Dr. Virak - វេជ្ជបណ្ឌិតឯកទេស ទីវ វីរៈ

  • Home
  • Cambodia
  • Phnom Penh
  • Dr. Virak - វេជ្ជបណ្ឌិតឯកទេស ទីវ វីរៈ

Dr. Virak - វេជ្ជបណ្ឌិតឯកទេស ទីវ វីរៈ បេសកកម្មរបស់ខ្ញុំគឺធ្វើយ៉ាងណាអោយមនុស្សគ្រប់គ្នារស់នៅដោយគ្មានការឈឺចាប់

(កវីអត់ក្រិត - នាគក្នុងអណ្តូង)

យើងខ្ញុំជឿជាក់ថា លោក លោកស្រីនឹងទទួលបាននូវទំនុកចិត្តខ្ពស់ ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ។

យើងខ្ញុំជឿថាជំងឺប្រភេទនេះបើបណ្តោយទុកអោយយូរ ប្រាកដជាឈឺចាប់រ៉ាំរ៉ៃ ខ្លាំងទៅៗពិបាកព្យាបាល​ ឬអាចឈានដល់ដំណាក់កាលធ្វើការវះកាត់ជាដើម។

10/07/2023

លំហាត់សំរាប់អ្នកឈឺជង្គង់ ពិបាកដើរ ឬ បត់ជង្គង់

អ្នកជំងឺវ័យចំណាស់ដែលឈឺជង្គង់ ដោយការសឹកឬរលាកសន្លាក់ជង្គង៉ ជាទូទៅគឺពួកគាត់ឈឺច្រើនឆ្នាំមកហើយ ដូចនេះសូមលោកអ្នកព្យាយាមនិងសន្សំវាត្រឡប់មកវិញសន្សឹមៗតាមសំរួល និងកុំសូវជឿនៅអ្វីដែលគេនិយាយងាយៗពេក វាមិនដូច្នេះឡើយ

27/06/2023

🤸បើសិនជាលោកអ្នកគ្រាន់តែចង់ដើរអោយបាត់ Stress រក្សាតុល្យាភាព ស្ករនិងខ្លាញ់ អោយឈាមនិងបេះដូងដើរស្រួល ជំនួយបញ្ហាផ្លូវភេទជាដើម សូមលោកអ្នកបន្តរទៀតចុះ វាមិនខុសឡើយ ប៉ុន្តែបើឈឺហើយ ត្រូវហាត់អោយគ្រប់ និង អោយត្រូវកន្លែង 🙂

--------------------------------------------
- លំហាត់ប្រាណសំរាប់មនុស្សចាស់ជរា ឬ កំពុងឈឺខ្លាំង ៖
https://www.facebook.com/le.premier.clinic/videos/296489052750095

- លំហាត់ប្រាណសំរាប់យុវវ័យ ក្មេងៗ ដែលអាចប្រើកំលាំងខ្លាំងបាន ៖
https://www.facebook.com/le.premier.clinic/videos/648731430134064

25/06/2023

ការដែលលោកអ្នកមិនអោយមនុស្សចាស់ធ្វើអ្វីសោះ នៅតែផ្ទះ គាត់នឹងជួបបញ្ហា ស្វិត ទន់ខ្សោយសាច់ដុំ ហើយអាចបង្ករអោយមាន ភាពមិនស្រណុក ​ឬ ឈឺចាប់រ៉ាំរ៉ៃ

ណ្ហើយ វាគង់តែវិវត្តន៍ទៅមុខទេ យើងឃាត់ធម្មជាត់មិនបានឡើយ តែអ្វីដែលជាបញ្ហានោះត្រង់ថា លោកអ្នកបណ្តែតបណ្តោយអោយវិវត្តន៍ក្នុងសភាពជំងឺហើយគិតថាវាជាធម្មជាតិ

និយាយតាមត្រង់ វាគួរតែរស់នៅសមប្រកប សុខស្រួលជាងនេះ!

25/06/2023

ការដែលលោកអ្នក ដើរ រត់ ធាក់កង់ជាប្រចាំ ឬ ធ្វើលំហាត់ប្រាណតិចតួចតាមដែលចិត្តនឹកឃើញ គឺមិនទាន់គ្រប់គ្រាន់ឡើយ។ សូមលោកអ្នកហាត់បន្ថែមនៅក្បាច់ទាំងនេះរួមបញ្ចូលផង ដើម្បីធ្វើអោយលោកអ្នកមានសុខភាពរឹងមាំល្អ

អ្វីដែលសំខាន់ហើយមានបញ្ហាញឹកញាប់គឺត្រឹមប៉ុណ្ណោះឯង ខ្ញុំជឿជាក់ថា បើមិនទាន់គ្រប់ ក៏វានៅសល់តិចតួចមែនទែន សាមញ្ញពេក តិចលោលែងជឿខ្ញុំ :)

14/06/2023

តើលោកអ្នកបានអោយតំលៃសុខភាពរាងកាយ (ឆ្អឹងកង សន្លាក់ឆ្អឹង សសៃពួរ និងសាច់ដុំ) ដល់កំរិតណាដែរ? ហើយបានយល់ពីភាពស្មុគស្មាញរបស់វាដែរឬទេ?

វីដេអូពេញ សូមចុចមើល Link ៖
https://youtu.be/S4xH3lYjhJ4

13/06/2023

តើលោកអ្នកបានអោយតំលៃសុខភាពរាងកាយ (ឆ្អឹងកង សន្លាក់ឆ្អឹង សសៃពួរ និងសាច់ដុំ) ដល់កំរិតណាដែរ? ហើយបានយល់ពីភាពស្មុគស្មាញរបស់វាដែរឬទេ?

 #អការៈឈឺចាប់រ៉ាំរ៉ៃ ប៉ះពាល់ដល់ក្តីសុខក្នុងការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង ៖ ធ្វើអោយលោកអ្នក Stress មួរម៉ៅ ខឹងច្រើន គេងមិនបា...
10/06/2023

#អការៈឈឺចាប់រ៉ាំរ៉ៃ ប៉ះពាល់ដល់ក្តីសុខក្នុងការរស់នៅប្រចាំថ្ងៃយ៉ាងខ្លាំង ៖ ធ្វើអោយលោកអ្នក Stress មួរម៉ៅ ខឹងច្រើន គេងមិនបាន ភ្លេចភ្លាំង... ងាយនឹងទ្រុឌទ្រោមរាងកាយនិងសរីរាង្គដ៏ទៃទៀត... (ចាស់ទ្រោមមុនអាយុ)។

ការព្យាបាលជំងឺនេះមិនងាយស្រួលឡើយព្រោះ ការពិសារថ្នាំ💊ច្រើនក៏មិនបាន សំរាកនៅស្ងៀម🛌ក៏មិនប្រាកដថាធូរស្បើយ សូម្បីតែហ៊ានធ្វើការវះកាត់🪚ក៏មិនប្រាកដថាជាដាច់ រីឯការព្យាបាលនៅក្រៅប្រទេស✈️ក៏មិនសមប្រកបទៀត ព្រោះត្រូវវីវកឡើងចុះរហូតហើយពេលខ្លះអាចចូលដើមក៏មាន។

#យើងខ្ញុំដឹងច្បាស់ថា លោកអ្នកក៏កំពុងស្វែងរកកន្លែងព្យាបាលណាដែលអាចជឿទុកចិត្តបាន ទាំងបច្ចេកទេស គុណភាពសេវាកម្ម សោភណ្ឌភាព និងបដិសណ្ឋារកិច្ចស្តង់ដារកំរិតខ្ពស់។

💔តែបញ្ហានៅត្រង់ថាលោកអ្នកមិនទាន់សូវជឿថាកូនខ្មែរអាចធ្វើបាន ទើបការផ្តល់តំលៃនិងទំនុកចិត្តនៅមានកំរិត ឬក៏លោកអ្នកអាចមិនទាន់អោយតំលៃខ្លាំងទៅលើការព្យាបាលអការៈឈឺចាប់រ៉ាំរ៉ៃ។

តើលទ្ធផលចុងក្រោយនឹងទៅជាបែបណា? ❤️‍🩹"គឺទ្រាំតាមយថាកម្ម" ឬ "អស់ជំនឿចិត្តនឹងស្វែងរកការព្យាបាលបន្តរ" ឬអាចធ្ងន់ធ្ងរទៅៗបន្តិចម្តងៗ។

អត្ថបទរៀបរៀងដោយ
វេជ្ជ. ទីវ វីរៈ - Dr. Virak

"ធម្មជាតិធ្វើអោយមនុស្សជរា កាងារធ្វើអោយទ្រុឌទ្រោមខ្លួនប្រាណ និងបញ្ហាចំបងជាច្រើនទៀតដូចជា ៖ ការកំសាន្តលើទូរស័ព្ទ, ឥរិយាបថមិ...
10/06/2023

"ធម្មជាតិធ្វើអោយមនុស្សជរា កាងារធ្វើអោយទ្រុឌទ្រោមខ្លួនប្រាណ និងបញ្ហាចំបងជាច្រើនទៀតដូចជា ៖ ការកំសាន្តលើទូរស័ព្ទ, ឥរិយាបថមិនទំនង, វិបត្តិផ្លូវចិត្ត, ការជះឥទ្ធិពលមិនល្អពីមជ្ឈដ្ឋានជុំវិញខ្លួន ជាដើម..."

"គេចមិនផុតទេ យើងត្រូវតែឈឺខ្លួនប្រាណនៅថ្ងៃណាមួយ ព្រោះមនុស្សឥឡូវមិនសូវស្វែងយល់ពីចំណេះដឹងផ្នែកសុខភាព មិនសូវចេះថ្នមខ្លួន និងពេលឈឺខ្លួនល្មមៗតែងតែគិតថាមិនអី" ហើយទីបំផុតក៏វិវត្តន៍ទៅជា #ការឈឺចាប់រ៉ាំរ៉ៃ ទាំងវ័យកណ្តាលនិងចាស់ជរា។

- មនុស្សវ័យកណ្តាលអាចឩស្សាហ៍ឈឺក្បាលស្ត្រេសគិតច្រើន ឈឺរោយគល់កស្មានិងបោះដៃផុតដោយសារអោនឈ្ងោក អ្នកខ្លះអាចឩស្សាហ៍ចុករោយចង្កេះដោយសារអង្គុយជាប់រហូត និងមានពេលខ្លះអាចឈឺរោយត្រគាកភ្លៅដោយសារឈរយូរមិនបានសំរាក...។

- មនុស្សចាស់វិវត្តិន៍ទៅតាមវ័យ អាចមានជំងឺ សឹកឬរលាកសន្លាក់ គៀបសសៃ ពុកឬស្រុញឆ្អឹង ហើមរឹងឬស្វិតសាច់ដុំ មកជាមួយ
"យើងប្រឹងរកទើបយើងឈឺ បើយើងឈឺហើយក៏ប្រឹងមិនកើតទៀតដែរ សូមលោកអ្នកថែទាំខ្លួនអោយបានល្អ ហើយត្រូវមានផែនការបំរុងទាំងថវិកានិងពេលវេលាអោយបានគ្រប់គ្រាន់នៅពេលដែលខ្លួនឈឺ។ ការព្យាបាលជំងឺនេះ មិនពិបាកឡើយ តែស្មុគស្មាញ ព្រោះត្រូវការអោយអ្នកជំងឺយល់ច្បាស់និងមានការចូលរួម"

ចង់ដឹងច្បាស់ពីអការៈឈឺចាប់រ៉ាំរ៉ៃ និងចំណាត់ការរបស់យើងខ្ញុំដោយរបៀបណានោះ សូមលោកអ្នកអញ្ជើញមើលខ្លឹមសារសង្ខេបសំខាន់ៗក្នុងរូបភាពខាងក្រោមនេះ

អត្ថបទរៀបរៀងដោយ
វេជ្ជ. ទីវ វីរៈ - Dr. Virak

⚠️សូមលោកលោកស្រីជ្រាបថា ជំហរឬកំណោងឆ្អឹងមិនល្អនៃរាងកាយ ទោះជាមិនទាន់មានការឈឺចាប់ ក៏ចាត់ទុកថាមានបញ្ហាដែរ ព្រោះវាធ្វើអោយសាច់ដ...
10/06/2023

⚠️សូមលោកលោកស្រីជ្រាបថា ជំហរឬកំណោងឆ្អឹងមិនល្អនៃរាងកាយ ទោះជាមិនទាន់មានការឈឺចាប់ ក៏ចាត់ទុកថាមានបញ្ហាដែរ ព្រោះវាធ្វើអោយសាច់ដុំយើងរឹងមិនធន់ហើយឈឺស្រៀវខ្លាំង នៅពេលដែលយើងប៉ះពាល់វាបន្តិចបន្តួច។ "វាជាសញ្ញាដ៏សំខាន់មួយ"

⚠️ក្នុងការរស់នៅប្រចាំថ្ងៃ មនុស្សទូទៅតែងតែមើលរំលងបញ្ហានេះ ហើយគិតថាវាមិនអី ចេះតែរង់ចាំមើលសិន ឬរហូតដល់ឈឺតិចតួចរាប់ឆ្នាំបណ្តាលអោយទៅជាឈឺធ្ងន់ ទើបស្វែងរកសេវាកម្មព្យាបាល។ "វាជាបញ្ហាដ៏សំខាន់មួយដែរ"

⚠️ការឈឺចាប់រ៉ាំរ៉ៃរាប់ខែឆ្នាំដែលមានលាយឡំឬបង្ករឡើងដោយបញ្ហាកំណោងឆ្អឹងឬការសឹករេចរិលនៃសន្លាក់ឆ្អឹង ឆ្អឹងកងមកជាមួយ ពិតជាមិនអាចព្យាបាលអោយជាក្នុង ២-៣ដងបានឡើយ។ "វាជាឧបសគ្គដ៏ចំបងមួយ"

✅ដូចនេះសូមលោកអ្នក ស្វែងរកការធ្វើរោគវិនិច្ឆ័យអោយបានច្បាស់លាស់ ហើយព្យាបាលអោយបាត់ឈឺសិន បន្ទាប់មកត្រូវសំរាកថ្នមខ្លួននិងធ្វើលំហាត់ប្រាណពង្រឹងស្តារមកវិញនូវកំណោងធម្មជាតិក្នុងរយៈពេលមួយសមស្របជាក់លាក់។ "វាជាដំណោះស្រាយដ៏ពិតប្រាកដ"

អត្ថបទរៀបរៀងដោយ
វេជ្ជ. ទីវ វីរៈ - Dr. Virak

Address

#125C St139 Mitttapheap Quatier
Phnom Penh
12252

Opening Hours

Monday 08:00 - 18:30
Tuesday 08:00 - 18:30
Wednesday 08:00 - 18:30
Thursday 08:00 - 18:30
Friday 08:00 - 18:30
Saturday 08:00 - 18:30
Sunday 08:00 - 18:00

Telephone

85578922999

Website

Alerts

Be the first to know and let us send you an email when Dr. Virak - វេជ្ជបណ្ឌិតឯកទេស ទីវ វីរៈ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Virak - វេជ្ជបណ្ឌិតឯកទេស ទីវ វីរៈ:

Share

Category