Apsara Dental Clinic

Apsara Dental Clinic Welcome to Apsara Dental Clinic, the clinic that can help you get your lost beautiful smile.New Branc

Welcome to the dental practice of Our Professional Doctor at Apsara Dental Clinic, we consider every person we treat to be a VIP (very important patient). It's a difference you'll notice the moment you walk through our door. We hope your visit to our practice will be comfortable and relaxing. If you haven't been to the dentist in a while, you may be in for a few pleasant surprises. There have been many advances in dentistry over the years, which allow us to serve you better and help you obtain your healthy and perfect.

ក្នុងឱកាសឆ្នាំថ្មីនេះសូមជូនពរឲ្យលោកអ្នកពោរពេញដោយសុភមង្គល ជោគជ័យនិងឱកាសថ្មីៗ
01/01/2026

ក្នុងឱកាសឆ្នាំថ្មីនេះសូមជូនពរឲ្យលោកអ្នកពោរពេញដោយសុភមង្គល ជោគជ័យនិងឱកាសថ្មីៗ

នេះជាជំងឺមាត់ធ្មេញដែលឧស្សាហ៍ជួប និងរោគសញ្ញាមាន៖ ១-  #ពកធ្មេញ មនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ មកពីមានកំណកកំបោរជាប់ធ...
26/12/2025

នេះជាជំងឺមាត់ធ្មេញដែលឧស្សាហ៍ជួប និងរោគសញ្ញាមាន៖

១- #ពកធ្មេញ

មនុស្សពេញវ័យភាគច្រើនអាចមានរោគពុកធ្មេញ មកពីមានកំណកកំបោរជាប់ធ្មេញច្រើន បង្កើតជាអាស៊ីដទៅបំផ្លាញស្រទាប់ការពារធ្មេញ។ ជាពិសេស អ្នកជក់បារីអាចកើតជំងឺនេះច្រើន។

– ការពារ និងព្យាបាល៖ ដុសធ្មេញឲ្យទៀងទាត់ និងប្រើអំបោះទាក់ចន្លោះធ្មេញ កន្លែងដែលច្រាសដុសមិនដល់។ ពិនិត្យធ្មេញយ៉ាងហោច ២ ដង ក្នុងមួយឆ្នាំ ដើម្បីសម្អាតកំបោរ បើមានរោគពុកធ្មេញ ត្រូវរប៉ះធ្មេញ ហើយបើធ្មេញខូចខ្លាំង ពេទ្យអាចដកធ្មេញចេញ ឬស្រោបដាក់ធ្មេញថ្មីជំនួស។

២- #អញចាញធ្មេញ

ជំងឺអញ្ចាញធ្មេញ បែងចែកទៅតាមកម្រិត ដូចជា ហើម ហូរឈាមតិចៗរហូតបាក់ធ្មេញ។ វាកើតឡើង ដោយសារការរលាកអញ្ចាញធ្មេញ បង្កដោយកំបោរដែលជាជម្រកបាក់តេរី។ មូលហេតុនេះធ្វើឲ្យរង្គើធ្មេញ ដោយសារការស្រកអញ្ចាញធ្មេញ ហើយបើមានឡើងខ្ទុះ ត្រូវប្រើថ្នាំព្យាបាល។

– ការពារ និងព្យាបាល៖ បើអញ្ចាញធ្មេញមានបញ្ហា ទាមទារកោសសម្អាតទាំងក្បាលធ្មេញ និងជើងធ្មេញដើម្បីបំបាត់កំបោរក្រោមអញ្ចាញធ្មេញ។ ធ្វើបែបនេះនឹងបង្ការបាក់តេរីកុំឲ្យកើតវិញ និងធ្វើឲ្យអញ្ចាញធ្មេញឆាប់ជា។

៣- #ជងឺឆ្លង

ជំងឺឆ្លងដែលឧស្សាហ៍ជួបប្រទះក្នុងជំងឺមាត់ធ្មេញ គឺជំងឺរើម ដែលឆ្លងតាមការប៉ះនឹងវីរុស ( herpes simplex virus)។ ចំពោះអ្នកជំងឺអេដស៍ ឆ្លងតាមពពួកផ្សិត និងវីរុស ដូចជា ធ្វើឲ្យមានពងបែកនៅលើមាត់ ឬក្រោមអណ្ដាត និងជាលិកាថ្ពាល់។ ប្រយ័ត្នឲ្យបានខ្ពស់ បើយើងកំពុងមានជំងឺឆ្លង ព្រោះអាចចម្លងរោគផ្សេងៗទៀតបាន។

– ការពារ និងព្យាបាល៖ គ្រប់គ្រងពងបែកពីដំណាក់កាលដំបូង ដើម្បីបង្ការកុំឲ្យវិវត្តទៅជាពងបែកធំ ឬរាលដាលដល់ផ្នែកផ្សេងទៀតក្នុងមាត់។ បើឃើញមានដំបៅ គួរប្រើថ្នាំបំបាត់ការឈឺចាប់ និងប្រើទឹកខ្ពុរមាត់ដើម្បីឲ្យដំបៅឆាប់ជា។

៤- #របសឬប៉ះមុខរបួស

វាមិនមែនជាជំងឺ ប៉ុន្តែយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក WHO កុមារលើសពី ៤០% រងរបួស ឬការប៉ះទង្គិច ពេលពេញវ័យ។ របួសទាំងនេះអាចបណ្ដាលមកពីឧប្បត្តិហេតុ និងការប្រើអំពើហិង្សា។

– ការពារ និងព្យាបាល៖ របួសមាត់ធ្មេញច្រើនកើតឡើង ពេលលេងកីឡា អ៊ីចឹងគួរពាក់ឧបករណ៍ការពារធ្មេញ។ បើមានរបួសប៉ះមាត់ធ្មេញ គួរព្យាបាលជាបន្ទាន់ ព្រោះពេទ្យអាចដាក់ធ្មេញឲ្យប្រើបាន អំឡុងពេល ៣០ នាទីដំបូង រហូតដល់ ២ ម៉ោង បន្ទាប់ពីមានឧប្បតិ្តហេតុ។ គួរលាងសម្អាតរណ្ដៅធ្មេញជាមួយទឹកស្អាត និងប្រញាប់ជួបពេទ្យ។

៥- #ជងឺមហារីកមាត់ធ្មេញ

ជំងឺមហារីកមាត់ធ្មេញកើនឡើងរៀងរាល់ឆ្នាំ បើយោងតាមរបាយការណ៍មូលនិធិមហារីកមាត់ធ្មេញ។ យើងត្រូវទៅពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រោះជំងឺមហារីកមាត់ធ្មេញមិនមានរោគសញ្ញាច្បាស់លាស់ក្នុងដំណាក់កាលដំបូងទេ។

– ការពារ និងព្យាបាល៖ ការព្យាបាលជំងឺមហារីកមាត់ធ្មេញ មានតែវះកាត់ បន្ទាប់មកបន្តការព្យាបាលតាមវិទ្យុសកម្ម និងប្រើថ្នាំគីមី ដើម្បីព្យាបាលកោសិកាមហារីកដែលនៅសេសសល់ ឬបង្ការកុំឲ្យក្លាយទៅជាដុំមហារីកកាច។

ជំងឺមហារីកមាត់ធ្មេញអាចបង្ការបាន បើយើងមានអនាម័យមាត់ធ្មេញល្អ។ បើមានបញ្ហាមាត់ធ្មេញ ចំណុចណាមួយគួរទៅជួបពិគ្រោះជាមួយពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យត្រឹមត្រូវ។
📌 ទីតាំងទី១ ផ្ទះលេខខ11-12. ផ្លូវក្រមួនស​ កែងផ្លូវលេខ61, សង្កាត់ ផ្សារថ្មីទី1, ខណ្ឌ​ ដូនពេញ, រាជធានីភ្នំពេញ
📞 លេខទូរស័ព្ទ/Contacts៖ 023 220 356/ 015 657 577/ 088 8220 356/ 092 567 528
📌 ទីតាំងទី២ ផ្ទះលេខ105EF. ផ្លូវលេខ200, សង្កាត់ ​បឹងរាំង, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ
☎️023 220 789 / 023 220 356 / 015 657 577

📌  ទីតាំងទី១ ផ្ទះលេខខ11-12. ផ្លូវក្រមួនស​ កែងផ្លូវលេខ61, សង្កាត់ ផ្សារថ្មីទី1, ខណ្ឌ​ ដូនពេញ, រាជធានីភ្នំពេញ📞 លេខទូរស័ព្ទ...
24/12/2025

📌 ទីតាំងទី១ ផ្ទះលេខខ11-12. ផ្លូវក្រមួនស​ កែងផ្លូវលេខ61, សង្កាត់ ផ្សារថ្មីទី1, ខណ្ឌ​ ដូនពេញ, រាជធានីភ្នំពេញ
📞 លេខទូរស័ព្ទ/Contacts៖ 023 220 356/ 015 657 577/ 088 8220 356/ 092 567 528
📌 ទីតាំងទី២ ផ្ទះលេខ105EF. ផ្លូវលេខ200, សង្កាត់ ​បឹងរាំង, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ
☎️023 220 789 / 023 220 356 / 015 657 577

👉ការដាំបង្គោលក្នុងឆ្អឹងមានច្រើនប្រភេទទៅតាមទ្រង់ទ្រាយធ្មេញរបស់លោកអ្នក ហើយការដាំបង្គោលក្នុងឆ្អឹងគឺដើម្បីជំនួសធ្មេញដែលខូចខ្...
27/11/2025

👉ការដាំបង្គោលក្នុងឆ្អឹងមានច្រើនប្រភេទទៅតាមទ្រង់ទ្រាយធ្មេញរបស់លោកអ្នក ហើយការដាំបង្គោលក្នុងឆ្អឹងគឺដើម្បីជំនួសធ្មេញដែលខូចខ្លាំងដែលនាំអោយមានការឈឺចាប់នឹងអាចប៉ះពាល់ដល់ថ្ងៃក្រោយ។
👉ការដាំបង្គោលធ្មេញក្នុងឆ្អឹងគឺជាជម្រើសល្អបំផុតសម្រាប់អ្នក​ជាមួយពួកយើងដែលមានបទពិសោធន៍ជិត ២០ឆ្នាំ។​​
ការដាក់ធ្មេញជាប់ជាស្ពានជាជម្រើសមួយ ដែលមានតម្លៃសមរម្យ និងមានគុណភាពអាចទទួលយកបាន។
📌 ទីតាំងទី១ ផ្ទះលេខខ11-12. ផ្លូវក្រមួនស​ កែងផ្លូវលេខ61, សង្កាត់ ផ្សារថ្មីទី1, ខណ្ឌ​ ដូនពេញ, រាជធានីភ្នំពេញ
📞 លេខទូរស័ព្ទ/Contacts៖ 023 220 356/ 015 657 577/ 088 8220 356/ 092 567 528
📌 ទីតាំងទី២ ផ្ទះលេខ105EF. ផ្លូវលេខ200, សង្កាត់ ​បឹងរាំង, ខណ្ឌ ដូនពេញ, រាជធានីភ្នំពេញ
☎️023 220 789 / 023 220 356 / 015 657 577

ហេតុអ្វីត្រូវទៅឲ្យពេទ្យពិនិត្យមាត់ធ្មេញ?ការពិនិត្យសុខភាពនឹងអនុញ្ញាតិឲ្យគ្រូពេទ្យមើលឃើញថាតើអ្នកមានបញ្ហាធ្មេញឬអត់ និងត្រូវ...
20/11/2025

ហេតុអ្វីត្រូវទៅឲ្យពេទ្យពិនិត្យមាត់ធ្មេញ?

ការពិនិត្យសុខភាពនឹងអនុញ្ញាតិឲ្យគ្រូពេទ្យមើលឃើញថាតើអ្នកមានបញ្ហាធ្មេញឬអត់ និងត្រូវការធ្វើអ្វីបន្ថែមទៀតឬអត់។ ការដែលទុកបញ្ហាជាច្រើនមិនបានព្យាបាលអាចធ្វើឲ្យវាកាន់តែពិបាកព្យាបាលនៅថ្ងៃក្រោយ ដូច្នេះយកល្អគួរតែដោះស្រាយបញ្ហានេះឲ្យបានលឿនតាមតែអាចធ្វើទៅបាន។

តើមានអ្វីកើតឡើងទៅក្នុងពេលពិនិត្យសុខភាពមាត់ធ្មេញ?

រាល់ការពិនិត្យសុខភាពមាត់ធ្មេញទាំងអស់ គ្រូពេទ្យនឹង៖

ពិនិត្យធ្មេញ អញ្ចាញធ្មេញ និងមាត់
សួរអំពីសុខភាពទូទៅ និងបញ្ហាទាំងឡាយដែលអ្នកមានជាមួយនឹងធ្មេញ មាត់ ឬអញ្ចាញ
សួរអំពីរបបអាហារអ្នក មានជក់បារី ឬញ៉ាំគ្រឿងស្រវឹងឬអត់ និងទម្លាប់នៃការសម្អាតធ្មេញ
ពិភាក្សាលើការណាត់ជួបនៅថ្ងៃក្រោយ
តើខ្ញុំគួរតែទៅពិនិត្យសុខភាពមាត់ធ្មេញញឹកញាប់ប៉ុណ្ណាទៅ?

ក្រោយពីពិនិត្យរួច គ្រូពេទ្យធ្មេញនឹងណែនាំអំពីការណាត់ជួបលើកក្រោយ។ ថ្ងៃណាត់លើកក្រោយអាចមានរយៈពេលខ្លីត្រឹម ៣ខែ ឬយូរ ២ឆ្នាំ។

ការពិនិត្យ​សុខភាព​មាត់ធ្មេញ​ ៦​ខែ​ម្តង​គឺ​តែងតែ​ត្រូវ​បាន​ណែនាំ​ឲ្យ​អនុវត្តន៍​នៅ​គ្រប់​ទីកន្លែង​នៅលេី​ពិភពលោក។
📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្មីទី១​
​​ - សាខាទី២ ៖​ ផ្ទះលេខ ១០៥EF ផ្លូវលេខ 200​ សង្កាត់បឹងរាំង
📞 លេខទូរស័ព្ទ/Contacts៖ 023 220 789/ 088 8220 789/ 012 722 679

បច្ចេកវិទ្យាថ្មី​ការ​ពុតធ្មេញដោយប្រើរយៈពេលខ្លី​ត្រឹមតែ​ប្រមាណ​ ១០០ថ្ងៃតែប៉ុណ្ណោះ​មិន​សូវ​មាន​ការ​ឈឺចាប់និងមិនមាន​ការ​ដក​...
18/11/2025

បច្ចេកវិទ្យាថ្មី​ការ​ពុតធ្មេញដោយប្រើរយៈពេលខ្លី​ត្រឹមតែ​ប្រមាណ​ ១០០ថ្ងៃតែប៉ុណ្ណោះ​មិន​សូវ​មាន​ការ​ឈឺចាប់និងមិនមាន​ការ​ដក​ធ្មេញលោកអ្នកនឹងទទួលបាន​ធ្មេញត្រង់ជួរស្អាត
📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្មីទី១​
​​ - សាខាទី២ ៖​ ផ្ទះលេខ ១០៥EF ផ្លូវលេខ 200​ សង្កាត់បឹងរាំង
📞 លេខទូរស័ព្ទ/Contacts៖ 023 220 789/ 088 8220 789/ 012 722 679

បញ្ហាធ្មេញពិបាកទំពារអាហារ ?​មន្ទីរព្យបាលធ្មេញអប្សរាអាចជួយបាន📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្ម...
10/11/2025

បញ្ហាធ្មេញពិបាកទំពារអាហារ ?​
មន្ទីរព្យបាលធ្មេញអប្សរាអាចជួយបាន
📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្មីទី១​
​​ - សាខាទី២ ៖​ ផ្ទះលេខ ១០៥EF ផ្លូវលេខ 200​ សង្កាត់បឹងរាំង
📞 លេខទូរស័ព្ទ/Contacts៖ 023 220 789/ 088 8220 789/ 012 722 679

អបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ​ថ្ងៃទី០៤ ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥សូមជូនពរអ្នកទា...
04/11/2025

អបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ​ថ្ងៃទី០៤ ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥សូមជូនពរអ្នកទាំងអស់គ្នា ជួបប្រទះតែ សេចក្តីសុខ សប្បាយរីករាយ និងសុវត្ថិភាពក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ! ក្នុងឱកាសបុណ្យអុំទូកនេះដែរ មន្ទីរព្យាបាលធ្មេញអប្សរា យើងខ្ញុំនៅបើកដំណើកា ធម្មតា
📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្មីទី១​
​​ - សាខាទី២ ៖​ ផ្ទះលេខ ១០៥EF ផ្លូវលេខ 200​ សង្កាត់បឹងរាំង
📞 លេខទូរស័ព្ទ/Contacts៖ 023 220 789/ 088 8220 789/ 012 722 679

កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?ដង្កូវស៊ីធ្មេញ កើតឡើងជាញឹកញាប់លើកុមារតូចៗ​ដែលនៅ​មាន​ធ្មេញ​ទឹកដោះ...
30/10/2025

កូនតូចជួបបញ្ហាដង្កូវស៊ីធ្មេញ មានថ្នាំលាបទប់ស្កាត់បានអត់?
ដង្កូវស៊ីធ្មេញ កើតឡើងជាញឹកញាប់លើកុមារតូចៗ​ដែលនៅ​មាន​ធ្មេញ​ទឹកដោះ ជាពិសេសធ្មេញមុខដែលពិបាកក្នុងការប៉ះ។ ម៉្យាងទៀត​កុមារតូចៗ​មិនងាយ​ឱ្យពេទ្យធ្មេញប៉ះធ្មេញទេ ព្រោះខ្លាចឈឺ ខ្លាចម្ជុល និងខ្លាចសំឡេងឆាបកាចាធ្មេញ។ អ៊ឹចឹងក្រៅពីការប៉ះធ្មេញ មាន​វិធីណាអាចព្យាបាលដង្កូវស៊ីធ្មេញបាន?ក្រៅពីការប៉ះធ្មេញ ទន្តពេទ្យអាចលាបថ្នាំការារដង្កូវស៊ីធ្មេញលើ​ធ្មេញអូនតូចដែលមានបញ្ហាដើម្បីកុំឱ្យដង្កូវស៊ីធ្មេញស៊ីកាន់​​តែធំ។ ថ្នាំលាបដង្កូវស៊ីធ្មេញ ជាសូលុយស្យុងដែលផ្សំពី​ សារធាតុប្រាក់ ទឹក អាម៉ូញាក់ និង fluoride។

មុនដំបូងទន្តពេទ្យនឹងសម្អាតធ្មេញអូនតូចឱ្យស្អាត និងទុកឱ្យស្ងួត។ បន្ទាប់​មកលាប​ធ្មេញ​អូនតូចដែលមានបញ្ហាជាមួយថ្នាំដង្កូវស៊ីធ្មេញ រួចទុកប្រហែលពីរនាទី​ដើម្បីឱ្យ​ថ្នាំ​ជ្រាបចូលធ្មេញ និងសម្លាប់បាក់តេរីដែលបង្ករាក់ស៊ីធ្មេញ ដើម្បីបញ្ឈប់ ឬពន្យឺតរាក់​ពី​ការ​ស៊ីធ្មេញកាន់តែធំ និងជ្រៅ។​ ​fluoride មាននាទីព្យាបាលធ្មេញពុក ពង្រឹងធ្មេញ និងការពារធ្មេញ​ពីការ​ប្រែ​ពណ៌។

ការលាបថ្នាំដង្កូវស៊ីធ្មេញជាវិធីព្យាបាលដង្កូវស៊ីធ្មេញបណ្តោះអាសន្នដែលមានសុវត្ថិភាព ងាយស្រួល និងគ្មានការឈឺចាប់។ ប៉ាម៉ាក់​ត្រូវនាំអូនតូចទៅទទួលការព្យាបាល​ធ្មេញ​ឡើងវិញពេលអូនតូចធំបន្តិច ឬពេលអូនតូចហាន ឬព្រមឱ្យទន្តពេទ្យប៉ះធ្មេញ។
📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្មីទី១​
​​ - សាខាទី២ ៖​ ផ្ទះលេខ ១០៥EF ផ្លូវលេខ 200​ សង្កាត់បឹងរាំង
📞 លេខទូរស័ព្ទ/Contacts៖ 023 220 789/ 088 8220 789/ 012 722 679

រឿង ៥ យ៉ាងដែលអ្នកគួរតែដឹងពី ថ្គាមទាល់សុខភាព៖ ថ្គាមទាល់ គឺជាធ្មេញថ្គាមទីបី ដែលដុះលូតលាស់ក្រោយធ្មេញដទៃទៀត និងមានទីតាំងនៅក្...
24/10/2025

រឿង ៥ យ៉ាងដែលអ្នកគួរតែដឹងពី ថ្គាមទាល់
សុខភាព៖ ថ្គាមទាល់ គឺជាធ្មេញថ្គាមទីបី ដែលដុះលូតលាស់ក្រោយធ្មេញដទៃទៀត និងមានទីតាំងនៅក្រោយគេបង្អស់នៃធ្មេញ។ យើងដុះថ្គាមទាល់ នៅពេលដែលយើងឈានចូលដល់វ័យជំទង់ ឬខ្ទង់អាយុ ១៨ ទៅ ២០ ឡើងទៅ។

បន្ទាប់ពីអ្នកបានស្វែងយល់ពីធ្មេញថ្គាមទាល់ដូចបានជម្រាបជូនខាងលើ អ្នកគួរតែដឹងពីរឿងទាំង ៥ យ៉ាងទៀត ដែលទាក់ទងនឹងវា ដូចបានរៀបរាប់ខាងក្រោមនេះ៖

១. លក្ខណៈនៃធ្មេញថ្គាមទាល់គឺខុសៗគ្នា ដុះមកជួនកាលផ្តេក ទ្រេតទៅរកថ្គាមទីពីរ ដុះកោងចូល ឬចេញក្រៅ អាស្រ័យលើកំណោងឆ្អឹង និងទំហំឆ្អឹងដែលនៅសល់សេល់។ ការដុះមិនប្រក្រតីនេះហើយដែលធ្វើឱ្យខូចខាត និងប៉ះពាល់ដល់ធ្មេញដទៃ និងសុខភាពមាត់ធ្មេញទាំងមូល ដែលតម្រូវឱ្យដកវាចេញជាចាំបាច់។

២. ជាធម្មតា ថ្គាមទាល់ដែលដុះចេញមកមិនពេញលេញ និងបានបង្កជាបញ្ហាជាច្រើនដល់សុខភាពមាត់ធ្មេញ ដូច្នេះ អ្នកចាំបាច់ត្រូវតែដកវាចេញ។

៣. មានករណីតិចតួចណាស់ ដែលមានអ្នកខ្លះដុះថ្គាមទាល់មកពេញលេញ និងមានសុខភាពល្អដូចធ្មេញធម្មតា​ ហើយករណីកម្រនេះគឺមិនចាំបាច់ដកថ្គាមទាល់នោះទេ។

៤. ការដកធ្មេញធម្មតា និងថ្គាមទាល់ឆាប់ជាសះស្បើយប្រសិនបើអ្នកជំងឺមានវ័យក្មេង ឬជំទង់ តែបើអ្នកជំងឺមានវ័យចំណាស់នោះការដកធ្មេញក៏មានការលំបាកព្រោះឆ្អឹងក្រាស់ និងប្រើប្រាស់ពេលវេលាយូរក្នុងការព្យាបាល។

៥. ផលវិបាកនៃធ្មេញថ្គាមទាល់ គឺធ្វើឱ្យមានការឈឺចាប់ ប៉ះពាល់ដល់ធ្មេញដទៃ ងាយពុកធ្មេញ ឆាប់ឆ្លងជំងឺចូលសារពាង្គការតាមរយៈមាត់ធ្មេញពីម្នាក់ទៅម្នាក់ និងប៉ះពាល់ដល់សុខភាពមាត់ធ្មេញទាំងមូល។

ចំណាំ៖ បើអ្នកដុះថ្គាមទាល់ អ្នកគួរតែមកពិគ្រោះជាមួយទន្តពេទ្យដើម្បីពិនិត្យសុខភាពមាត់ធ្មេញ និងជាពិសេសថ្គាមទាល់របស់អ្នកតែម្ដង ថាតើវាគួរតែដក ឬមិនគួរដក។
📍ទីតាំង៖ - សាខាទី១​ ៖ ផ្ទះលេខ ១១-១២ ផ្លូវ៦១ សង្កាត់ ផ្សារថ្មីទី១​
​​ - សាខាទី២ ៖​ ផ្ទះលេខ ១០៥EF ផ្លូវលេខ 200​ សង្កាត់បឹងរាំង
📞 លេខទូរស័ព្ទ/Contacts៖ 023 220 789/ 088 8220 789/ 012 722 679

Address

No11-12E0, Kramoun Sar Street+ Street 61, Sangkat Phsa Thmey I, Khan Doun Penh
Phnom Penh
12208

Opening Hours

Monday 07:30 - 18:00
Tuesday 07:30 - 18:00
Wednesday 07:30 - 18:00
Thursday 07:30 - 18:00
Friday 07:30 - 18:00
Saturday 07:30 - 18:00
Sunday 07:30 - 16:00

Telephone

+85523220356

Alerts

Be the first to know and let us send you an email when Apsara Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram