Medical Student

Medical Student General Medicine

28/06/2025
15/06/2025

ជំងឺឆ្កែឆ្កួត ជាជំងឺដែលសាហាវអាចសំលាប់ជីវិតមនុស្សបាន។ មនុស្សមួយចំនួនធំតែងតែច្រឡំថា ជំងឺឆ្កែឆ្កួតគឺ មនុស្សដែលត្រូវឆ្កែឆ្កួតខាំនិងក្លាយទៅជាមនុស្សឆ្គួត មានបញ្ហាសតិអារម្មណ៍។ នេះជាការយល់ខុស ព្រោះប្រជាជនភាគច្រេីនមិនទាន់យល់ពីបញ្ហានេះ។
អ្វីទៅជាជំងឺឆ្កែឆ្គួត?
ជំងឺឆ្កែឆ្កួត ជាជំងឺដែលបង្ករពីវីរុសឆ្កែឆ្កួត វីរុសទាំងនោះគឺរស់ក្នុងទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្កួត។ សូមបញ្ជាក់ថា ពាក្យថាជំងឺឆ្កែឆ្កួត មិនមែនមាននយ័មានតែការខាំរបស់សត្វឆ្កែតែមួយទេ ប៉ុន្តែ វារួមមានប្រភេទសត្វឆ្មា សត្វស្វា សត្វប្រជៀវ និងពពួកសត្វកកេរដែលមានផ្ទុកវីរុសឆ្កែឆ្គួត ក៏អាចបង្ករជំងឺឆ្កែឆ្កួតដែល។
តេីមនុស្សអាចឆ្លងជំងឺឆ្កែឆ្កួតដេាយរបៀបណា?
១. ការខាំអេាយមានរបួសដាច់ស្បែកដេាយសារសត្វឆ្កែ សត្វស្វា សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត។
២. ករណីរសត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត លិតលេីស្បែកទោះមិនមានដាច់រលាត់ក៏ដេាយ។
៣. សត្វឆ្កែ សត្វឆ្មានិងសត្វកកេរដ៏ទៃទៀតដែលមានផ្ទុកជំងឺឆ្កែឆ្កួត ខ្ញាវក្រញៅ
៤. គេឃេីញមានករណីតិចតួចបំផុតដែលឆ្លងពីអ្នកជំងឺឆ្កែឆ្កួត ទៅមនុស្សដ៏ទៃទៀត។
ហេតុអ្វីបានជាជំងឺឆ្កែឆ្កួតអាចសំលាប់មនុស្សបាន?
វីរុសជំងឺឆ្កែឆ្កួត ត្រូវបានបញ្ជូនតាមទឹកមាត់របស់សត្វដែលមានជំងឺឆ្កែឆ្គួតដេាយការខាំ ក្រញៅ ឬលិត។ បន្ទាប់មកវាធ្វេីដំនេីរទៅប្រពន្ធ័ប្រសាទ ហេីយចុងក្រេាយតំរង់ទិសទៅប្រពន្ធ័ប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ហេីយធ្វេីអេាយខូចខួរក្បាលទាំងមូល។
ត្រូវចងចាំថាបេីអ្នកជំងឺស្តែងចេញជារេាគសញ្ញាជំងឺឆ្កែឆ្កួត នោះមាននយ័ថាក្មេងនឹងត្រូវស្លាប់ក្នុងរយះពេលជាទូទៅ៣ទៅ៥ថ្ងៃ ដេាយគ្មានវិធីសាស្រ្តណាដែលពេទ្យអាចជួយបាននោះទេ។
តេីរេាគសញ្ញាជំងឺឆ្កែឆ្កួតមានអ្វីខ្លះ?
១. ខ្លាចទឹក ករណីនេះក្មេងស្រេចទឹកខ្លាំ តែមិនហ៊ានផឹកទឹកព្រោះវាធ្វេីអេាយក្មេងឈ្លក់ ពិបាកដកដង្ហេីម។
២. ខ្លាចខ្យល់ ព្រោះខ្យល់ត្រជាក់ធ្វេីអេាយផ្លូវដង្ហេីមក្មេងបិទដកដង្ហេីមមិនរួច។
៣. លេសលាស នៅមិនស្ងៀម
៤. ទន់ដៅទន់ជេីង
៥. លេចនេាមមិនដឹងខ្លួន
៦. ឈឺក្បាល ចង្អេារ ក្អួត
៧. ឈឺ និងស្ពិកអុចៗ នៅកន្លែងដែលសត្វដែលមានជំងឺឆ្កែឆ្កួតខាំ ជាដេីម។
តេីទុកអោយឆ្កែខាំបានចាក់វាក់សាំងការពារ ឬត្រូវចាក់ការពារមុនខាំ???
1. យេីងអាចចាក់ការពារមុនខាំត្រឹមតែ 3ដងប៉ុណ្ណោះ (0-7-28)។ បេីមានការខាំ៖
-មុន 5ឆ្នាំ: គ្រាន់តែរំលឹក 2ដងគ្រប់គ្រាន់ (0-3)
-ក្រោយ 5ឆ្នាំ ឬចាក់មិនបានគ្រប់ ឬមិនច្បាស់លាស់ ត្រូវចាក់ 5ដងឡេីងវិញ។
2. ករណីមានការខាំដោយមិនបានចាក់៖
-គ្រាន់តែប៉ះពាល់ទឹកមាត់មិនដាច់រលាត់ មិនចាំបាច់ចាក់នោះទេ។
-បេីមានដាច់រលាត់ កោសមិនមានឈាម ត្រូវចាក់ 5ដង(0-3-7-14-28)
-បេីករណីមានស្នាមធ្មេញ ដាច់ឈាមរយៈស្បែក ត្រូវចាក់វាក់សាំងផង និងសេរ៉ូមអង់ទីករផង។
សូមកុំរងចាំដល់ឆ្កែខាំទេីបចាក់!
សូមបញ្ជាក់ជំងឺឆ្កែឆ្កួតពេលចេញរោគសញ្ញាមិនអាចព្យាបាជានោះទេ។
#ពេទ្យ #អ្នកគ្រូពេទ្យ

11/11/2024
11/11/2024
Surgical Instruments
28/09/2024

Surgical Instruments

Normal Chest X-ray
15/07/2024

Normal Chest X-ray

Address

Toul Sangke
Phnom Penh
885

Website

Alerts

Be the first to know and let us send you an email when Medical Student posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category

សូមស្វាគមន៍មកកាន់ផេក​​​ “Medical Student”

អរគុណសំរាប់ការជួយ​​ Like និង Share