រាជនី សម្រស់ -សុខភាពស្រ្តី

រាជនី សម្រស់ -សុខភាពស្រ្តី ម៉ាយហ្វរឡេឌី ដំណោះស្រាយបញ្ហារោគស្រ្តីរាំរៃ

នាងខ្ញុំ ឈ្មោះ គី គីមហ៊ង ជាអ្នកចែករំលែកចំនេះដឹង សុខភាពស្រ្តី និងប្រឹក្សាដោះស្រាយបញ្ហារោគស្រី្ត-បុរសទូទៅ!
ទំនាក់ទំនងតាមរយៈ៖
- 093 40 52 37
- 071 57 57 666

កម្មវិធីសប្បុរសធម៌ ទៅកាន់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន​ សែន ខ្សែត្រ ដែលស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រំ...
13/03/2025

កម្មវិធីសប្បុរសធម៌ ទៅកាន់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន​ សែន ខ្សែត្រ ដែលស្ថិតក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ព្រំដែនកម្ពុជា-វៀតណាម។
ប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥

មូលនិធិ វី អា វ័ន ធីម - We Are One Team Foundation
#អប់រំ_សុខភាព_បរិស្ថាន

មករដូវ🩸ម្ដងៗ ធ្វើទុក្ខឈឺពោះទ្រាំអត់បាន សាកប៉ុន្មានវិធីនេះ✅១- ថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាពថ្នាំដែលគេតែងណែនាំឲ្យប្...
12/03/2025

មករដូវ🩸ម្ដងៗ ធ្វើទុក្ខឈឺពោះទ្រាំអត់បាន សាកប៉ុន្មានវិធីនេះ✅

១- ថ្នាំបំបាត់ការឈឺចាប់ដែលមានសុវត្ថិភាព
ថ្នាំដែលគេតែងណែនាំឲ្យប្រើនោះ មាន ibuprofen និង naproxen។ ថ្នាំទាំងនេះជាប្រភេទ nonsteroidal anti-inflammatory (NSAID) ដែលមានសុវត្ថិភាព និងប្រសិទ្ធភាពបំបាត់ការឈឺពោះ បើប្រើក្នុងកម្រិតមួយត្រឹមត្រូវ។

២- របបអាហារ
កាត់បន្ថយញ៉ាំខ្លាញ់ ហើយញ៉ាំបន្លែច្រើនវិញ អាចជួយសម្រួលដល់ការឈឺចាប់ ដោយសារវាកាត់បន្ថយការប្រឈមមុខនឹងការរលាកក្នុងខ្លួនបាន។

៣- ស្អំ
ប្រើបន្ទះកម្ដៅ ឬកន្សែងសើមក្តៅឧណ្ហៗគ្របពីលើពោះ។ មួយទៀត យើងអាចយកដបទឹកក្តៅល្មមស្អំពោះផងដែរ។

៤- ហាត់ប្រាណ
ធ្វើលំហាត់ប្រាណទៀងទាត់ នឹងជួយសម្រួលការឈឺពោះ និងពង្រឹងការទ្រាំទប់ទល់នឹងការឈឺចាប់បាន។

៥- ផឹកតែ
តែខ្លះអាចដើរតួនាទីជាអ័រម៉ូនអឺស្ត្រូហ្សែន ដើម្បីជួយសម្រួលការឈឺពោះបាន។ តែ Chamomile តែជីរអង្កាម ឬក៏តែ cramp bark អាចជួយបាន។

Credit: Hello គ្រូពេទ្យ

អបអរសាទរ ទិវានារីអន្តរជាតិ ខួបលើកទី១១៤ (Congratulations International Women's Day)❤️
08/03/2025

អបអរសាទរ ទិវានារីអន្តរជាតិ ខួបលើកទី១១៤ (Congratulations International Women's Day)❤️

07/03/2025

8 មីនាសិទ្ធិនារី
ដើម្បីលើកកម្ពស់ផ្លូវចិត្ដនារី សូមកុំភ្លេចបាញ់លុយឲ្យនារីម្នាក់នេះចាយផង😁

ឱកាសពិសេសបានមកដល់ហើយ🤩🎉» ជាវផលិតផល MY for Lady ឈុត២ខែ ថែមជូនផលិតផល ១ប្រអប់ » ជាវផលិតផល MY for Lady ឈុត៣ខែ ថែមជូនផលិតផល ២ប...
05/03/2025

ឱកាសពិសេសបានមកដល់ហើយ🤩🎉
» ជាវផលិតផល MY for Lady ឈុត២ខែ ថែមជូនផលិតផល ១ប្រអប់
» ជាវផលិតផល MY for Lady ឈុត៣ខែ ថែមជូនផលិតផល ២ប្រអប់
» ការប្រម៉ូសិននេះ ចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី8 ខែមីនា ឆ្នាំ2025។
រួសរាន់ឡើង កុំឲ្យឱកាសពិសេសនេះ កន្លងផុតទៅឲ្យសោះ!
0973668962 (Telegram)

ពេលឈឺ ទើបដឹងថា “ សុខភាពសំខាន់បំផុត ”ពេលអត់ការងារធ្វើ ទើបដឹងថា “ ការងារសំខាន់បំផុត ”ពេលកើតទុក្ខ ទើបដឹងថា “ សេចក្តីសុខផ្លូ...
05/03/2025

ពេលឈឺ ទើបដឹងថា “ សុខភាពសំខាន់បំផុត ”

ពេលអត់ការងារធ្វើ ទើបដឹងថា “ ការងារសំខាន់បំផុត ”

ពេលកើតទុក្ខ ទើបដឹងថា “ សេចក្តីសុខផ្លូវចិត្តសំខាន់បំផុត ”

ពេលបាត់បង់ ទើបដឹងថា “ មានរបស់ផ្ទាល់ខ្លួនសំខាន់បំផុត ”

ពេលឯកា ទើបដឹងថា “ មានមិត្តភក្តិល្អសំខាន់បំផុត ”

ពេលរឿងក្លាយជាការចងចាំ ទើបដឹងថា “ ពេលនោះមានក្តីសុខបំផុត ”

" លុយ " រកបានប៉ុណ្ណាទើបហៅថា “ ច្រើន ” ?
រកបានប៉ុណ្ណាទើបហៅថា “ តិច ”?

ពេលញ៉ាំ បើក្រពះមិនព្រមធ្វើការ ទោះមានអាហារល្អៗប៉ុណ្ណាក៏មិនអាចញ៉ាំបាន!

ពេលឈឺធ្ងន់ដល់ដំណាក់កាលចុងក្រោយ ទោះជាមានមាសប៉ុនដូងទុំ ក៏មិនអាចទិញជីវិតបន្តមួយអាទិត្យទៀតបានដែរ!

“ថែរក្សា” របស់ដែលមាននៅពេលនេះ ព្រោះពេលបាត់បង់ មិនបាច់ដេកស្តាយក្រោយទេ!

04/03/2025

បេីឈាមរដូវមកពណ៍បែបនេះអត់ល្អទេ

*អាហារទាំង៥ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់១.គ្រឿងស្រវឹង២.អាហារខ្លាញ់៣.ផលិតផលទឹកដោះគោ៤.អាហារប្រៃ៥.អាហារផ្អែមCre...
04/03/2025

*អាហារទាំង៥ប្រភេទ ញ៉ាំហើយងាយធ្វើឲ្យស្បែកមុខឡើងខ្លាញ់

១.គ្រឿងស្រវឹង

២.អាហារខ្លាញ់

៣.ផលិតផលទឹកដោះគោ

៤.អាហារប្រៃ

៥.អាហារផ្អែម

Credit:Hello គ្រូពេទ្យ

អាហារ១១មុខមានអត្ថប្រយោជន៍ពិសេសសម្រាប់សុខភាពខួរក្បាល ធ្វើអោយប្រសើរឡើងនូវការចងចាំ ការផ្តោតអារម្មណ៍ និងមុខងារនៃការយល់ដឹងទាំ...
03/03/2025

អាហារ១១មុខមានអត្ថប្រយោជន៍ពិសេសសម្រាប់សុខភាពខួរក្បាល ធ្វើអោយប្រសើរឡើងនូវការចងចាំ ការផ្តោតអារម្មណ៍ និងមុខងារនៃការយល់ដឹងទាំងមូល។ នេះគឺជាប្រភេទអាហារដែលជួយឱ្យខួរក្បាលដំណើរការកាន់តែប្រសើរឡើង៖
១. ត្រីដែលមានជាតិខ្លាញ់អូមេហ្គា៣៖ (ដូចជាត្រី salmon, mackerel, sardines)ដែលចាំបាច់សម្រាប់បង្កើតកោសិកាខួរក្បាល និងសរសៃប្រសាទ និងធ្វើអោយការចងចាំ និងអារម្មណ៍ប្រសើរឡើង។
២.គ្រាប់ធញ្ញជាតិ៖ (អាល់ម៉ុន វ៉ាល់ណាត់ គ្រាប់ flax) - សំបូរទៅដោយខ្លាញ់ដែលមានសុខភាពល្អ សារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន E ដែលអាចការពារកោសិកាខួរក្បាលពីភាពតានតឹងអុកស៊ីតកម្ម និងបង្កើនមុខងារនៃការយល់ដឹង។
៣. កាហ្វេ៖ កាហ្វេអាចជួយបង្កើនអារម្មណ៍និងស្មារតីល្អ។ វាក៏អាចផ្តល់នូវការការពារមួយចំនួនប្រឆាំងនឹងជំងឺភ្លេចភ្លាំង និងផាកឃីនសុន ដោយសារតែជាតិកាហ្វេអ៊ីន និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។
៤.ផ្លែប៊្លូបឺរី៖ ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចពន្យារភាពចាស់នៃខួរក្បាល និងបង្កើនការចងចាំ។
៥.រមៀត និងសារធាតុ curcumin ដ៏សកម្មរបស់វា៖ មានអត្ថប្រយោជន៍ប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មខ្លាំង ដែលជួយដល់ខួរក្បាល។ នៅក្នុងការស្រាវជ្រាវ វាបានកាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងជំងឺ ភ្លេចភ្លាំង ។
៦. ផ្កាខាត់ណាខៀវ៖ មានសមាសធាតុមួយចំនួនដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា រួមទាំងវីតាមីន K និង sulforaphane ។
៧. គ្រាប់ល្ពៅ៖ សម្បូរទៅដោយមីក្រូសារជាតិជាច្រើនដែលមានសារៈសំខាន់សម្រាប់មុខងារខួរក្បាល រួមមានទង់ដែង ជាតិដែក ម៉ាញ៉េស្យូម និងស័ង្កសី។
៨. សូកូឡាខ្មៅ៖ សារជាតិ flavonoids នៅក្នុងសូកូឡាអាចជួយការពារខួរក្បាល។ ការសិក្សាបានបង្ហាញថា ការទទួលទានសូកូឡា ជាពិសេសសូកូឡាខ្មៅ អាចបង្កើនការចងចាំ និងអារម្មណ៍ល្អ។
៩. ផ្លែក្រូច៖ មានវីតាមីន C ខ្ពស់អាចជួយការពារខួរក្បាលរបស់អ្នកប្រឆាំងនឹងការខូចខាតពីរ៉ាឌីកាល់សេរី។
១០.ស៊ុត៖ គឺជាប្រភពដ៏សម្បូរបែបនៃវីតាមីន B និង choline ដែលមានសារៈសំខាន់សម្រាប់ការគ្រប់គ្រងអារម្មណ៍ និងលើកកម្ពស់មុខងារខួរក្បាល និងការអភិវឌ្ឍន៍ត្រឹមត្រូវ។
១១.តែបៃតង៖ មានផ្ទុកជាតិកាហ្វេអ៊ីនដែលជួយបង្កើនការភ្ញាក់ដឹងខ្លួន សារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយការពារខួរក្បាល និង L-theanine ដែលអាចជួយឱ្យអ្នកសម្រាក។
ប្រភព៖ https://www.healthline.com/nutrition/11-brain-foods

01/03/2025

ចូលចិត្តមើលថ្ងៃលិច ព្រោះខ្ញុំងើបមិនទាន់ថ្ងៃរះ...😎

របៀបចៀនសាច់កុំអោយរួញ😂
01/03/2025

របៀបចៀនសាច់កុំអោយរួញ😂

រោគសញ្ញានៃបញ្ហាស្រុតស្បូន បើដឹងថាខ្លួនឯងមានរោគសញ្ញាបែបនេះគួរតែរកដំណោះស្រាយ #ម៉ាយហ្វរឡេឌី
01/03/2025

រោគសញ្ញានៃបញ្ហាស្រុតស្បូន បើដឹងថាខ្លួនឯងមានរោគសញ្ញាបែបនេះគួរតែរកដំណោះស្រាយ
#ម៉ាយហ្វរឡេឌី

Address

Steung MeanChey
Phnom Penh
12000

Alerts

Be the first to know and let us send you an email when រាជនី សម្រស់ -សុខភាពស្រ្តី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to រាជនី សម្រស់ -សុខភាពស្រ្តី:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram