27/08/2023
តេីការមេីលទូរស័ព្ទធ្វេីអោយកុមារកេីតអូទីហ្សឹមមែនទេ?
មកដល់បច្ចុប្បនេះ មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយមានអំណះអំណាងបញ្ជាក់ថា ការមេីលទូរស័ព្ទបណ្ដាលអោយកុមារមានបញ្ហាអូទីហ្សឹមនោះទេ។ តែទោះជាយ៉ាងណាក៏ដោយតាមរយៈការសិក្សាស្រាវជ្រាវថ្មីៗនេះ អំពី "ទំនាក់ទំនងរវាងការមេីលឧបករណ៍អេឡិចត្រូនិច និងបញ្ហាអូទីហ្សឹម" បានបង្ហាញថា ការមេីលកញ្ចក់អេក្រង់ (ទូរស័ព្ទ ទូរទស្សន៍ iPad...) លេីសលប់ពេកក្នុងមួយថ្ងៃដោយមិនមានពេលវេលាកំណត់ត្រឹមត្រូវ អាចប៉ះពាល់ដល់ការលូតលាស់ផ្នែកខួរក្បាលរបស់កុមារ ពិសេសលេីផ្នែកទំនាក់ទំនងសង្គម និងការប្រាស្រ័យទាក់ទង។ ចំពោះកុមារដែលកំពុងតែមានបញ្ហាអូទីហ្សឹមនេះរួចហេីយ និងបន្ថែមលេីការមេីលឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទក្នុងរយៈពេលច្រេីនលេីសកំណត់ទៀតនោះ ធ្វេីអោយសញ្ញានៃអូទីហ្សឹមរបស់ពួកគេកាន់តែមានស្ថានភាពធ្ងន់ធ្ងរឡេីង។
ការមេីលទូរស័ព្ទសម្រាប់កុមារក្រោមអាយុ 2 ឆ្នាំ មានអត្រាហានិភ័យខ្ពស់លេីបញ្ហាយឺតនិយាយ បញ្ហាទំនាក់ទំនងរវាងឪពុកម្ដាយនិងកូន និងបញ្ហាយកចិត្តទុកដាក់ ឬផ្ចង់អារម្មណ៍។ ផលប៉ះពាល់ផ្សេងទៀតនោះដូចជា បញ្ហាអាកប្បកិរិយា និងបញ្ហាក្នុងការគ្រប់គ្រងអារម្មណ៍។ ចំណែកកុមារអាយុលេីសពី 2 ឆ្នាំ ផលប៉ះពាល់ចម្បងនៃការមេីលឧបករណ៍អេឡិចត្រូវនិចគឺ ជំនាញទំនាក់ទំនងសង្គម បញ្ហាអាកប្បកិរិយា ការគ្រប់គ្រងអារម្មណ៍ និងការយកចិត្តទកដាក់ ឬផ្ចង់អារម្មណ៍។
តេីកុមារគួរតែមេីលទូរស័ព្ទរយៈពេលប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?
- ក្រោមអាយុ 2 ឆ្នាំ ៖ 0 ម៉ោង (មិនត្រូវមេីល) តែគួរផ្តោតលេីការទំនាក់ទំនងជាមួយឪពុកម្ដាយ និងអ្នកជុំវិញខ្លួនឱ្យបានល្អ។
- អាយុ 2 ដល់ 5 ឆ្នាំ ៖ មិនលេីសពី 1 ម៉ោង ក្នុងមួយថ្ងៃ។
- អាយុ 5 ដល់ 17 ឆ្នាំ ជាទូទៅ មិនលេីសពី 2 ម៉ោងក្នុងមួយថ្ងៃនោះទេ លេីកលែងតែការធ្វេីកិច្ចការសាលាតាមរយៈឧបករណ៍អេឡិចត្រូណិច។
អត្ថបទដោយ៖ នាង សុផារ៉ា
ឯកសារយោង៖
- Screen time and Autism, Cross River Therapy, 2023.
- Early Electronic Screen Exposure and Autistic-like Symptoms, International Research and Cooperation Association for Bio & Socio-Sciences Advancement, 2018.