មានដំណោះស្រាយ ភ្នែក

មានដំណោះស្រាយ ភ្នែក Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from មានដំណោះស្រាយ ភ្នែក, Medical and health, sr271 , Phnom Penh.

ស្វែងយល់ពីអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ៥ យ៉ាង របស់ផ្លែត្រសក់ស្រូវ!Lina, Khmerload  ៤ ឆ្នាំមុន 08:58 July 01, 2014ផ្លែ...
27/11/2018

ស្វែងយល់ពីអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ៥ យ៉ាង របស់ផ្លែត្រសក់ស្រូវ!

Lina, Khmerload
៤ ឆ្នាំមុន 08:58 July 01, 2014
ផ្លែត្រសក់ស្រូវ ជាប្រភេទផ្លែឈើ ដែលមានពូជអំបូរ ជាមួយនឹងត្រសក់ យើងដែរ ប៉ុន្តែវាមានរសជាតិឈ្ងុយឆ្ងាញ់ និង ក្លិនក្រអូប ដែលគួរឲ្យចង់ ទទួលទាន ជាងត្រសក់ធម្មតា។ ត្រសក់ស្រូវ ជាផ្លែឈើដែល ប្រជាជនខ្មែរយើង និយមយកមើលធ្វើជាបង្អែម ដែលផ្តល់រសជាតិឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះទេ ត្រសក់ស្រូវ បានផ្តល់គុណប្រយោជន៍ ច្រើនយ៉ាងថែមទៀតផង។ ខាងក្រោម គឺជាអត្ថប្រយោជន៍ សុខភាព ទាំង ៥ យ៉ាង របស់ផ្លែត្រសក់ស្រូវ ៖

១. ថែរក្សាសុខភាពភ្នែក ៖ ត្រសក់ស្រូវ ជាផ្លែឈើដែលសំបូរ ទៅដោយ សារជាតិ បេតាខារូទីន ធ្វើឲ្យវាបំលែងខ្លូនទៅជាវីតាមីន A ពេលដែលអ្នកទទូលទាន ។ ហើយវីតាមីន A ដែលត្រូវបានបំលែង ពី បេតាខារូទីន នោះ ហើយ អាចជួយថែរក្សាសុខភាពរបស់អ្នក មិនឲ្យកើតជំងឺផ្សេងៗ។ តាមការស្រាវជ្រាវបានឲ្យដឹងថា ស្រ្តី ៥០,០០០ នាក់អាយុ ចន្លោះពី ៤៥ ទៅ ៦៧ ឆ្នាំ ដែលបានទទួលទាន វីតាមីន A ច្រើនអាចកាត់បន្ថយ អត្រា កើតជំងឺឡើងបាយភ្នែក រហូតដល់ទៅ ៤០ ភាគរយឯណោះ។ ដូច្នេះ លោកអ្នកគួរតែងាកមក ទទួលផ្លែត្រសក់ស្រូវ ដើម្បីការពារ ជំងឺឡើងបាយភ្នែក។

២. ជាប្រភពនៃវីតាមីន C ៖ ក្រៅពីសំបូរទៅដោយ វីតាមីន Aហើយនោះ ផ្លែត្រសក់ស្រូវ ក៏សំបូរទៅដោយវីតាមីន C ដែរ។ វីតាមីន C គឺជាអុកស៊ីតកម្មដែល មានមុខងារ ក្នុងការជួយសំលាប់ រ៉ាឌីកាល់សេរី នៅក្នុងខ្លូនរបស់អ្នក។ លោកអ្នកដឹងទេថា រ៉ាឌីកាល់សេរី អាចបំផ្លាញ កោសិការបស់អ្នក , ធ្វើឲ្យមានជំងឺផ្សេងៗ និង ថែមទាំងធ្វើឲ្យអ្នកឆាប់ចាស់ទៀតផង។ ក្រៅពីនេះ វីតាមីន C ដែលមាននៅក្នុងផ្លែត្រសក់ស្រូវ ធ្វើឲ្យប្រព័ន្ធប្រសាទរបស់អ្នក ដំនើរការបានល្អ និងជួយបង្កើត គ្រាប់ឈាម ស ព្រោះវាមានតួនាទីយ៉ាងសំខាន់ ក្នុងការសំលាប់ មេរោគ បាក់តេរី ដែលអាចឆ្លង ចូលក្នុងរាងកាយអ្នក។

អត្ថប្រយោជន៍របស់ «ពោតបារាំង» ដែលអ្នកមិនធ្លាប់ដឹង..!ចាន់រី, Khmerload  ១ ឆ្នាំមុន 14:33 December 21, 2016ពោតបារាំងត្រូវបា...
27/11/2018

អត្ថប្រយោជន៍របស់ «ពោតបារាំង» ដែលអ្នកមិនធ្លាប់ដឹង..!

ចាន់រី, Khmerload
១ ឆ្នាំមុន 14:33 December 21, 2016
ពោតបារាំងត្រូវបានឱ្យដឹងថា ប្រជាជនជប៉ុនចូលចិត្តបរិភោគណាស់ ជាពិសេសគឺទាំងនៅស្រស់ៗតែម្តង មិនចាំបាច់ស្រុសជាមុននោះទេ ព្រោះវាមិនគ្រាន់តែមានរសជាតិល្អប៉ុណ្ណោះទេ ប៉ុន្តែដោយសារតែវាក៏មានផ្ទុកមកជាមួយនូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់ជំនួយទៅដល់ខាងផ្នែកសុខភាពផងដែរ។ ម្យ៉ាងវិញទៀត ពណ៌បៃតងរបស់គឺផ្ទុកទៅដោយជាតិវីតាមីន និងជីវជាតិមួយដ៏ល្អប្រសើរបំផុត សម្រាប់សុខភាពមនុស្សទូទៅ។

តោះទៅមើលពីអត្ថប្រយោជន៍របស់វាបន្តិចទៅមើល តើល្អយ៉ាងណាខ្លះដែរ?

១. អាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានល្អ វាសមស្របសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងតែមានការត្រួតពិនិត្យជាតិស្ករ ឬទម្ងន់ខ្លួនជាដើម។

២. វាអាចជួយបន្ថយអាការទល់លាមកបាន ព្រោះដោយសារតែនៅក្នុងពោតបារាំងត្រូវបានគេរកឃើញថា វាមានសារធាតុម្យ៉ាង ដែលអាចជួយធ្វើឱ្យលាមកងាយរអិល ពេលបន្ទោរបង់ចេញមកក្រៅ ថែមទាំងធ្វើឱ្យលាមកទន់ជាងធម្មតាផងដែរនៅពេលដែលអ្នកបានបរិភោគពោតបារាំងចូលទៅ។ មិនតែប៉ុណ្ណោះវាក៏មានផ្ទុកនូវសារជាតិសរសៃជាច្រើនផងដែរ ដែលល្អសម្រាប់រាងកាយនៅក្នុងការបញ្ចេញលាមក។

៣. ជួយកាត់បន្ថយកូឡេស្តេរ៉ុលក្នុងរាងកាយ។

៤. ដើម្បីកាត់បន្ថយការរលាកក្រពះ ជាពិសេសគឺការរលាកនៃភ្នាសខាងក្នុងរបស់ក្រពះ និងការពារក្រពះមិនឱ្យកើតជំងឺមហារីក។

៥. បើអ្នកកំពុងតែមានអាការឈឺក្រពះស្រាប់ ពេលបរិភោគពោតបារាំងទៅ សារធាតុរំអិលរបស់វា នឹងជួយធ្វើឱ្យដំបៅក្រពះពោះវៀនរបស់យើងឆាប់ជាសះស្បើយ។

៦. ស្ងោរពោតបារាំងលាយជាមួយនឹងអំបិលបន្តិចៗ អាចជួយបន្ថយអាការច្រាលទឹកក្រពះបានយ៉ាងមានប្រសិទ្ធភាព។

៧. វាមានផ្ទុកអាស៊ីតហ្វូលេត (folate) ខ្ពស់ ដែលអាចជួយកសាងកោសិកាឈាមក្រហម និងជួយឱ្យការអភិវឌ្ឍន៍របស់ទារកនៅក្នុងមានសភាពលូតលាស់យ៉ាងល្អប្រសើរ វាសមស្របណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ។

ប្រភេទ​អាហា៥មុខសម្រាប់រដូវរងារby M.H Fuji August 31, 2018នៅ​រដូវ​រងារ​​អ្នក​អាច​​ជួប​ប្រទះ​នូវ​ជំងឺ​ផ្ដា​សាយ​ ឬ​​ភាព​មិន...
26/11/2018

ប្រភេទ​អាហា៥មុខសម្រាប់រដូវរងារ
by M.H Fuji August 31, 2018

នៅ​រដូវ​រងារ​​អ្នក​អាច​​ជួប​ប្រទះ​នូវ​ជំងឺ​ផ្ដា​សាយ​ ឬ​​ភាព​មិន​ប្រសើរ​ផ្សេង​ទៀត​ក្នុង​ខ្លួន​ ដូច​ជា​ការ​ក្អក ក្រដាស ឈឺ​បំពង់​ក តឹង​ច្រមុះ និង​ហ៊ា​​សម្បោរ​ជាដើម​ ដោយ​​មាន​​អាកាស​ធាតុ​ត្រជាក់ ដែល​នេះ​​​​​គឺ​ជា​ឱកាស​ ដែល​ធ្វើ​ឲ្យ​ជំងឺ​ផ្ដាសាយ​វាយ​លុយ​​ប្រពន្ធ​ភាព​ស៊ាំ​របស់​យើង​ដែល​កំពុង​ ធ្លាក់​ចុះ​ខ្សោយ​។
នៅ​ក្នុង​រដូវ​រងារ​នេះ​ អាហារ​មួយ​ចំនួនអាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ផ្តាសាយ​បាន​​ ដែលអាហារ​ទាំង​នោះ​មាន​ដូច​ជា​៖

១- តែ​ទឹក​ក្រូច ឬ​តែ​ក្រូច​ឆ្មា,
តែ​ក្រូច​ឆ្មា ឬ​តែ​ទឹក​ក្រូច​ធម្មតា​ គឺ​មាន​ផ្ទុក​ទៅដោយ​វីតាមីន​សេ​យ៉ាង​ច្រើន​ ដែល​ល្អ​សម្រាប់​ប្រពន្ធ​ភាព​ស៊ាំ ក៏​ដូច​ជា​ព្យាបាល​ការ​ឈឺ​បំពង់​កបាន​ទត​ផង​។

២- ខ្ទឹម​ស
ខ្ទឹម​ស​ជួយ​ព្យាបាល​ការ​តឹ​ង​ច្រមុះ និង​អាការៈ​ផ្សេង​ទៀត​នៃ​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដែល​យើង​អាច​ញ៉ាំ​ឆៅ​ក៏​បាន ឬ​យក​ទៅ​ធ្វើ​ម្ហូប​ក៏​បាន​។

៣- គ្រាប់​ធញ្ញាជាតិ
គ្រាប់​ធញ្ញជាតិ អាច​ជួយ​ពង្រឹង​ថាម​ពល​ក្នុង​ខ្លួន ហើយ​ក៏​អាច​ប្រឆាំង​ទប់​ទល់​នឹង​ជំងឺ​ផ្ដាសាយ​បាន​យ៉ាង​មានប្រសិទ្ធ​ភាព​ផង​ដែរ​។

៤- ម្នាស់
ប្រពន្ធ​ភាព​ស៊ាំ​ទាប នឹង​នាំ​ឲ្យ​យើង​ខ្សោយ​ប្រពន្ធ​រំលាយ​អាហារ​ផង​ដែរ​។ ការ​ពង្រឹង​វា​ដោយ​ប្រើ​ផ្លែ​ម្នាស់ គឺ​ពិត​ជាល្អ ដោយ​សារ​តែ​ម្នាស់​អាច​ជម្រុញ​ការ​រំលាយ​អាហារ​បាន​យ៉ាង​ប្រសើរ​។

៥- ការ៉ុត
ការ៉ុត​ អាច​ជួយព្យាបាល​ជំងឺផ្ដាសាយ ឬ​ឈឺ​ក្បាល​​បាន​ ដោយ​សារ​តែ​វា​មានផ្ទុក​នូវ បេតា​ការ៉ូទីន។ អ្នក​អាច​ញ៉ាំ​ឆៅ​ក៏​បាន ដោយ​ញ៉ាំ​ជាមួយ​សាឡាត់ ឬ​យក​វា​ទៅ​ដាក់​ក្នុង​ស៊ុប​គឺ​កាន់​តែ​ពិសេស​៕

Tags :FOODHEALTHHOME

ផ្លែចេកអាចជួយផ្តាច់បារី​ ហើយអស្ចារ្យដល់ម្ល៉ឹង?(0) 950 ដោយ : Healthtime Pro - For Health Promotion  ២២-សីហា-២០១៧PreviousN...
26/11/2018

ផ្លែចេកអាចជួយផ្តាច់បារី​ ហើយអស្ចារ្យដល់ម្ល៉ឹង?
(0)
950 ដោយ : Healthtime Pro - For Health Promotion ២២-សីហា-២០១៧

Previous
Next
ចេកជាផ្លែឈើមួយប្រភេទគ្មានរដូវដែលប្រជាជនខ្មែរនិយមដាំស្ទើរគ្រប់ផ្ទះ។បើអាចជ្រើសយកផ្លែ ចេកមកបរិភោគបានច្រើនយ៉ាង អាស្រ័យលើការនិយមរបស់មនុស្សម្នាក់ៗ ដូចជាបរិភោគជាផ្លែឈើស្រស់ ជាបង្អែម ជាអន្លក់ និងអាចជាថ្នាំកែរោគមួយចំនួនទៀតផង។

តាមការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របង្ហាញថាផ្លែកចេកមានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពមនុស្សយើង។ ហេលស៍ថាមនឹងបកស្រាយពីអត្ថប្រយោជន៏នៃការទទួលទានផ្លែចេក។ តើនៅក្នុងផ្លែចេកមានសារធាតុអ្វីខ្លះទៅ? ហើយផ្លែចេកអាចជួយអ្វីខ្លះដល់សុខភាពមនុស្សយើងទៅ?ទាំងនេះ គឺសុទ្ធតែជាសំណួរដែលនឹងត្រូវបកស្រាយជាបន្ទរបន្ទាប់ក្នុងសំណេរនេះ។ បើលោកអ្នកមានជំងឺធ្លា្កក់ទឹកចិត្ត ខ្វះឈាម ទល់លាមក រលោកក្រពះរលោកពោះវៀន ក្អួតចង្អោរ ជំងឺបេះដូង ជំងឺធាត់ សូមកុំបារម្ភផ្លែចេកអាចជួយដោះស្រាយបញ្ហាឲ្យអ្នកបាន។ ការសិក្សាមួយបានបង្ហាញថាផ្លែចេកទុំមានផ្ទុកសារជាតិស្ករបីប្រភេទ ៖ Sucrose, Fructose និង glucos រួមផ្សំនឹងសារធាតុសរសៃដែរ។

ដឹងថា ផ្លែពោតដែលអ្នក បរិភោគ បានផ្តល់គុណប្រយោជន៏ អ្វីខ្លះ ដល់សុខភាពទេ?និកា, Khmerload  ៤ ឆ្នាំមុន 13:33 May 04, 2014 ផ្លែ...
25/11/2018

ដឹងថា ផ្លែពោតដែលអ្នក បរិភោគ បានផ្តល់គុណប្រយោជន៏ អ្វីខ្លះ ដល់សុខភាពទេ?

និកា, Khmerload
៤ ឆ្នាំមុន 13:33 May 04, 2014
ផ្លែពោត ផ្តល់នូវរសជាតិផ្អែមឆ្ងាញ់ ដោយអាចយកវាទៅស្ងោរ រឺដុតក៏បាន។ ចុះអ្នកដឹងពី គុណប្រយោជន៍របស់វាដែរ រឺទេ ? ដូច្នេះថ្ងៃនេះ អ្នកនឹងយល់ដឹង ពីផ្លែពោត ថាវាអាចជួយអ្នក បានអ្វីខ្លះ៖

១) ផ្ទុកជាតិអាហារបំប៉នជាច្រើន៖ ក្នុងផ្លែពោត មានជាតិទឹកចំនួន៧៥ភាគរយ ជាពិសេសនោះវា ក៏បានផ្ទុកជាតិប្រូតេអ៊ីន ជាតិសរសៃ កាបូហ៊ីដ្រាត វីតាមីនA ជាតិThiamine ជាតិNiacin វីតាមីនC ជាតិដែក ម៉ាញេស៉្យូម ប៉ូតាស៉្យូម ជាដើមផងដែរ។

២) ការពាររោគមហារីក៖ ដោយសារតែផ្លែពោត មានអាហារបំប៉ន និងសារធាតុចិញ្ចឹមច្រើនបែបនេះ ទើបវាជួយទប់ស្កាត់ កុំអោយកោសិកាមហារីក អាចរីកលូតលាស់បាន។ ជាពិសេសតាមការ សិក្សាស្រាវជ្រាវ បានអោយដឹងថា ចំពោះជាតិវីតាមីនA អាចជួយទប់ស្កាត់ ជម្ងឺមហារីកសួតបាន យ៉ាងល្អផងដែរ។

៣) ល្អចំពោះបេះដូងរបស់អ្នក៖ ចំពោះពោត សម្បូរជាតិFolate ដែលវាជួយទប់ស្កាត់ អត្រាកើតនៃជម្ងឺបេះដូង។ ជាពិសេសនោះ តាមការស្រាវជ្រាវ កន្លងមកបានដឹងថា ជាតិ Folate នេះ បានជួយកាត់បន្ថយ ការឈឺចុកចាប់សរសៃឈាម ក្នុងបេះដូងបានថែមទៀត។

៤) ជំនួយដល់ភ្នែក៖ ផ្លែពោតសម្បូរជាតិ បេតាការូទីន ដែលជួយដល់ ភ្នែករបស់អ្នក អោយមើលឃើញបានច្បាស់ ។ បន្ថែមពីនេះទៅទៀត ជាតិFolate ដែលមានក្នុងផ្លែពោតនោះ ក៏បានជួយការពារ ការចុះអន់ថយ ដល់ក្រសែភ្នែករបស់អ្នក នៅពេលចូលវ័យ ចាស់ជរាផងដែរ។

៥) ល្អចំពោះខួរក្បាល៖ ប្រហែលជាអ្នក បានដឹងស្រាប់ហើយ ថាជាតិThiamine និងវីតាមីនB អាចជួយបង្កើនការចងចាំ របស់អ្នក អោយកាន់តែល្អបាន។ ដូច្នេះអ្វីដែលប្រសើរនោះ អ្នកគួរតែបរិភោគ ផ្លែពោតអោយបានច្រើន ដើម្បីកុំអោយ ការចង់ចាំរបស់អ្នក ចុះអន់ថយបាន។

ទាំងនេះជាអត្ថប្រយោជន៏របស់ ផ្លែពោតដែលមាន ចំពោះសុខភាពរបស់អ្នក៕

.  #តែបៃតង តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងដល់សុខភាពរាងកាយទាំងមូលរបស់អ្នកអ្នកប្រហែលជាមិនដឹងទេថា តែបៃតង ម...
25/11/2018

. #តែបៃតង

តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងដល់សុខភាពរាងកាយទាំងមូលរបស់អ្នក
អ្នកប្រហែលជាមិនដឹងទេថា តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពង្រឹងដល់សុខភាពរាងកាយទាំងមូលរបស់អ្នក។ ជាពិសេសវាជួយបង្កើនមេតាប៉ូលីសពេញមួយថ្ងៃ ព្រោះមានសារធាតុ EGCG និង Catechins ក្នុងតែបៃតង។

.  #ស៊ុត ស៊ុត គឺជាប្រភេទអាហារដ៏អស្ចារ្យ ដែលបង្កើនល្បឿនរំលាយអាហារ បានយ៉ាងល្អ ដោយសារតែវាសំបូរទៅដោយ ជាតិប្រូតេអ៊ីនស៊ុត គឺជា...
25/11/2018

. #ស៊ុត

ស៊ុត គឺជាប្រភេទអាហារដ៏អស្ចារ្យ ដែលបង្កើនល្បឿនរំលាយអាហារ បានយ៉ាងល្អ ដោយសារតែវាសំបូរទៅដោយ ជាតិប្រូតេអ៊ីន
ស៊ុត គឺជាប្រភេទអាហារដ៏អស្ចារ្យ ដែលបង្កើនល្បឿនរំលាយអាហារ បានយ៉ាងល្អ ដោយសារវាសំបូរប្រូតេអ៊ីន។ ការទទួលទានស៊ុតនៅពេលព្រឹក មិនត្រឹមតែជួយឲ្យមានអារម្មណ៍ល្អប៉ុណ្ណោះទេ វាថែមទាំងជួយដុតបំផ្លាញកាឡូរី ក្នុងរាងកាយថែមទៀតផង។

តើលោកអ្នកមានកើតជំងឺភ្នែកដុះកន្ទុយថ្លែន ភ្នែកស្រវាំង ភ្នែកចាញ់ពន្លឺ និងចុករោយគ្រាប់ភ្នែកមែនទេ!
24/11/2018

តើលោកអ្នកមានកើតជំងឺភ្នែកដុះកន្ទុយថ្លែន ភ្នែកស្រវាំង ភ្នែកចាញ់ពន្លឺ និងចុករោយគ្រាប់ភ្នែកមែនទេ!

23/11/2018
22/11/2018
វីវ៉ូជាឱសថជំនួយភ្នែកកាត់បន្ថយអាការ:ភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែននិងហៀទឹកភ្នែក ចុករោយគ្រាប់ភ្នែក រមាស់រកាំ។
19/11/2018

វីវ៉ូជាឱសថជំនួយភ្នែកកាត់បន្ថយអាការ:ភ្នែកឡើងបាយ ភ្នែកដុះកន្ទុយថ្លែននិងហៀទឹកភ្នែក ចុករោយគ្រាប់ភ្នែក រមាស់រកាំ។

Address

Sr271#245c
Phnom Penh
85523

Telephone

+855967991059

Website

Alerts

Be the first to know and let us send you an email when មានដំណោះស្រាយ ភ្នែក posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram