14/05/2026
ពិធីចែកអំណោយ ជាស្បៀងសង្រ្គោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន ចំនួន៥ភូមិ ដែលគិតជាចំនួនប្រជាពល ៥០០គ្រួសារ ដែលរៀបចំសហការដោយ អង្គការរ៉ុកហ្វានដេសិនខេមបូឌា នៅភូមិធ្លក ឃុំបន្ទាយឆ្មារ
...........................
ស្រុកថ្មពួក ÷ លោក អែម សុខា អភិបាលនៃគណ:អភិបាលស្រុកថ្មពួក បានអញ្ជើញចូលរួម ពិធីចែកអំណោយ ជាស្បៀងសង្រ្គោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋ រស់នៅតាមបន្ទាត់ព្រំដែន ចំនួន៥ភូមិ ដែលគិតជាចំនួនប្រជាពល ៥០០គ្រួសារ ដែលរៀបចំសហការដោយ អង្គការរ៉ុកហ្វានដេសិនខេមបូឌា នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។ មានការអញ្ជើញចូលរួមពី រដ្ឋបាលឃុំបន្ទាយឆ្មារ តំណាងអង្គការរ៉ុកហ្វានដេសិនខេមបូឌា កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ។ ក្នុងឱកាសនេះដែរ អំណោយ ក្នុងមួយគ្រួសារ ទទួលបាន អង្ករ ចំនួន ២៥ គីឡូក្រាម ។
ព្រឹក,ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦