12/02/2023
🌿តើគួរញាំទឹកប៉ុន្មានទើបល្អសម្រាប់សុខភាព?
1. ទឹកគឺជាសមាសភាពនៃរាងកាយដែលមានរហូតដល់ 60-70 ភាគរយ ដូច្នេះវាចាំបាច់ណាស់សម្រាប់រាងកាយ។ ប្រសិនបើរាងកាយរបស់អ្នកខ្សោះជាតិទឹកក្នុងរយៈពេលពីរទៅបីថ្ងៃ វាអាចគំរាមកំហែងដល់ជីវិត ប្រសិនបើយើងទទួលបានទឹកមិនគ្រប់គ្រាន់វាមានផលប៉ះពាល់អវិជ្ជមានដល់សុខភាព។
2. តម្រូវការទឹកចំពោះមនុស្សម្នាក់ៗមិនដូចគ្នាទេ វាអាស្រ័យលើទំហំរាងកាយនិងសកម្មភាពប្រចាំថ្ងៃ។ ជាធម្មតារាងកាយទទួលបានទឹក 20% ពីអាហារដែលត្រូវបានគេបរិភោគ ហើយ 80% មកពីការផឹកទឹក។ យើងអាច សង្កេតដឹងថាយើងផឹកទឹកគ្រប់គ្រាន់ឬអត់ដោយមើលពណ៌ទឹកនោមរបស់យើង ប្រសិនបើមានពណ៌សរថ្លាល្អ មានន័យថារាងកាយទទួលបានទឹកគ្រប់គ្រាន់។
3. ការផឹកទឹកដែលត្រឹមត្រូវ គឺកុំផឹកទឹកច្រើនក្នុងពេលតែមួយហើយឆាប់រហ័ស ព្រោះវាអាចនឹងមានគ្រោះថ្នាក់នៃការពុល ដោយសារតែវាអាចធ្វើឲ្យសូដ្យូមក្នុងឈាមទាបនិងហើមខួរក្បាល
4. អ្នកដែលមានជម្ងឺប្រចាំខ្លួន ដូចជាជំងឺតំរងនោមរ៉ាំរ៉ៃ ជំងឺបេះដូងគួរតែមកពិគ្រោះជាមួយគ្រូពេទ្យជំនាញទាក់ទងនឹងបរិមាណទឹកដែលសាកសមក្នុងការទទួលទាន។
ចំណាំ - បរិមាណនៃទិន្នន័យបានមកពីទឹកផឹកខាងលើ សមស្របសម្រាប់អ្នកដែលមានទំងន់ ហើយកម្ពស់គឺធម្មតា ហើយមិនមានជំងឺផ្សេងៗទៀតដូចជាជំងឺតម្រងនោមជាដើម
#សូមជួយShareនិងLikePage