បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត

  • Home
  • Cambodia
  • Phnom Penh
  • បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត

បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ កុមារ មនុស្សចាស់ រោគស្រ្ដី ពិនិត្យអេកូសាស្រ្ដ ពិនិត្យឈាមគ្រប់ប្រភេទ

កាន់តែពិសេស !! បន្ទប់ពិគ្រោះ យើងខ្ញុំមានការប្រម៉ូសិនរហូតដល់ 50% សម្រាប់ការផ្លុំរក មេរោគក្នុងក្រពះ  • សម្រាប់ព័ត៍មានបន្ថែ...
15/08/2024

កាន់តែពិសេស !! បន្ទប់ពិគ្រោះ យើងខ្ញុំមានការប្រម៉ូសិនរហូតដល់ 50% សម្រាប់ការផ្លុំរក មេរោគក្នុងក្រពះ
• សម្រាប់ព័ត៍មានបន្ថែម បងប្អូនអាចមកកាន់ទីតាំងផ្ទាល់:
ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
• បងប្អូនក៏អាចទំនាក់ទំនងតាមរយះលេខទូរសព្ទដើម្បីណាត់ជាមួយគ្រូពេទ្យក្នុងការពិនិត្យ នឹងពិភាក្សាអាការះផ្សេងៗបានផងដែរ 🙏🏻

22/06/2024

«ហាមកោសខ្យល់អោយក្មេងដាច់ខាត» (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា)
យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។
-ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា:
១» ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់
២» ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់
៣» ការកោសខ្យល់ខ្លាំងៗ អាចនាំអោយខូចខាតសាច់ដុំ បែកសាច់ដុំ ធ្វើអោយកំទេចសាច់ដុំទាំងនោះទៅកកស្ទះនៅតំរងនោម(ខ្មែរយើងហៅក្រលៀន) នាំអោយខូចតំរងនោម
៤» អាចនាំមានជំងឺរលាកស្បែក និងសាច់ដុំ ...............
ការកោសខ្យល់ប្រៀបដូចជាការធ្វើទារុណកម្មមួយទៅលើក្មេង មិនត្រឹមតែមិនបានប្រយោជន៍ ថែមទាំងនាំគ្រោះថ្នាក់ដល់ក្មេងទៀត។ រួមគ្នាលុបបំបាត់ទំលាប់ណាដែលខុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រយោជន៍ពួកយើងទាំងអស់គ្នា។
ការផ្តាំផ្ញើ «ពេលឈឺគួរទៅពិគ្រោះនឹងពេទ្យជំនាញ»

សូមចុចចូល(Telegram)ផ្លូវការ​ខាងក្រេាម ដេីម្បីទទួលបាន​ចំណេះដឹងវេជ្ជសាស្រ្ត​ និង​ បញ្ហាសុខភាពថ្មីៗបន្ថែម👇
https://t.me/+rXoZQrLwJP1iYTc1

វេជ្ជ. ហ៊ាង រតនា Dr. HEANG ROTTANA
ដើម្បីបានចំណេះដឹងថ្មី ល្អៗសូមចុចឡាចផេក

សម្ពាធឈាមឡើងខ្ពស់អាចបង្ករហានិភ័យដល់សុខភាពរបសយើងយ៉ាងធ្ងន់ធ្ងរ បើសិនជាជួយសង្គ្រោះមិនទាន់ពេលក៏អាចឆក់យកជីវិតយើងផងដែរ ។   +សម...
09/06/2024

សម្ពាធឈាមឡើងខ្ពស់អាចបង្ករហានិភ័យដល់សុខភាពរបសយើងយ៉ាងធ្ងន់ធ្ងរ បើសិនជាជួយសង្គ្រោះមិនទាន់ពេលក៏អាចឆក់យកជីវិតយើងផងដែរ ។
+សម្ពាធឈាមឡើងខ្ពស់ផលវិបាករួមមាន:
• គាំងបេះដូង នឹង ដាច់សរសៃរឈាមក្នុងខួរក្បាល
• ជម្ងឺខ្សោយបេះដូង
• បញ្ហាតម្រងនោម
• បញ្ហាភ្នែក
• បញ្ហាការចងចាំ
• ជម្ងឺវង្វេង
+ រោគសញ្ញានៃការឡើងសម្ពាធឈាមខ្ពស់រួមមាន :
• ភ្នែកព្រឹល
• ឈាមច្រមុះ
• ដង្ហើមខ្លី
• ឈឺទ្រូង
• វិលមុខ ។
. រៀបចំនឹងរក្សាសិទ្ធដោយ : បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត ដែលទទួលព្យាបាលជម្ងឺ 24ម៉ោង 🙏🏻❤️

 #វិធីបំបាត់ការញៀនរបស់ផ្អែម  # ចំណេះដឹងទូទៅ បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត
09/06/2024

#វិធីបំបាត់ការញៀនរបស់ផ្អែម
# ចំណេះដឹងទូទៅ
បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត

• ជំងឺគ្រុនឈាម ( Dengue Fever ) គឺជាជំងឺដែលឆ្លងដោយមូសខ្លាញី (Aedes)ទៅកាន់មនុស្ស បើសិនជាមានរោគសញ្ញា ជាធម្មតាចាប់ផ្ដើមពី 4...
08/06/2024

• ជំងឺគ្រុនឈាម ( Dengue Fever ) គឺជាជំងឺដែលឆ្លងដោយមូសខ្លាញី (Aedes)ទៅកាន់មនុស្ស បើសិនជាមានរោគសញ្ញា ជាធម្មតាចាប់ផ្ដើមពី 4-10ថ្ងៃបន្ទាប់ពីការឆ្លង នឹងមានរយះពេល 1-2 សប្ដាហ៍ ។ រោគសញ្ញានៃជំងឺគ្រុនឈាមរួមមាន :
• ក្ដៅខ្លួនខ្លាំង (39°C -40°C)
• ឈឺសាច់ដុំ នឹង សន្លាក់
• ចង្អោរ ក្អួត
• កន្ទួល …។
ជំងឺនេះគឺត្រូវការថែទាំពីគ្រូពេទ្យជាប្រចាំ ព្រោះជំងឺនេះករណីធ្ងន់ធ្ងរអាចបណ្ដាលអោយស្លាប់បាន ។
តោះចូលរួមទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាមទាំងអស់គ្នា ដោយការពារសត្វមូលពីបរិស្ថានជុំវិញខ្លួនយើង ។
•អត្ថបទនេះរៀបចំដោយ : បន្ទប់ពិគ្រោះនឹងព្យាបាលជម្ងឺ ឈួន ណាត ដែលទទួលព្យាបាល 24ម៉ោង 🙏🏻
ដែលមានទីតាំង : ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។
ទំនាក់ទំនងតាមលេខទូរសព្ទ / telegram: 078737308 , 070 99 10 73 , 077 77 02 78 , 097 71 78 222

• បន្ទប់ពិគ្រោះយើងខ្ញុំនៅចាំស្វាគមន៍សម្រាប់អ្នកទាំងអស់គ្នា 24H  •នេះជាគ្រូពេទ្យដែលប្រចាំការនៅបន្ទប់ពិគ្រោះយើងខ្ញុំដែលមាន...
30/05/2024

• បន្ទប់ពិគ្រោះយើងខ្ញុំនៅចាំស្វាគមន៍សម្រាប់អ្នកទាំងអស់គ្នា 24H
•នេះជាគ្រូពេទ្យដែលប្រចាំការនៅបន្ទប់ពិគ្រោះយើងខ្ញុំដែលមានបទពិសោធន៍នឹងវិជ្ជាជីវះច្បាស់លាស់ :
•លោកស្រី ឈួន ណាត ដែលបម្រើការនៅ មណ្ឌលសុខភាព ប្រាំបីមុំ
លេខទូរសព្ទសម្រាប់ទំនាក់ទំនង 078 73 73 08 , 096 23 48 097
•លោកស្រី កោះ ស៊ុនលក្ខិណា ដែលបញ្ចប់ការសិក្សាថ្នាក់ វេជ្ជបណ្ឌិតនៅ សកលវិទ្យាល័យ អន្ដរជាតិ (IU)
ដែលសព្វថ្ងៃបម្រើការនៅ មន្ទីរពេទ្យ ព្រះកេតុមាលា
លេខទូរសព្ទសម្រាប់ទំនាក់ទំនង : 077 77 02 78 , 088 234 5857 , 070 99 10 73
• លោកស្រី កោះ សុវណ្ណលីដា ដែលជាឪសថការី ឧត្តម ដែលបានបញ្ចប់ការសិក្សាពី សកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាល
លេខទូរសព្ទ 017 553 816
📍អាស័យដ្ឋាន : ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
ពួកយើងពិតជាអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រ នឹងជឿជាក់លើបន្ទប់ពិគ្រោះរបស់ពួកយើង 🙏🏻 🙏🏻

📌សម្រាប់ម៉ាក់ៗ ដែលកំពុងតែមានបំណងត្រៀមយក baby និង ម៉ាក់ៗដែលពរពោះផ្ទាល់ អាចអញ្ជើញមក ពិនិត្យ ពិភាក្សា ក៏ដូចជាតាមដានសុខភាពទា...
29/05/2024

📌សម្រាប់ម៉ាក់ៗ ដែលកំពុងតែមានបំណងត្រៀមយក baby និង ម៉ាក់ៗដែលពរពោះផ្ទាល់ អាចអញ្ជើញមក ពិនិត្យ ពិភាក្សា ក៏ដូចជាតាមដានសុខភាពទាំង ម្ដាយនឹងកូននៅ បន្ទប់ពិគ្រោះយើងបាន 👶🏻👧🏻
នៅបន្ទប់ពិគ្រោះពួកយើងមានការពិភាក្សា ដោយគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍យូរឆ្នាំ ក៏ដូចជាណែនាំអំពីការប្រើប្រាស់វីតាមីន របបអាហារ នឹងការថែទាំសុខភាពទៅកាន់ម៉ាក់ៗទាំងអស់គ្នា ដើម្បីទទួលបានសុខភាពល្អ ទាំងម្ដាយទាំងកូន 👶🏻👧🏻
ទីតាំង: ភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
លេខទូរសព្ទសម្រាប់ការណាត់ជួប និងប្រឹក្សា :
078 73 73 08 , 096 23 48 097
097 71 78 222
ពួកយើងពិតជាអរគុណបងប្អូនទាំងអស់សម្រាប់ការគាំទ្រក៏ដូចជាជឿទុកចិត្តលើពួកយើង 🙏🏻❤️❤️
ឱសថស្ថាន សុវណ្ណមរកត-Sovan Morokot Pharma

សារៈសំខាន់នៃ ការពិនិត្យអេកូផ្ទៃពោះ!ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការ...
29/02/2024

សារៈសំខាន់នៃ ការពិនិត្យអេកូផ្ទៃពោះ!

ការពិនិត្យអេកូសាស្ត្រ ពុំមានផលប៉ះពាល់អ្វីឡើយដល់ទារកក្នុងផ្ទៃ និងអ្នកម្តាយ ទោះបីមានការពិនិត្យច្រើនដងក៏ដោយ។ ជាធម្មតាអ្នកម្តាយត្រូវពិនិត្យអេកូសាស្ត្រ អោយបាន ៥ដង ទៅតាមការណាត់ជួបរបស់វេជ្ជបណ្ឌិតជំនាញ ប៉ុន្តែបើសិនក្នុងករណីណាមួយមិនធម្មតា អ្នកត្រូវពិនិត្យបន្ថែមទៀតទៅតាមស្ថានភាពជាក់ស្តែង។ ការពិនិត្យអេកូសាស្ត្រឲ្យបាន ៥ដងនេះ គឺមានសារៈសំខាន់ទៅតាមអាយុ និងការវិវត្តន៍របស់ទារកក្នុងផ្ទៃ៖

១) លើកទី១ (នៅពេលបាត់រដូវ)៖
- តើកូនស្ថិតនៅក្នុង ឬនៅក្រៅស្បូន?
- ទារកកំពុងវិវត្តន៍ ឬឈប់វិវត្តន៍?

២) លើកទី២ (១២សប្តាហ៍ - ១៥សប្តាហ៍)៖
- តើកូនតែមួយ ឬភ្លោះ? (ភ្លោះអាច ២ ឬ ៣ ឬ ៤)
- ដើម្បីកំណត់ថ្ងៃបង្កកំណើត និងថ្ងៃគ្រប់ខែ
- វាស់កម្រាស់កញ្ចឹងកកូន (clarté nucale) និងពិនិត្យរក trisomie 21
- ភាពមិនប្រក្រតីរបស់ទារក (malformation):
• សន្ទះទ្រូងចំហ (hernie diaphragmatique)
• ពោះវៀនចេញក្រៅ (laparoschisis)
• ទារកអត់លលាដ៏ក្បាល (anencéphalie)
- តើជាកូនពង (កូនដែលមិនមានរូបរាងជាទារក grossesse môlaire) ឬកូនធម្មតា
- កំណត់ភេទកូន ស្រី ឬ ប្រុស

៣) លើកទី៣ (២៣សប្តាហ៍ - ២៥សប្តាហ៍)៖
ជាអំឡុងពេលដែលអេកូសាស្ត្រមើលលម្អិត នូវគ្រប់សរីរាង្គរបស់ទារក:
- ខួរក្បាល (មានទឹកក្នុងខួរក្បាល។ល។)
- មុខ មាត់ ភ្នែក ច្រមុះ ត្រចៀក កន្លើត (មាត់ឆែប។ល។)
- បេះដូង (បេះដូងប្រហោង។ល។)
- សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ផ្លោកនោម (ពេញលក្ខណៈ។ល។)
- ឆ្អឹងខ្នង សន្ទះទ្រូង (hernie diaphragmatique)
- អវយវៈ (លើស ឬខ្វះ)

៤) លើកទី៤ (៣៣សប្តាហ៍ - ៣៥សប្តាហ៍)៖
- ការលូតលាស់ និងសុខភាពទារក
- ទម្រង់ និងទម្ងន់កូន
- ទីតាំងរបស់សុក
- បរិមាណទឹកភ្លោះ
- បញ្ហាផ្សេងៗទៀតដែលអាចកើតមានចំពោះទារក

៥) លើកទី៥ (ដល់ថ្ងៃកំណត់សម្រាលហើយ មិនឈឺពោះសម្រាល)៖
- តាមដានសុខភាពកូន (កូនខ្សោយ។ល។)
- តាមដានទឹកភ្លោះ (អស់ទឹកភ្លោះ ទឹកភ្លោះតិចពេក ច្រើនពេក។ល។)

“ ការពិនិត្យអេកូផ្ទៃពោះចំពោះស្ត្រីមានគភ៌ មានសារៈសំខាន់ណាស់ក្នុងការតាមដានការវិវត្តន៍សរីរាង្គ និងដឹងពីជំងឺផ្សេងៗរបស់ទារកដែលនៅក្នុងផ្ទៃ។
ប្រភពៈ មន្ទីរពេទ្យកាល់ម៉ែត្រ

Address

National Street 2 , Pram Bei Mum Community, Trang District, Takeo Province
Phnom Penh
210101

Alerts

Be the first to know and let us send you an email when បន្ទប់ពិគ្រោះ នឹងព្យាបាលជម្ងឺទូទៅ ឈួន ណាត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share