02/12/2025
កម្មវិធីសិក្ខាសាលា ស្តីពី “ការលើកកម្ពស់ឧត្តមានុវត្តន៍ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងដោះស្រាយលើបញ្ហាប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា៖ ការពង្រឹងកិច្ចសហការ ជំនាញពាក់ព័ន្ធ និងយន្តការគាំទ្រ”
សៀមរាប ថ្ងៃពុធ ០៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា បានសហការជាមួយនាយកដ្ឋានសុខភាពផ្លូវចិត្ដ និងការបំពានគ្រឿងញៀន, មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប, ការិយាលយ័សុខាភិបាលស្រុកប្រតិបត្តិសូទ្រនិគម បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី “ការលើកកម្ពស់ឧត្តមានុវត្តន៍ក្នុងការគាំទ្រសុខភាពផ្លូវចិត្ត និងដោះស្រាយលើបញ្ហាប៉ះទង្គិចផ្លូវចិត្តនៅកម្ពុជា៖ ការពង្រឹងកិច្ចសហការ ជំនាញពាក់ព័ន្ធ និងយន្តការគាំទ្រ”ក្នុងគោលបំណង
- យល់ដឹងពីបញ្ញតិសំខាន់ៗទាក់ទងសុខភាពផ្លូវចិត្ត ការប៉ះទង្គិចផ្លូវចិត្ត ជំងឺផ្លូវចិត្តដែលពាក់ព័ន្ធ និងផលប៉ះពាល់របស់បញ្ហានេះលើបុគ្គល គ្រួសារ និងសហគមន៍។
- ឆ្លុះបញ្ចាំង និងចែករំលែកវឌ្ឍនភាពការងាររបស់គម្រោងលើកកម្ពស់សុខភាពផ្លូវចិត្តសហគមន៍ ហៅកាត់ IMARP។
- ស្វែងយល់ដោយសង្ខេបពីផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត (២០២៣-២០៣២) និងតួនាទីរបស់យើងម្នាក់ៗដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តប្រកបដោយជោគជ័យ។
- កិច្ចពិភាក្សា ផ្លាស់ប្តូរមតិយោបល់លើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងកម្មវិធីសុខភាពផ្លូវចិត្ត និងការរៀបចំ ផែនការសកម្មភាពរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរ។
ដែលកម្មវិធីប្រព្រឹត្តឡើងនៅ សណ្ឋាគារបាយ័នអេរ៉ា ខេត្តសៀមរាប ដែលសមាសភាពសិក្ខាកាមមានដូចជា គ្រូបង្រៀន, ប្រធានភូមិ, ក្រុមទ្រទ្រង់សុខភាពភូមិ, និងអង្គការមិនមែនរដ្ឋាភិបាលខេត្តសៀមរាបនិងនៅក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូទ្រនិគម សរុប ៤០នាក់ (ស្ត្រី ៣១ នាក់)
គួរបញ្ជាក់ផងដែរ វគ្គបណ្ដុះបណ្ដាលនេះ ជាផ្នែកមួយនៃសកម្មភាពរបស់គម្រោង “ការលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងចំណោមប្រជាជនទទួលរងការប៉ះទង្គិចផ្លូវចិត្ត (IMARP)” ដែលទទួលការគាំទ្រថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយៈអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបដែលបានយកចិត្តទុកដាក់ទៅលើសុខុមាលភាពសហគមន៍ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូ។
យើងខ្ញុំសូមជូនពរឲ្យលោកប្រធាន និងលោក លោកស្រីដែលបានចូលរួមសូមប្រកបដោយសេចក្តីសុខ និងជោគជ័យក្នុងជីវិត។
ទំនាក់ទំនងមកសមាគម៖
លេខទូរសព្ទ៖ (+855) 89 968 678
ហ្វេសប៊ុក៖ https://www.facebook.com/emdrcambodia
អ៊ីម៉ែល៖ info@emdrcambodia.org
វ៉ើបសាយ៖ www.emdrcambodia.org
សម្រាប់ព័ត៌មានផ្សេងៗរបស់ សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា តាមរយៈតេលេក្រាមរបស់យើង៖ t.me/emdrcambodia
# សមាគម អ៊ី. អ៊ឹម. ឌី. អា កម្ពុជា