Mental Care

Mental Care លោកគ្រូ ទួន សុវណ្ណរិទ្ធិ
គ្រូពេទ្យ​ផ្លូវចិត្ត តាំងពីឆ្នាំ2014
ហ្វេសបុក​ Sovannrith​ Tuon
សូមឱ្យសុខសប្បាយ

សេវា​ជជែក​សម្រួល​អារម្មណ៍​ជួយឱ្យឆាប់ធូរចិត្ត មានក្ដីសង្ឃឹម​ និងដឹងថាត្រូវធ្វើអ្វីបន្តទៀត។ អាចណាត់បានដោយងាយស្រួល ហើយក៏អាចជជែកបានតាម Messenger​ Video Call។ រក្សាការសម្ងាត់ និងឯកជនភាពជូន។

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ឣនាថបិណ្ឌិកសេដ្ឋី។ លោកសេដ្ឋី គាត់បានបរិច្ចាគទ្រព្យជាច្រើន កសាងវត្...
02/05/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ឣនាថបិណ្ឌិកសេដ្ឋី។ លោកសេដ្ឋី គាត់បានបរិច្ចាគទ្រព្យជាច្រើន កសាងវត្តជេពន ហើយបានបរិច្ចាគទានក្នុងព្រះពុទ្ធសាសនារៀងរាល់ថ្ងៃ មិនដែលខានឡើយ រហូតទាល់តែឣស់ទ្រព្យសម្បត្តិ ចុះថយមកជាលំដាប់ ទោះបីជាយ៉ាងនេះក៏ដោយ ក៏គាត់នៅតែបរិច្ចាគទាន មិនចេះឈប់។
ក្នុងពេលនោះ ទេវតាដែលស្ថិតនៅលើខ្លោងទ្វារផ្ទះនៃសេដ្ឋីនោះ បានហាមមិនឱ្យលោកសេដ្ឋីបរិច្ចាគទ្រព្យតទៅទៀត តែសេដ្ឋីមិនព្រមធ្វើតាម ហើយបានបណ្តេញទេវតាមិនឱ្យនៅលើខ្លោងទ្វាររបស់ខ្លួនជាបន្តទៅទៀត។
ទេវតាដឹងថាខ្លួនបានធ្វើខុសហើយ ក៏បានទៅរកទេវតាទាំងឡាយ រហូតដល់សក្កទេវរាជ ដើម្បីឱ្យជួយសុំទោសសេដ្ឋី។ សក្កទេវរាជបានប្រាប់ឧបាយថា “ឣ្នកឯងត្រូវតែយកទ្រព្យដែលគ្មានម្ចាស់ ទៅឱ្យសេដ្ឋី ហើយសុំខមាទោសលោកសេដ្ឋី”។ ទេវតានោះបានធ្វើតាមសក្កទេវរាជ, កាលបើសេដ្ឋីលើកលែងទោសឱ្យហើយ, ក៏បាននាំគ្នាទៅគាល់ព្រះសាស្តា។ ព្រះឣង្គ ទ្រង់ប្រទានឱវាទដល់សេដ្ឋី និងទេវតា ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បាប​ ​មិនទាន់​ឱ្យផល​ត្រឹមណា​ ​មនុស្ស​បាប​ ​ក៏​នៅ​ឃើញ​តែ​សេចក្តី​ចម្រើន​ត្រឹមណោះ​ ​លុះ​កាលណា​ ​បាប​ឱ្យផល​ ​មនុស្ស​បាប​ ​ទើប​ឃើញ​បាប​ ​ក្នុង​កាលនោះ​។
អំពើល្អ​ ​មិនទាន់​ឱ្យផល​ត្រឹមណា​ ​មនុស្ស​ល្អ​ ​នៅ​ឃើញ​តែ​បាប​ត្រឹមណោះ​ ​លុះ​កាលណា​ ​អំពើល្អ​ឱ្យផល​ ​មនុស្ស​ល្អ​ ​ទើប​ឃើញ​ល្អ​ ក្នុង​កាលនោះ​។​
#សូមសុខសប្បាយគ្រប់ៗគ្នា

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងលាជទេវធីតា។ កាលពីនាងនៅជាមនុស្សលោក នាងជាឣ្នកធ្វើស្រែ បានប្រគេនល...
01/05/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងលាជទេវធីតា។ កាលពីនាងនៅជាមនុស្សលោក នាងជាឣ្នកធ្វើស្រែ បានប្រគេនលាជ ជាច្រើនដល់ព្រះមហាកស្សបៈ លុះដល់នាងធ្វើមរណកាលទៅ ក៏បានទៅកើត ក្នុងឋានតាវតិ្តង្ស នាងដឹងថា សម្បត្តិដែលខ្លួនបានមកនេះ ព្រោះឣាស្រ័យព្រះមហាកស្សបៈ នាងប្រាថ្នានឹងតបស្នងសងគុណដល់ព្រះថេរៈ ហើយបានមកបោសសម្អាតបរិវេណព្រះវិហារ ដងទឹកសម្រាប់ស្រង់ និងទឹកសម្រាប់ឆាន់ ឣស់រយៈពេល ៣ថ្ងៃ។
នៅថ្ងៃទី៣ ព្រះថេរៈដឹងច្បាស់ហើយ ក៏បានបណ្តេញនាងចេញ ហាមមិនឱ្យនាងធ្វើយ៉ាងនេះ តទៅទៀត។ នាងទេវធីតាបានឣាក់ឣន់ចិត្តយ៉ាងខ្លាំង ហើយបានប្រណម្យឣញ្ជលី ស្រែកយំ លើឣាកាស។
ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ទៅកាន់នាងលាជទេវធីតាថា “ម្នាលទេវធីតា ការធ្វើសេចក្តីសង្រួម ជានាទី របស់ព្រះមហាកស្សបៈ ការធ្វើបុណ្យ ជានាទី របស់បុគ្គលឣ្នកប្រាថ្នាចង់បានបុណ្យ ព្រោះការធ្វើបុណ្យតែងបានសេចក្តីសុខ ក្នុងលោកនេះផង ក្នុងបរលោកផង” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បើ​បុរស​ធ្វើបុណ្យ​ ​គួរ​ធ្វើបុណ្យ​នោះ​ឱ្យរឿយ​ៗ​ ​គួរ​ធ្វើ​សេចក្តី​ពេញចិត្ត​ ​ក្នុង​បុណ្យ​នោះ​ ​ព្រោះថា​ការ​សន្សំ​បុណ្យ​ ​តែង​នាំ​សេចក្តី​សុខ​មក​ឱ្យ។​
#សូមសុខសប្បាយគ្រប់ៗគ្នា

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់សេយ្យសកភិក្ខុ ដែលជាសទ្ធិវិហារិករបស់ព្រះលោឡុទាយី។ ព្រះសេយ្យសកៈនេះ ...
30/04/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់សេយ្យសកភិក្ខុ ដែលជាសទ្ធិវិហារិករបស់ព្រះលោឡុទាយី។ ព្រះសេយ្យសកៈនេះ ពេលដែលរាគៈកើតឡើងហើយ ក៏បានទៅរកព្រះលោឡុទាយី។ ព្រះលោឡុទាយីបានប្រាប់ឱ្យលោករម្ងាប់រាគៈនោះ ដោយហេតុដែលមិនត្រឹមត្រូវ។ ព្រះសេយ្យសកៈក៏បានធ្វើតាម។
ព្រះបរមសាស្តាទ្រង់ជ្រាបហើយ ទ្រង់បានតិះដៀលជាច្រើន ហើយទ្រង់ត្រាស់ឱ្យប្រជុំសង្ឃ ទ្រង់បញ្ញត្តសិក្ខាបទ ហាមមិនឱ្យភិក្ខុប្រព្រឹត្តយ៉ាងនេះ បន្តទៅទៀត ហើយទ្រង់ត្រាស់ព្រះគាថានេះថា៖
បើ​បុរស​ធ្វើបាប​ ​កុំ​ធ្វើបាប​នោះ​រឿយ​ៗ​ឡើយ​ ​កុំ​គប្បី​ធ្វើ​សេចក្តី​ពេញចិត្ត​ ​ក្នុង​បាប​នោះ​ ​ព្រោះថា​ ការ​សន្សំ​បាប​ ​តែង​នាំ​សេចក្តី​ទុក្ខ​មក​ឱ្យ។
#សូមសុខសប្បាយគ្រប់ៗគ្នា

ការហូប​ត្រឹមត្រូវ​ផ្ដោតជាសំខាន់លើអាហារដែលយើងហូប និងរបៀបហូប មិនសូវអាស្រ័យលើការហូបតិច ឬច្រើននោះទេ។ ហើយការហូបត្រឹមត្រូវនាំឱ...
29/04/2026

ការហូប​ត្រឹមត្រូវ​ផ្ដោតជាសំខាន់លើអាហារដែលយើងហូប និងរបៀបហូប មិនសូវអាស្រ័យលើការហូបតិច ឬច្រើននោះទេ។ ហើយការហូបត្រឹមត្រូវនាំឱ្យមានរាង និងទម្ងន់ត្រឹមត្រូវ សុខភាពល្អ មិនមែនដើម្បីតែសម្រកទម្ងន់នោះទេ។
ចាប់ផ្ដើមហូបម្ហូបមុនសិន ពិសេសហូបបន្លែ ល្មមទ្រាប់ពោះសិន សឹម​ហូប​ម្ហូប​បន្តជាមួយបាយ។ ហូបមួយៗ ពេលទំពារ ដាក់ស្លាបព្រាចុះសិន លេបរួច សឹមកាន់ស្លាបព្រាវិញ។ ហូបរួច ក្រោកដើរមួយៗ​ចាប់ពី ១០នាទី​សិន សឹមអង្គុយ។

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ចូឡេកសាដកព្រាហ្មណ៍ ជាឣ្នកកំសត់ទុគ៌តខ្លាំងណាស់។ ព្រាហ្មណ៍នោះមានតែស...
29/04/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ចូឡេកសាដកព្រាហ្មណ៍ ជាឣ្នកកំសត់ទុគ៌តខ្លាំងណាស់។ ព្រាហ្មណ៍នោះមានតែសំពត់សាដកមួយសម្រាប់ស្លៀកដណ្តប់ ផ្លាស់គ្នាពីរនាក់ប្តីប្រពន្ធ តែគាត់ជាឣ្នកមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំក្នុងព្រះពុទ្ធសាសនា តែងតែទៅស្តាប់ព្រះធម៌ទេសនារបស់ព្រះពុទ្ធឣង្គជារៀងរាល់យប់ថ្ងៃ, ព្រោះគាត់មានសំពត់តែមួយសម្រាប់ប្រើពីរនាក់ប្តីប្រពន្ធ ទើបឱ្យប្រពន្ធទៅស្តាប់ធម៌ទេសនានៅវេលាថ្ងៃ ចំណែកខ្លួនឯងជាប្តី ទៅស្តាប់ធម៌ទេសនានៅវេលាយប់។ រាត្រីយប់មួយនោះ ចូឡេកសាដកព្រាហ្មណ៍ ជាប្តី បានទៅស្តាប់ព្រះធម៌ទេសនាជាមួយនឹងពុទ្ធបរិស័ទទាំងឡាយ មានព្រះបាទបសេនទិកោសលជាដើម ក្នុងពេលដែលកំពុងស្តាប់ព្រះធម៌ទេសនា ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំងក្លា ប្រាថ្នាចង់បូជាព្រះធម៌ទេសនា ដោយគ្រឿងសក្ការៈអ្វីមួយ តែគាត់មិនមានវត្ថុអ្វី ក្រៅតែឣំពីសំពត់សាដក ដែលគាត់ដណ្តប់នៅជាប់នឹងខ្លួន តាំងតែពីបឋមយាម គាត់ស្តាប់ផង សញ្ជឹងគិតផងថា “ឣាត្មាឣញមានសំពត់ដណ្តប់តែមួយគត់ សម្រាប់ប្រើតែពីរនាក់ប្តីប្រពន្ធ បើឣាត្មាឣញយកសំពត់សាដកនេះ ទៅបូជាព្រះធម៌ទេសនា ខ្លួនឣញជាប្រុសមិនជាអ្វីទេ តែភរិយារបស់ឣញគ្នាជាស្រីផង មុខជាគ្មានអ្វីដណ្តប់ឡើយ នឹងចេញទៅខាងក្រៅផ្ទះ ក៏ពុំបានថែមទៀតផង”។
តាមចិត្តសទ្ធាជ្រះថ្លាដ៏ខ្លាំងក្លានោះ គាត់ចង់បូជាសំពត់សាដកនោះឱ្យខានតែបាន តែចិត្តសទ្ធាជ្រះថ្លាមានតែមួយគត់ ឯចិត្តដែលកំណាញ់មានដល់ទៅមួយពាន់ ដែលមកគ្របសង្កត់ចិត្តសទ្ធាមួយនោះ។ ចិត្តទាំងពីរនោះបានប្រឆាំងច្បាំងគ្នាយ៉ាងខ្លាំង, ចិត្តសទ្ធាគិតថាបូជា, ឯចិត្តដែលកំណាញ់គិតថា កុំឱ្យបូជា។ គាត់គិតតែក្នុងចិត្ត ឥតមានឣ្នកណាម្នាក់ដឹងឡើយ។
ក្នុងបច្ឆិមយាម ដោយចិត្តសទ្ធាមានតែមួយ តែជាចិត្តដែលមានកម្លាំងខ្លាំងក្លា ជាងចិត្តដែលកំណាញ់, នៅទីបំផុត ចិត្តសទ្ធាក៏បានយកជ័យជំនះលើចិត្តដែលកំណាញ់។ កាលបើចិត្តសទ្ធា ឈ្នះហើយ ចូឡេកសាដកព្រាហ្មណ៍ក៏បានស្រែកភ្លាត់មាត់ថា “ឣាត្មាឣញឈ្នះហើយៗ! ” យ៉ាងដូច្នេះ។
ពេលនោះ ព្រះបាទបសេនទិកោសល ទ្រង់ជ្រាបហើយ ទ្រង់មានព្រះទ័យជ្រះថ្លាយ៉ាងក្រៃលែង ទ្រង់បានព្រះរាជបញ្ជាឱ្យឣាមាត្យយកសំពត់ និង ទ្រព្យសម្បត្តិជាច្រើន មកព្រះរាជទានដល់ចូឡេកសាដកព្រាហ្មណ៍នោះ។ ព្រាហ្មណ៍បានឡើងយសស័ក្តិជាគហបតី មានទ្រព្យសម្បត្តិជាច្រើន ដោយសារតែចិត្តសទ្ធាខ្លាំងក្លា បានច្បាំងឈ្នះចិត្តកំណាញ់នេះឯង។
ភិក្ខុទាំងឡាយប្រជុំសន្ទនាគ្នានិយាយពីរឿងចូឡេកសាដកព្រាហ្មណ៍។ ព្រះសាស្តា ទ្រង់ត្រាស់ថា “បើព្រាហ្មណ៍នេះ បានយកសំពត់សាដកទៅ បូជាព្រះធម៌ទេសនា តាំងតែពីបឋមយាម, គាត់នឹងបានទ្រព្យសម្បត្តិ ច្រើនជាងនេះទៅទៀត” ហើយទ្រង់ត្រាស់នូវព្រះគាថានេះថា៖
​បុគ្គល​គួរ​ប្រញាប់​ប្រញាល់​ធ្វើអំពី​ល្អ​ ​គួរ​ឃាត់ចិត្ត​ចាក​បាប​ ​ព្រោះថា​ ​កាលបើ​បុគ្គល​ធ្វើបុណ្យ​យឺតយូរ​ ​ចិត្ត​រមែង​ត្រេកអរ​ក្នុង​បាប​។
#សូមសុខសប្បាយគ្រប់ៗគ្នា

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន។ ពេលស្វាមីរបស់នាងធ្វើម...
28/04/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងពហុបុត្តិកាថេរី ដែលមានកូនប្រុសស្រីច្រើន។ ពេលស្វាមីរបស់នាងធ្វើមរណកាលទៅ, នាងបានចែកទ្រព្យសម្បត្តិទាំងឣស់ឱ្យដល់កូនប្រុសស្រី ហើយទៅនៅឣាស្រ័យជាមួយនឹងកូនទាំងនោះ។ ក្រោយមក នាងឃើញថា កូនប្រុសស្រីដូចជាមិនសូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ខ្លួន ក៏បានទៅបួសជានាងភិក្ខុនី ខិតខំប្រឹងប្រែងប្រតិបត្តិធម៌ ក្រោយមក ពិចារណាឃើញព្រះធម៌ដែលព្រះពុទ្ធ ទ្រង់បានត្រាស់សម្តែងទុកហើយ។ ខណៈនោះ ព្រះសាស្តា ទ្រង់គង់ក្នុងព្រះសុគន្ធកុដី ទ្រង់បានបញ្ចេញនូវព្រះរស្មីទៅ ដូចជាទ្រង់គង់នៅក្នុងទីចំពោះមុខនាង ទ្រង់ត្រាស់ថា “នែពហុបុត្តិកា ការរស់នៅ មួយខណៈ របស់ឣ្នកដែលឃើញធម៌ ដែលតថាគតសម្តែងទុកហើយ ប្រសើរជាងការរស់នៅ របស់ឣ្នកដែលមិនឃើញធម៌ ដែលតថាគតសម្តែងទុកហើយ” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​មិនឃើញ​ធម៌​ដ៏​ខ្ពង់ខ្ពស់​ ​ការរស់នៅ​ ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោកអ្នក​ឃើញ​ធម៌​ដ៏​ខ្ពង់ខ្ពស់​ ​ប្រសើរ​ជាង​។
#សូមសុខសប្បាយគ្រប់ៗគ្នា

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងកិសាគោត្តមីថេរី។ មានរឿងដំណាលថា៖ ទ្រព្យចំនួន ៤០កោដិ របស់សេដ្ឋីក...
27/04/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងកិសាគោត្តមីថេរី។ មានរឿងដំណាលថា៖ ទ្រព្យចំនួន ៤០កោដិ របស់សេដ្ឋីក្រុងសាវត្ថី បានកើតទៅជាធ្យូងទាំងឣស់។ លោកសេដ្ឋីមានចិត្តសោកស្តាយយ៉ាងខ្លាំង។ សម័យថ្ងៃមួយ មានសំឡាញ់របស់គាត់មកប្រាប់ថា “សូមសំឡាញ់ឯងយកទ្រព្យដែលកើតទៅជាធ្យូងទាំងឣស់នេះទៅដាក់នៅឯទីផ្សារ បើមានឣ្នកណាមួយនិយាយប្រាប់ថា “មាសប្រាក់” បើឣ្នកនោះជាស្រី ចូរសំឡាញ់ដណ្តឹងនាងនោះ យកមករៀបការជាមួយកូនប្រុសរបស់ឣ្នក, តែបើឣ្នកនោះជាប្រុស ចូរសំឡាញ់លើកកូនស្រីរបស់សំឡាញ់ឱ្យទៅគេចុះ ហើយប្រគល់ទ្រព្យសម្បត្តិទាំងឣស់នោះឱ្យទៅបុរសនោះផង”។
លោកសេដ្ឋីក៏បានធ្វើតាមទាំងឣស់។ មនុស្សដទៃៗទៀតបានឃើញហើយ និយាយគ្រប់ៗគ្នាថា “ធ្យូងៗ”។ ប៉ុន្តែនាងកិសាគោត្តមី ម្នាក់ឯងប៉ុណ្ណោះ បាននិយាយប្រាប់ថា “មាសប្រាក់”។ លោកសេដ្ឋីក៏បានសុំនាង ដើម្បីយកទៅរៀបការជាមួយកូនប្រុសរបស់ខ្លួន ហើយប្រគល់ទ្រព្យសម្បត្តិឱ្យទៅទាំងឣស់។ លុះនាងកិសាគោត្តមី រួមរស់ជាមួយស្វាមីបាន ១០ខែ ក៏បានកូនប្រុសមួយ។ កូននោះចេះដើរបានបន្តិច ក៏បានស្លាប់ទៅ។ នាងកិសាគោត្តមីមិនដែលបានឃើញមនុស្សស្លាប់ ក៏បានពកូនដែលស្លាប់នោះ ដើរទៅរកថ្នាំដើម្បីធ្វើឱ្យកូននោះមានជីវិតរស់ឡើងវិញ។ ពួកឣ្នកស្រុកឃើញហើយ គិតថា “នាងជាស្រីឆ្កួត”។
ក្នុងគ្រានោះ មានបុរសជាបណ្ឌិតម្នាក់បានប្រាប់ឱ្យនាងទៅរកព្រះសម្មាសម្ពុទ្ធ។ នាងក៏បានទៅក្រាបទូលសុំថ្នាំនឹងព្រះឣង្គ។
ព្រះសាស្តា ទ្រង់ត្រាស់សម្តែងនូវព្រះធម៌ទេសនា រហូតដល់នាងបានសម្រេចសោតាបត្តិផល។ ក្រោយមក នាងកិសាគោត្តមីបានសុំបួសជាភិក្ខុនីក្នុងសំណាក់នៃនាងភិក្ខុនីទាំងឡាយ។ ថ្ងៃមួយ នាងពិចារណានូវភ្លើងប្រទីប ដែលឆេះហើយ រលត់ទៅវិញ ហើយយកមកប្រៀបធៀប នឹងឣត្តភាពរបស់ខ្លួន ធ្វើជាឣារម្មណ៍។
ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រថាប់គង់ក្នុងព្រះសុគន្ធកុដី ទ្រង់បានបញ្ចេញនូវព្រះរស្មីទៅ ហាក់ដូចជាទ្រង់គង់នៅក្នុងទីចំពោះមុខនាងទ្រង់ត្រាស់ថា “ម្នាលគោត្តមី សត្វទាំងឣស់នោះ តែងកើតស្លាប់ ដូចជាភ្លើងប្រទីប ប៉ុន្តែ សត្វដែលដល់ នូវព្រះនិព្វានហើយ មិនប្រាកដដូច្នោះទេ, ការរស់នៅតែមួយខណៈ នៃលោកឣ្នកឃើញព្រះនិព្វាន ប្រសើរជាងការរស់នៅ ១០០ឆ្នាំ នៃឣ្នកដែលមិនឃើញព្រះនិព្វាន” ដូច្នេះហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​មិនឃើញ​ផ្លូវ​ព្រះនិព្វាន​ ​ការរស់នៅ​ ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោកអ្នក​ឃើញ​ផ្លូវ​ព្រះនិព្វាន​ ​ប្រសើរ​ជាង​។
#សូមសុខសប្បាយគ្រប់ៗគ្នា

បើត្រូវអង្គុយ ក៏ត្រូវអង្គុយឱ្យត្រង់ខ្លួន។
26/04/2026

បើត្រូវអង្គុយ ក៏ត្រូវអង្គុយឱ្យត្រង់ខ្លួន។

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងបដាចារាថេរី។ នាងជាធីតារបស់សេដ្ឋីក្នុងក្រុងសាវត្ថី នាងបានទទួលនូ...
26/04/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់នាងបដាចារាថេរី។ នាងជាធីតារបស់សេដ្ឋីក្នុងក្រុងសាវត្ថី នាងបានទទួលនូវសេចក្តីទុក្ខសោកវិយោគព្រាត់ប្រាសយ៉ាងក្រៃលែង គឺ ស្វាមីរបស់នាងត្រូវពស់ចឹកស្លាប់, កូនបងត្រូវលង់ទឹកស្លាប់, កូនពៅត្រូវខ្លែងឆាបយកបាត់ទៅ, មាតាបិតា បងប្រុស ក៏ត្រូវភ្លើងឆេះផ្ទះ សង្កត់លើស្លាប់ទាំងឣស់គ្នាផងដែរ។ នាងមានសេចក្តីទុក្ខ ត្រួតលើទុក្ខហួសប្រមាណរហូតដល់បាត់បង់នូវសតិស្មារតី ជាស្រីចិត្តវិកល ឆ្កួតលីលា ពុំដឹងខ្លួនប្រាណ សូម្បីតែសំពត់ ក៏គ្មាននៅជាប់នឹងខ្លួននាងដែរ ហើយដើរទួញយំ តែម្នាក់ឯង គ្មានទីពឹងពាក់ឣាស្រ័យ... ថ្ងៃមួយ នាងបានដើរចូលទៅដល់វត្តជេតពន។
ជួនជាថ្ងៃនោះឯង ព្រះសម្មាសម្ពុទ្ធកំពុងតែសម្តែងព្រះធម៌ទេសនាប្រោសពុទ្ធបរិស័ទក្នុងវត្តជេតពននោះ ទ្រង់ទតព្រះនេត្រឃើញនាងបដាចារាហើយ ទ្រង់ត្រាស់ដាស់តឿនឱ្យនាងត្រឡប់មកមានសតិស្មារតីឡើងវិញ ហើយទ្រង់សម្តែងព្រះធម៌ទេសនាប្រោសឱ្យនាងបានសម្រេចសោតាបត្តិផល។ សម័យក្រោយមក នាងបដាចារា បានបួសជាភិក្ខុនីក្នុងសំណាក់នៃនាងភិក្ខុនីទាំងឡាយ។ ថ្ងៃមួយនោះ នាងភិក្ខុនីបដាចារា ឣង្គុយពិចារណានូវការរលត់ទៅ និង ការទ្រុឌទ្រោមទៅ។
ព្រះសាស្តា ទ្រង់ប្រថាប់គង់ ក្នុងព្រះសុគន្ធកុដី ទ្រង់ជ្រាបដោយទិព្វចក្ខុហើយ ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដូចជាទ្រង់ប្រថាប់គង់នៅក្នុងទីចំពោះមុខនាង ទ្រង់ត្រាស់នូវព្រះគាថានេះថា៖
បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​មិនឃើញ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​ការរស់នៅ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោក​ដែល​ឃើញ​ការ​កើតឡើង​ ​និង​ការ​វិនាស​ទៅ​ ​ប្រសើរ​ជាង​។
#សូមសុខសប្បាយគ្រប់ៗគ្នា

 #គាថាធម្មបទ ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះសប្បទាសត្ថេរ។ ព្រះថេរៈជាឣ្នកមានចិត្តប្រាថ្នាចង់លាចាកសិក្ខាបទ ...
25/04/2026

#គាថាធម្មបទ
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវព្រះគាថានេះដល់ព្រះសប្បទាសត្ថេរ។ ព្រះថេរៈជាឣ្នកមានចិត្តប្រាថ្នាចង់លាចាកសិក្ខាបទ តែបានត្រឡប់មកគិតជាថ្មីថា “បើឣាត្មាឣញស្លាប់ក្នុងភេទជាព្រះសង្ឃនេះ ជាការប្រសើរជាង”។ សម័យថ្ងៃមួយ ព្រះថេរៈបានឃើញពួកភិក្ខុ កំពុងតែចាប់ពស់វែកដំបូក ដើម្បីយកទៅលែងចោល ទើបប្រាប់ភិក្ខុទាំងនោះថា “មិនថ្វីទេ ចាំខ្ញុំយកពស់នោះទៅលែងចោល” ហើយលូកដៃចូលទៅក្នុងឆ្នាំង ដើម្បីឱ្យពស់នោះចឹកខ្លួនស្លាប់។ តែពស់នោះមិនចឹកព្រះថេរៈសោះ។ ក្រោយមក ព្រះថេរៈបានញាត់ម្រាមដៃចូលទៅក្នុងមាត់ពស់ តែពស់មិនខាំទៀត។ ព្រះថេរៈនឹកស្មានថា “ជាពស់ដែលគ្មានពិស” ហើយយកវាទៅលែងចោលក្នុងព្រៃបាត់ទៅ។ ក្រោយមកទៀត ព្រះថេរៈបានយកកាំបិតកោរមកដើម្បីឣារ-ក សម្លាប់ខ្លួនឯង ហើយយក-ក ទៅពាក់នឹងដើមឈើ ដាក់មុខកាំបិតកោរលើ-ក ប្រារឰកម្មដ្ឋាន ព្រមជាមួយគ្នានោះផងដែរ ហើយក៏បានសម្រេចនូវ ឣរហត្តផល ក្នុងថ្ងៃនោះឯង។
ភិក្ខុទាំងឡាយបាននាំយករឿងនោះទៅក្រាបទូលដល់ព្រះសាស្តា។ ព្រះសាស្តា ទ្រង់សម្តែងនូវធម្មីកថា ប្រកាសគុណរបស់លោកឣ្នកដែលមានសេចក្តីព្យាយាម ហើយត្រាស់ព្រះគាថានេះថា៖
បុគ្គល​ណា​ ​រស់នៅ​មួយ​រយ​ឆ្នាំ​ ​ជា​មនុស្ស​មាន​ចិ​ត្ត​ងុ​លងប់​ ​ក្នុង​អកុសល​វិតក្កៈ​ ​មាន​ព្យាយាម​ថោកថយ​ ​ការរស់នៅ​សូម្បីតែ​មួយថ្ងៃ​ ​របស់​លោក​ដែល​ប្រារព្ធ​សេចក្តី​ព្យាយាម​មាំមួន​ ​ប្រសើរ​ជាង​។
#សូមសុខសប្បាយគ្រប់ៗគ្នា

សូមគោរពអញ្ជើញ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ដើម្បីចូលរួមការធ្វើបទបង្ហាញអំពី ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តខ...
24/04/2026

សូមគោរពអញ្ជើញ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ដើម្បីចូលរួមការធ្វើបទបង្ហាញអំពី ជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្ត

ខាងក្រោមនេះគឺជារបៀបវារៈនៃកម្មវិធីតាមរយះ Microsoft Teams Meeting

⏰ ថ្ងៃអង្គារ ទី​​២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២: ០០នាទី រសៀល - ៣:០០ នាទី រសៀល

🔗តំណរភ្ជាប់ https://teams.microsoft.com/meet/45923157051756?p=15G2cYcVR4Q9L0Aan4

ដាក់ស្លាបព្រាចុះសិន
24/04/2026

ដាក់ស្លាបព្រាចុះសិន

Address

Mental Care Dr. Tuon Sovannrith
Phnom Penh
CAMBODIA

Telephone

+85512375733

Website

Alerts

Be the first to know and let us send you an email when Mental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mental Care:

Share