04/12/2025
អត្ថបទ៖ ជំងឺសិរមាន់បង្កឡើងដោយវីរុស HPV
ជំងឺសិរមាន់ (Ge***al warts) ជាជំងឺឆ្លងតាមផ្លូវភេទមួយ ដែលបង្កឡើងដោយវីរុស HPV (Human Papilloma Virus)។ វីរុសនេះមានជាង ២០០ ប្រភេទ ប៉ុន្តែមានប្រភេទស្លូតដែលអាចជាវិញដោយខ្លួនឯង និង មានខ្លះអាចបង្ករជារឹស រឺសិរមាន់ ចំពោះប្រភេទកាចអាចបង្ករជាជំងឺមហារីក។
+ ការចម្លង :
វីរុស HPV ត្រូវបានឆ្លងតាមរយៈការរួមភេទ (ផ្លូវភេទ មាត់) និងអាចឆ្លងផងដែរតាមការប៉ះពាល់ផ្ទាល់ទៅលើស្បែកដែលមានវីរុស។
+ រោគសញ្ញា :
ការដុះសិរមាន់លើផ្នែកណាមួយ នៅម្តុំប្រដាប់ភេទ រន្ធគូទ ស្បែក ដៃជើង មុខ ត្របកភ្នែក ពងស្វាស...។
នៅខ្លះអាចមិនមានរោគសញ្ញាប្រហែលជាច្រើនខែបន្ទាប់ពីឆ្លង
+ ផលប៉ះពាល់ :
ប្រសិនបើមិនព្យាបាល វាអាចបន្តធ្វើឲ្យមានការរីកសាច់ ស្នាមសិរមាន់ធំ ឬកើតជាមហារីក (មាត់ស្បូន សម្រាប់ស្រ្តី និងមហារីកចុងលិង្គសម្រាប់បុរស) ។
+ ការព្យាបាល :
ប្រើថ្នាំលាបត្រង់កន្លែងដុះសាច់
ការកាត់សាច់ ឬប្រើកាំរស្មី រឺកំដៅ
គ្មានការព្យាបាលណាដែលអាចបំបាត់វីរុសបានទាំងស្រុង ប៉ុន្តែអាចព្យាបាលរោគសញ្ញាបាន
+ ការបង្ការ និង ការពារ :
ចាក់វ៉ាក់សាំង HPV (Gardasil, Cervarix) មុនពេលចាប់ផ្ដើមរួមភេទ
ប្រើស្រោមអំឡុងពេលរួមភេទ
+សន្និដ្ឋាន :
ជំងឺសិរមាន់គឺជាជំងឺឆ្លងតាមផ្លូវភេទដែលអាចបង្កគ្រោះថ្នាក់បើមិនព្យាបាលឲ្យទាន់ពេល។ ការចាប់អារម្មណ៍លើសុខភាពផ្លូវភេទ ការចាក់វ៉ាក់សាំង និងការធ្វើតេស្តពិនិត្យជាប្រចាំ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារ និងបង្ការការរីករាលដាលនៃជំងឺនេះ។
សម្រាប់ពត៌មានបន្ថែម និងការណាត់ជួបជាមួយ វេជ្ជបណ្ឌិត 📆📅
សូមទំនាក់ទំនងមក៖
📩តេឡេក្រាម : 👉 https://t.me/Clinic_Med7_Doctor
ទីតាំង : https://maps.app.goo.gl/KkzHeNsm2g9Y6jcdA
☎️ Tel : 093 477 153
#រលាកប្លោកនោម #កាត់ស្បែកចុងលិង្គ #រលាកតម្រងនោម #ក្រួសតម្រងនោម #សុខភាព #សុខភាពបុរស #វេជ្ជបណ្ឌិត