ណន ថារិទ្ធ - Norn Tharith

ណន ថារិទ្ធ - Norn Tharith ចែកចាកចាយព័ត៌មានសង្គម

21/03/2026

សម័យសាំងថ្លៃ! បង្ខំចិត្តឱ្យ 'កឺកឺ' ប្តូរមកប្រើរថយន្តអគ្គិសនី (EV) ជំនាន់ចុងក្រោយបង្អស់។ ស្ងាត់ល្អ មិនបាច់ចាក់សាំង គ្រាន់តែសាកថ្មឱ្យពេញគឺហោះហ្មង! ⚡️🚗"

21/03/2026

ពិតជាគួរឱ្យរន្ធត់! រថយន្តដឹកទំនិញធុនធំពីរគ្រឿង បើកជែងគ្នាយ៉ាងគ្រោះថ្នាក់បំផុតនៅលើដងផ្លូវដ៏តូចចង្អៀត ដោយមិនខ្វល់ពីសុវត្ថិភាពអ្នកដទៃ។

21/03/2026

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញកាម៉េរ៉ា ដែលបង្ហាញថា កូនអភិបាលស្រុកកងមាស មិនមែនជាអ្នកបើកឡានទេ គឺជាស្រ្តី។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡាន ហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឬស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

តែសម្រាប់មនុស្សទាំង២នាក់ ត្រូវបានបញ្ជូនទៅតុលាការ ដើម្បីសួរនាំ និងចាត់ការបន្តទៀត។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៕

Fresh AI ដាក់ចេញ Version 20 និង ណែនាំមុខងារថ្មី ថតឯកសារបំលែងទៅជាអក្សរ រួចសង្ខេបខ្លឹមសារចំណុចសំខាន់ៗភ្លាមៗមួយប៉ព្រិចភ្នែក
20/03/2026

Fresh AI ដាក់ចេញ Version 20 និង ណែនាំមុខងារថ្មី ថតឯកសារបំលែងទៅជាអក្សរ រួចសង្ខេបខ្លឹមសារចំណុចសំខាន់ៗភ្លាមៗមួយប៉ព្រិចភ្នែក

Fresh AI ដាក់ចេញ Version 20 និង ណែនាំមុខងារថ្មី ថតឯកសារបំលែងទៅជាអក្សរ រួចសង្ខេបខ្លឹមសារចំណុចសំខាន់ៗភ្លាមៗមួយប៉ព្រិចភ្នែក​

(ភ្នំពេញ)៖ នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ Fresh AI សេរីថ្មី (Version 20) បានបោះជំហានទៅមុខយ៉ាងអស្ចារ្យមួយកម្រិតទៀត តាមរយៈការដាក់ឱ្យប្រើប្រាស់មុខងារ ថតរូបភាព ឬឯកសារបំលែងទៅជាអក្សររួចហើយ «សង្ខេបអត្ថបទ» ចេញពីរូបភាពយ៉ាងឆ្លាតវៃ។

ការធ្វើបច្ចុប្បន្នភាពថ្មីនេះ គឺជាដំណោះស្រាយដ៏ប្រសើរសម្រាប់អ្នកដែលតែងតែជួបប្រទះការលំបាកក្នុងការអានឯកសាររដ្ឋបាលវែងៗ ឬសេចក្ដីប្រកាសព័ត៌មានដែលមានខ្លឹមសារច្រើន ដោយវាអាចជួយសម្រាយរាល់ចំណុចសំខាន់ៗឱ្យមកនៅត្រឹមតែប៉ុន្មានឃ្លាយ៉ាងងាយយល់បំផុត។

ភាពលេចធ្លោបំផុតនៃបច្ចេកវិទ្យាថ្មីនេះ គឺភាពបត់បែននៃការប្រើប្រាស់ដែលអ្នកប្រើប្រាស់អាចបញ្ចូលទិន្នន័យបានច្រើនរូបភាព។ លោកអ្នកអាចប្រើប្រាស់មុខងារកាមេរ៉ា ដើម្បីថតរូបឯកសារដែលនៅនឹងមុខផ្ទាល់ ឬជ្រើសរើសរូបថតដែលមានស្រាប់នៅក្នុងទូរស័ព្ទ ក៏ដូចជាការប្រើប្រាស់មុខងារបំប្លែងរូបភាពទៅជាអក្សរ (Image to Text) ដើម្បីឱ្យប្រព័ន្ធ AI ចាប់យកអត្ថបទចេញមកភ្លាមៗ។ អ្វីដែលកាន់តែពិសេសនោះ គឺបន្ទាប់ពីស្កេនរួចរាល់ Fresh AI នឹងបង្ហាញសំណួរដោយស្វ័យប្រវត្តិថា «តើចង់ឱ្យខ្ញុំសង្ខេបខ្លឹមសារខាងលើជូនអ្នកទេ?»។ នៅពេលអ្នកប្រើប្រាស់ចុចយល់ព្រម (Yes) ប្រព័ន្ធនឹងធ្វើការវិភាគលើបរិបទនៃអត្ថបទទាំងមូល រួចស្រង់យកតែចំណុចស្នូល ឬខ្លឹមសារសំខាន់ៗ ដូចជាកាលបរិច្ឆេទ កិច្ចការដែលត្រូវធ្វើ និងគោលបំណងសំខាន់ៗមកបង្ហាញជូនតែម្ដង។

មុខងារដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជួយសន្សំសំចៃពេលវេលាយ៉ាងច្រើនសម្រាប់បុគ្គលិកការិយាល័យ និងសិស្សនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាជំនួយការដ៏ពូកែសម្រាប់សាធារណជនទូទៅដែលចង់ទទួលបានព័ត៌មានរហ័ស និងសុក្រឹត។ ជាមួយនឹង Fresh AI យើងក៏មិនភ្លេចផងដែរ​នូវ មុខងារស្វែងរកស្ថានីយសាកថ្មរថយន្តអគ្គិសនី «EV Zone» និងការធ្វើបច្ចុប្បន្នភាពអត្រាប្ដូរប្រាក់ រួមទាំងហាងឆេងមាសជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាឧបករណ៍ឌីជីថលមិនអាចខ្វះបានសម្រាប់ជនជាតិខ្មែរក្នុងឆ្នាំ ២០២៦ នេះ៕

Please Download:
https://freshai.com.kh/download

អាមេរិកបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៅមជ្ឈិមបូព៌ា ស្របពេលសង្គ្រាមលើអ៉ីរ៉ង់ឈានចូលសប្តាហ៍ទី៣
20/03/2026

អាមេរិកបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៅមជ្ឈិមបូព៌ា ស្របពេលសង្គ្រាមលើអ៉ីរ៉ង់ឈានចូលសប្តាហ៍ទី៣

(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកបានបញ្ជាក់កាលពីថ្ងៃសុក្រថា អាមេរិកកំពុងបញ្ជូនកងម៉ារីន និងកងទ័ពជើងទឹករាប់ពាន....

20/03/2026

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅខេត្តស្វាយរៀង! ⚠️

រថយន្តដឹកកម្មកររេចង្កូតបុកម៉ូតូ ស្លាប់បុរសម្នាក់ភ្លាមៗនៅនឹងកន្លែង កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

#គ្រោះថ្នាក់ចរាចរណ៍ #ស្វាយរៀង #ផ្លូវជាតិលេខ១ #សុវត្ថិភាពចរាចរណ៍

20/03/2026

កូនប្រុសហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ! លោក ប្រូ វី បានចេញមុខសុំទោសជាសាធារណៈ ចំពោះការបង្ហោះវីដេអូដែលមានខ្លឹមសារមិនសមរម្យនៅលើបណ្តាញសង្គមនាពេលកន្លងមក

20/03/2026

ប្រញាប់ពេក ក្លាយជាភ័យ! គ្រោះថ្នាក់ចរាចរណ៍ព្រឹកថ្ងៃទី២០ មីនា ២០២៦

ព្រឹកមិញនេះ មានករណីបើកបរក្នុងល្បឿនលឿនខ្លាំង និងកាច់ចង្កូតគេចចុះឡើង រហូតជ្រុលទៅបុកឡានគេពេញទំហឹង។ ការប្រញាប់មិនមែនជាលេសក្នុងការបំពានច្បាប់ចរាចរណ៍ឡើយ។

សូមបើកបរដោយក្តីអនុគ្រោះ និងគោរពច្បាប់ទាំងអស់គ្នា!

19/03/2026

ករណីឆាបឆេះម៉ូតូរម៉ក់កង់បី នៅលើផ្លូវទួលពង្រ ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ នាវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

19/03/2026

ប្រូវី ! អធិការដ្ឋាននគរបាលក្រុងតាខ្មៅ សូមអញ្ជើញប្អូនៗដែលជាតារាសម្តែងចូលខ្លួនមកសួរនាំ។
ថ្ងៃទី១៩ខែមិនា ឆ្នាំ២០២៦

Address

Phnom Penh

Telephone

+855966001939

Website

Alerts

Be the first to know and let us send you an email when ណន ថារិទ្ធ - Norn Tharith posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ណន ថារិទ្ធ - Norn Tharith:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram