សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia

សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia Working for Humanity & Medical Relief VISION

By 2007-2015, will be recognized as the leading local provider of medical relief and humanitarian aid service.

MISSION

IMAC is non-profit medical relief organization dedicated to providing services all Cambodian communities irrespective of race, religions, culture and boundary, with the highest level of compassion, professional care.

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសកុមារកំព្រាអោយស្នាក់នៅមជ្ឈមណ្ឌល់ផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រាសម្រាប់ឆ្នាំសិក្សា ២០២៥-២០...
26/09/2025

សេចក្ដីជូនដំណឹង ស្ដីពីការជ្រើសរើសកុមារកំព្រាអោយស្នាក់នៅមជ្ឈមណ្ឌល់ផ្ទះអេមីរ៉ាតសំរាប់ក្មេងកំព្រាសម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។

ឯកឧត្តម ជាថ្នាក់ដឹកនាំសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្...
22/09/2025

ឯកឧត្តម ជាថ្នាក់ដឹកនាំសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ចុះជួបសំណេះសំណាល និងអប់រំសុខភាពសហគមន៍ និងផ្តល់សេវាអនាម័យកុមារា(ខតាន់)ចំនួន២០០ នាក់ដេាយឥតគិតថ្លៃ និងបានផ្តល់ប្រាក់ឧបត្ថម្ភប្រជាពលរដ្ឋក្រីក្រចាស់ជរា ស្រ្តីម៉េម៉ាយ ក្មេងកំព្រាចំនួន៣០នាក់ ដោយក្នុង១នាក់ទទួលបាន៤មុឺនរៀល ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ និងគីឡូម៉ែត្រលេខ៩ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេព។ ពិធីនេះមានការចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ អាណាព្យាបាល ប្រជាពលរដ្ឋមូលដ្ឋានជាច្រើនរូបផងដែរ។

ឯកឧត្តមវេជ្ជបានមានប្រសាសន៍និងផ្តែផ្តាំកូនក្មួយពុកម៉ែពូមីងបងប្អូនអេាយថែរក្សាសុខភាពអេាយបានល្អដេាយប្រកាន់ភ្ជាប់នូវ ការហូបស្អាតផឹកស្អាតនិងរស់នៅស្អាត ពិសេសការពារជំងឺមិនឆ្លង គឺត្រូវប្រកាន់របបអាហារ អំបិលតិច ស្ករតិច ហាត់ប្រាណឳ្យបានទៀងទាត់ទើបរស់នៅបានយូរ ហើយឯកឧត្តមវេជ្ជបណ្ឌិតបានបន្ថែមទៀតថាចំពោះសុខភាពប្រជាពលរដ្ឋ ដោយដាក់ចេញគោលនយោបាយការគ្របដណ្តប់សុខាភាពជាសាកលដែលមិនទុកចោលប្រជាពលរដ្ឋម្នាក់ឡើយ ករណីពុកម៉ែពូមីងបងប្អូនណាមានអ្នកមានជំងឺ សូមអញ្ជើញទៅទទួលសេវាព្យាបាលអេាយបានទាន់ពេលវេលានៅមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកដែលនៅជិតលំនៅដ្ឋាន ហើយដើម្បីជៀសវាងការចំណាយលុយពីហោប៉ៅច្រើន ប្រជាពលរដ្ឋត្រូវប្រើប្រាស់ប័ណ្ណសមធម៌ ឬ ប.ស.ស ។

កម្មវិធីនេះគឺមានការសហការ​ជួយ​ឧបត្ថម្ភ​ដោយក្រុមគ្រូពេទ្យស្ម័គ​ចិត្ត​ និង​ សប្បុរសជនសិង្ហបុរី ផងដែ។

ពិធីនេះប្រព្រឹត្តធ្វើថ្ងៃទី២០-២១ខែកញ្ញាឆ្នាំ២០២៥ ។

សល់ ១ទៀត កម្មវិធីទី១ នៅខេត្តត្បូងឃ្មុំ នឹងមកដល់។ សូមជូនជ្រាប និងមកទទួលសេវានេះ ដោយឥតគិតថ្លៃ។
19/09/2025

សល់ ១ទៀត កម្មវិធីទី១ នៅខេត្តត្បូងឃ្មុំ នឹងមកដល់។

សូមជូនជ្រាប និងមកទទួលសេវានេះ ដោយឥតគិតថ្លៃ។

ញ្ញត្តិគាំទ្ររបស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា
18/09/2025

ញ្ញត្តិគាំទ្ររបស់សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា

សេចក្ដីជូនដំណឹង ស្ដីពីការចុះផ្តល់សេវាខតាន់កុមារា ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។សមគមគ្រូពេទ្យអុីស្លាមក...
08/09/2025

សេចក្ដីជូនដំណឹង ស្ដីពីការចុះផ្តល់សេវាខតាន់កុមារា ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។

សមគមគ្រូពេទ្យអុីស្លាមកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី នឹងចុះផ្តល់សេវាខតាន់ (អនាម័យ) ដល់កុមារា និងការអប់រំអំពីសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០-២១ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។

អាស្រ័យជូនបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងមកទទួលសេវា កុំបីខាងឡើយ។

សន្និបាតវិទ្យាសាស្ត្រ FIMA និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធសមាគមគ្រូពេទ្យអ៊ីស្លាម (FIMA) លើកទី៤២ នៅទីក្រុង Aceh ច...
05/09/2025

សន្និបាតវិទ្យាសាស្ត្រ FIMA និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធសមាគមគ្រូពេទ្យអ៊ីស្លាម (FIMA) លើកទី៤២ នៅទីក្រុង Aceh ចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៥

ឥណ្ឌូនេស៊ី៖ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យអុីស្លាមកម្ពិជា ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន ប្រធានសមាគម និងឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុប្រធានសមាគម អញ្ជើញចូលរួមសន្និបាតវិទ្យាសាស្ត្រ FIMA និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធសមាគមគ្រូពេទ្យអ៊ីស្លាម (FIMA) លើកទី៤២ នៅទីក្រុង Aceh ដែលសហការរៀបចំដោយសហព័ន្ធសមាគមគ្រូពេទ្យអ៊ីស្លាម (FIMA) ជាមួយមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Syiah Kuala និងសមាគមគ្រូពេទ្យអ៊ីស្លាមឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤-៧ ខែកញ្ញា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះក៏ភ្ជាប់ជាមួយកម្មវិធីអម ដូចជា សន្និសីទអន្តរជាតិ Syiah Kuala ស្ដីពីវេជ្ជសាស្ត្រ និងវិទ្យាសាស្រ្តសុខាភិបាល ក្រោមប្រធានបទ«ការផ្ដល់សិទ្ធិអំណាចដល់អ្នកជំនាន់ក្រោយ៖ ការធ្វើបរិវត្តកម្មថែទាំសុខភាពតាមរយៈនវានុវត្តន៍» សិក្ខាសាលាស្ដីពីសម្ព័ន្ធមន្ទីរពេទ្យអ៊ីស្លាម(FIMA IHC) និងសិក្ខាសាលាស្ដីពីសម្ព័ន្ធនៃមហាវិទ្យាល័យវេជ្ជសាស្ត្រអ៊ីស្លាម(FIMA CIMCO)។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងសមាគមគ្រូពេទ្យអ៊ីស្លាម ( IMA) តាមបណ្ដាប្រទេសជាសមាជិករបស់ FIMA និងតំណាងអ្នកសង្កេតការណ៍ជាច្រើនរូប ព្រមទាំងមានបទអន្តរាគមន៍ពីវាគ្មិនសំខាន់ៗផងដែរ ដើម្បីចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ ឧត្តមានុវត្តន៍ ជាឱកាសដ៏មានតម្លៃដែលអាចរំពឹងថានឹងក្លាយជាបទពិសោធន៍វិជ្ជមាន និងការអប់រំថ្មីៗ និងបញ្ហាប្រឈមនានាលើការអនុវត្ត និងការចូលរួមចំណែកក្នុងការផ្ដល់សេវាសុខាភិបាលនៅតាមសហគមន៍បណ្ដាប្រទេសនានា។

សូមបញ្ជាក់ថា សហព័ន្ធសមាគមគ្រូពេទ្យអ៊ីស្លាម (FIMA) គឺជាស្ថាប័នសុខាភិបាលមួយ ដែលបានបង្កើតឡើងនៅឆ្នាំ១៩៨១ មានទីស្នាក់ការកណ្ដាលនៅសហរដ្ឋអាមេរិក ដោយបានចុះបញ្ជីនៃសមាគមគ្រូពេទ្យអ៊ីស្លាម(IMAs) ចំនួន ២៩ប្រទេស ដៃគូសហការ ចំនួន ១៧ប្រទេស និងសមាជិកសង្កេតការណ៍ ចំនួន ០៦ប្រទេស ជុំវិញសកលលោក ក្នុងនោះ សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជាក៏បានក្លាយជាសមាជិកផងដែរ។ បេសកកម្មរបស់ FIMA គឺដើម្បីផ្តល់នូវវេទិកាមួយសម្រាប់គ្រូពេទ្យអ៊ីស្លាមនៅទូទាំងពិភពលោកក្នុងផ្នែកនៃការអប់រំផ្នែកវេជ្ជសាស្រ្ត និងក្រមសីលធម៌ ជំរំនិស្សិត និងការសង្គ្រោះផ្នែកមនុស្សធម៌ និងផ្នែកវេជ្ជសាស្ត្រ។

កិច្ចប្រជុំប្ដេជ្ញាខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក និងដៃគូសហការឱ្យកាន់តែទូលំទូលាយលើវិស័យសុខាភិបាល និងមនុស្សធម៌ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

សម្រាប់កម្ពុជា FIMA តែងធ្វើកិច្ចសហប្រតិបត្តិការជាមួយសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា តាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចសិក្សារវាងថ្នាក់ដឹកនាំ និងនិស្សិតសិក្សាផ្នែកសុខាភិបាល ដូចជា កម្មវិធីបោះជំរំអន្តរជាតិ សន្និសីទ សិក្ខាសាលា និងកៀរគរដៃគូ ព្រមទាំងសប្បុរសជននានា សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាងពីរទសវត្សរ៍កន្លងមកនេះ។

ឯកឧត្តមវេជ្ជ.សុះ មុះសិន អនុញ្ញាតឱ្យប្រធានគម្រោងហ្សាកាត់ នៃអង្គការ ហាសាណះ អន្តរជាតិ ជួបពិភាក្សាការងារ---ឯកឧត្តមវេជ្ជ.សុះ ...
01/09/2025

ឯកឧត្តមវេជ្ជ.សុះ មុះសិន អនុញ្ញាតឱ្យប្រធានគម្រោងហ្សាកាត់ នៃអង្គការ ហាសាណះ អន្តរជាតិ ជួបពិភាក្សាការងារ
---
ឯកឧត្តមវេជ្ជ.សុះ មុះសិន ប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអនុញ្ញាតឱ្យលោក Murat Sağdıç ប្រធានគម្រេាងហ្សាកាត់នៃអង្គការហាសាណះ អន្តរជាតិ និងប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមវេជ្ជ.សុះ មុះសិន បានលើកឡើងពីសារបាននៃកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធរវាងសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា និងអង្គការហាសាណះ ដែលបានក្លាយជាដៃគូសហប្រតិបត្តិការ កាលពីឆ្នាំ២០០៩ ហើយបានចាប់ផ្តើមអនុវត្តគម្រោងជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន លើគម្រោងសំខាន់ៗមួយចំនួន រួមមាន គម្រោងអប់រំ សុខាភិបាល ចិញ្ចឹមកុមារកំព្រា អាហារកញ្ចប់ គោគួរបាន បង្កើនមុខរបរ និងមនុស្សធម៌ជាដើម។ ឯកឧត្តមក៏បានស្នើដល់អង្គការហាសាណះអន្តរជាតិ បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផែនការពង្រីកគម្រោងអាទិភាពបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសលើកកម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តម ក៏បានយកឱកាសនេះ សម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការហាសាណះអន្តរជាតិ ពិសេស លោក Murat Sağdıç និងសហការី ដែលតែងគិតគូរ ហើយបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមកម្ពុជានាពេលកន្លងមក និងបន្តទៅអនាគត។

លោក Murat Sağdıç ក្នុងនាមជាប្រធានគម្រោងហ្សាកាត់ក៏បានសម្ដែងនូវការថ្លែងអំណរគុណជូនឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន និងសហការីទាំងអស់ នៃសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងភាតរភាពដល់ប្រតិភូរបស់លោកកំឡុងពេលមកបំពេញបេសកកម្មនៅកម្ពុជា ហើយផ្តល់ឱកាសភាពជាដៃគូឱ្យអង្គការហាសាណះអន្តរជាតិបានអនុវត្តសកម្មភាពមនុស្សធម៌នានានៅកម្ពុជារយៈពេលជាង១៥ឆ្នាំកន្លងមកនេះ ដែលបានផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ និងប្រយោលជូនប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ។ លោកក៏បានសង្កត់ធ្ងន់ថា អង្គការហាសាណះអន្តរជាតិនឹងខិតខំបន្តរក្សាកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ហើយអង្គការនឹងពិចារណាពិនិត្យលើគម្រោងអភិវឌ្ឍផ្សេងទៀត ដែលប្រជាពលរដ្ឋខ្វះខាត និងគ្រួសារងាយរងគ្រោះកំពុងត្រូវការជាចាំបាច់ នាពេលខាងមុខ។

ឯកឧត្តមវេជ្ជបណ្ឋិត សុះ មុះសិន ៖ ប្រទេសជាតិអាចរឹងមាំលុះត្រាសម្បូរធនធានមនុស្សប្រកបដោយចំណេះ និងជំនាញ----នាព្រឹកថ្ងៃទី២៦ ខែស...
28/08/2025

ឯកឧត្តមវេជ្ជបណ្ឋិត សុះ មុះសិន ៖ ប្រទេសជាតិអាចរឹងមាំលុះត្រាសម្បូរធនធានមនុស្សប្រកបដោយចំណេះ និងជំនាញ
----
នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់ប្រាក់អាហារូបករណ៍ដល់និស្សិតមុស្លិមកម្ពុជា ថ្នាក់បរិញ្ញាបត្រ ចំនួន ២៣រូប សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានសមាគម ប្រតិភូតំណាងអង្គការហាសាណះអន្តរជាតិ ដឹកនាំដោយលោក Murat Sağdıç ប្រធានគម្រេាង ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំសមាគម និងសហការីសមាគមគ្រូពេទ្យអ៉ីស្លាមកម្ពុជាជាច្រើនរូប នៅទីស្នាក់ការសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានលើកឡើងថា គម្រោងហ្សាកាត់នេះ បែងចែកជាពីរ គឺទី១ គម្រោងអាហារូបករណ៍ និងទី២ គម្រោងបង្កើនជីវភាព ដែលសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា សហការជាមួយអង្គការហាសាណះអន្តរជាតិ បានចាប់ផ្ដើមអនុវត្តចាប់ពី ឆ្នាំ២០២៤ ហើយឆ្នាំ២០២៦នេះជាឆ្នាំទី២ នៃអនុវត្តគម្រោង។ គម្រោងអាហារូបករណ៍នេះ គឺផ្ដល់ជូនដល់និស្សិត ចំនួន ២៣រូប មកពី១២ រាជធានី ខេត្ត សិក្សាផ្នែកវិទ្យាសាស្រ្តសុខាភិបាល និងនីតិសាស្រ្ត ចំនួន ៦ជំនាញ លើ ៧សាកលវិទ្យាល័យ ដូចជា វេជ្ជបណ្ឌិតទូទៅ ឱសថសាស្ត្រ គិលានុបដ្ឋាក មន្ទីរពិសោធន៍ ឆ្មប និងនីតិសាធារណៈ សរុបថវិកាអាហាររូបករណ៍ ៤០ ៦៨៣ដុល្លាអាមេរិក។ ដោយឡែក គម្រោងបង្កើនជីវភាព ដល់គ្រួសារខ្វះខាត ចំនួន ១០គ្រួសារ សរុបថវិកា ៣៥ ១២៣ដុល្លាអាមេរិក ក្នុងនោះគម្រោងសាងសង់ផ្ទះ ចំនួន ០៦គ្រួសារ/ខ្នង ក្នុងខេត្តកំពង់ធំ កំពង់ឆ្នាំង និងខេត្តត្បូងឃ្មុំ និងគម្រោងផ្តល់ទូកនេសាទភ្ជាប់ម៉ាសុីន ចំនួន ០៤ គ្រួសារ នៅស្រុកកោះធំ ខេត្តកណ្ដាល។ សរុបថវិកាទាំងអាហាររូបការណ៍ និងគម្រោងបង្កើនជីវភាព ចំនួន ៧៥ ៨០៦ដុល្លាអាមេរិក។

ឯកឧត្តមវេជ្ជបណ្ឌិត សុះ មុះសិន បានគូសបញ្ជាក់ និងជម្រាបជូនដល់ក្មួយៗជានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ថា ក្រោមម្លប់សន្តិភាព ពលរដ្ឋខ្មែរគ្រប់រូបមានឱកាសសិក្សាពេញមួយជីវិតប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងអាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះ រាជរដ្ឋាភិបាលយកចិត្តទុកដាក់លើការបណ្តុះបណ្ដាលធនធានមនុស្សផ្នែកវិទ្យាសាស្រ្តសុខាភិបាលឱ្យមានជំនាញច្បាស់លាស់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ប្រកបដោយគុណភាព។

ឯកឧត្តមបានផ្ដាំផ្ញើដល់ក្មួយៗជានិស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ត្រូវខិតខំរៀនសូត្រ ចាប់ជំនាញឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងខឿនសេដ្ឋកិច្ច-សង្គមយើងឱ្យរឹងមាំ និងមានភាពធន់។ ប្រទេសជាតិអាចរឹងមាំលុះត្រាសម្បូរធនធានមនុស្សប្រកបដោយចំណេះ និងជំនាញ។ ក្នុងនាមជាយុវជនកម្ពុជា ចូរប្អូនៗបង្ហាញមនសិការស្នេហាជាតិ តាមរយៈការខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីពង្រឹងប្រជាជាតិយើង។ ប្អូនៗត្រូវគោរពតាមគោលការណ៍អាហារូបករណ៍ឱ្យខ្ជាប់ខ្ជួន ព្រមទាំងចាប់យកឱកាសការងារស្ម័គ្រចិត្តក្នុងកិច្ចការលើកកម្ពស់សុខភាពនៅតាមសហគមន៍ ដើម្បីបង្កើនចំណេះដឹងបន្ថែម ការអនុវត្តនិងបទពិសោធន៍ជាក់ស្ដែង ក្រៅពីការសិក្សាទ្រឹស្ដីនៅក្នុងសាលារៀន។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការជាដៃគូរវាងសមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងអង្គការហាសាណះអន្តរជាតិ នៅប្រទេសអាល្លឺម៉ង់ បានអនុវត្តគម្រោងមួយចំនួន រួមមាន គម្រោងចិញ្ចឹមកុមារកំព្រា អាហារកញ្ចប់ គោគួរបាន សុខាភិបាល បង្កើនមុខរបរ អាហារូបករណ៍ និងមនុស្សធម៌ជាដើម៕

16/08/2025

Address

No.02, St.10m Along Mong Rithy Road, Borey Piphup Thmey La Sen Sok, Khan Sen Sok
Phnom Penh
12000

Alerts

Be the first to know and let us send you an email when សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា - Islamic Medical Association of Cambodia:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

VISION By 2007-2015, will be recognized as the leading local provider of medical relief and humanitarian aid service. MISSION IMAC is non-profit medical relief organization dedicated to providing services all Cambodian communities irrespective of race, religions, culture and boundary, with the highest level of compassion, professional care. Objectives : The objective of IMAC as follows: - To offer medical services for Muslim community in rural area. - To offer specific medical advice to Muslim women. - To make Dawah through medical activities. - To create welfare services and job for potential medial student. - To raise funds for emergency humanitarian aid projects - To activate, supervise and cooperate with various local and international Organizations involved in humanitarian relief activities. - To assist in providing consultation services in humanitarian relief work. - To build the Muslim clinic and hospital in society - To build the orphanage center in various province - To provide the welfare, social service, sanitation and water pumps to rural areas - To build the mosques, musalla and school in rural areas Activities : The activities of IMAC as follows: - General medical consultation and treatment to the Muslim communities. - To humanize assistance to the people in disaster. - To provide mobile clinic to needed communities’ irrespective race, religion. - To promote health condition in Cambodian community. - Health education program for Muslim community. - To build clinic / health center - To cooperate with local and international organization in involved in humanitarian relief. - To have undertaken the circumcision program for the poor people. - To organize of medical or non medical volunteer members for assistance to people affected by neutral disaster. - To build the orphanage center in Phnom Penh