26/12/2025
យើងមានសេចក្តីរីករាយក្នុងការចែករំលែកអំពី លោកវេជ្ជបណ្ឌិត លឹម យូហុក វេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រទូទៅ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន (Hebron Medical Center) បានបញ្ចប់ដោយជោគជ័យ កម្មវិធីបណ្តុះបណ្តាល នៅប្រទេសកូរ៉េ ហើយបានចែករំលែកបទពិសោធន៍របស់លោកជាមួយបុគ្គលិកផ្សេងៗទៀត។
កម្មវិធីបណ្តុះបណ្តាលរយៈពេលពីរខែ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ខែតុលា ដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យ Uijeongbu St. Mary ដោយផ្តោតលើការសិក្សាផ្នែកវេជ្ជសាស្ត្រជាក់ស្តែង តាមរយៈការចូលរួមក្នុងការពិនិត្យអ្នកជំងឺផ្នែកស្នាក់ព្យាបាល (Inpatient) និងផ្នែកថែទាំពិសេស (ICU) ការពិភាក្សាករណីជំងឺថ្លើមកម្រិតខ្ពស់ និងការសង្កេតនីតិវិធីពិនិត្យ និងព្យាបាលតាមអង់ដូស្កូពី (Endoscopic) និងនីតិវិធីវេជ្ជសាស្ត្រក្នុងការអន្តរាគមន៍។
នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ លោកវេជ្ជបណ្ឌិត លឹម យូហុក បានធ្វើការចែករំលែកបទពិសោធន៍របស់លោកទៅកាន់បុគ្គិល ដោយបង្ហាញពីមេរៀនជាក់ស្តែងដែលទទួលបានពីការពិភាក្សាករណីជំងឺប្រចាំថ្ងៃ ការឆ្លើយតបបន្ទាន់ចំពោះករណីហូរឈាមក្នុងប្រព័ន្ធរំលាយអាហារ និងរចនាសម្ព័ន្ធនៃការបង្រៀនវេជ្ជសាស្ត្រដែលមានប្រសិទ្ធភាព ដែលលោកបានសង្កេតឃើញក្នុងអំឡុងពេលបណ្តុះបណ្តាល។
ការចែករំលែកនេះបានផ្តល់ឱកាសសម្រាប់ការរៀនរួមគ្នា ដោយអនុញ្ញាតឱ្យបុគ្គលិកចូលរួមពិភាក្សាជាមួយទស្សនៈថ្មីៗ និងពង្រឹងវប្បធម៌នៃការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ នៅក្នុងមន្ទីរពេទ្យ។
មជ្ឈមណ្ឌលវេជ្ជសាស្ត្រ ហេប្រុន យើងនៅតែប្តេជ្ញាចិត្តក្នុងការផ្ដល់ឱកាស និងបន្តវិនិយោគលើបុគ្គលិកវេជ្ជសាស្ត្រខ្មែរ ដោយគាំទ្រលើការសិក្សា ការចែករំលែកចំណេះដឹង និងការលូតលាស់តាមរយៈបទពិសោធន៍វប្បធម៌អន្តរជាតិ ដើម្បីពង្រឹងសេវាសុខាភិបាលដែលមានមនុស្សធម៌ និងមានចីរភាព សម្រាប់សហគមន៍របស់យើង។
We are pleased to share that Dr. Lim Youhok, an internal medicine doctor at Hebron Medical Center, has recently completed the HMC Training Program in Korea and shared his experiences with fellow HMC staff members.
The two-month training program, held from 13 October to 12 December 2025 at Uijeongbu St. Mary’s Hospital, focused on hands-on clinical learning through daily inpatient and ICU rounds, case discussions on advanced liver diseases, and observation of endoscopic and interventional procedures.
On 24 December 2025, Dr. Lim led an internal sharing session at HMC, reflecting on practical lessons from daily case discussions, emergency response to gastrointestinal bleeding, and structured clinical teaching observed during the training.
The session provided an opportunity for collective learning, allowing staff members to engage with new perspectives and reinforce a culture of continuous professional development within the hospital.
At Hebron Medical Center, we remain committed to investing in Cambodian medical staff—supporting learning, knowledge sharing, and cross-cultural growth to strengthen compassionate and sustainable healthcare for our community. 💙