21/02/2025
សក់ស្កូវ មុនអាយុ (Premature graying of hair)
បើនិយាយជាទូទៅ "ជាធម្មតា" បុគ្គលខ្លះ សក់អាចចាប់ស្កូវនៅអាយុ ប្រហែល ៣០ឆ្នាំ ឬ៥០ឆ្នាំ ឡើងទៅ។
អាការសក់ស្កូវ មុនអាយុ គឺវត្តមានសក់ស្កូវ មុនអាយុ ២០ ទៅ ៣០ឆ្នាំ។
• កត្តាហានិភ័យ (Risk factor) នៃ អាការ សក់ស្កូវ មុនអាយុ មានដូចជា
>> កង្វល់ សម្ពាធផ្លូវចិត្ត Stress
(គួរពិចារណាសម្រាកឲ្យគ្រប់គ្រាន់ ឧ. មួយសប្ដាហ៍សម្រាកមួយថ្ងៃ ឬមួយថ្ងៃកន្លះ។ ឬទម្លាប់ ក្រោយពីម៉ោង ៧ យប់ទៅ គួរសម្រាក កាយ ចិត្ត ខួរក្បាល លើកលែងតែករណីមានបញ្ហាណាដែលសំខាន់ ហើយបន្ទាន់ ចាំបាច់ត្រូវគិតដោះស្រាយ។ សម្រាកឲ្យគ្រប់គ្រាន់)
>> កង្វះជីវជាតិអាហារ ដូចជាវីតាមីន បេ១២ (Vitamin B12) ជាដើម។
(វីតាមីនបេ១២ សម្បូរក្នុង ទឹកដោះសត្វ សាច់សត្វ ស៊ុត ឬស្ពៃពួយឡេង spinach ជាដើម)
>> ករណីខ្លះ អាចទាក់ទងនឹងការជក់បារី ឬជំងឺផ្សេងៗមួយចំនួនទៀត។
វេជ្ជបណ្ឌិត សេង ច័ន្ទភក្ដី
ឯកសារយោង និងឯកសារសិក្សាបន្ត
• Premature Graying of Hair: Review with Updates
Graying is said to have occurred prematurely if seen before 20 years in Caucasians (ជនជាតិអ៉ឺរ៉ុបស្បែកស) or before 30 years in Africans. Few authors have suggested that 25 years can be used as a cutoff for people in the Indian subcontinent.
https://pmc.ncbi.nlm.nih.gov/articles/PMC6290285/ -7
• Greying of hair
https://en.m.wikipedia.org/wiki/Greying_of_hair
• Why does hair turn grey?
https://hairfixmexico.com/en/blog-en/why-does-hair-turn-gray/
It is normal for hair color to change as people age. Over time, hair follicles lose pigment cells, resulting in hair turning white, silver oy grey.