19/06/2025
Alaxan FR ពិតជាមានមោទនភាព ក្នុងការចូលរួមឧបត្ថម្ភឱសថ Alaxan FR ចំនួន 1,000 ប្រអប់ ឬ 100,000 គ្រាប់ ជូនដល់កងកម្លាំងជួរមុខកម្ពុជាដែលកំពុងការពារនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
ការចូលរួមនេះជាផ្នែកមួយនៃយុទ្ធនាការ “សុខមាលភាពកម្ពុជា គឺផ្ដើមចេញពីមនុស្សម្នាក់ៗ” របស់ United Pharma ដើម្បីបង្ហាញការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់សង្គមជាតិ និងប្រជាជនកម្ពុជាទាំងអស់គ្នា។ ក្នុងគ្រាដ៏សំខាន់នេះ យើងជឿថា រាល់ការចូលរួមសុទ្ធតែមានតម្លៃ ហើយ Alaxan FR តែងនៅទីនេះជានិច្ច ដើម្បីគាំទ្រដល់កងកម្លាំងជួរមុខកម្ពុជាដែលកំពុងឈរជើងយ៉ាងរឹងមាំចាំការពារយើងគ្រប់គ្នា។ យើងពិតជាស្ញប់ស្ញែងចំពោះការតាំងចិត្តដ៏មោះមុត និងពលីកម្មដ៏អង់អាចរបស់កងទ័ពជួរមុខកម្ពុជាប្រកបដោយភាពក្លាហាន និងការលះបង់ ដែលផ្ដល់នូវទំនុកចិត្តដល់ប្រជាជនក្នុងប្រទេសជាតិទាំងមូល។
យើងសូមជូនពរដល់កងកម្លាំងទាំងអស់ឱ្យជួបតែសេចក្ដីសុខ មានសុខភាពល្អ កម្លាំងមាំមួន ដើម្បីបន្តបំពេញកាតព្វកិច្ចដ៏សំខាន់នេះប្រកបដោយភាពជោគជ័យ។ 🙏🫶
Alaxan FR ប្រើសម្រាប់បំបាត់ការឈឺចាប់គ្រប់ប្រភេទដូចជា ឈឺក្បាល ឈឺខ្លួនប្រាណ ឈឺធ្មេញ ឈឺចង្កេះ និងចុករួយដៃ ជើង។ ប្រើម្ដង 1គ្រាប់ 1ថ្ងៃ 3ដង។
As part of United Pharma Cambodia’s mission to “Build a Healthy Cambodia, One Person at a Time,” we are proud to donate 1,000 boxes or 100,000 tablets of Alaxan FR to the frontline military personnel at the Cambodia–Thailand border.
In times of need, we believe that every contribution matters, and Alaxan FR is ready to support those who stand up for us. We honor and respect the brave sacrifices made by our frontline military forces, whose courage and dedication inspire the entire nation.
We pray that all sacred blessings protect and watch over every soldier on the frontline, granting them good health and strength to fulfill their noble duties successfully.🙏🫶
Alaxan FR helps relieve various types of pain, including headache, body ache, toothache, back pain, as well as muscle and joint pain in the arms and legs. Take 1 tablet 3 times a day.
#ថ្នាំបំបាត់ការឈឺចាប់