27/08/2019
សារៈប្រយោជន៏របស់បន្លែ
គុណប្រយោជន៏
បន្លែគឺជាដំណាំដែលដាំងាយមានអាយុខ្លីអាចប្រមូលផលបានយ៉ាងលឿនហើយអាចផ្តល់ថវិកា
ដល់អ្នកដាំបានច្រើនថែមទាំងអាចដាំបាននៅលើផ្ទៃដីដដែលៗបានច្រើនដងទៀតផងប្រទេស
កម្ពុជាមានលក្ខណៈភូមិសាស្រ្តនិងអាកាសធាតុល្អប្រសើរក្នុងការដាំបន្លែបានជាច្រើនប្រភេទ
ដែលធ្វើអោយកសិករមានការនិយមដាំយ៉ាងច្រើនពេញផ្ទៃប្រទេស ។
ជាងនេះទៅទៀតបន្លែជាគឺជាប្រភពនៃថាមពលដ៏សំខាន់របស់មនុស្សដែលមនុស្សម្នាក់ៗគួរតែ
បរិភោគអោយបានគ្រប់គ្រាន់មនុស្សមិនអាចខ្វះខាតជាតិបន្លែបានឡើយព្រោះបន្លែគឺជាប្រភពនៃ
ធាតុខនិជដែលមានសារៈសំខាន់ណាស់សំរាប់ការលូតលាស់របស់រាងកាយបន្លែមានតម្លៃសមរម្យ
សំរាប់ទិញយកទៅបរិភោគហើយមានវីតាមីនធាតុសរីរាង្គផ្សេងៗជាពិសេសគឺជាតិដែកកាល់ស្យូម
ម្សៅនិងស្ករជាដើមដែលសារធាតុទាំងនេះមាននាទីជាប្រភពនៃថាមពលដល់រាងកាយធ្វើអោយរាង
ការមានកំដៅសមរម្យ។
ក្រៅពីនេះនៅមានពួកសែលុយលូសនិងអាហារសសៃដែលសំរួលក្នុងការបន្ទោបង់ធ្វើអោយប្រព័ន្ធ
រំលាយអាហារដំណើរការប្រក្រតីជួយបន្ថយជាតិអាស៊ីតបន្ថយការកើតជំងឺពោះវៀនមហារីកពោះ
វៀនធំនិងអាច់បន្ថយបរិមាណកូលែសស្ទើរោល ទៀតផង។
តាមគុណប្រយោជន៏ទាំងនេះធ្វើអោយកសិករបង្កើតបាននូវមុខរបរមួយដែលរកថវិការបានបង្កើត
បានជាអាជីពមួយចិញ្ចឹមជីវិតបានយ៉ាងល្អប្រសើរដូចជាអាជីពដាំបន្លែនាំចេញបន្លលក់គ្រាប់ពូជន៏
ឧបករណ៏ធ្វើកសិកម្មជីថ្នាំគីមីការប្រែរូបបន្លែឧស្សាហកម្មអាហារកំប៉ុងធ្វើអោយមានការងារ
ធ្វើយ៉ាងច្រើនដល់ពលរដ្ឋខ្មែរ ជាក់ជាមិនខាន។