សុខភាពសាធារណៈ Public Health

សុខភាពសាធារណៈ Public Health 981,260 people like this
ម្ស៊ៅល្មៀត ម្ស៊ៅម្រុំ ម្ស៊ៅរុក្ខជាតិនានា

09/04/2024

គុណប្រយោជន៍នៃម្សៅល្មៀត។
---------------------------
FB: សុខភាពសាធារណៈ Public Health. #សុខភាព #ម្សៅល្មៀត #ម្សៅចេកខ្ចី #ម្សៅខ្ទឹមស #ម្សៅខ្ជាយ #ម្សៅម្រុំ #ម្សៅរំដេង #ម្សៅកន្ទួតព្រៃ #ម្សៅសម៉ #ម្សៅម្រេះ #ខ្មែរ1ជីវិត
#ហ៊ុនសែន #ហ៊ុនម៉ាណែត #សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត

ផ្លែទៀបក្រៅពីវីតាមីន C និង B នៅក្នុងផ្លែទៀប ក៏មានផ្ទុកសារជាតិ ប៉ូតាស្យូម។ ការពិសោធមុននេះ បានរកឃើញថា អាហារដែលសម្បូរប៉ូតាស...
08/04/2024

ផ្លែទៀប

ក្រៅពីវីតាមីន C និង B នៅក្នុងផ្លែទៀប ក៏មានផ្ទុកសារជាតិ ប៉ូតាស្យូម។ ការពិសោធមុននេះ បានរកឃើញថា អាហារដែលសម្បូរប៉ូតាស្យូម អាចជួយធ្វើឱ្យជាតិទឹកសល់ នៅក្រោមស្បែក ដែលជាមូលហេតុធ្វើឱ្យខ្សោយភ្នែក មានការថយចុះច្រើន។

#ល្ហុង #ម្សៅលាបមុខដែលល្អបំផុតសម្រាប់អ្នក #ម្សៅអង្ករ #ម្សៅចេក #ម្សៅល្មៀត #ម្សៅម្រុំ #ម្សៅម្រះ #ម្សៅអង្ករសំរូប #ក្បាលល្មៀត #ម្សៅរុក្ខជាតិ

#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណា

 #ផ្លែខ្នុរ១. ជួយយរំលាយអាហារបានល្អផ្លែខ្នុរគឺជាផ្លែឈើធម្មជាតិសម្បូរវីតាមីន C ។ វីតាមីន C ជួយបង្កើនមុខងារភាពស៊ាំនៃរាងកាយ ...
08/04/2024

#ផ្លែខ្នុរ
១. ជួយយរំលាយអាហារបានល្អ
ផ្លែខ្នុរគឺជាផ្លែឈើធម្មជាតិសម្បូរវីតាមីន C ។ វីតាមីន C ជួយបង្កើនមុខងារភាពស៊ាំនៃរាងកាយ ហើយវាអាចជួយការគាំទ្រក្នុងការរំលាយអាហាររបស់រាងកាយ។ ជាងនេះទៅទៀតវាក៏អាចជួយទប់ស្កាត់បញ្ហាទល់លាមកផងដែរ។ ដូច្នេះប្រសិនបើអ្នកបរិភោគផ្លែខ្នុរ នឹងជួយរក្សារាងកាយរបស់អ្នកឲ្យមានសុខភាពល្អ។

២.ការពារជម្ងឺមហារីក
ផ្លែខ្នុរ គឺសម្បូរទៅដោយសារធាតុ lignans និង saponins ជួយបង្ការជម្ងឺមហារីក។ វាអាចជួយរបង្ការជំងឺមហារីកក្នុងរាងកាយ ដោយសារតែសមត្ថភាពក្នុងការលុបបំបាត់ម៉ូលេគុលរ៉ាឌីកាល់សេរី ដែលបណ្តាលឱ្យមានជម្ងឺមហារីក។ សារធាតុចិញ្ចឹមទាំងនេះក៏ជួយរក្សាស្បែករបស់អ្នកឲ្យមានសុខភាពល្អជាពិសេស រក្សាសម្រស់ស្ត្រីឲ្យមានភាពក្មេងជាងវ័យ។

៣.ទប់ស្កាត់បញ្ហាស្បែក
ផ្លែខ្នុរគឺសម្បូរវីតាមីន A គឺជាប្រភពធម្មជាតិជួយបន្តឹងស្បែក។ ញ៉ាំជារៀងរាល់ថ្ងៃអាចធ្វើឱ្យមានសំណើមដល់ស្បែករបស់អ្នក។ វាក៏ជួយការពារការឆ្លងមេរោគពីស្បែកផ្សេងៗគ្នាដែរ។

៤.ជួយកាត់បន្ថយសម្ពាធឈាម
ផ្លែខ្នុរគឺជាផ្លែឈើដែលសម្បូរប៉ូតាស្យូម (៣០៣ មីលីក្រាមនៃប៉ូតាស្យូមក្នុង ១០០ ក្រាមនៃផ្លែខ្នុរ) វាគឺមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយកម្រិតសម្ពាធឈាមនៃរាងកាយ។ ការប្រើប្រាស់ធម្មតារបស់ផ្លែខ្នុរអាចរក្សាសម្ពាធឈាមរបស់អ្នកស្ថិតនៅក្រោមការត្រួតពិនិត្យ។ ផ្លែខ្នុរត្រូវបានគាំទ្រផងដែរ ដើម្បីការពារហានិភ័យនៃជម្ងឺដទៃទៀតដែលទាក់ទងទៅនឹងការគាំងបេះដូង និងជម្ងឺដាច់សរសៃឈាមខួរក្បាល។

៥. ល្អសម្រាប់សុខភាពឆ្អឹង
នៅក្នុងផ្លែខ្នុរ គឺសម្បូរជាតិកាល់ស្យូមនិងម៉ាញេស្យូម។ រ៉ែទាំងនេះជួយការពារសារពាង្គកាយរបស់អ្នកពីហានិភ័យនៃជំងឺរលាកសន្លាក់និងជំងឺពុកឆ្អឹងបាន។

៦. ដំណើរការឈាមរត់បានល្អ
នេះគឺជាផ្នែកមួយនៃផ្លែឈើទាំងនោះគឺសម្បូរទៅដោយជាតិដែក។ ដូច្នេះវាអាចជួយទប់ស្កាត់ភាពស្លេកសាំងរបស់ស្ត្រី អាចយកឈ្នះលើកង្វះជាតិដែកក្នុងរាងកាយ។ មួយវិញទៀតវាអាចជួយលើកកម្ពស់កោសិកាឈាមក្រហមឲ្យមានមុខងារជាធម្មតានៅក្នុងរាងកាយបានយ៉ាងល្អ។

៧. ល្អសម្រាប់បញ្ហាក្រពេញទីរ៉ូអ៊ី
នៅក្នុងផ្លែខ្នុរដែលទុំមានជាតិទង់ដែង និងរ៉ែផ្សេងទៀតអាចជួយទប់ស្កាត់បញ្ហាក្រពេញទីរ៉ូអ៊ីរបស់ស្ត្រី។ ការបរិភោគក្នុងកម្រិតមធ្យម នឹងទៀងទាត់អាចជួយឲ្យរាងកាយផលិតអ័រម៉ូន និងស្រូបយកបានល្អ ជៀសវាងការខ្វះអរម៉ូនក្នុងរាងកាយទៀត។ អ្នកវិទ្យាសាស្ត្របានបង្ហាញថាមនុស្សដែលបរិភោគផ្លែខ្នុរបទៀងទាត់ នឹងមានក្រពេញទីរ៉ូអ៊ីតដែលមានសុខភាពល្អជាងអ្នកដែលមិនបានបរិភោគទៀងទាត់។

៨. ល្អសម្រាប់ការសម្រកទម្ងន់
អត្ថប្រយោជន៍ចុងក្រោយគឺល្អបំផុតសម្រាប់ការសម្រកទម្ងន់ ដោយសារតែវាមានកាឡូរីតិចជាងផ្លែឈើដទៃទៀត។ ផ្លែរឈើធម្មជាតិប្រភេទនេះមិនមានជាតិខ្លាញ់ ដែលសមស្របទៅនឹងការជយយសម្រកទម្ងន់កាន់តែប្រសើរ៕

#ល្ហុង #ម្សៅលាបមុខដែលល្អបំផុតសម្រាប់អ្នក #ម្សៅអង្ករ #ម្សៅចេក #ម្សៅល្មៀត #ម្សៅម្រុំ #ម្សៅម្រះ #ម្សៅអង្ករសំរូប #ក្បាលល្មៀត #ម្សៅរុក្ខជាតិ

#លោកឪសួង #ព្រះអង្គវនវាសី #ចន្ទមុនី

#បតាសន្តិភាព #អរគណសន្តិភាព #អរគណសម្ដេចតេជោ
#ហនម៉ាណែត
#កម្ពុជាមាតុភូមិខ្ញុំ
#សមតេចតេជោហ៊ុនសែន
#ទ្រីដាណា

អត្ថប្រយោជន៍ទាំង១០ យ៉ាងទទួលបានពីផ្លែ ស្រកានាគ១. ជួយដល់សរសៃឈាមបេះដូងគ្រាប់របស់ផ្លែស្រកានាគ មានផ្ទុកនូវជាតិអាស៊ីតខ្លាញ់ po...
08/04/2024

អត្ថប្រយោជន៍ទាំង១០ យ៉ាងទទួលបានពីផ្លែ ស្រកានាគ
១. ជួយដល់សរសៃឈាមបេះដូង

គ្រាប់របស់ផ្លែស្រកានាគ មានផ្ទុកនូវជាតិអាស៊ីតខ្លាញ់ polyunsaturated និងវិតាមីន B3 អាចជួយបញ្ចុះកម្រិត LDL ជាកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកម្រិត HDL ជាកូឡេស្តេរ៉ុលល្អ ដែលអាចជួយកាត់បន្ថយ ហានិភ័យនៃជំងឺសរសៃ ឈាមបេះដូងបាន ។

២. ការពារជំងឺមហារីក

ផ្លែស្រកានាគមានផ្ទុកសារជាតិ ប្រឆាំងអុកស៊ីតកម្ម និងវិតាមីន C ដែលអាចជួយទប់ស្កាត់ និងការពារការ កើតជំងឺមហារីកបាន ។

៣. ជួយដល់ការរំលាយអាហារ

ផ្លែស្រកានាគ ជាអាហារមួយប្រភេទ ដែលមានជាតិសរសៃខ្ពស់ អាចជួយដល់ ការរំលាយអាហារ និងការពារការទល់លាមក និងជំងឺរាគរូស បានទៀតផង ។

៤. ជួយពង្រឹងប្រព័ន្ធភាពសុំាំ

វិតាមីន B1, B2, B3 ប្រូតេអ៊ីន និងជាតិសរសៃ ព្រមទាំងសារធាតុរ៉ែដូចជា កាល់ស្យូម ផូស្វ័រ ដែក ដែលមាននៅក្នុង ផ្លែស្រកានាគ អាចជួយពង្រឹងប្រព័ន្ធភាព សុំាំនៅក្នុងរាងកាយ ឲ្យកាន់តែប្រសើរ ទ្បើងថែមទៀត ។

៥. ជួយដល់សុខភាពភ្នែក

ផ្លែឈើមួយនេះ ក៏មានផ្ទុលនូវវិតាមីន A ផងដែរ ហេតុដូចនេះ ការបរិភោគវា អាចជួយកែខៃបញ្ហាភ្នែកខ្សោយពន្លឺ ឬមើលមិនឃើញ នៅពេលយប់បាន ។

៦. ជួយដល់ ប្រព័ន្ធប្រសាទ

ជាមួយនឹងវិតាមីន B ដ៏សម្បូរបែប ដែលមាននៅក្នុង ផ្លែស្រកានាគ អាចជួយគាំទ្រដល់ការបង្កើត និងការថែរក្សានៃរចនាសម្ព័ន្ធ នៅក្នុងប្រព័ន្ធសរសៃប្រសាទ បានយ៉ាងប្រសើរ ។

៧. ជួយធ្វើឲ្យឆ្អឹង និងធ្មេញរឹងមាំ

ជាតិកាល់ស្យូម និងផូស្វ័រ ដែលមាននៅក្នុងផ្លែស្រកានាគ ជាប្រភពដ៏ល្អបំផុត ក្នុងការជួយធ្វើឲ្យឆ្អឹង និងធ្មេញរបស់អ្នករឹងមាំ ជាពិសេសថែមទាំង ជំនួយដល់ការបង្កើត និងជួសជុល ជាលិកាទៀតផង ។

៨. ជួយដល់ការលូតលាស់ របស់ស្បែក

ការបរិភោគផ្លែស្រកានាគជាប្រចាំ អាចជួយកែលម្អរូបរាង និងមុខងារនៃស្បែករបស់អ្នក ឲ្យមានភាពប្រសើរទ្បើង ដោយធ្វើឲ្យស្បែករបស់អ្នក មានសភាពតឹង និងភ្លឺរលោង ។

៩. ជួយប្រឆាំងការរលាក

តាមការសិក្សាបានបង្ហាញឲ្យដឹងថា ការបរិភោគផ្លែស្រកានាគ អាចជួយកាត់បន្ថយ និងប្រឆាំងជាមួយនឹង ការរលាកសន្លាក់បាន។

១០. ជួយប្រឆាំងភាពចាស់

ដោយសារផ្លែស្រកានាគ មានផ្ទុកនូវសារធាតុរ៉ែ និងវិតាមីនដ៏សម្បូរបែប ដែលអាចជួយទប់ស្កាត់ ភាពចាស់មុនអាយុ និងជួយធ្វើឲ្យអ្នកមើល ទៅក្មេងជាងវ័យ ៕

#ល្ហុង #ម្សៅលាបមុខដែលល្អបំផុតសម្រាប់អ្នក #ម្សៅអង្ករ #ម្សៅចេក #ម្សៅល្មៀត #ម្សៅម្រុំ #ម្សៅម្រះ #ម្សៅអង្ករសំរូប #ក្បាលល្មៀត #ស្រកានាគ

គុណប្រយោជន៍សំខាន់៥យ៉ាងនៃផ្លែល្ហុងដែលលោកអ្នកមិនគួរមើលរំលង១) ពង្រឹងប្រព័ន្ធការពាររាងកាយបើតាមការស្រាវជ្រាវបង្ហាញថា ការបរិភោ...
08/04/2024

គុណប្រយោជន៍សំខាន់៥យ៉ាងនៃផ្លែល្ហុងដែលលោកអ្នកមិនគួរមើលរំលង
១) ពង្រឹងប្រព័ន្ធការពាររាងកាយ

បើតាមការស្រាវជ្រាវបង្ហាញថា ការបរិភោគផ្លែល្ហុងជាប្រចាំអាចជួយឲ្យព័ន្ធការពាររាងកាយរបស់អ្នកកាន់តែរឹងមាំ ដើម្បីមានលទ្ធភាពទប់ទល់ជាមួយនឹងមេរោគផ្សេងៗ ព្រោះផ្លែល្ហុងផ្ទុកនូវវីតាមីន A និង B ដែលសុទ្ធសឹងតែចាំបាច់សម្រាប់ប្រព័ន្ធការពាររាងកាយ។ ដូច្នេះ ការបរិភោគផ្លែឈើប្រភេទនេះ ជាប្រចាំជួយឲ្យអ្នក អាចជៀសផុតពីជម្ងឺមួយចំនួន ដូចជា ក្អក ផ្ដាសាយ គ្រុនក្តៅ និង បញ្ហាមួយចំនួនទៀត។

២) ជួយឲ្យស្នាមរបួសឆាបជាសះស្បើយ

មិនត្រឹមតែមានរសជាតិឆ្ងាយទេ វាក៏មានលទ្ធភាពជួយសម្រួលឲ្យរបួសអ្នកឆាប់ជាសះស្បើយជាពិសេសរបួសដោយសារការរលាកផ្សេងៗ។ ដូច្នេះហើយ ប្រសិនបើ អ្នកមានរបួសដោយសារតែបញ្ហាអ្វីមួយនោះ សូមព្យាយាមបរិភោគផ្លែល្ហុងឲ្យបានច្រើន ដើម្បីឲ្យរបួសឆាប់ធូរស្បើយ។

៣) បញ្ចៀសបញ្ហាសួត

ផ្លែល្ហុងពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះមនុស្សដែលមានបញ្ហាសួត ព្រោះវាផ្ទុកនូវវីតាមីន A ។ ការបរិភោគផ្លែល្ហុងជាប្រចាំ ជួយឲ្យអ្នកជម្ងឺឆាប់ធូរស្រាល ហើយអាចធ្វើឲ្យសុខភាពរបស់អ្នកវិលមករកភាពប្រក្រតីវិញយ៉ាងរហ័ស។ ចំពោះអ្នកដែល មិនមានបញ្ហាសួត ក៏អាចបរិភោគបានដែរ ហើយវាជួយឲ្យជៀសផុតពីបញ្ហានេះនៅពេលខាងមុខ។

៤) ការពារមិនឲ្យចាស់ជាងវ័យ

នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសម្ផស្ស ហើយពួកគេព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនគេអាចរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ។ វិធីដ៏សាមញ្ញបំផុត ដើម្បីឲ្យរក្សាសម្ផស្សឲ្យនៅក្មេងជាងវ័យនោះ គឺ ទម្លាប់បរិភោគផ្លែល្ហុងឲ្យបានច្រើន ព្រោះផ្ទុកនូវសារធាតុសរសៃហ្វៃប៊ឺដែលជួយរំលាយអាហារបានល្អ និង ជួយឲ្យមុខងារក្នុងរាងកាយដើរតួនាទីយ៉ាងមានប្រសិទ្ធភាពខ្ពស់។

៥) ការពារជម្ងឺដាច់សរសៃឈាម និង ជម្ងឺបេះដូង

ដូចដែលបានដឹងហើយថា ផ្លែល្ហុងផ្ទុកនូវកាកសរសៃហ្វៃប៊ឺច្រើន ដែលវាជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ជាពិសេសក្នុងសរសៃឈាម។ នៅពេលដែលសរសៃឈាមរបស់អ្នក មិនសូវមានជាតិខ្លាញ់នោះ មានន័យថា វាជួយបង្ការជម្ងឺដ៏គ្រោះថ្នាក់មួយចំនួន ជាពិសេសជម្ងឺដាច់សរសៃឈាម ក្នុងខួរក្បាល និង ជម្ងឺបេះដូង៕

#ល្ហុង #ម្សៅលាបមុខដែលល្អបំផុតសម្រាប់អ្នក #ម្សៅអង្ករ #ម្សៅចេក #ម្សៅល្មៀត #ម្សៅម្រុំ #ម្សៅម្រះ #ម្សៅអង្ករសំរូប #ក្បាលល្មៀត

 #អត្ថប្រយោជន៍ចំពោះសុខភាព- សម្បូរអេឡិចត្រូលីត្រ និងទឹក ដែលវាជាហេតុនាំអោយក្លាយទៅជាអាហារល្អបំផុតសម្រាប់បំបាត់ការស្រេកទឹកនៅ...
26/03/2024

#អត្ថប្រយោជន៍ចំពោះសុខភាព
- សម្បូរអេឡិចត្រូលីត្រ និងទឹក ដែលវាជាហេតុនាំអោយក្លាយទៅជាអាហារល្អបំផុតសម្រាប់បំបាត់ការស្រេកទឹកនៅរដូវក្តៅ។

- ផ្លែឪឡឹកមានកាឡូរីទាបបំផុត ព្រោះឪឡឹក ១០០ក្រាមមានតែ ៣០កាឡូរីទេ តែសម្បូរជីវជាតិសម្រាប់ជំនួយដល់សុខភាពជាច្រើនដូចជា Phyto-nutrients និង អង់ទីអុកស៊ីដង់។
ផ្លែឪឡឹកគឺជាប្រភពដ៏អស្ចារ្យមួយនៃវីតាមីន A សម្រាប់ដើរតួជាអង់ទីអុកស៊ីដង់ដ៏ពូកែ ព្រោះឪឡឹក ១០០ក្រាមផ្តល់វីតាមីន A បាន ៥៦៩មីលីក្រាម ឬស្មើនឹង ១៩%នៃតម្លៃទទួលទានរាល់ថ្ងៃ។ វីតាមីននេះមានសារៈសំខាន់សម្រាប់សុខភាពភ្នែក និងប្រព័ន្ធភាពសាំ។ វីតាមីន A ក៏ជាតម្រូវការសម្រាប់ថែរក្សាភ្នាសបញ្ចេញទឹករំអិល និងស្បែកអោយមានសុខភាពល្អដែរ។ ការញ៉ាំផ្លែឈើដែលមានវីតាមីន A ពីធម្មជាតិបានច្រើនត្រូវបានគេយល់ថាជួយការពារខ្លួនពីជំងឺមហារីកសួត និងមហារីកក្នុងមាត់។

- វាក៏សម្បូរទៅដោយអង់ទីអុកស៊ីដង់ Flavonoids ដែរដូចជា Lycopene, Beta-carotene, Lutein, Zeaxanthin និង Cryptoxanthin។ អង់ទីអុកស៊ីដង់ទាំងនេះត្រូវបានគេរកឃើញថា ជួយការពាររាងកាយពីជំងឺមហារីកពោះវៀនធំ, ក្រពេញប្រូស្តាត, សុដន់, ស្រទាបខាងក្នុងរបស់ស្បូន, សួត និងលំពែង។ សារធាតុ Phyto-chemical ដែលមានក្នុងផ្លែឪឡឹកមានលក្ខណៈដូច Lycopene និង Carotenoids ដែរ គឺមាននាទីជួយការពារកោសិកា និងរចនាសម្ព័ន្ធផ្សេងៗទៀតក្នុងរាងកាយពីរ៉ាឌីកាល់សេរី។ ការសិក្សាក៏បានបង្ហាញអោយដឹងទៀតថា សារធាតុ Lycopene ជួយការពារស្បែកពីកាំរស្មីយូវី និងមហារីកក្រពេញប្រូស្តាត។

- ផ្លែឪឡឹកគឺជាប្រភពដ៏ល្អមួយនៃជាតិប៉ូតាស្យូម ហើយប៉ូតាស្យូមនេះជាធាតុផ្សំយ៉ាងសំខាន់មួយរបស់កោសិកា និងទឹកសិរីរៈសម្រាប់ជួយគ្រប់គ្រងចង្វាក់បេះដូង និងសម្ពាធឈាម ដូច្នេះវាផ្តល់នូវការការពារពីជំងឺដាច់សរសៃឈាមខួរក្បាល និងជំងសរសៃឈាមបេះដូង Coronary។

- វាក៏ផ្ទុកទៅដោយវីតាមីន B6 (Pyridoxine), Thiamin (វីតាមីន B1), វីតាមីន C និង ម៉ង់ហ្គាណែស។ ការញ៉ាំអាហារសម្បូរវីតាមីន C ជួយការពាររាងកាយអោយស៊ាំនឹងភ្នាក់ងារបង្ករោគ និងរ៉ាឌីកាល់សេរី។ ម៉ង់ហ្គាណែសត្រូវបានប្រើប្រាស់ជា Co-factor សម្រាប់ដើរតួជាអង់ស៊ីមអង់ទីអុកស៊ីដង់ Superoxide Dismutase៕
----------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

 #ផ្លែស្វាយគុណប្រយោជន៍ ១០យ៉ាង មិនគួរមើលរំលងខ្ញុំមិនសូវចេញញុំផល! 12 ផ្លែមួយថ្ងៃ។ ហិហិហិ....1- ទប់ស្កាត់រោគមហារីក៖ ការស្រា...
26/03/2024

#ផ្លែស្វាយគុណប្រយោជន៍ ១០យ៉ាង មិនគួរមើលរំលង
ខ្ញុំមិនសូវចេញញុំផល! 12 ផ្លែមួយថ្ងៃ។ ហិហិហិ....

1- ទប់ស្កាត់រោគមហារីក៖ ការស្រាវជ្រាវបានបង្ហាញថាសារធាតុផ្សំនៅក្នុងផ្លែស្វាយអាចទប់ស្កាត់នឹងរោគមហារីកផ្សេងៗដូចជា មហារីសុដន់ និងមហារីកក្រពេញប្រូស្តាតជាដើម។

2- កាត់បន្ថយជាតិកូឡេស្តេរ៉ូល៖ ដោយសារតែស្វាយមានជាតិកាកសរសៃខ្ពស់ និងវីតាមីន C ដែលអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលឱ្យកាន់តែទាប។

3- សម្អាតស្បែក៖ ស្វាយក៏ត្រូវបានប្រើសម្រាប់ជំនួយដល់ស្បែកទាំងខាងក្នុង និងខាងក្រៅ។ គេអាចយកស្វាយទុំទៅបិទបំពកនៅលើមុខដែលមានមុនបាន នោះកម្ទេចស្វាយនឹងជួយលាងសម្អាតមុនដែលមាននៅលើមុខបានយ៉ាងស្អាត និងភ្លឺរលោង។

4- ជំនួយសុខភាពភ្នែក៖ បើលោកអ្នកទទួលទានផ្លែស្វាយប្រហែលជា 25% នៃតម្រូវការវីតាមីន A ប្រចាំថ្ងៃ នោះលោកអ្នកនឹងទទួលបាននូវសុខភាពភ្នែកល្អ និងអាចកាត់បន្ថយភាពងងឹតនៅពេលយប់ ក៏ដូចជាភាពស្ងួតភ្នែកជាដើម។

5- រក្សាកម្រិតជាតិប្រៃក្នុងខ្លួនឱ្យស្ថិតស្ថេរ៖ ជាតិអាស៊ីតផ្សេងៗដែលមាននៅក្នុងផ្លែស្វាយអាចជួយរក្សាលំនឹងនៃកម្រិតជាតិប្រៃក្នុងខ្លួនរបស់យើងបាន។

6- ជំនួយក្នុងការរក្សាកម្រិតជាតិស្ករ៖ ផ្លែស្វាយមានកម្រិតជាតិស្ករក្នុងឈាមទាបបំផុតដែលមិនប៉ះពាល់កម្រិតជាតិស្ករក្នុងឈាមរបស់លោកអ្នកឡើយ។

7- បង្កើនសមត្ថភាពផ្លូវភេទ៖ ផ្លែស្វាយមានជាតិវីតាមីន E ខ្ពស់។ ទំនាក់ទំនងរវាងចំណង់ផ្លូវភេទ និងវីតាមីន E ពិតជាទាក់ទងគ្នាយ៉ាងពិតប្រាកដ ហើយផ្លែស្វាយក៏ជាគ្រឿងជំនួយមួយដែរ។

8- បង្កើនសមត្ថភាពប្រព័ន្ធបញ្ចេញចោល៖ ផ្លែល្ហុងមិនមែនតែជាផ្លែឈើដែលអាចជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោលទេ តែផ្លែស្វាយក៏មានសារប្រយោជន៍ដ៏វិសេសវិសាលដែរក្នុងការសម្រួលដល់ការរំលាយអាហារ និងការបញ្ចេញចោល។

9- កាត់បន្ថយកម្ដៅក្នុងខ្លួន៖ ទឹកផ្លែស្វាយបៃតង លាយជាមួយទឹក និងជាតិស្ករតិចៗអាចជួយបន្ថយកម្ដៅក្នុងខ្លួនបាន។

10- បង្កើនសមត្ថភាពប្រព័ន្ធការពាររាងកាយ៖ បរិមាណចំនួនវីតាមីន C និង A នៅក្នុងផ្លែស្វាយ និងសារធាតុផ្សេងៗទៀតអាចជួយឱ្យប្រព័ន្ធការពាររាងកាយមានសុភាពល្អ និងមាំមួន៕
----------------

 #សណ្តែកដី...១. បង្ការជំងឺគ្រួសក្នុងថង់ប្រម៉ាត់៖ ស្ត្រីដែលទទួលទានសណ្តែកដីយ៉ាងតិច ២៤ក្រាម ជារៀងរាល់សប្តាហ៍ នឹងកាត់បន្ថយឱក...
26/03/2024

#សណ្តែកដី...
១. បង្ការជំងឺគ្រួសក្នុងថង់ប្រម៉ាត់៖ ស្ត្រីដែលទទួលទានសណ្តែកដីយ៉ាងតិច ២៤ក្រាម ជារៀងរាល់សប្តាហ៍ នឹងកាត់បន្ថយឱកាសនៃការកើតមានជំងឺគ្រួសក្នុងថង់ប្រម៉ាត់បាន ២៥ភាគរយ។ វាអាចផ្តល់ការការពារនេះបានដោយតែសារធាតុអង់ទីអុកស៊ីដង់ និងជាតិសរសៃដែលមានក្នុងសណ្តែកដី។

២. ការពារជំងឺមហារីក៖ អង់ទីអុកស៊ីដង់ និងអាស៊ីតហ្វូលិច (folic acid) ដែលមានក្នុងសណ្តែកដីផ្តល់ការការពារខ្លះប្រឆាំងនឹងជំងឺមហារីក។ ការសិក្សាស្រាវជ្រាវមួយនៅប្រទេសតៃវ៉ាន់ បានរកឃើញថា ការញ៉ាំសណ្តែកដីអាចកាត់បន្ថយឱកាសកើតមានជំងឺមហារីកពោះវៀនធំនិងចុងពោះវៀនធំបាន ២៧ភាគរយ ចំពោះបុរសនិងដល់ទៅ ៥៨ភាគរយ ចំពោះស្ត្រី។

៣. បង្ការជំងឺទឹកនោមផ្អែម៖ សណ្តែកដីមានអត្រាគ្លុយកូសទាបដែលមានន័យថាវាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន។ វាអាចកាត់បន្ថយឱកាសនៃការកើតមានជំងឺទឹកនោមផ្អែមប្រភេទពីរបាន ២៧ភាគរយ។

៤. ការពារជំងឺបេះដូង៖ ជាតិខ្លាញ់ក្នុងសណ្តែកដីគឺជាប្រភេទខ្លាញ់ដែលល្អសម្រាប់បេះដូងហើយវាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃរឈាម-បេះដូងដោយការបន្ទាបកម្រិតកូលេស្តេរ៉ុលមិនល្អ។ សណ្តែកដីមានផ្ទុកសារធាតុresveratrolដែលជាសារធាតុមានក្នុងស្រាក្រហមនិងទំពាំងបាយជូរដែលអាចកាត់បន្ថយគ្រោះថ្នាក់នៃជំងឺបេះដូងហើយសណ្តែកដីស្រស់មានកម្រិតនៃសារធាតុresveratrolខ្ពស់បំផុត។ វាក៏មានផ្ទុកម៉ាញេស្យូមដែលមានសារសំខាន់ក្នុងការបង្ការជំងឺបេះដូងផងដែរ។ ការទទួលទានសណ្តែកដី ៥០មីលីក្រាមក្នុងមួយថ្ងៃអាចផ្តល់ម៉ាញេស្យូមដល់អ្នកបាន ១៥ភាគរយនៃកម្រិតដែលណែនាំឲ្យទទួលទាន៕
--------------------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

 #ពោតបារាំងសម្បូរដោយអាស៊ីទហ្វ័រលិក៖ជាយូរមកហើយ ខ្មែរយើងធ្លាប់ប្រើ ដើម ស្លឹក និង ផ្លែពោតបារាំងនៅតូច ដែលមានរសជាតិ ជូរៗ ត្រជ...
26/03/2024

#ពោតបារាំង
សម្បូរដោយអាស៊ីទហ្វ័រលិក៖

ជាយូរមកហើយ ខ្មែរយើងធ្លាប់ប្រើ ដើម ស្លឹក និង ផ្លែពោតបារាំងនៅតូច ដែលមានរសជាតិ ជូរៗ ត្រជាក់ សម្រាប់ព្យាបាលជំងឺពិបាកបត់ជើងតូច រោគប្រមេះ ។ ឫស និង ស្លឹកខ្ចីសម្រាប់ព្យាបាលក្អកស្ងួត ឈឺបំពងក ។ល។ បរិភោគពោតបារាំងជាប្រចាំ អាចកាត់បន្ថយហានិភ័យនៃជំងឺ បេះដូងនិងសរសៃឈាម ទឹកនោមផ្អែម ឡើងទម្ងន់ និង មហារីកទៀតផង ។ ការបរិភោគទឹកស្ងោរផ្លែពោតបារាំងជារៀងរាល់ថ្ងៃ ក្នុងច្រើនខែ អាចបណ្ដាលឲ្យមានស្បែកស្រស់ស្អាត ពិសេសមានគុណប្រយោជន៍សម្រាប់ស្ត្រីទើបនឹងសម្រាលបុត្រណាស់ ។

ពោតបារាំងអាចរារាំងបានជំងឺទឹកនោមផ្អែម ចំពោះជាតិសរសៃមានក្នុងពោតបារាំងបានធ្វើឲ្យដំណើរការស្ករជ្រាបចូលឈាមបានយឺតទៅ ។ ពោតបារាំងក៏មានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងចំនួនជាតិខ្លាញ់ ដោយសារមានជាតិសរសៃអាចរំលាយ ប៉េកទីន (Pectin) អាចកាត់បន្ថយចំនួន សារធាតុខ្លាញ់ (Cholesterol) ក្នុងឈាម ។

ពោតបារាំងសម្បូរដោយអាស៊ីទហ្វ័រលិក (Folic acid) ។ នេះជាសារធាតុសំខាន់សម្រាប់មនុស្ស ជាពិសេស សម្រាប់ស្ត្រីមានផ្ទៃពោះ អាស៊ីទហ្វ័រលិកមានសារសំខាន់ណាស់ព្រោះអាចការពារទារកក្នុងផ្ទៃជៀសវាងបានជំងឺសរសៃប្រសាទនិងភាពមិនពេញលក្ខណៈផ្សេងទៀត ។

សម្រាប់ប្រព័ន្ធរំលាយអាហារ ពោតបារាំងបណ្ដាលឲ្យបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនលូតលាស់ល្អ ពោះវៀនបានមាំ ។ ដូច្នោះហើយ បរិភោគពោតបារាំងរៀងរាល់ថ្ងៃ នាំឲ្យមានប្រយោជន៍សម្រាប់រាងកាយនិយាយរួម និង ប្រព័ន្ធរំលាយអាហារជាពិសេស ។

មិនចាញ់ទឹកដោះជូរឡើយ

ជាតិរំអិល និង ជាតិសរសៃ ដែលមានក្នុងពោតបារាំង អាចកែតម្រូវចំនួនស្ករក្នុងឈាមចំពោះសកម្មភាពរបស់វាក្នុងពោះវៀនតូច ។ ជាតិសរសៃក្នុងពោតបារាំងការពារប្រព័ន្ធរំលាយអាហារ ។ ម្យ៉ាងទៀតពេលបានជ្រាបចូលក្នុងប្រព័ន្ធរំលាយអាហារហើយ ពោតបារាំងនឹងក្លាយជាផ្ទៃដីសម្បូរនូវជីជាតិសម្រាប់ពួកបាក់តេរីមានប្រយោជន៍ ។ អត្ថប្រយោជន៍នេះ មិនចាញ់ទឹកដោះជូរសោះ ។ យ៉ាងណាមិញ ពោតបារាំងក៏ជំរុញឲ្យដំណើរការបង្កើតវីតាមីនអំបូរ ប៊ី ។

ជាតិសរសៃបានជ្រាប់ទឹក ធ្វើឲ្យលាមកមានជាតិសើម នាំឲ្យងាយបត់ជើងធំ ។ ជាពិសេស ជាតិរំអិល ធ្វើឲ្យប្រព័ន្ធរំលាយអាហាររអិល រារាំងជំងឺ កើតឫសដូងបាត ជម្រុញដំណើរការរំលាយអាហារបានល្អ ។

ម្យ៉ាងទៀង ក្នុងពេលកំពុងមានផ្ទៃពោះ និង ក្រោយពេលសម្រាលបុត្រ ស្ត្រីជាច្រើន ត្រូវជ្រុះសក់ មុខកើតមុន ស្បែកអស់ក្រហម មិនសូវរលោងទៀត ប្រសិនបើទទួលទានពោតបារាំងជាប្រចាំ មុខសញ្ញាទាំងនេះ មិនអាចកើតមានបានឡើយ ។ ពោតបារាំងអាចបានប្រៀបធៀបស្មើនឹងថ្នាំថៃសម្រស់ស្ត្រីមួយប្រភេទ ជួយឲ្យមានស្បែកស្រស់ស្អាត សក់រលោង រក្សាភាពក្មេងខ្ចីឲ្យភ្នែក ។ ពោតបារាំងសម្បូរនូវ វីតាមីន អា ស៊ី កាល់ស្យូម ប៉ូតាស្យូម ម៉ាញេស្យូម នាំឲ្យមានរាងកាយតូចស្ដើង ។ ក្រៅពីនោះ ពោតបារាំងនៅអាចជួយឲ្យអ្នកម្ដាយទើបនឹងសម្រាលបុត្រចុះទម្ងន់ ចំពោះសម្បូរនូវជាតិសរសៃ រួមមានជាតិសរសៃរលាយនិងជាតិសរសៃ មិនរលាយ ៕
-----------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

ផ្លែពោតជួយបញ្ចុះកូឡេស្តេរ៉ុល......បង្ការជំងឺមហារីកការសិក្សាមួយដែលបានប្រមូលទិន្នន័យនៅឯសាកលវិទ្យាល័យ Southern California K...
26/03/2024

ផ្លែពោតជួយបញ្ចុះកូឡេស្តេរ៉ុល......
បង្ការជំងឺមហារីក
ការសិក្សាមួយដែលបានប្រមូលទិន្នន័យនៅឯសាកលវិទ្យាល័យ Southern California Keck School of Medicine ក្នុងរដ្ឋឡូអេនជែឡេស បានរកឃើញថា សារធាតុ Orange-red Carotenoid ឬ Beta-cryptoxanthin ដែលមានក្នុងផ្លែពោត មាននាទីជួយការពារជំងឺមហារីកសួត។ អ្នកវិទ្យាសាស្ត្របានរកឃើញថា បុរសដែលញ៉ាំអាហារមានសារធាតុ Beta-cryptoxanthin ច្រើនបំផុត អាចកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសួតពី ១៥ ទៅ៤០ភាគរយ។

ការសិក្សាមួយផ្សេងទៀតដែលធ្វើឡើងនៅឯសាកលវិទ្យាល័យ Maryland School of Medicine ក្នុងទីក្រុង Baltimore បានរកឃើញថា ធាតុផ្សំមួយរបស់ជាតិសរសៃដែលមានយ៉ាងសម្បើមក្នុងផ្លែពោត ឬហៅថា Inositol Hexaphosphate ជួយបង្ការការលូតលាស់របស់កោសិការមហារីកពោះវៀនធំ។ អ្នកស្រាវជ្រាវនិយាយថា វាអាចទៅបញ្ឈប់កោសិកាមហារីកកុំអោយបំបែកខ្លួនបាន។

ឥទ្ធិពលនៃការបញ្ចុះកូឡេស្តេរ៉ុល
ផ្លែពោតផ្ទុកទៅដោយជាតិសរសៃមួយប្រភេទហៅថា សរសៃរលាយ។ នៅពេលអ្នកញ៉ាំផ្លែពោត ជាតិសរសៃមួយនេះទៅតោងជាមួយទឹកប្រមាត់ ដែលជាជាតិខ្លាញ់ផលិតពីថ្លើម។ ចាប់តាំងពីជាតិសរសៃរលាយមិនត្រូវបានបឺតស្រូបទៅក្នុងចរន្តឈាម វានឹងត្រូវបញ្ចេញចោលតាមលាមក ព្រមទាំងនាំកូឡេស្តេរ៉ុលទៅតាមវាដែរ។
ការសិក្សាមួយនៅឯសាកលវិទ្យាល័យ Illinois State ក្នុងទីក្រុង Norma ដោយធ្វើទៅលើបុរសដែលមានកូឡេស្ទើរ៉ុលខ្ពស់ចំនួន ២៩នាក់ ហើយអោយញ៉ាំអាហារមានជាតិខ្លាញ់ទាប។ រយៈពេល ២សប្តាហ៍ក្រោយ បុរសមួយចំនួនតម្រូវអោយញ៉ាំពោត ២០ក្រាមក្នុងមួយថ្ងៃ ហើយអ្នកខ្លះទៀតអោយញ៉ាំស្រូវសាលីក្នុងចំនួនដូចគ្នា។ ក្នុងរយៈពេលសិក្សាចំនួន ៦សប្តាហ៍ អ្នកដែលញ៉ាំផ្លែពោតឃើញថាកម្រិតកូឡេស្តេរ៉ុលថយចុះច្រើនជាង ៥ភាគរយ ឬប្រហែលជា ១៣ភាគរយនៃខ្លាញ់ Triglycerides ដែលវាជាខ្លាញ់នាំអោយកើតជំងឺបេះដូង។ ចំពោះអ្នកដែលញ៉ាំស្រូវសាលីដូចជាគ្មានអ្វីប្រែប្រួលទាល់តែសោះ។
ភាពល្អរបស់ផ្លែពោតគឺថា វាផ្តល់នូវថាមពលយ៉ាងច្រើនខណៈពេលដែលខ្លួនវាមានកាឡូរីតិច ព្រោះវាជាប្រភពដ៏ល្អមួយនៃវីតាមីន B ប្រភេទ Thiamin សម្រាប់បំលែងទៅជាថាមពល។ វេជ្ជបណ្ឌិត ឌូណាដ វី ស្លីមមី (Dr. Donald V.Schlimme, PhD) សាស្ត្រាចារ្យខាងវិទ្យាសាស្ត្រអាហាររូបត្ថម្ភ និងចំណីអាហារនៅឯសាកលវិទ្យាល័យ Maryland ក្នុងតំបន់ College Park និយាយថា “វាផ្តល់អោយនូវថាមពលដែលយើងត្រូវការដោយពុំចាំបាច់មានវត្តមានរបស់ជាតិខ្លាញ់នោះទេ”។
ហើយចាប់តាំងពីផ្លែពោតផ្អែមស្រស់ផ្សំឡើងដោយកាបូអ៊ីដ្រាតធម្មតា និងកំផ្លេចមក វាគឺជាប្រភពនៃថាមពលដ៏អស្ចារ្យមួយទៅហើយ។ អ្វីដែលជាជាតិខ្លាញ់បន្តិចបន្តួចក្នុងផ្លែពោតគឺជាប្រភេទខ្លាញ់ Polyunsaturated និង Monounsaturated ដែលផ្តល់អោយមនុស្សយើងមានសុខភាពល្អជាងខ្លាញ់ប្រភេទ Saturated Fat នៅក្នុងសាច់ និងអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ខ្ពស់៕
-------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

 #ផ្លែពុទ្រាមានវីតាមីននិងសារធាតុអ្វីខ្លះ?មានដូចជាប៉ូតាស្យូម ផូស្វរ័ ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម សង្ក័សី ដែក និងទង់ដែងជ...
26/03/2024

#ផ្លែពុទ្រា
មានវីតាមីននិងសារធាតុអ្វីខ្លះ?
មានដូចជាប៉ូតាស្យូម ផូស្វរ័ ម៉ាញ៉េស្យូម កាល់ស្យូម សូដ្យូម សង្ក័សី ដែក និងទង់ដែងជាដើម។ក្នុងនោះផ្លែពុទ្រា ក៏មានផ្ទុកនូវវីតាមីន Cផងដែរ ដែលវីតាមីននេះអាចជួយព្យាបាលពោះវៀនអាហារ អាចជួយកាត់ បន្ថយការឈឺបំពង់ក អាចជួយបន្ថយការឃ្លានញុំាខ្លាំង អាចជួយសម្អាត សរសៃឈាម អាចជួយរំលាយអាហារ អាចជួយការពារថ្លើមនិងជៀសផុតពីរោគ មហារីកផ្សេងៗមួយចំនួនបានយ៉ាងប្រសើរ។
----------------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

 #មៀន ផ្អែមឆ្ងាញ់ ប្រសិនបើទទួលទានស្រស់ៗក្នុងបរិមាណច្រើន អាចធ្វើអោយអ្នកកើតមានអាការក្តៅក្នុង បានយ៉ាងងាយ ។ ប៉ុន្តែ នៅពេលដែល...
26/03/2024

#មៀន ផ្អែមឆ្ងាញ់ ប្រសិនបើទទួលទានស្រស់ៗក្នុងបរិមាណច្រើន អាចធ្វើអោយអ្នកកើតមានអាការក្តៅក្នុង បានយ៉ាងងាយ ។ ប៉ុន្តែ នៅពេលដែលគេយកវាមកធ្វើជាផ្លែមៀនស្ងួត នោះកម្តៅនឹងបាត់អស់នៅសល់តែជាតិស្ករ និងគ្លុយកូស យ៉ាងច្រើនដែលរាងកាយអាចស្រូបយកទៅប្រើប្រាស់បានភ្លាមៗ ហើយវាជួយឲ្យរាងកាយស្រស់ថ្លា បំបាត់អារម្មណ៍នឿយហត់យ៉ាងស័ក្តិសិទ្ធិ ។
ជាពិសេស ផ្លែមៀន សម្បូរដោយសារធាតុអាហារច្រើនយ៉ាងដូចជា កាល់ស្យូម ផូស្វ័រ ជាតិដែក វីតាមីនB នឹងវីតាមីនC ដែលសារធាតុទាំងអស់នេះមានប្រយោជន៍ដល់ប្រព័ន្ធប្រសាទ ជួយបំប៉នឈាមបន្ថែមភាពរឹងមាំដល់ឆ្អឹង និងធ្មេញ ។
ចំពោះសាច់មៀន មានប្រយោជន៍ដល់លំហូរឈាម ជួយឲ្យស្បែកស្រស់ថ្លា សមស្របសម្រាប់ស្ត្រីដែលមានបញ្ហារដូវ ។ ម្យ៉ាងទៀត វាជួយបំប៉នបេះដូង បំប៉នផាល និងជួយធ្វើឲ្យប្រព័ន្ធប្រសាទមានការធូរស្រាល ។
រីឯគ្រាប់មៀន នៅពេលហាលស្ងូត រួចបុកផ្សំជាមួយទឹកឃ្មុំ ប្រើសម្រាប់បំបាត់ការឈឺចាប់និងព្យាបាលជំងឺស្បែក ។
ដោយឡែក ផ្កាមៀន គីជាថ្នាំបញ្ចុំទឹកនោម និងអាចជួយរំលាយក្រួសក្នុងតម្រងនោម បាន ។
--------------------------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

ផ្លែមង្ឃុត គឺជា ប្រភេទផ្លែឈើម្យ៉ាងដែល មានរសជាតិផ្អែមឆ្ងាញ់ និង មានមនុស្សជាច្រើននិយមពិសា។ ម្យ៉ាងវិញទៀត វាក៏ត្រូវបានប្រជាជ...
26/03/2024

ផ្លែមង្ឃុត គឺជា ប្រភេទផ្លែឈើម្យ៉ាងដែល មានរសជាតិផ្អែមឆ្ងាញ់ និង មានមនុស្សជាច្រើននិយមពិសា។ ម្យ៉ាងវិញទៀត វាក៏ត្រូវបានប្រជាជនក្នុងតំបន់អាស៊ីជាច្រើនយកមកប្រើប្រាស់ជាឱសថបុរាណជាច្រើនឆ្នាំមកហើយដែរ ក្នុងការប្រឆាំងនឹងជម្ងឺជាច្រើនប្រភេទ។ ដូច្នេះហើយ ការបរិភោគផ្លែ មង្ឃុត គឺពិតជាផ្តល់ប្រយោជន៍យ៉ាងខ្លាំងសម្រាប់សុខភាពរបស់មនុស្ស។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ជាច្រើន នៃការបរិភោគផ្លែមង្ឃុត៖

១) ពង្រឹងប្រព័ន្ធការពាររាងកាយ
ផ្លែមង្ឃុត សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និង សារធាតុចាំបាច់ជាច្រើនទៀតសម្រាប់ ពង្រឹងឲ្យប្រព័ន្ធការពាររាងកាយរបស់មនុស្ស កាន់តែរឹងមាំ។ ការពង្រឹងឲ្យប្រព័ន្ធការពាររាងកាយ ពិតជាមានសារៈសំខាន់ណាស់ព្រោះធ្វើឲ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងមេរោគផ្សេងៗ ដែលចង់ជ្រៀតចូលខ្លួនរបស់អ្នក។ ដូច្នេះហើយ អ្នកគួរតែពិសារផ្លែឈើនេះ ឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើឲ្យរាងកាយរបស់អ្នកកាន់តែរឹងមាំ។

២) ប្រឆាំងជំងឺមហារីក
បើតាមការស្រាវជ្រាវបង្ហាញថា ការបរិភោគផ្លែមង្ឃុតអាចជួយឲ្យ អ្នកឃ្លាតឆ្ងាយពីជំងឺមហារីក ដែលជាជំងឺដ៏សាហាវនៅពេលបច្ចុប្បន្ននេះ។ ដូច្នេះហើយ អ្នកដែលចូលចិត្តផ្លែឈើប្រភេទនេះ គឺមានសង្ឃឹមខ្ពស់ជាងមនុស្សផ្សេងទៀត ក្នុងការរួចផុតពីការកើតជំងឺមហារីក ដែលមនុស្សគ្រប់គ្នាត្រូវយល់ដឹង។

៣) អាចកាត់បន្ថយជាតិខ្លាញ់
បច្ចុប្បន្ននេះ មានមនុស្សជាច្រើនមានបញ្ហាជាច្រើនដោយសារតែ មានជាតិខ្លាញ់ច្រើនក្នុងខ្លួនដែលបណ្តាលឲ្យមានការធាត់លើសទំងន់។ ប្រសិនបើជាតិខ្លាញ់ចេះតែបន្តកើនឡើងនោះ វានាំឲ្យសុខភាពរបស់អ្នកកាន់តែប្រឈមនឹងបញ្ហាធ្ងន់ធ្ងរទៅៗ។ ដូច្នេះ អ្នកដែលមានបញ្ហានេះ ត្រូវធ្វើយ៉ាងណាឲ្យជាតិខ្លាញ់នោះថយចុះ ហើយក្នុងនោះអាចសាកល្បងបរិភោគផ្លែមង្ឃុត ដែលវាក៏អាចបញ្ចុះជាតិខ្លាញ់ក្នុងខ្លួនបានមួយចំនួនផងដែរ។

៤) សម្រួលបញ្ហាសំពាធឈាម
ផ្លែមង្ឃុត ក៏សម្បូរទៅដោយជាតិរ៉ែ និង សារធាតុចាំបាច់ជាច្រើនដែលជួយសម្រួលដល់សំពាធឈាមឲ្យ មានលក្ខណៈប្រសើរឡើងវិញ។ ជាពិសេសនោះប្រឆាំងនឹងបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល និង បញ្ហាបេះដូង។ ដូច្នេះហើយ អ្នកគួរព្យាយាមបរិភោគផ្លែឈើប្រភេទនេះ ដើម្បីជៀសវាងបញ្ហាទាំងអស់នេះ។

…អត្ថប្រយោជន៍៤យ៉ាងនៃការបរិភោគផ្លែម្នាស់ដែលអ្នកគួរស្វែងយល់…

៥) ជួយពង្រឹងការចងចាំ
មានមនុស្សជាច្រើនដែលមានបញ្ហាថមថយការចងចាំ ជាពិសេសនោះគឺ មនុស្សដែលមានវ័យចំណាស់។ ការចុះខ្សោយភាពចងចាំ មិនមែនជារឿងល្អនោះទេ។ ផ្លែមង្ឃុត គឺត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ពិតជាមានប្រយោជន៍ខ្លាំងណាស់ក្នុងការពង្រឹងភាពចងចាំរបស់មនុស្ស ជាពិសេសនោះ គឺអ្នកដែលមានបញ្ហានេះតែម្តង៕
-------------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ឡើងជាតិអាសុីត #អាហារបំប៉នសុខភាព #កប់សសៃ #ចុករោយចង្កេះឈឺដៃជេីង #ចុករោយពេញខ្លួនប្រាណ #ថ្នាំសន្លាក់ #ហង្សនាគ

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ឈឺសន្លាក់

 #ផ្លែល្ហុងគុណប្រយោជន៍សំខាន់៥យ៉ាងដែលលោកអ្នកមិនគួរមើលរំលងផ្លែល្ហុង គឺជាប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមឆ្ងាញ់ងាយស្រួលរកក្នុ...
26/03/2024

#ផ្លែល្ហុង
គុណប្រយោជន៍សំខាន់៥យ៉ាងដែលលោកអ្នកមិនគួរមើលរំលង

ផ្លែល្ហុង គឺជាប្រភេទផ្លែឈើដែលមានរស់ជាតិផ្អែមឆ្ងាញ់ងាយស្រួលរកក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែមានរសជាតិឆ្ងាញ់តែម្យ៉ាងទេ វាក៏មានគុណប្រយោជន៍ច្រើនយ៉ាងដល់សុខភាពរបស់លោកអ្នក ហើយនិយាយពីតម្លៃវិញក៏មិនថ្លៃនោះដែរ។ ដូច្នេះហើយ សូមសាកល្បងបរិភោគផ្លែល្ហុងឲ្យបានជាប្រចាំ ដើម្បីសុខភាពកាន់តែប្រសើរ។

ខាងក្រោមនេះ គឺជាសារៈសំខាន់នៃផ្លែល្ហុងជាច្រើនដែលលោកអ្នកគួរយល់ដឹង៖

១) ពង្រឹងប្រព័ន្ធការពាររាងកាយ

បើតាមការស្រាវជ្រាវបង្ហាញថា ការបរិភោគផ្លែល្ហុងជាប្រចាំអាចជួយឲ្យព័ន្ធការពាររាងកាយរបស់អ្នកកាន់តែរឹងមាំ ដើម្បីមានលទ្ធភាពទប់ទល់ជាមួយនឹងមេរោគផ្សេងៗ ព្រោះផ្លែល្ហុងផ្ទុកនូវវីតាមីន A និង B ដែលសុទ្ធសឹងតែចាំបាច់សម្រាប់ប្រព័ន្ធការពាររាងកាយ។ ដូច្នេះ ការបរិភោគផ្លែឈើប្រភេទនេះ ជាប្រចាំជួយឲ្យអ្នក អាចជៀសផុតពីជម្ងឺមួយចំនួន ដូចជា ក្អក ផ្ដាសាយ គ្រុនក្តៅ និង បញ្ហាមួយចំនួនទៀត។

២) ជួយឲ្យស្នាមរបួសឆាបជាសះស្បើយ

មិនត្រឹមតែមានរសជាតិឆ្ងាយទេ វាក៏មានលទ្ធភាពជួយសម្រួលឲ្យរបួសអ្នកឆាប់ជាសះស្បើយជាពិសេសរបួសដោយសារការរលាកផ្សេងៗ។ ដូច្នេះហើយ ប្រសិនបើ អ្នកមានរបួសដោយសារតែបញ្ហាអ្វីមួយនោះ សូមព្យាយាមបរិភោគផ្លែល្ហុងឲ្យបានច្រើន ដើម្បីឲ្យរបួសឆាប់ធូរស្បើយ។

៣) បញ្ចៀសបញ្ហាសួត

ផ្លែល្ហុងពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង ចំពោះមនុស្សដែលមានបញ្ហាសួត ព្រោះវាផ្ទុកនូវវីតាមីន A ។ ការបរិភោគផ្លែល្ហុងជាប្រចាំ ជួយឲ្យអ្នកជម្ងឺឆាប់ធូរស្រាល ហើយអាចធ្វើឲ្យសុខភាពរបស់អ្នកវិលមករកភាពប្រក្រតីវិញយ៉ាងរហ័ស។ ចំពោះអ្នកដែល មិនមានបញ្ហាសួត ក៏អាចបរិភោគបានដែរ ហើយវាជួយឲ្យជៀសផុតពីបញ្ហានេះនៅពេលខាងមុខ។

៤) ការពារមិនឲ្យចាស់ជាងវ័យ

នាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសម្ផស្ស ហើយពួកគេព្យាយាមធ្វើយ៉ាងណាឲ្យខ្លួនគេអាចរក្សាសម្រស់ឲ្យនៅក្មេងជាងវ័យ។ វិធីដ៏សាមញ្ញបំផុត ដើម្បីឲ្យរក្សាសម្ផស្សឲ្យនៅក្មេងជាងវ័យនោះ គឺ ទម្លាប់បរិភោគផ្លែល្ហុងឲ្យបានច្រើន ព្រោះផ្ទុកនូវសារធាតុសរសៃហ្វៃប៊ឺដែលជួយរំលាយអាហារបានល្អ និង ជួយឲ្យមុខងារក្នុងរាងកាយដើរតួនាទីយ៉ាងមានប្រសិទ្ធភាពខ្ពស់។

៥) ការពារជម្ងឺដាច់សរសៃឈាម និង ជម្ងឺបេះដូង

ដូចដែលបានដឹងហើយថា ផ្លែល្ហុងផ្ទុកនូវកាកសរសៃហ្វៃប៊ឺច្រើន ដែលវាជួយកាត់បន្ថយជាតិខ្លាញ់ក្នុងខ្លួន ជាពិសេសក្នុងសរសៃឈាម។ នៅពេលដែលសរសៃឈាមរបស់អ្នក មិនសូវមានជាតិខ្លាញ់នោះ មានន័យថា វាជួយបង្ការជម្ងឺដ៏គ្រោះថ្នាក់មួយចំនួន ជាពិសេសជម្ងឺដាច់សរសៃឈាម ក្នុងខួរក្បាល និង ជម្ងឺបេះដូង៕
-------------------------
#សុខភាពសាធារណៈ #អាហារសុខភាព #អាហារល្អសំរាប់សុខភាព
#ផ្លែឈើស្រស់ #អាហារបំប៉នសុខភាព

#លោកឪសួង #ព្រះអង្គវនវាសី #ព្រះអង្គវនវាសីចន្ទមុនី #ចន្ទមុនី

#បិតាសន្តិភាព #សន្តិភាព #ស្រីអូនសម្រស់ធម្មជាតិ #ម៉ែរួយ
#ហ៊ុនម៉ាណែត #យាយរួយ
#កម្ពុជាមាតុភូមិខ្ញុំ

Address

Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 09:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+85570789191

Website

Alerts

Be the first to know and let us send you an email when សុខភាពសាធារណៈ Public Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to សុខភាពសាធារណៈ Public Health:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram