ប្រជុំគ្រួសារត្រូវបានកាត់បន្ថយ បែរជាមកបូរបាច់រឿងអាសនៈ វត្ថុស័ក្ដិសិទ្ធិ និងពុទ្ធប្រវត្តិ បន្តិចទៅ... រួចហើយ ដោះស្រាយចម្ងល់កូនៗ គឺជំងឺឈាមខ្មៅ ឬអង់ត្រាក់ និងធ្វើដូចម្ដេចឱ្យអាចពូកែនិយាយ ?! (មានច្រើនរបៀប តែខ្ញុំសុំពន្យល់កូនក្នុងដំណាក់កាលមួយៗប៉ុណ្ណោះ, ប្រជុំគ្រួសារ ១១.០៥.២០២៥)។

នេះជារូបថតកាលពី ៧ឆ្នាំមុន ហ្វេសប៊ុកលោតឡើងវិញម្ដងទៀត ខ្ញុំក៏ត្រូវយកផុសជាថ្មី គ្រាន់តែចង់រំលឹកខ្លួនឯងថា កាលនោះក្នុងនាមជាគ្...
12/04/2025

នេះជារូបថតកាលពី ៧ឆ្នាំមុន ហ្វេសប៊ុកលោតឡើងវិញម្ដងទៀត ខ្ញុំក៏ត្រូវយកផុសជាថ្មី គ្រាន់តែចង់រំលឹកខ្លួនឯងថា កាលនោះក្នុងនាមជាគ្រួសារតូចមួយ អ្វីដែលគួរខំប្រឹងធ្វើ ÷
- ខំប្រឹងរស់ដោយខ្លួនឯងក្នុងជីវិតប្រព្រឹត្តអំពើល្អ ,
- ជំនឿបារមីក្នុង-ក្រៅ ជំនឿហុងស៊ុយ ជឿ៥០-៥០ ,
- រកស៊ីខុសម្ដង ពីរដង ឬក៏បីដងទៅចុះ អ្វីដែលសំខាន់កុំបាក់ទឹកចិត្ត នៅតែខំប្រឹងរកស៊ីកុំដកថយ គ្រាន់តែថាយើងត្រូវរាវរកអ្វីធ្វើឱ្យត្រូវក្បួន ធ្វើឱ្យត្រូវបរិយាកាស និងស្ថានភាពខាងក្រៅ ,
- មានលុយកាក់បន្តិចបន្តួច ត្រូវចេះសន្សំ លៃលកក្នុងការចាយវាយ, ត្រូវតាំងចិត្តថា មិនត្រូវរំពឹងខ្ចីលុយអ្នកដទៃ ទើបនេះជាសេចក្ដីសុខមួយ ,
- រស់នៅមិនត្រូវផ្ញើជីវិតលើបបូរមាត់អ្នកដទៃ គេរស់បានដោយរបៀបគេ យើងខំប្រឹងរស់ដោយរបៀបយើង ,
- កុំប្រើប្រាស់សម្ភារៈ និងភាពហ៊ឺហាក្លែងក្លាយ សម្ដែងឱ្យអ្នកផងទាំងឡាយឃើញដើម្បីបានស្ងប់ស្ញែងយើង ព្រោះវាអាចកុហកខ្លួនឯង និងអ្នកដទៃបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ នៅពេលការសម្ដែង ឬការកុហក អស់លក្ខណ៍នៅថ្ងៃណាមួយនោះ តម្លៃរបស់អ្នកនឹងលែងមានតែម្ដង។

17/02/2025

Funny cat 🤣

17/02/2025

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្រ្តាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធិផលនានា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥
(ដកស្រង់ប្រភព និងរូបភាពពីផេក facebook ផ្លូវការ ទូរទស្សន៍ជាតិកម្ពុជា " ទទក " )

16/02/2025

បទល្មើសបានស្ដែងចេញរួចហើយ : ជេរប្រមាថសាធារណៈ , ញុះញង់ឱ្យមានការរើសអើង...
ហេតុអ្វី ក្រសួង-ស្ថាប័ន មន្ត្រីនគរបាលយុត្តិធម៌ ដែលមានកាតព្វកិច្ចចំពោះមុខ ម្ដេចមិនចាត់វិធានការ ?! តើ អង្គច្បាប់ គោលការណ៍ច្បាប់ ស្មារតីច្បាប់ បង្កើតមកធ្វើអ្វី យកទៅលាក់ទុកនៅកន្លែងណា ?!

25/05/2024

តាមរូបភាព និងអង្គហេតុ ដែលនារីរងគ្រោះទម្លាយបកស្រាយ ក្រុមរ៉េបពើរ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស ជាបទល្មើសព្រហ្មទណ្ឌជាប់បណ្ដឹងអាជ្ញា... !

19/05/2024

មហាជនមួយចំនួន បែរជាយល់ច្រឡំទៅលើក្រសួងអប់រំថា បិទ ឬហាមគ្រូបង្រៀនគួរ... ដែលនេះ គឺជាការយល់ខុសតែម្ដង !

29/04/2024
ដំណឹងរន្ធត់ ! កម្លាំងកងយោធពលខេមរភូមិន្ទ ២០នាក់ បានពលីជីវិតក្នុងបទ្ទវហេតុផ្ទុះគ្រាប់ - ព័ត៌មានបន្ទាន់ :  នៅឯបញ្ជាការដ្ឋាន...
27/04/2024

ដំណឹងរន្ធត់ ! កម្លាំងកងយោធពលខេមរភូមិន្ទ ២០នាក់ បានពលីជីវិតក្នុងបទ្ទវហេតុផ្ទុះគ្រាប់
- ព័ត៌មានបន្ទាន់ : នៅឯបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ជួបឧបទ្ទវហេតុផ្ទុះគ្រាប់កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ បណ្ដាលឱ្យយោធិនចំនួន ២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស, សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមរំលែកមរណៈទុក្ខ សោកស្ដាយពន់ពេកប្រមាណ និងឧបត្ថម្ភថវិកាមួយចំនួនធំ។

24/03/2024
23/03/2024

ទស្សនៈពិចារណា ÷ កុហកក្នុងន័យល្អ បំណងល្អ , កុហកដើម្បីធ្វើឱ្យស្ថានភាពតានតឹងប្រែក្លាយមកជាស្រួលបួលវិញ នោះមិនហៅថា ជាអំពើអាក្រក់នោះទេ !

15/03/2024

ទស្សនៈពិចារណា ÷ ការជ្រើសរើសរវាងលុយ មិត្តភក្កិ និងមនុស្សក្នុងក្រុមគ្រួសារ សុទ្ធតែជារឿងពិបាកសម្រេចចិត្តដូចគ្នា, ទោះជាពេលខ្លះការជ្រើសរើសមួយណាសុទ្ធតែមានហេតុផលមែន ប៉ុន្តែបើការជ្រើសរើសលុយក្បត់នឹងមនសិការ មិត្តភក្កិ និងក្រុមគ្រួសារ អ្នកនឹងស្ដាយក្រោយជាមិនខាន។

Address

Phnom Penh

Telephone

+85516286797

Website

Alerts

Be the first to know and let us send you an email when Piseth News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Piseth News:

Share