30/03/2023
ជូនពរលោកឧកញ៉ា ហេងៗ សុខភាព ល្អ សំណាងល្អ
🎯រីករាយពេលព្រឹកដ៏សែនអស្ចារ្យ
» ទទួលយករឿងល្អៗដាក់ក្នុងជីវិតអោយបានច្រើន របស់មួយដែលគ្រប់គ្នាមិនអាចរក្សាទុកបាននោះគឺ ពេលវេលា។
» ភាគច្រើនគេតែងនិយាយថា៖
- ចាំមានពេលវេលាល្អចាំធ្វើ
- ចាំមានឱកាសល្អចាំធ្វើ
- ចាំមានអ្វីគ្រប់យ៉ាងចាំធ្វើ
- ចាំមានលុយច្រើនចាំធ្វើ
- ចាំជួបមនុស្សល្អ ចាំស្រលាញ់
- ចាំខ្លួនឯងរឹងមាំចាំជួយគេ
🚩ចាំ ចាំ.., វាគ្រាន់តែជាលេសប៉ុណ្ណោះ សួរថាក្នុងមួយជីវិតយើងមានពេលវេលាល្អប៉ុន្មានដង មានឱកាសល្អប៉ុន្មានដង មានមនុស្សល្អៗនៅក្បែរយើងប៉ុន្មាននាក់ មានមនុស្សចាំជួយយើងប៉ុន្មាននាក់ពេលដែលយើងបរាជ័យ គ្រួសារ ឪពុកម្តាយ បងប្អូន មិត្តភក្តិ ពួកគាត់នេះហើយជាអ្នកផ្តល់ក្តីស្រលាញ់អោយយើង អញ្ចឹងកុំចាំមានពេលវេលាល្អបានធ្វើ ត្រូវធ្វើពីឥលូវនេះ ត្រូវផ្តល់ក្តីស្រលាញ់ពីឥលូវនេះដល់មនុស្សនៅជុំវិញខ្លួនយើង។ ក្តីស្រមៃធំបំផុតសំរាប់មនុស្សគ្រប់គ្នាគឺ កេរ្តិឈ្មោះ និងកិត្តិយស។
#ឧកញ៉ាភូចាន់ដារិទ្ធ