ចំណេះដឹងនិងសុខភាព

ចំណេះដឹងនិងសុខភាព Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ចំណេះដឹងនិងសុខភាព, Medical and health, Phnom Penh.

 # ច្របាច់ដោះកុំឪ្យដោះធំពេលពេញវ័យ???ទារិកាម្នាក់មានម្តាយនាំមកពេទ្យ ដោយសារតែក្តៅខ្លួនខ្លាំង មិនព្រមបៅ សន្លឹមខ្លាំង។ គ្រូព...
12/11/2023

# ច្របាច់ដោះកុំឪ្យដោះធំពេលពេញវ័យ???
ទារិកាម្នាក់មានម្តាយនាំមកពេទ្យ ដោយសារតែក្តៅខ្លួនខ្លាំង មិនព្រមបៅ សន្លឹមខ្លាំង។ គ្រូពេទ្យរកឃេីញថា នៅដោះខាងឆ្វេងប៉ោងខ្លាំងមានខ្ទុះនៅខាងក្នុង។ ម្តាយទារិការបានប្រាប់ថា ជីដូនអោយច្របាច់ថ្នមៗជាមួយទឹកក្តៅ ដេីម្បីយកគ្រាប់ដោះចេញ​ និងកុំអោយដោះធំ ឬយារពេលពេញវ័យ។ គាត់បានបារម្ភពីអនាគត និងសំរស់កូន តែយេីងមិនបានគិតថាវាជារឿងត្រឹមត្រូវឬអត់មុនអនុវត្ត។

ជាទស្សនៈយល់ច្រលំមួយដែលពីបុរាណយេីងបានធ្វេី ហេីយបន្តអោយកូនចៅជំនាន់ក្រោយទៀតដោយមិនអាចប្រកែកបានទោះបណ្តាលអោយមានផលប៉ះពាល់ធ្ងន់ធ្ងរក៏ដោយ។

វាគ្មានគ្រាប់ដោះនៅទីនេះទេដែលត្រូវច្របាច់ចេញ​ ហេីយក៏មិនអាចអោយវាតូចជាងនេះនោះទេ បេីពូជយេីងកំណត់មកបែបនេះ។ ក៏ប៉ុន្តែវាបានធ្វេីអោយទីនេះមានការឈឺចាប់ ហេីយមេរោគអាចឆ្លងតាមដៃអ្នកច្របាច់នោះបង្កេីតបានជាបូស (អាប់សែស) ធ្វេីអោយទារកក្តៅខ្លួន និងឆ្លងមេរោគទៅក្នុងឈាមអាចបណ្តាលអោយស្លាប់ក៏មានបេីទទួលការព្យាបាលមិនទាន់។

ទារិការខាងលេីត្រូវធ្វេីការវះកាត់យកខ្ទុះចេញ ទេីបបានធូរស្បេីយ និងទទួលការព្យាបាលចាក់សេរ៉ូមរយះពេល 1សប្តាហ៍។ អ្នកប្រហែលពុំបានដឹងថាវាមានរឿងបែបនេះជាច្រេីននៅមន្ទីរពេទ្យនោះទេ ព្រោះចាស់ៗ គាត់មិនបានមកពេទ្យហេីយឃេីញវានោះទេ ទេីបគាត់ឆ្លេីយប្រាប់អ្នកថាវាមិនដែលអីនោះទេ។ ជំនឿខ្លះត្រឹមត្រូវតាមសម័យកាល ហេីយខ្លះទៀតអនុវត្តគួរពិចារណាអំពីផលចំណេញ និងផលលំបាកដែលអាចកេីតមាន៕

អាហារសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម✓
12/11/2023

អាហារសម្រាប់អ្នកជម្ងឺទឹកនោមផ្អែម

ថ្នាំពិសេសដែលភាគច្រើនយើងមិនដឹងពីវាអាចេះជួយព្យាបាលជម្ងឺច្រើនប្រភេទ
08/11/2023

ថ្នាំពិសេសដែលភាគច្រើនយើងមិនដឹងពីវាអាចេះជួយព្យាបាលជម្ងឺច្រើនប្រភេទ

ឈប់ឆ្ងល់នៅ ថាមិចបានអ្នកមានទម្ងន់ ចេះតែចុកសៀត អួលៗក្នុងពោះ ជួនថប់ដង្ហើម ឈឺក្រពះ ងាកៗឈឺបត់ជើងតូច ☺
08/11/2023

ឈប់ឆ្ងល់នៅ ថាមិចបានអ្នកមានទម្ងន់ ចេះតែចុកសៀត អួលៗក្នុងពោះ ជួនថប់ដង្ហើម ឈឺក្រពះ ងាកៗឈឺបត់ជើងតូច ☺

08/04/2023

សេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យជាតិ តេជោសន្តិភាព

18/07/2022

ជារៀងរាល់ថ្ងៃ តើអ្នកញុំាទឹកបានគ្រប់គ្រាន់ហើយឬនៅ?​
ញុំាទឹកបរិសុទ្ធCrystal អោយបានគ្រប់គ្រាន់ដើម្បីកុំអោយខ្វះជាតិទឹក។ 😋💦💪

06/12/2021
អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?
09/10/2021

អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?

អ្វីជាជំងឺឡើងជាតិអាស៊ីតអ៊ុយរិកក្នុងឈាម?

អាស៊ីតអ៊ុយរិក ជាកាកសំណល់មេតាបូលិក ដែលបណ្ដាលពីការផលិតពីសរីរាង្គ និងបរិភោគអាហារសំបូរជាតិពុយរីន ច្រើនហួស រឺ អសមត្ថភាពក្នុងការបញ្ចេញសារធាតុនេះពីក្នុងខ្លួន។ កម្រិតជាតិអាស៊ីតអ៊ុយរិកខ្ពស់នៅក្នុងឈាម (Hyperuricemia) ជាវិបត្តិមេតាបូលិក ដែលមានផលប៉ះពាល់ខ្លាំងទៅលើ សន្លាក់ តម្រងនោម។

ក) អាហារដែលសំបូរដោយសារធាតុពុយរីន (purines) មានដូចជា៖
- ប្រភេទសាច់: គ្រឿងក្នុងសត្វ (ថ្លើម, កោះ, ខួរ...) គ្រឿងសមុទ្រ
- ភេសជ្ជៈផ្អែម និងគ្រឿងស្រវឹង
- ប្រភេទបន្លែផ្លែឈើៈ
• ផ្សិត
• ស្ពៃក្ដោប
• ខាត់ណា
• ផ្កាខាត់ណា
• ទំពាំងបារាំង និងសណ្ដែកខៀវ...។

ខ) អាហារដែលមិនសូវសំបូរជាតិ ពុយរីន មានដូចជាៈ
- នំបុ័ង
- ផ្លែឈើ
- ទឹកដោះគោ
- ស៊ុត
- តែ កាហ្វេជាដើម។ល។

គ) រោគសញ្ញាទាំងនោះរួមមាន៖
- ការឈឺសន្លាក់ ភាគច្រើនឈឺតែម្ខាង (ម្រាមមេជើង, កជើង, ជង្គង់, កដៃ, កែងដៃ...)ជាពិសេសម្រាមមេជើង។
- ការហើមនៅសន្លាក់ដែលឈឺ ពិសេសពេលយប់
- ក្ដៅខ្លួន
- ឈឺសន្លាក់ខ្លាំងក្រោយពីពិសា ស្រា ស្រាបៀរ គ្រឿងសមុទ្រ សាច់ក្រហម គ្រឿងក្នុងសាច់សត្វ។
- ឡើងដុំពកក្រោមស្បែក (ដុំកំណកជាតិអាស៊ីត)

ឃ) មូលហេតុ និងកត្តារួមផ្សំ៖
- ជំងឺឡើងជាតិអាស៊ីតនៅក្នុងឈាម ច្រើនកើតលើមនុស្សប្រុសវ័យលើសពី ៥០ ឆ្នាំ
- លើសពី ៩៥% នៃជំងឺមិនមានមូលហេតុជាក់លាក់ទេ
- មានមូលហេតុដ៏ទៃទៀតដែលអាចបណ្ដាលអោយមានវិបត្តិលើសជាតិអាស៊ីតអ៊ុយរិកដែរ ដូចជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ជំងឺបែកគ្រាប់ឈាម ជំងឺក្រពេញទីរ៉ូអ៊ីត និងការប្រើថ្នាំដោយគ្មានការពិគ្រោះជាមួយគ្រូពេទ្យបានត្រឹមត្រូវ។

ង) ការព្យាបាល៖
- បន្ថយជាតិអាស៊ីតក្នុងឈាមដោយប្រើថ្នាំ ដោយមានការវាយតម្លៃភាពចាំបាច់ពីគ្រូពេទ្យ
- បន្ថយការឈឺចាប់សន្លាក់
- ការពារនូវការវិវត្តដល់ការខូច ទ្រង់ទ្រាយសន្លាក់ និងខូចតម្រងនោម...។

ច) ដំបូន្មានសំរាប់អ្នកជំងឺឡើងជាតិអាស៊ីត៖
- ជៀសវាងការបរិភោគអាហារដែលសំបូរជាតិពុយរីន (ដូចបានរៀបរាប់ខាងលើ)
- ពិសាទឹក តិចបំផុត ២លីត្រ ក្នុង១ថ្ងៃ
- ជៀសវាងការពិសាគ្រឿងស្រវឹង
- ពិគ្រោះ និងទទួលការព្យាបាលត្រឹមត្រូវជាមួយគ្រូពេទ្យឯកទេស ដើម្បីការឈានរកមូលហេតុនៃជំងឺ និងផលប៉ះពាល់សរីរាង្គផ្សេងៗដែលអាចកើតមាន។

“ចំពោះព័ត៌មានបន្ថែម និងការពិនិត្យលម្អិតតាមស្ថានភាពជាក់ស្តែងនៃជំងឺ សូមមេត្តាមកទំនាក់ទំនង និងជួបពិគ្រោះផ្ទាល់ជាមួយក្រុមគ្រូពេទ្យឯកទេសដើម្បីពិគ្រោះនឹ់ិងពិភាក្សាជំងឺ។

Source: មន្ទីរពេទ្យកាល់ម៉ែត្រ

16/09/2021
អត្ថប្រយោជន៍អំពីផ្លែប័រ
06/04/2021

អត្ថប្រយោជន៍អំពីផ្លែប័រ

06/04/2021

Address

Phnom Penh
12000

Telephone

092798924

Website

Alerts

Be the first to know and let us send you an email when ចំណេះដឹងនិងសុខភាព posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ចំណេះដឹងនិងសុខភាព:

Share

ចំណេះដឹងដើម្យីសុខភាព

សុខភាពល្អមានសុភមង្គល